នាយកដ្ឋានអភិវឌ្ឍន៍ដំណាំរយៈពេលវែង DPCD GDA

  • Home
  • Cambodia
  • Phnom Penh
  • នាយកដ្ឋានអភិវឌ្ឍន៍ដំណាំរយៈពេលវែង DPCD GDA

នាយកដ្ឋានអភិវឌ្ឍន៍ដំណាំរយៈពេលវែង DPCD GDA ផេកផ្លូវការរបស់នាយកដ្ឋានអភិវឌ្ឍន៍ដំណាំរយៈពេលវែង

កំពង់ចាម: នាថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ លោក អ៊ុត សំអាល់ ប្រធាននាយកដ្ឋានអភិវឌ្ឍន៍ដំណាំរយៈពេលវែង បានដឹកនាំកិច្ចប្រជុំវឌ្ឍនភា...
28/08/2026

កំពង់ចាម: នាថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ លោក អ៊ុត សំអាល់ ប្រធាននាយកដ្ឋានអភិវឌ្ឍន៍ដំណាំរយៈពេលវែង បានដឹកនាំកិច្ចប្រជុំវឌ្ឍនភាពការងារប្រចាំខែរបស់នាយកដ្ឋាន នៅកសិដ្ឋានផលិតពូជដំណាំតំបន់ដីខ្ពស់ចម្ការលើ ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ មន្ត្រី និងកសិដ្ឋាន ចំនួន២២នាក់ ស្រី ១០នាក់។

កិច្ចប្រជុំនោះមានរបៀបវារៈដូចជា:
+ វឌ្ឍនភាពការងារប្រចាំខែរបស់នាយកដ្ឋាន
+ ការអនុវត្តផែនការសកម្មភាពថវិកាកម្មវិធី
+ ពិនិត្យការអនុវត្តការងាររបស់កសិដ្ឋាន
+ ផ្សេងៗ

ក្នុងឱកាសនោះផងដែរ លោកប្រធានក៏បានដឹកនាំអង្គប្រជុំដើរទស្សនកិច្ចមើលចម្ការ ការអនុវត្តកសិកម្មរបស់កសិដ្ឋាន និងការដាំដុះដំណាំដំឡូងមី។

នៅថ្ងៃទី១៧-២១ ខែសីហា ឆ្នាំ២០២៦ ក្រុមការងារបច្ចេកទេសនាយកដ្ឋានអភិវឌ្ឍន៍ដំណាំរយៈពេលវែង បានបើកវគ្គបណ្ដុះបណ្ដាលបច្ចេកទេសថែទាំ...
24/08/2026

នៅថ្ងៃទី១៧-២១ ខែសីហា ឆ្នាំ២០២៦ ក្រុមការងារបច្ចេកទេសនាយកដ្ឋានអភិវឌ្ឍន៍ដំណាំរយៈពេលវែង បានបើកវគ្គបណ្ដុះបណ្ដាលបច្ចេកទេសថែទាំដំណាំស្វាយចន្ទីដល់ប្រជាកសិករដាំដុះដំណាំស្វាយចន្ទីនៅសហគមន៍កសិកម្មចំនួន១១ ក្នុងនោះនៅខេត្តព្រះវិហារចំនួន ៧សហគមន៍ និងនៅខេត្តកំពង់ធំចំនួន ៤សហគមន៍។
វគ្គបណ្ដុះបណ្ដាលនេះផ្ដោតសំខាន់លើការតាក់តែងមែក ការប្រើប្រាស់ជី និងការដាំដំណាំគម្របដី គាំទ្រដោយគម្រោងACSEP។

ខេត្តមណ្ឌលគិរី៖ នាថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៦ ក្រុមការងារនាយកដ្ឋានអភិវឌ្ឍន៍ដំណាំរយៈពេលវែង នៃអគ្គនាយកដ្ឋានក្សេត្រសាស្ដ្រ បា...
17/08/2026

