សារមន្ទីរ ព្រះស្រីឦសានវរ្ម័ន Preah Srey Içanavarman Museum - Sosoro

  • Home
  • Cambodia
  • Phnom Penh
  • សារមន្ទីរ ព្រះស្រីឦសានវរ្ម័ន Preah Srey Içanavarman Museum - Sosoro

សារមន្ទីរ ព្រះស្រីឦសានវរ្ម័ន Preah Srey Içanavarman Museum - Sosoro SOSORO Museum recounts 2,000 years of Cambodia's history from the economic and monetary perspective
(1)

[English below]
សារមន្ទីរ ស.ស.រ សូមស្វាគមន៍!
សារមន្ទីរសេដ្ឋកិច្ច និងរូបិយវត្ថុ ព្រះស្រីឦសានវរ្ម័ន ហៅកាត់ថា ស.ស.រ ត្រូវបានបង្កើតឡើងដោយធនាគារជាតិនៃកម្ពុជា។ សារមន្ទីរ ស.ស.រ បង្ហាញជូនសាធារណជននូវព័ត៌មានថ្មីមួយដែលអ្នកពុំធ្លាប់បានដឹង ស្តីពីប្រវត្តិសាស្រ្តរបស់ប្រទេសកម្ពុជាចាប់តាំងពីសតវត្សរ៍ទី១ រហូតដល់បច្ចុប្បន្ន តាមរយៈទិដ្ឋភាពសេដ្ឋកិច្ច និងរូបិយវត្ថុ។

គោលបំណងនៃការបង្កើតសារមន្ទីរគឺ មិនត្រឹមតែប្រមូលផ្ដុំរូ

បិយវត្ថុប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្ហាញ និងពន្យល់អំពីទំនាក់ទំនងរវាងរូបិយវត្ថុ ស្ថាប័ន និងសង្គម ដោយរៀបរាប់អំពីប្រវត្តិសេដ្ឋកិច្ច និងនយោបាយរបស់កម្ពុជាក្នុងកំឡុងពេល២០០០ឆ្នាំ។ សារមន្ទីរមានសាលពិព័រណ៍ចំនួន១២ ដោយភ្ជាប់ជាមួយនឹងការបង្ហាញតាមរយៈសោតទស្សន៍ និងអន្តរកម្មដ៏សម្បូរបែប ដោយរួមទាំងវត្ថុបុរាណ ផ្ទាំងព័ត៌មាន ខ្សែភាពយន្តឯកសារ ឧបករណ៍បញ្ជាដោយអេក្រង់ និងល្បែងកំសាន្ត និងល្បែងល្បងប្រាជ្ញាជាច្រើន។ ការតាំងពិព័រណ៍របស់សារមន្ទីរ ត្រូវបានរចនាតាមបែបទំនើប ដែលត្រូវបានរៀបចំឡើងដើម្បីបំពេញការឆ្លើយតបទៅនឹងការរំពឹងទុករបស់ភ្ញៀវជាតិ និងអន្តរជាតិ។

សារមន្ទីរសេដ្ឋកិច្ច និងរូបិយវត្ថុ ព្រះស្រីឦសានវរ្ម័ន ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នាថ្ងៃទី៨ ខែមេសា ឆ្នាំ២០១៩ ហើយបានបើកជូនសាធារណជនអញ្ជើញចូលទស្សនា។

Established by the National Bank of Cambodia, the Preah Srey Içanavarman Museum of Economy and Money, also called SOSORO, presents the public with a unique and lively account of Cambodia’s history since the 1st century until nowadays, from an economic and monetary perspective. The purpose of the SOSORO Museum is not only to gather monetary collections but also to showcase and explain the relationship between money, institutions and society while narrating the Kingdom’s economic and political history throughout the past 2,000 years. The Museum comprises 12 modules with a rich audiovisual and interactive display including artefacts and bilingual information panels but also fifty video recordings, numerous touch screens and various games. The exhibition is enhanced through a modern museography designed to meet the expectations of domestic and international visitors. The Preah Srey Içanavarman Museum of Economy and Money was inaugurated by the Prime Minister of Cambodia on 8 April 2019 and is open to the public.

