17/03/2026
សុំ200 like មកដាក់អោយមួយភាគទៀត
រឿង:ត្រឡប់ក្រោយជួបអូនម្តងទៀត
សង្ឃឹមថាអ្នកទាំងអស់គ្នាមិនខឹងណាដែរយូរៗបានចេញមួយភាគបែបនេះ អេតមីនពិបាកចិត្តពេកទើបមិនសូវបានចេញរឿងអោយអាន សុំទោសផងណាអ្នកទាំងអស់គ្នា🙏🏻💖
ភាគ៩(តាមចិត្តអូន)
បន្ទាប់ពីញុំាអាហារពេលល្ងាច រួចរាល់អស់ហើយ សុីនីងនិងជឺអុីក៏នាំគ្នាឡើងមកខាងលើដើម្បីសម្រាក់ ព្រោះថានេះក៏រាងយប់ដែរទៅហើយ។ ជឺអុីនៅអង្គុយលើពូក ធ្វើទឹកមុខមិនសូវស្រស់ដាក់ទៅកាន់សុីនីង ដែរកំពុងតែអង្គុយធ្វើការរបស់នាយនៅជ្រុងម្ខាងនៃបន្ទប់។
«អូនមានរឿងអ្វីមែនទេ?»ដោយឃើញជឺអុី អង្គុយសម្លឹងមើលមុខខ្លួន យូរពេកសុីនីងក៏ក្រោកឈរឡើងដើរសម្តៅមកកាន់ជឺអុី នាយដឹងច្បាស់ក្នុងចិត្តថាជឺអុីច្បាស់ជាចង់សុំអ្វីម្យ៉ាងពីនាយហើយ។
«តើអូនអាចសុំបងរឿងមួយបានទេ?»ជឺអុី ស្ទាក់ស្ទើរនិងនិយាយប្រាប់សុីនីង តែយ៉ាងណាក៏ដោយគេនិងសាក់សុំទៅកាន់សុីនីង ក្រែងសុីនីងចិត្តល្អ អាចធ្វើតាមចិត្តរបស់គេ។
«អូនឆាប់និយាយមក»ដោយឃើញជឺអុី មិនហ៊ាននិយាយចេញមក សុីនីងក៏ចូលទៅអង្គុយជិតជឺអុី រួចក៏ចាប់កាន់ដៃរបស់ជឺអុីជាប់។
«តើអូនអាចបើកហាងលក់ផ្កាបានទេ?»ទម្រាំតែឆ្លើយចេញ ជឺអុីសម្លឹងមើលទៅកាន់មុខរបស់សុីនីងមួយសន្ទុះ។ ការបើកហាងលក់ផ្កាមួយនេះជាក្តីស្រម៉ៃរបស់ជឺអុីជាយូរណាស់មកហើយ គេចង់បើកហាងលក់ផ្កាមួយទុកសម្រាប់លក់ផ្កាទៅកាន់មនុស្សគ្រប់គ្នា ដែលចូលចិត្តផ្កាដូចជាគេ។
«មិនបាន បងមិនព្រម»សុីនីង ប្រកែកភ្លាមៗបន្ទាប់ពីលឺការសុំរបស់ជឺអុី នាយពីតជាមិនចង់អោយជឺអុីចាក់ចេញពីផ្ទះនោះទេ ហើយក៏មិនចង់អោយជឺអុីមកហត់និងអង្គុយលក់ផ្កាបែបនេះដែរ គេគ្រាន់តែចង់អោយជឺអុីនៅផ្ទះតែងខ្លួនអោយស្អាត់ៗនិងរស់នៅសុខស្រួលតែប៉ុណ្ណោះ។