ខេត្តមណ្ឌលគិរី៖ នាថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៦ ក្រុមការងារនាយកដ្ឋានអភិវឌ្ឍន៍ដំណាំរយៈពេលវែង នៃអគ្គនាយកដ្ឋានក្សេត្រសាស្ដ្រ បានចុះទៅសិក្សាស្វែងយល់ និងដកស្រង់បទពិសោធន៍អំពីការដាំដំណាំមាកាដាមៀ (Macadamia) នៅក្នុងចម្ការកាហ្វេរបស់កសិករ ដែលស្ថិតក្នុងភូមិពូហ្យាម ឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី។
​🌱 មាកាដាមៀ (Macadamia) គឺជាដំណាំថ្មីមួយដែលមានសក្ដានុពលខ្ពស់ សម្រាប់ការធ្វើ ពិពិធកម្មដំណាំ ជាក់ស្តែងដូចជាការដាំក្នុងចម្ការកាហ្វេនេះផ្ទាល់ ដែលជួយឱ្យការប្រើប្រាស់ដីកសិកម្មកាន់តែមានប្រសិទ្ធភាព កាត់បន្ថយហានិភ័យ និងបង្កើនប្រភពចំណូលបន្ថែមដល់បងប្អូនកសិករ។
​ក្នុងដំណើរចុះសិក្សានេះ ក្រុមការងារបានប្រមូល និងដកស្រង់ព័ត៌មានសំខាន់ៗមួយចំនួនពីម្ចាស់ចម្ការរួមមាន៖
👉 ការរៀបចំចម្ការ និងបច្ចេកទេសដាំដុះ
👉 ការថែទាំដំណាំតាមដំណាក់កាល
👉 ស្ថានភាពទីផ្សារ និងការលក់ទិន្នផលគ្រាប់មាកាដាមៀ

នៅថ្ងៃទី១០-១៤ ខែសីហា ឆ្នាំ២០២៦ ក្រុមការងារបច្ចេកទេសនាយកដ្ឋានអភិវឌ្ឍន៍ដំណាំរយៈពេលវែង បានបើកវគ្គបណ្ដុះបណ្ដាលបច្ចេកទេសថែទាំ...
16/08/2026

នៅថ្ងៃទី១០-១៤ ខែសីហា ឆ្នាំ២០២៦ ក្រុមការងារបច្ចេកទេសនាយកដ្ឋានអភិវឌ្ឍន៍ដំណាំរយៈពេលវែង បានបើកវគ្គបណ្ដុះបណ្ដាលបច្ចេកទេសថែទាំដំណាំស្វាយចន្ទីដល់ប្រជាកសិករជាសមាជិកសហគមន៍កសិកម្មនៅខេត្តឧត្តរមានជ័យ កំពង់ចាម និងត្បូងឃ្មុំដែលរួមមាន៖
(១). សហគមន៍កសិកម្មព្រៃស្អាកមានជ័យ ខេត្តឧត្តរមានជ័យ
(២). សហគមន៍កសិកម្មឃុំផ្អាវ ខេត្តឧត្តរមានជ័យ
(៣). សហគមន៍កសិកម្មបន្លែបៃតងភ្នំដងរែក ខេត្តឧត្តរមានជ័យ
(៤). សហគមន៍កសិកម្មសំបូរមានជ័យ ខេត្តកំពង់ចាម
(៥). សហគមន៍កសិកម្មសាមគ្គីមានជ័យ ខេត្តត្បូងឃ្មុំ
(៦). សហគមន៍កសិកម្មសេដាមានជ័យ ខេត្តត្បូងឃ្មុំ
(៧). សហគមកសិកម្មរំចេកមានជ័យ ខេត្តត្បូងឃ្មុំ
(៨). សហគមន៍កសិកម្មពន្លឺរស្មីសាមគ្គីសែនជ័យ ខេត្តត្បូងឃ្មុំ
វគ្គបណ្ដុះបណ្ដាលនេះផ្ដោតសំខាន់លើ
- បច្ចេកទេសតាក់តែងមែកស្វាយចន្ទី
- បច្ចេកទេសប្រើប្រាស់ជី
- អនុវត្តបង្ហាញការផលិតល្បាយប័រដូរសម្រាប់លាបមែកដែលកាត់តាក់តែងរួច និង
- ចុះពិនិត្យចម្ការបង្ហាញស្វាយចន្ទី និងអនុវត្តជាក់ស្តែងលើបច្ចេកទេសតាក់តែងមែក

មន្រ្តីអនុវត្តគម្រោងថ្នាក់ជាតិមកពីនាយកដ្ឋានអភិវឌ្ឍន៍ដំណាំរយៈពេលវែង នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងបរិស្ថាន...
15/08/2026

