Cambodian Red Cross

Call Directions Website Contact the organization

Cambodian Red Cross ទំព័រហ្វេសប៊ុក របស់កាកបាទក្រហមកម្ពុជា
(286)

កាកបាទក្រហមកម្ពុជា ត្រូវបានបង្កើតឡើង នៅថ្ងៃទី ១៨ ខែកុម្ភៈ ឆ្នាំ១៩៥៥ និងត្រូវបានទទួលស្គាល់ជាផ្លូវការពីរាជរដ្ឋាភិបាលកម្ពុជាថា ជាសមាគមស្ម័គ្រចិត្តផ្ដល់ជំនួយ ជាជំនួយការឲ្យអាជ្ញាធរសាធារណៈ នៅក្នុងវិស័យមនុស្សធម៌។ ស្របតាមសន្ធិសញ្ញាក្រុងហ្សឺណែវ គឺជាសមាគមជាតិកាកបាទក្រហមតែមួយគត់ ដែលអាចធ្វើសកម្មភាពពាសពេញប្រទេសបាន។

គណៈកម្មាធិការអន្ដរជាតិកាកបាទក្រហម បានទទួលស្គាល់កាកបាទក្រហមកម្ពុជា នៅថ្ងៃទី ៧ ខែ តុលា ឆ្នាំ ១៩៦០ និងត្រូវបញ្ចូលជាសមាជិកទី ៨៥ នៃសហព័ន្ធអន្ដរជាតិកាកបាទក្រហម អឌ្ឍចន្ទក្រហម នៅថ្ងៃទី ០៨ ខែ តុលា ឆ្នាំ ១៩៦០។

កាកបាទក្រហមកម្ពុជា និងក្រសួងព័ត៌មាន រៀបចំសិក្ខាសាលាស្តីពី ការប្រើប្រាស់បដិរូបកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ការប្រើប្រាស់ ...
28/10/2026

កាកបាទក្រហមកម្ពុជា និងក្រសួងព័ត៌មាន រៀបចំសិក្ខាសាលាស្តីពី ការប្រើប្រាស់បដិរូបកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ការប្រើប្រាស់ និងការការពារបដិរូប ព្រមទាំងច្បាប់មនុស្សធម៌អន្តរជាតិ ក្នុងបរិការណ៍សកលលោកបច្ចុប្បន្ន ជូនដល់អ្នកសារព័ត៌មាន អ្នកផលិតមាតិកាតាមបណ្ដាញសង្គម

នៅរសៀលថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៦នេះ កាកបាទក្រហមកម្ពុជា សហការជាមួយក្រសួងព័ត៌មាន បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយស្ដីពីគោលការណ៍គ្រឹះរបស់ចលនាអន្តរជាតិកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ការប្រើប្រាស់ និងការការពារបដិរូប ព្រមទាំងច្បាប់មនុស្សធម៌អន្តរជាតិ ក្នុងបរិការណ៍សកលលោកបច្ចុប្បន្ន ជូនដល់អ្នកសារព័ត៌មាន អ្នកផលិតមាតិកាតាមបណ្ដាញសង្គម និងមន្ត្រីរាជការក្រសួងព័ត៌មាន ក្រោមអធិបតីភាព លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការ កាកបាទក្រហមកម្ពុជា និង ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្រ្តីក្រសួងព័ត៌មាន ព្រមទាំងវត្តមានអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី អ្នកសារព័ត៌មាន អ្នកផលិតមាតិកាតាមបណ្តាញព័ត៌មានសង្គម និងមន្ត្រីរាជការក្រសួងព័ត៌មាន សរុបប្រមាណ ៣០០នាក់ នៅសាលចតុមុខមង្គល ទីស្តីការក្រសួងព័ត៌មាន។