[English Below]ធនាគារពាណិជ្ជផ្តល់សេវាដោយផ្ទាល់ទៅបុគ្គលនិងក្រុមហ៊ុន ដូចជាទទួលប្រាក់បញ្ញើ ផ្តល់ឥណទាន និងផលិតផលវិនិយោគទូទៅ ...
12/06/2026

[English Below]
ធនាគារពាណិជ្ជផ្តល់សេវាដោយផ្ទាល់ទៅបុគ្គលនិងក្រុមហ៊ុន ដូចជាទទួលប្រាក់បញ្ញើ ផ្តល់ឥណទាន និងផលិតផលវិនិយោគទូទៅ និងគ្រប់គ្រងការទូទាត់តាមរយៈមូលប្បទានប័ត្រ ការផ្ទេរប្រាក់ ការប្តូរប្រាក់ ប័ណ្ណឥណទាន និងប័ណ្ណឥណពន្ធ ជាដើម។

សូមអញ្ជើញមកទស្សនាសារមន្ទីរ ស.ស.រ ដើម្បីស្វែងយល់បន្ថែម។

Commercial banks provide a wide range of services directly to individuals and businesses, including accepting deposits, granting loans, offering basic investment products, and managing payments through checks, transfers, currency exchange, credit cards, debit cards, and more.

Visit the SOSORO Museum to learn more!

Venez découvrir les ouvrages en français édités par la Banque nationale du Cambodge et plongez au cœur de l’histoire éco...
11/06/2026

Venez découvrir les ouvrages en français édités par la Banque nationale du Cambodge et plongez au cœur de l’histoire économique et monétaire du pays !

Parmi les titres disponibles :

• "Monnaie et souveraineté - Éléments pour une histoire économique, politique et monétaire du Cambodge" - Jean-Daniel Gardère, spécialiste de l'histoire monétaire du Cambodge et concepteur du Musée SOSORO
• "Mémoires et pensées vagabondes" - Chea Chanto, ancien Gouverneur de la Banque nationale du Cambodge
• "Les voies du Cambodge - Croissance et défis [1998-2013]" - Jean-Daniel Gardère

Disponibles à la boutique du Musée SOSORO !

11/06/2026

[English Below]
សារមន្ទីរសេដ្ឋកិច្ច និងរូបិយវត្ថុ ព្រះស្រីឦសានវរ្ម័ន (ស.ស.រ) សូមថ្លែងអំណរគុណដល់ សាលាប៊ែលធីអន្តរជាតិ ដែលបានដឹកនាំសិស្សានុសិស្សចំនួន ៣.០០០នាក់ មកទស្សនកិច្ចសិក្សា ដើម្បីស្វែងយល់ពីប្រវត្តិសាស្រ្តសេដ្ឋកិច្ចនិងរូបិយវត្ថុរបស់ប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៦។
សារមន្ទីរ ស.ស.រ ស្វាគមន៍រាល់ដំណើរទស្សនកិច្ចសិក្សា មកពីគ្រឹះស្ថានអប់រំទាំងអស់ !

The Preah Srey Içanavarman Museum of Economy and Money would like to thank BELTEI International School for organizing study visits for more than 3,000 students to explore Cambodia’s economic and monetary history from May 19 to 29, 2026.
The SOSORO Museum welcomes study tours from all educational institutions!
BELTEI International School

[English Below]ចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៦ សាលាប៊ែលធីអន្តរជាតិ បានរៀបចំដំណើរទស្សនកិច្ចសិក្សាសម្រាប់សិស្ស...
11/06/2026