«តែអូនពិតជាចង់បើកហាងលក់ផ្កាពិតមែនណា បងតាមចិត្តអូនម្តងបានទេ អូនមិនបានសុំអ្វីច្រើនពីបងនោះទេ គ្រាន់តែហាងលក់ផ្កាតូចមួយប៉ុណ្ណោះ បងមិនអាចអោយអូនបានឬ?»ជឺអុី ដឹងថាសុីនីងបារម្ភពីខ្លួន មិនចង់អោយខ្លួនឃ្លាតឆ្ងាយពីផ្ទះនោះទេ តែអោយធ្វើយ៉ាងមិច បើនៅផ្ទះនេះស្អីក៏មិនអោយគេធ្វើ អោយគេគិតតែពីអង្គុយមើ។
«លុយប្តីអូនទិចពេកមែនទេ?ទើបអូនចង់បើកហាងលក់ផ្កាបែបនេះ?ឬមួយក៏បងអោយលុយអូនចាយទិចពេក ទើបអូនចង់បើកហាងលក់ផ្កាដោយខ្លួនឯង ឬក៏បងអោយលុយអូនចាយទិចពេក?»សុីនីងចាប់ផ្តើមដក់កាតខ្មៅជាច្រើន យកមកដាក់ពីមុខជឺអុី តែជឺអុីបែបជាលុយកាតខ្មៅទាំងអស់នោះអោយទៅកាន់សុីនីងវិញ។
«លោកប្តី មិចក៏បងមិនយល់ពីរអូនបន្តិចសោះបែបនេះ?អូនខឹងនិងបងហើយ»ជឺអុីងាក់មុខចេញ រួចក៏ដាក់ខ្លួនគេងលើពូក ទាំងទាញភួយគ្រប់មុចជិត សុីនីងឃើញបែបនេះ ក៏ចូលទៅអង្គុយជិតជឺអុី រួចក៏ទាញភួយចេញ បង្ហាញសុីនីងនៅកែវភ្នែកដែលមានទឹកថ្លាៗនៅក្នុងនោះ។
«តាមតែអូនចោះ បងព្រមហើយ ចាត់ទុកថានេះជាការលាងកំហុសដែលបងធ្វើខុសចំពោះអូនពីមុនទៅចោះ»សុីនីង ជូតទឹកភ្នែកអោយជឺអុី រួចក៏ទាញជឺអុីយកមកអោបជាប់ទ្រូងរបស់គេ ដាច់ខាត់ម្តងនេះនាយនិងមិនធ្វើអោយប្រពន្ធរបស់នាយត្រូវមកយំទៀតនោះទេ ទោះបីជាមិនចង់អោយជឺអុីទៅណាផ្តេសផ្តាសក៏ដោយ ក៏នាយនៅតែត្រូវតាមចិត្តរបស់ប្រពន្ធ។
«បងនិយាយហើយ ហាមលេបពាក្យសម្តីអោយសោះ ស្អែកនេះបងត្រូវតែជូនអូនទៅណា»ជឺអុី ញញឹមទៅកាន់សុីនីងយ៉ាងស្រស់ រួចក៏ចូលទៅថើបមាត់របស់សុីនីងទុកជាការអគុណ ដែរលោកប្តីរបស់គេព្រមធ្វើតាមគេ។
ពេលព្រឹកក៏បានចូលមកដល់ ជឺអុី រៀបចំខ្លួនយ៉ាងស្អាត់ ដើម្បីធ្វើដំណើរទៅកាន់ហាងលក់ផ្កាដែរគេចង់ទិញ ហាងលក់ផ្កាមួយនោះគឺថានៅជិតក្រុមហ៊ុនដែរ សុីនីងធ្វើការតែម្តង ចិងវាក៏ស្រួលម្យ៉ាងដែរ ដែលអាចអោយពួកគេទាំងពីអ្នកបានជួបគ្នាជារៀងរាល់ថ្ងៃ។
ធ្វើដំណើរមកដល់ហាងលក់ផ្កា សុីនីងក៏ជូនជឺអុី ដើរមើលជុំវិញទីនោះ ហាងលក់ផ្កាមួយនេះគឺពិតជាល្អខ្លាំងណាស់ ថ្មីនិងមានផ្កាជាច្រើនប្រភេទ សម្រាប់ដាក់តាំងលក់ ទីបំផុតក្តីស្រម៉ៃតាំងពីតូចរបស់ជឺអុីក៏ទទួលបានជោគជ័យ។