ថ្លែងក្នុងឱកាសនោះ ឯកឧត្តម នេត្រ ភក្ត្រា បានគូសបញ្ជាក់ពីសារៈសំខាន់នៃការប្រើប្រាស់បដិរូបកាកបាទក្រហម និងអឌ្ឍចន្ទក្រហមឱ្យបានត្រឹមត្រូវ ស្របតាមច្បាប់ជាតិ និងច្បាប់អន្តរជាតិ ព្រមទាំងជំរុញឱ្យអ្នកសារព័ត៌មាន និងអ្នកផលិតមាតិកា ផ្ទៀងផ្ទាត់ព័ត៌មាន និងរូបភាពមុនពេលផ្សព្វផ្សាយ ដើម្បីជៀសវាងការភ័ន្តច្រឡំអំពីបេសកកម្មមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា។ ឯកឧត្តម ក៏បានគូសបញ្ជាក់ថា ការយល់ដឹងពីក្របខណ្ឌច្បាប់ និងគោលការណ៍គ្រឹះទាំង៧ នឹងជួយឱ្យអ្នកសារព័ត៌មាន និងអ្នកផលិតមាតិកា ជៀសផុតពីការបំពានច្បាប់ដោយអចេតនា ព្រមទាំងលើកកម្ពស់សីលធម៌វិជ្ជាជីវៈសារព័ត៌មាន និងគួរឱ្យទុកចិត្តក្នុងនាមជាពលរដ្ឋឌីជីថលគំរូ។ ជាមួយគ្នានេះ ឯកឧត្តមក៏បានជម្រាបជូនដែរថា ក្រសួងព័ត៌មាននឹងបន្តរួមដំណើរជាមួយកាកបាទក្រហមកម្ពុជា ដើម្បីផ្សព្វផ្សាយឱ្យបានកាន់តែលំទូលាយដល់អ្នកសារព័ត៌មាន អ្នកផលិតមាតិកាតាមបណ្តាញព័ត៌មានសង្គម និងមន្ត្រីរាជការក្រសួងព័ត៌មានបន្ថែមទៀត។

មានប្រសាសន៍បើកអង្គសិក្ខាសាលានាពេលនោះ លោកជំទាវ ពុំ ចន្ទីនី បានថ្លែងអំណរគុណចំពោះក្រសួងព័ត៌មាន ដែលបានសហការគាំទ្រដល់ការផ្សព្វផ្សាយសកម្មភាពមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា។ លោកជំទាវ បានលើកឡើងពីអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អនុប្រធានអចិន្ត្រៃយ៍កាកបាទក្រហមកម្ពុជា ដែលបានចង្អុលបង្ហាញថា ច្បាប់មនុស្សធម៌អន្តរជាតិ និងអនុសញ្ញាក្រុងហ្សឺណែវ មិនមែនជារឿងឆ្ងាយខ្លួន ឬសម្រាប់តែអ្នកច្បាប់នោះទេ ប៉ុន្តែវាពាក់ព័ន្ធនឹងការគោរពជីវិតមនុស្ស ការគាំពារជនស៊ីវិល និងការរក្សាអព្យាក្រឹតភាព ដែលស្របពេលដែលរាជរដ្ឋាភិបាលកម្ពុជាកំពុងប្រឹងប្រែងដោះស្រាយបញ្ហាដោយសន្តិវិធី និងគោលការណ៍ច្បាប់អន្តរជាតិ។ លោកជំទាវ បន្តគូសបញ្ជាក់ថា បដិរូបកាកបាទក្រហម និងអឌ្ឍចន្ទក្រហម គឺជានិមិត្តសញ្ញាដែលទទួលបានការការពារដោយច្បាប់ មិនមែនជានិមិត្តសញ្ញាធម្មតាដែលអាចយកទៅប្រើប្រាស់ជាទូទៅបាននោះទេ។ ជាមួយគ្នានេះ លោកជំទាវក៏បានអំពាវនាវឱ្យអ្នកសារព័ត៌មាន និងអ្នកផលិតមាតិកា ចូលរួមផ្សព្វផ្សាយគោលការណ៍មនុស្សធម៌ ការការពារជនស៊ីវិល និងអ្នករងរបួសក្នុងស្ថានភាពជម្លោះប្រដាប់អាវុធ ព្រមទាំងប្រើប្រាស់បច្ចេកវិទ្យាឌីជីថលដោយមានការទទួលខុសត្រូវ។

លោកស្រី យ៉ុត សាមុត ជាជនពិការ និងមានជំងឺប្រចាំកាយ នៅភូមិត្របែក ឃុំបុស្បូវ ស្រុកព្រះនេត្រព្រះ បានទទួលអំណោយមនុស្សធម៌ពីសាខាក...
28/10/2026

លោកស្រី យ៉ុត សាមុត ជាជនពិការ និងមានជំងឺប្រចាំកាយ នៅភូមិត្របែក ឃុំបុស្បូវ ស្រុកព្រះនេត្រព្រះ បានទទួលអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជា ខេត្តបន្ទាយមានជ័យ…