[English Below]
ចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៦ សាលាប៊ែលធីអន្តរជាតិ បានរៀបចំដំណើរទស្សនកិច្ចសិក្សាសម្រាប់សិស្សានុសិស្ស ប្រមាណ ៣,១០០នាក់ មកទស្សនាពិព័រណ៍អចិន្ត្រៃយ៍របស់សារមន្ទីរសេដ្ឋកិច្ច និងរូបិយវត្ថុព្រះស្រីឦសានវរ្ម័ន (ស.ស.រ) ដើម្បីស្វែងយល់បន្ថែមអំពីប្រវត្តិសាស្រ្តដ៏គួរឱ្យចាប់អារម្មណ៍របស់ប្រទេសកម្ពុជារយៈពេលជាង ២០០០ឆ្នាំ ជាពិសេសអំពីទិដ្ឋភាពសេដ្ឋកិច្ច និងរូបិយវត្ថុ។
សារមន្ទីរ ស.ស.រ សូមស្វាគមន៍គ្រប់គ្រឹះស្ថានអប់រំទាំងអស់មកទស្សនាការតាំងពិព័រណ៍ប្រកបដោយភាពទំនើប និងប្រទាក់ក្រឡា!

On May 19-29, 2026, BELTEI International School organized a study tour for over 3,100 students to the permanent exhibition of the Preah Srey Içanavarman Museum of Economy and Money (SOSORO), allowing students to learn more about Cambodia's fascinating 2,000 years history, especially from an economic and monetary perspective.
SOSORO welcomes all educational institutions to its modern and interactive exhibition!

10/06/2026

សូមអញ្ជើញមកទស្សនា សារមន្ទីរសេដ្ឋកិច្ច និងរូបិយវត្ថុ ព្រះស្រីឦសានវរ្ម័ន។

Come and visit the Preah Srey Içanavarman Museum of Economy and Money!

[English Below]នាថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៦ ធនាគារ កាណាឌីយ៉ា បានរៀបចំដំណើរទស្សនកិច្ចសម្រាប់បុគ្គលិក ដើម្បីទស្សនាពិព័រណ៍អចិ...
10/06/2026

[English Below]
នាថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៦ ធនាគារ កាណាឌីយ៉ា បានរៀបចំដំណើរទស្សនកិច្ចសម្រាប់បុគ្គលិក ដើម្បីទស្សនាពិព័រណ៍អចិន្ត្រៃយ៍របស់សារមន្ទីរសេដ្ឋកិច្ច និងរូបិយវត្ថុព្រះស្រីឦសានវរ្ម័ន (ស.ស.រ)។
ក្នុងឱកាសនោះ បុគ្គលិកធនាគារ បានទស្សនាការតាំងពិព័រណ៍ប្រកបដោយភាពទំនើបទៅតាមទិដ្ឋភាពប្រវត្តិសាស្ត្រប្រទេសកម្ពុជា និងបានសិក្សាស្វែងយល់អំពីការវិវត្តរូបិយវត្ថុ និងសេដ្ឋកិច្ច ក៏ដូចជាតួនាទីរបស់រូបិយវត្ថុក្នុងការរួមចំណែកអភិវឌ្ឍប្រទេសជាតិ។

សារមន្ទីរ ស.ស.រ សូមស្វាគមន៍ភ្ញៀវកិត្តិយសពីគ្រប់ស្ថាប័នទាំងអស់មកទស្សនាការតាំងពិព័រណ៍ប្រកបដោយភាពទំនើប និងប្រទាក់ក្រឡា!

On May 9, 2026, Canadia Bank organized a field trip for their staff to visit the permanent exhibition of the Preah Srey Içanavarman Museum of Economy and Money (SOSORO).
On that occasion, they were guided through the museum's modern exhibition recollecting Cambodia's historical journey, and gained in-depth knowledge about monetary and economy evolutions of the country, as well as the role of the riel currency in contributing to the development of the nation.

SOSORO welcomes all companies to its modern and interactive exhibition!

09/06/2026

ស្វែងយល់អំពីប្រវត្តិសាស្ត្រសេដ្ឋកិច្ច និងប្រព័ន្ធរូបិយវត្ថុនៃអាណាចក្រអង្គរ ដែលជាអាណាចក្រដ៏រុងរឿងមួយ ប៉ុន្តែពុំធ្លាប់មានការប្រើប្រាស់រូបិយវត្ថុឡើយ។ សូមអញ្ជើញមកទស្សនាសារមន្ទីរ ស.ស.រ ដើម្បីសិក្សាស្វែងយល់បន្ថែម!