«លោកប្តី អូនអគុណបងខ្លាំងណាស់»ជឺអុី និយាយទៅកាន់សុីនីងទាំងរលីងរលោងចង់យំ សុីនីងឃើញបែបនេះក៏ទាញប្រពន្ធមកអោបជាប់ទ្រូង និងអង្អែលក្បាលរបស់ប្រពន្ធថ្នមៗ។
«មិនបាច់អគុណបងនោះទេ ព្រោះថានេះគឺជាតួនាទីរបស់បងហើយ ដែលបងធ្វើសម្រាប់អូន ចាប់ពីពេលនេះតទៅ មិនថាអូនចង់បានអ្វីក៏ដោយ ក៏បងប្រគល់អោយអូនដែរ ប្រគល់ទាំងជីវិតរបស់បងទៅអោយអូន»នាយសង្ឃឹមថា ការវិលត្រឡប់របស់នាយមកទីនេះម្តងទៀត និងធ្វើអោយនាយបានលុបលាងកំហុសគ្រប់យ៉ាងទៅកាន់ជឺអុី នាយពិតជាចង់សុំទោសជឺអុី និងមើលថែជឺអុីពេញមួយជីវិតនេះ។
«បានហើយលោកប្តី បងឆាប់ចូលទៅធ្វើការទៅ»ដោយឃើញសុីនីង ឈរសម្លឹងមុខខ្លួនយូរពេក ជឺអុីក៏ចាប់ផ្តើមរុញសុីនីងចេញពីហាងលក់ផ្ការបស់ខ្លួន ដើម្បីអោយគេត្រឡប់ទៅធ្វើការងាររបស់គេ។
«បន្តិចទៀតបងចេញពីធ្វើការ បងនិងនាំអូនទៅញុំាអាហារឆ្ងាញ់ៗ»ចូលមកថើបប្រពន្ធមួយខ្សឺត រួចហើយនាយក៏បែរខ្លួនដើរចេញទៅ ជឺអុីឈរញញឹមសម្លឹងមើលទៅកាន់សុីនីង រហូតសុីនីងដើរផុតពីភ្នែករបស់គេ ទើបជឺអុី ដើរចូលទៅក្នុងហាងរបស់គេ។
«នេះមែនទេជាក្តីសុខរបស់ប្រពន្ធ នៅពេលដែលបានប្តីមើលថែយកចិត្តទុកដាក់យ៉ាងល្អ»ជឺអុីញញឹមបិទមាត់មិនជិតនៅពេលដែរស្វាមីត្រឡប់មកល្អចំពោះខ្លួនភ្លាមៗ ទាំងដែរពីមុនសូម្បីតែមុខរបស់គេក៏សុីនីងមិនមើលផង។
អង្គុយញញឹមសុខៗក៏ប្រែមកជាទឹកមុខស្រពោនមួយរំពេច ព្រោះតែបានឃើញអតីតសង្សាចាស់របស់សុីនីងកំពុងតែដើរចូលមកខាងលក់ផ្ការបស់ខ្លួន ទាំងទឹកមុខខឹងសប្បារ មើលចុះនាងសម្លឹងមកកាន់ជឺអុី សឹងតែសុីជឺអុីទាំងរស់ទៅហើយ។
«ឆ្ងាញ់ខ្លាំងណាស់មែនទេ អារបស់គេនេះ?គ្រាន់តែប្តីមួយក៏ឯងរកខ្លួនឯងមិនបាន?ហេតុអ្វីឯងយកគេចេញពីយើង?»នាងចាប់ផ្តើមរុញជឺអុីខ្លាំងៗ ជឺអុីវិញបានត្រឹមតែអោនមុខចុះ ទទួលយកពាក្យសម្តីដែរនាងបានមើលងាយមកកាន់ខ្លួន។