សាខា កក្រក ខេត្តបន្ទាយមានជ័យ ៖ ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៦
បន្ទាប់ពីទទួលបានការរាយការព៍ពីក្រុមកាកបាទក្រហមកម្ពុជា ឃុំបុស្បូវ តាមរយៈអនុសាខាស្រុព្រះនេត្រព្រះ ភ្លាម ឯកឧត្តម អ៊ុំ រាត្រី ប្រធានគណៈកម្មាធិការសាខាកាកក្រហមកម្ពុជា ខេត្តបន្ទាយមានជ័យ បានចាត់ក្រុមប្រតិបត្តិសាខាផ្តល់រទេះរុញ១គ្រឿងជូនដល់អនុសាខាស្រុកព្រះ ដើម្បីយកទៅជួយដល់លោកស្រី យ៉ុត សាមុត អាយុ៥៨ឆ្នាំ នៅភូមិត្របែក ឃុំបុស្បូវ ស្រុកព្រះនេត្រព្រះ ជាជនពិការ ដោយសារតែធ្លាក់ពីលើគ្រែ និងមានជំងឺប្រចាំកាយផងដែរ។ បន្ទាប់ពីបានផ្តល់អំណោយមនុស្សរួចមក លោក ឈួង វ៉ាន់ធួង ដែលជាអនុប្រធានគណៈកម្មាធិការសាខាស្រុកព្រះនេត្រព្រះ បានលើកឡើងថាទោះជានៅក្នុងកាលៈទេសៈបែបណាក៏ដោយក៏កាកបាទក្រហមកម្ពុជា ទុកជនរងគ្រោះនរណាម្នាក់ចោលឡើយ ព្រោះកាកបាទក្រហមកម្ពុជាមានគ្រប់ទីកន្លែងសម្រាប់គ្រប់ៗគ្នា ហើយទីណាមានទុក្ខលំបាកទីនោះមានបេសកកម្មកាកបាទក្រហមកម្ពុជា ៕

ប្រជាពលរដ្ឋក្នុងស្រុកស្រែអំបិល បានយល់ដឹងអំពីប្រព័ន្ធប្រកាសឱ្យដឹងជាមុន១២៩៤  ការត្រៀមបង្ការគ្រោះមហន្តរាយ  សាខា កក្រក កោះកុ...
28/10/2026

ប្រជាពលរដ្ឋក្នុងស្រុកស្រែអំបិល បានយល់ដឹងអំពីប្រព័ន្ធប្រកាសឱ្យដឹងជាមុន១២៩៤ ការត្រៀមបង្ការគ្រោះមហន្តរាយ

សាខា កក្រក កោះកុង ៖ នៅរសៀលថ្ងៃពុធ ទី២៨ ខែតុលា ឆ្នាំ២០២៦ លោក ឡុច ភិរ័ក្ស នាយករងសាខា កាកបាទក្រហមកម្ពុជា ខេត្តកោះកុង ដឹកនាំក្រុមប្រតិបត្តិសាខា សហការជាមួយ ក្រុមការងារអនុសាខាស្រុកស្រែអំបិល ធ្វើការផ្សព្វផ្សាយពីប្រព័ន្ធប្រកាសឱ្យដឹងជាមុន១២៩៤ ការត្រៀមបង្ការគ្រោះមហន្តរាយ ដល់ប្រជាពលរដ្ឋនៅក្នុងឃុំជីខលើ ស្រុកស្រែអំបិល ខេត្តកោះកុង ដែលមានអ្នកចូលរួមសរុប ៤៩នាក់ ស្រី ២១នាក់។

គោលបំណងផ្សព្វផ្សាយប្រព័ន្ធប្រកាសឱ្យដឹងជាមុន ១២៩៤ និងការត្រៀមបង្ការគ្រោះមហន្តរាយរួមមាន៖

• ផ្សព្វផ្សាយឱ្យប្រជាពលរដ្ឋស្គាល់ និងយល់ពីប្រព័ន្ធប្រកាសឱ្យដឹងជាមុន ១២៩៤។
• បង្កើនការយល់ដឹងអំពីហានិភ័យនៃគ្រោះមហន្តរាយ និងកសាងភាពធន់ក្នុងសហគមន៍
• ឱ្យប្រជាពលរដ្ឋចេះត្រៀមខ្លួនជាមុន និងឆ្លើយតបបានទាន់ពេលវេលា។
• កាត់បន្ថយការបាត់បង់ជីវិត ទ្រព្យសម្បត្តិ និងផលប៉ះពាល់ដល់សហគមន៍
•ការយល់ដឹងអំពីស្លាកសញ្ញាចរាចរណ៍ វិជ្ជាសង្គ្រោះបឋម និងហានិភ័យនៃជំងឺមហារីកមាត់ស្បូន៕