Discover the fascinating history of the Angkor Empire, a great empire that thrived without the use of money. Learn more at the SOSORO Museum. Visit now!

[English Below]នាថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៦ សិស្សានុសិស្សនិងលោកគ្រូអ្នកគ្រូ មកពីវិទ្យាល័យតាំងក្រសាំង ក្នុងខេត្តកំពង់ធំ ចំ...
09/06/2026

[English Below]
នាថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៦ សិស្សានុសិស្សនិងលោកគ្រូអ្នកគ្រូ មកពីវិទ្យាល័យតាំងក្រសាំង ក្នុងខេត្តកំពង់ធំ ចំនួន ១០០ នាក់ បានមកទស្សនាពិព័រណ៍អចិន្ត្រៃយ៍របស់សារមន្ទីរសេដ្ឋកិច្ច និងរូបិយវត្ថុព្រះស្រីឦសានវរ្ម័ន (ស.ស.រ) ក្រោមកម្មវិធីវិស័យធនាគារដើម្បីលើកកម្ពស់ការយល់ដឹងផ្នែកសេដ្ឋកិច្ច និងការគាំទ្ររបស់ធនាគារជាតិនៃកម្ពុជា ដើម្បីស្វែងយល់បន្ថែមអំពីប្រវត្តិសាស្រ្តដ៏គួរឱ្យចាប់អារម្មណ៍របស់ប្រទេសកម្ពុជារយៈពេលជាង ២០០០ឆ្នាំ ជាពិសេសអំពីទិដ្ឋភាពសេដ្ឋកិច្ច និងរូបិយវត្ថុ។
សារមន្ទីរ ស.ស.រ សូមស្វាគមន៍គ្រប់គ្រឹះស្ថានអប់រំទាំងអស់មកទស្សនាការតាំងពិព័រណ៍ប្រកបដោយភាពទំនើប និងប្រទាក់ក្រឡា!

Thanks to the Banking Sector Program for Economic Literacy, and the support of the National Bank of Cambodia, 100 students and teachers from Taing Krosaing in Kompong Thom province visited the permanent exhibition of the Preah Srey Içanavarman Museum of Economy and Money (SOSORO) on May 19, 2026. They learned about 2,000 years of Cambodia's fascinating history, especially from an economic and monetary perspective.
SOSORO welcomes all educational institutions to its modern and interactive exhibition!

08/06/2026

SOSORO Museum - សារមន្ទីរ ស.ស.រ🇰🇭✨

លោកអ្នកកំពុងស្នាក់នៅសណ្ឋាគារ Shangri-La Phnom Penh ហើយកំពុងស្វែងរកគោលដៅទេសចរណ៍ផ្សេងៗក្រៅពីមាត់ទន្លេមែនទេ? កុំភ្លេចបញ្ចូល សារមន្ទីរសេដ្ឋកិច្ច និងរូបិយវត្ថុព្រះស្រីឦសានវរ្ម័ន (ស.ស.រ) ទៅក្នុងផែនការដំណើរកម្សាន្តរបស់លោកអ្នក។

សារមន្ទីរ ព្រះស្រីឦសានវរ្ម័ន ជាសារមន្ទីរសេដ្ឋកិច្ច និងរូបិយវត្ថុរបស់កម្ពុជា ស្ថិតក្នុងអគារសម័យអាណានិគមបារាំងដ៏ស្រស់ស្អាតនៅចំកណ្តាលទីក្រុងភ្នំពេញ ជាមួយការធ្វើដំណើរតាមរ៉ឺម៉កកង់បីតែបន្តិចប៉ុណ្ណោះពីសណ្ឋាគារ Shangri-La Phnom Penh ។ លោកអ្នកនឹងបានឃើញប្រវត្តិសាស្ត្រកម្ពុជាជាង ២០០០ ឆ្នាំមុន តាមរយៈការតាំងបង្ហាញកាក់ ប្រាក់ក្រដាស និងបច្ចេកវិទ្យាពហុព័ត៌មានដ៏រស់រវើកតាមវិចិត្រសាលនីមួយៗ ចាប់ពីសម័យហ្វូណន រហូតដល់កម្ពុជាបច្ចុប្បន្ន។