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចាត់ប្រតិភូកាកបាទក្រហមកម្ពុជា អញ្ជើញចូលរួមគោរពវ...
28/10/2026

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចាត់ប្រតិភូកាកបាទក្រហមកម្ពុជា អញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធ លោកព្រឹទ្ឋបាលឯក ផាត់ ជាយដែន កងពលតូចថ្មើរជើង លេខ៥២ យោធភូមិភាគទី៥.......!!

កក្រក៖ នៅរសៀលថ្ងៃទី ២៨ ខែតុលា ឆ្នាំ២០២៦នេះ ឯកឧត្តម កៀង វឌ្ឍនៈ ជំនួយការអគ្គលេខាធិការដ្ឋានកាកបាទក្រហមកម្ពុជា និងក្រុមការងារសាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង អនុសាខាស្រុកសំឡូតអញ្ជើញចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុត និងនាំយកគ្រឿងឧបភោគបរិភោគ ព្រមទាំងលិខិតចូលរួមរំលែកទុក្ខរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រធាន ជូនក្រុមគ្រួសារសព ចំពោះមរណភាព លោកព្រឹទ្ឋបាលឯក ផាត់ ជាយដែន កងពលតូចថ្មើរជើង លេខ៥២ យោធភូមិភាគទី៥ ដែលបានពលីជីវិតកាលពីថ្ងៃចន្ទ ១៥កើត ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៦ ក្នុងបុព្វហេតុការពារបូរណភាពទឹកដីតាមបណ្តោយព្រំដែន កម្ពុជា-ថៃ។
សពតម្កល់ធ្វើបុណ្យតាមប្រពៃណីស្ថិតនៅគេហដ្ឋានភូមិអំពិប ឃុំមានជ័យ ស្រុកសំឡូត ខេត្តបាត់ដំបង។

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងក្រុមការងារ សូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធ លោកព្រឹទ្ឋបាលឯក ផាត់ ជាយដែន ទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ៕

និស្សិតចំនួន១០០នាក់បានទទួលការយល់ពីប្រវត្តិចលនាកាកបាទក្រហម អឌ្ឍចន្ទក្រហម និងវិជ្ជាសង្រ្គោះបឋម តាមរយៈការផ្សព្វផ្សាយរបស់មន្...
28/10/2026

និស្សិតចំនួន១០០នាក់បានទទួលការយល់ពីប្រវត្តិចលនាកាកបាទក្រហម អឌ្ឍចន្ទក្រហម និងវិជ្ជាសង្រ្គោះបឋម តាមរយៈការផ្សព្វផ្សាយរបស់មន្ត្រីជំនាញនៃសាខាកាកបាទក្រហមកម្ពុជា ខេត្តបន្ទាយមានជ័យ…

សាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ ៖ ដោយមានការយកចិត្តទុកដាក់ពីសំណាក់ឯកឧត្តម អ៊ុំ រាត្រី ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តបន្ទាយមានជ័យ លើកផ្នែកអភិវឌ្ឍន៍ស្ថាប័ន និងដើម្បីពង្រីកវិសាលភាពនៃកិត្តិនាមកាកបាទក្រហមកម្ពុជា ឱ្យកាន់តែមានភាពប្រសើរជាងមុនទៀតផងនោះ នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តមប្រធានបានចាត់ឱ្យក្រុមការងារជំនាញសាខាចុះធ្វើការអប់រំផ្សព្វផ្សាយអំពីប្រវត្តិចលនាកាកបាទក្រហម អឌ្ឍចន្ទក្រហម និងវិជ្ជាសង្រ្គោះបឋម ជូនដល់និស្សិតចំនួន១០០នាក់/ស្រី៧៣នាក់ នៅសាកលវិទ្យាល័យជាតិមានជ័យ ក្រោមរបៀបវារៈដូចតទៅ ៖
- ប្រវត្តិកាកបាទក្រហម អឌ្ឍចន្ទក្រហម
- គោលការណ៍គ្រឹះទាំង៧
- ច្បាប់មនុស្សធម៌អន្តរជាតិ
- វិជ្ជាសង្រ្គោះបឋម
+ តួនាទីអ្នកសង្រ្គោះ
+ គោលការណ៍អ្នកសង្រ្គោះ
+ សម្ព័ន្ធទ្រទ្រង់ជិវិតរបស់មនុស្ស
+ ការដាក់ដំណេកសុវត្ថិភាព
+ ការសង្រ្គោះដង្ហ់ើមសប្បនិម្មិតមនុស្សពេញវ័យ កុមារ ទារក៕

សាខាកក្រក ខេត្តព្រះសីហនុ÷ នៅថ្ងៃទី២៨ខែតុលា ឆ្នាំ២០២៦នេះ សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ និងសាខាខេត្តស្ទឹងត្រែងជាខេ...
28/10/2026

សាខាកក្រក ខេត្តព្រះសីហនុ÷ នៅថ្ងៃទី២៨ខែតុលា ឆ្នាំ២០២៦នេះ សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ និងសាខាខេត្តស្ទឹងត្រែងជាខេត្តសម្ព័ន្ធមិត្តបានចូលរួមបើកវគ្គបង្រៀនវិជ្ជាសង្គ្រោះបឋមបង់ថ្លៃជាលើកទី៦ ដល់ បុគ្គលិក-កម្មករ ក្រុមហ៊ុនអគ្គិសនីធ្យូងថ្មហ៊រទាន សីហនុវីល ផៅវ័រ ជេនើរេសិន ឯ.ក(HUADIAN SIHANOUKVILLE POWDER GENERAL TION CO..LTD.)ដែលមានសិក្ខាកាមចូលរួមចំនួន ៣៨ស្រី ៥នាក់ រយៈពេល១ថ្ងៃ ស្ថិតនៅសាលប្រជុំក្រុមហ៊ុន ក្នុង ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។
សូមបញ្ជាក់ផងដែរ ក្រុមហ៊ុនអគ្គិសនីធ្យូងថ្មហ៊រទាន សីហនុវីល ផៅវ័រ ជេនើរេសិន ឯ.ក បានអញ្ជើញគ្រូជំនាញបង្រៀនវិជ្ជាសង្រោះបឋមសាខាខេត្តព្រះសីហនុ បើកវគ្គបណ្តុះបណ្តាលវិជ្ជាសង្គ្រោះបមឋដល់បុគ្គលិកក្រុមហ៊ុនសរុបចំនួន៦វគ្គ ដោយមានសិក្ខាកាមចូលរួមសរុប ១៩០នាក់ ស្រី២៤នាក់។

ជាចុងក្រោយប្រសិនបើបងប្អូនខាងម្ចាស់ក្រុមហ៊ុន រោងចក្រ សណ្ឋាគារ កាស៊ីណូ ភោជនីយដ្ឋាន ចង់ទំនាក់ទំនងខាងក្រុមការងារបង្រៀនវិជ្ជាសង្គ្រោះបឋមសូមតេមកលេខ: 012 755 328. 086 222 107. 096 72 72 002៕

សាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ធំនៅថ្ងៃទី២៨  ខែតុលា ឆ្នាំ២០២៦ បានបើកវគ្គបណ្ដុះបណ្ដាលប្រវត្តិចលនា គោលការគ្រឹះ  វិជ្ជាសង...
28/10/2026

សាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ធំ
នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៦ បានបើកវគ្គបណ្ដុះបណ្ដាលប្រវត្តិចលនា គោលការគ្រឹះ វិជ្ជាសង្គ្រោះបឋមជាមូលដ្ឋានដល់អ្នកស្ម័គ្រចិត្តចំនួន៣៣ នាក់ ស្រីចំនួន១៥ នាក់ នៅក្នុងឃុំសំបូរ ស្រុកប្រាសាទសំបូរខេត្តកំពង់ធំ។

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៦ បានក្រាបបង្គំទូលថ្វាយន...
28/10/2026

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៦ បានក្រាបបង្គំទូលថ្វាយនូវសារលិខិតថ្វាយ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នៅក្នុងឱកាសនៃព្រះរាជពិធី ដ៏មហានក្ខត្តឫក្សឧត្តុង្គឧត្តម នៃព្រះរាជពិធីគ្រងព្រះបរមសិរីរាជសម្បត្តិ របស់ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត នៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៦នេះ។