ជាទីកន្លែងដ៏ស័ក្តិសមបំផុតក្នុងការស្វែងយល់បន្ថែមពីប្រវត្តិសាស្ត្រពិតនៃប្រទេសកម្ពុជា។ បើកពីថ្ងៃអង្គារ ដល់ថ្ងៃអាទិត្យ (ម៉ោង ៩:០០ ព្រឹក - ៦:០០ ល្ងាច)។

Staying at Shangri-La Phnom Penh and wondering what to explore beyond the riverfront? Add the Sosoro Museum to your itinerary.

Cambodia's Museum of Economy and Money sits in a beautifully restored colonial building in the heart of the city, just a short tuk-tuk ride from the hotel. Inside, you'll find 2,000 years of Cambodian history told through coins, banknotes, interactive displays, and multimedia exhibits from the ancient Funan era all the way to modern-day Cambodia.

It's the kind of place that gives you real context for the country you're visiting and it's open Tuesday to Sunday, 9AM–6PM.

In collaboration with:

More Info: sosoro.nbc.gov.kh
Discover Our Offer: https://bit.ly/42PB8ku

[English Below]នាថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម Nguyen Minh Vu  អនុរដ្ឋមន្ត្រីប្រចាំការក្រសួងការបរទេស នៃសាធារណរដ្ឋសង...
05/06/2026

[English Below]
នាថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម Nguyen Minh Vu អនុរដ្ឋមន្ត្រីប្រចាំការក្រសួងការបរទេស នៃសាធារណរដ្ឋសង្គមនិយមវៀតណាម បានអញ្ជើញទស្សនាសារមន្ទីរសេដ្ឋកិច្ច និងរូបិយវត្ថុព្រះស្រីឦសានវរ្ម័ន (ស.ស.រ)។ ក្នុងដំណើរទស្សនកិច្ចនេះ ឯកឧត្តម បានបង្ហាញការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះការតាំងពិព័រណ៍អចិន្ត្រៃយ៍របស់សារមន្ទីរ ស.ស.រ ដោយរៀបរាប់អំពីប្រវត្តិរូបិយវត្ថុដែលមានលក្ខណៈវ័យចំណាស់របស់ប្រទេសកម្ពុជា ក៏ដូចជាអន្តរកម្មយ៉ាងជិតស្និទ្ធរវាង នយោបាយ ភូមិសាស្ត្រនយោបាយ ជម្រើសសេដ្ឋកិច្ច និងគោលនយោបាយរូបិយវត្ថុ។

On June 3, 2026, His Excellency Nguyen Minh Vu, Permanent Deputy Minister of Foreign Affairs of the Republic of Vietnam, visited the Preah Srey Içanavarman Museum of Economy and Money (SOSORO). During his visit, H.E. Nguyen Minh Vu was guided through the museum’s modern exhibition recollecting the historical journey of Cambodia, and gained in-depth knowledge about its monetary and economic evolutions over the past 2,000 years, as well the role of the riel currency in contributing to the development of the nation.

Address

#19, Preah Moha Ksatreiyani Kossamak Avenue, Sangkat Wat Phnom
Phnom Penh

Opening Hours

Tuesday 09:00 - 18:00
Wednesday 09:00 - 18:00
Thursday 09:00 - 18:00
Friday 09:00 - 18:00
Saturday 09:00 - 18:00
Sunday 09:00 - 18:00

Telephone

+85512901542

Alerts

Be the first to know and let us send you an email when សារមន្ទីរ ព្រះស្រីឦសានវរ្ម័ន Preah Srey Içanavarman Museum - Sosoro posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to សារមន្ទីរ ព្រះស្រីឦសានវរ្ម័ន Preah Srey Içanavarman Museum - Sosoro:

Share