សារលិខិតថ្វាយព្រះពរមានខ្លឹមសារថា៖ «ក្នុងនាមខ្ញុំម្ចាស់ និងសមាជិក សមាជិកានៃគណៈកម្មាធិការកណ្តាល ព្រមទាំងមន្ត្រី បុគ្គលិក អ្នកស្ម័គ្រចិត្ត និងយុវជន នៃកាកបាទក្រហមកម្ពុជា នៅទូទាំងប្រទេស មានសេចក្តីសោមនស្សរីករាយឥតឧបមា សូមលំឱនកាយក្រាបបង្គំទូលថ្វាយនូវព្រះរាជសព្ទសាធុការពរជ័យ សិរីមង្គល វិបុលសុខ បវរមហាប្រសើរគ្រប់ប្រការ ថ្វាយ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង សូមព្រះអង្គទ្រង់ព្រះប្រកបដោយព្រះរាជសុខភាពល្អពេញបរិបូរណ៍ ព្រះកាយពលមាំមួន ព្រះបញ្ញាញាណភ្លឺថ្លាវាងវៃ និងមានព្រះជន្មាទីឃាយុយឺនយូរជាងរយព្រះវស្សា ដើម្បីគង់ជាម្លប់ដ៏ត្រជាក់ សម្រាប់ជាតិ មាតុភូមិ និងប្រជារាស្រ្តជាកូន ចៅ ជ្រកកោន តរៀងទៅ។

ក្នុងវរោកាសដ៏មហាវិសេសវិសាលនេះ ខ្ញុំម្ចាស់ ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នា នៃកាកបាទក្រហមកម្ពុជា សូមព្រះបរមរាជានុញ្ញាតលំឱនកាយសម្តែងនូវព្រះរាជកតញ្ញូ កតវេទិតាធម៌ និងព្រះរាជគុណូបក្ការៈដ៏មហាធំធេង ថ្វាយ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលជានិច្ចកាលព្រះអង្គទ្រង់តែងតែសព្វព្រះរាជហឫទ័យបំពេញព្រះរាជកិច្ចប្រកបដោយព្រះរាជគតិបណ្ឌិតវាងវៃបំផុត ព្រះព្រហ្មវិហារធម៌ ព្រះមហាករុណាទិគុណ និងមានព្រះរាជទសពិធរាជធម៌ដ៏ថ្លៃថ្លា ក្នុងវិស័យការទូត ការអប់រំសិក្សាធិការ សុខុមាលភាពសង្គម និងព្រះពុទ្ធសាសនា ធ្វើឱ្យព្រះរាជាណាចក្រកម្ពុជាទទួលបាននូវសុខសន្តិភាព ស្ថិរភាព សាមគ្គីភាព ឯកភាពជាតិ និងការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ។ លើសពីនេះទៅទៀត ព្រះករុណា ជាអម្ចាស់ជីវិតលើត្បូង ជាព្រះរាជនិមិត្តរូបនៃព្រះរាជវីរគំរូមនុស្សធម៌ សម្រាប់ជាតិ មាតុភូមិ និងប្រជារាស្ត្រកម្ពុជា ជាកូន ចៅ របស់ព្រះអង្គជារៀងដរាប។

ក្នុងព្រះរាជពិធីដ៏សិរីមង្គលមហាប្រសើរថ្លៃថ្លានេះ ខ្ញុំម្ចាស់ ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នា នៃកាកបាទក្រហមកម្ពុជា សូមលំឱនកាយបួងសួងដល់វត្ថុស័ក្តិសិទ្ធិនានាក្នុងលោក ដួងព្រះវិញ្ញាណក្ខន្ធអតីតព្រះមហាក្សត្រ ព្រះមហាក្សត្រិយានីខ្មែរគ្រប់ព្រះអង្គ ទេវតារក្សាព្រះមហាស្វេតច្ឆត្រ ជាពិសេសដួងព្រះវិញ្ញាណក្ខន្ធ ព្រះមហាវីរក្សត្រ ព្រះបរមរតនកោដ្ឋ សូមជួយអភិបាលប្រោះព្រំ គ្រងរក្សា ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមព្រះអង្គព្រះប្រកបដោយព្រះពុទ្ធពរទាំង៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។»

ខាងក្រោមនេះគឺជាខ្លឹមសារទាំងស្រុងនៃសារលិខិតក្រាបបង្គំទូលថ្វាយ របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ថ្វាយព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត៖

គ្រួសារសពស្លាប់ដោយសារជំងឺ ចំនួន ២នាក់ ស្មើនឹង ២គ្រួសារ នៅភូមិឈ្នះជ័យក្រោម ឃុំរាធរ និងភូមិពោធិ៍ ឃុំក្រាំងស្វាយ ស្រុកព្រះស...
28/10/2026

គ្រួសារសពស្លាប់ដោយសារជំងឺ ចំនួន ២នាក់ ស្មើនឹង ២គ្រួសារ នៅភូមិឈ្នះជ័យក្រោម ឃុំរាធរ និងភូមិពោធិ៍ ឃុំក្រាំងស្វាយ ស្រុកព្រះស្ដេច បានទទួល អំណោយមនុស្សធម៌ ពីអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកព្រះស្តេច...!!!

អនុសាខា កក្រក ស្រុកព្រះស្ដេច ៖ នៅ ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៦ លោកស្រី ឈឹម ចន្ថុល អនុប្រធានគណៈកម្មាធិការអនុសាខាស្រុក បានដឹកនាំ ហេរញ្ញឹក មន្រី្តប្រចាំការ បុគ្គលិកកិច្ចសន្យា និងក្រុមកាកបាទក្រហមឃុំ បាននាំយកអំណោយមនុស្សធម៌ ចូលរួម រំលែកទុក្ខគ្រួសារសព ឈ្មោះ អ៊ុ ចន្នី ភេទស្រី អាយុ ១៣ឆ្នាំ នៅភូមិឈ្នះជ័យក្រោម ឃុំរាធរ និងឈ្មោះ រុន សំណាង ភេទប្រុស អាយុ១៨ឆ្នាំ នៅភូមិពោធិ៍ ឃុំក្រាំងស្វាយ ស្រុកព្រះស្ដេច ខេត្តព្រៃវែង។

សម្ភារៈអនុសាខា ផ្តល់ជូនរួមមាន៖ ក្នុងមួយគ្រួសារទទួលបាន អង្ករ ២៤ គ.ក មី ១កេស ទឹកសុទ្ធ ១កេស ទឹកត្រី ៣ដប ទឹកស៊ីអ៉ីវ ៣ដប និងថវិកា ១០០.០០០រៀល។

ស្រី្តទើបសម្រាលកូន នៅភូមិជើងទឹក ឃុំកញ្ជ្រៀច ស្រុកកញ្ជ្រៀច ខេត្តព្រៃវែង បានទទួលអំណោយមនុស្សធម៌ ពីអនុសាខាកាកបាទក្រហមកម្ពុជា...
28/10/2026

ស្រី្តទើបសម្រាលកូន នៅភូមិជើងទឹក ឃុំកញ្ជ្រៀច ស្រុកកញ្ជ្រៀច ខេត្តព្រៃវែង បានទទួលអំណោយមនុស្សធម៌ ពីអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកកញ្ជ្រៀច

អនុសាខា កក្រក ស្រុកកញ្ជ្រៀច៖ នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៦ លោក សឿង សុជាតិ ប្រធានគណៈកម្មធិការអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកកញ្ជ្រៀច បានដឹកនាំលោកអនុប្រធាន គណៈកម្មាធិការ មន្រ្តីប្រចាំការ បុគ្គលិកកិច្ចសន្យាអនុសាខាស្រុកចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ ផ្តល់ជូនដល់ស្រ្តីទើបសម្រាលកូនចំនួន ១គ្រួសារ ស្ត្រីឈ្មោះ ផូ ឡៃហ៊ាង អាយុ២៦ឆ្នាំ រស់នៅភូមិជើងទឹក ឃុំកញ្ជ្រៀច ស្រុកកញ្ជ្រៀច ខេត្តព្រៃវែង។

សម្ភារៈផ្តល់ជូនរួមមាន៖ មី១ កេស ទឹក១កេស ទឹកផ្លែឈើ១ កេស សម្ភារៈទារក ១ឈុត និងថវិកាចំនួន ៤០០,០០០រៀល។

Address

#16A, Street 271
Phnom Penh

Alerts

Be the first to know and let us send you an email when Cambodian Red Cross posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to Cambodian Red Cross:

Shortcuts

Share