មន្រ្តីអនុវត្តគម្រោងថ្នាក់ជាតិមកពីនាយកដ្ឋានអភិវឌ្ឍន៍ដំណាំរយៈពេលវែង នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងបរិស្ថាន តំណាង FAO ថ្នាក់តំបន់ មន្រ្តី FAO ប្រចាំនៅកម្ពុជា និងទីប្រឹក្សា មន្រ្តីអនុវត្តគម្រោងថ្នាក់ខេត្ត ព្រមទាំងអ្នកពាក់ព័ន្ធ បានចុះពិនិត្យ និងវាយតម្លៃនៅទីវាល ដើម្បីត្រួតពិនិត្យ និងផ្ទៀងផ្ទាត់សកម្មភាពគម្រោងគជ់ (PEARL) ដែលកំពុងអនុវត្តនៅក្នុងខេត្តគោលដៅទាំងចំនួន៤ រួមមានខេត្តសៀមរាប ព្រះវិហារ ឧត្តរមានជ័យ និងខេត្តកំពង់ធំ។
សកម្មភាព និងទីតាំងដែលបានចុះពិនិត្យ និងវាយតម្លៃរួមមាន៖
-ការអនុវត្តនីតិវិធីស្តង់ដារជាក់លាក់តាមដំណាំ (Crop-specific SoP) និងសេវាផ្តល់ប្រឹក្សាព័ត៌មានកសិឧតុនិយម (Agromet Advisory Services) ដូចជា CAS កម្មវិធី Chamkar App និងសកម្មភាពផ្សព្វផ្សាយបច្ចេកទេស ដល់កសិករគោលដៅ ចំនួន៤សហគមន៍កសិកម្ម ២សហគមន៍ព្រៃឈើ និង២សហគមន៍តំបន់ការពារធម្មជាតិ។
-ចម្ការបង្ហាញបច្ចេកទេសផលិតកម្មស្រូវ បន្លែ និងស្វាយចន្ទី និងសេវាផ្សព្វផ្សាយតាមរយៈសាលារៀនស្រែកសិករ (Farmer Field Schools) ចំនួន៤ចម្ការបង្ហាញ។
-ទ្រព្យសម្បត្តិ ទីលានហាលសម្ងួតកសិផល និងផ្ទះសំណាញ់ ដែលផ្តល់ជូនសហគមន៍កសិកម្មចំនួន២ទីតាំង។
-សកម្មភាពស្តារ និងអភិរក្សដែលអនុវត្តដោយ RECOFTC ដើម្បីគាំទ្រសហគមន៍ព្រៃឈើ និងសហគមន៍តំបន់ការពារធម្មជាតិចំនួន២កន្លែង។
ការចុះពិនិត្យនិងវាយតម្លៃគម្រោងកំពុងអនុវត្តស្របតាមផែនការការងារ និងថវិកាប្រចាំឆ្នាំ ដោយបានប្រមូលព័ត៌មានអំពីលទ្ធផលការងារ បញ្ហាប្រឈម និងសំណូមពរពីភ្នាក់ងារអនុវត្តគម្រោងថ្នាក់ខេត្ត កសិករ និងអ្នកពាក់ព័ន្ធ។ ក្រុមការងារបានរួមគ្នាកំណត់បញ្ហាប្រឈម និងឧបសគ្គ ព្រមទាំងស្នើដំណោះស្រាយដើម្បីលើកកម្ពស់ការអនុវត្តគម្រោងឱ្យមានប្រសិទ្ធភាព។

នាព្រឹកថ្ងៃសុក្រ ៩រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៦ លោក អ៊ុត សំអាល់ ប្រធ...
08/08/2026

នាព្រឹកថ្ងៃសុក្រ ៩រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៦ លោក អ៊ុត សំអាល់ ប្រធាននាយកដ្ឋានអភិវឌ្ឍន៍ដំណាំរយៈពេលវែង និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានឃុំទានកាំ បានដឹកនាំក្រុមការងារចុះជួយមូលដ្ឋាន នាំយកទេយ្យទាន និងគ្រឿងឧបភោគបរិភោគដែលមានតម្លៃសរុបប្រមាណ ៨០០ ០០០ រៀល ព្រមទាំងបច្ច័យសរុបចំនួន ២ ០៣០ ០០០ រៀល ដែលបានពីការចូលរួមរបស់ក្រុមការងារថ្នាក់កណ្តាល ថ្នាក់ស្រុក ថ្នាក់ឃុំ និងសប្បុរសជន ប្រគេនព្រះសង្ឃដែលគង់ចាំព្រះវស្សានៅវត្តសុវណ្ណខាសត្ថារាមទានខ័ណ្ឌ (ហៅវត្តទានកាំ)។ ពិធីនេះមានការចូលរួមពីលោក ហឿន វីរៈ អភិបាលនៃគណៈអភិបាលស្រុកព្រះនេត្រព្រះ លោក ខាន់ ប៉ូលី នាយករដ្ឋបាលស្រុកព្រះនេត្រព្រះ លោក ភុក ទិច ក្រុមការងារថ្នាក់ស្រុកចុះជួយមូលដ្ឋានឃុំទានកាំ លោក ភោគ ជិត មេឃុំទានកាំ ព្រមទាំងក្រុមការងារឃុំ អាជ្ញាធរភូមិទាំង៦ មន្ត្រីប៉ុស្តិ៍នគរបាលរដ្ឋបាល មណ្ឌលសុខភាព លោកគ្រូ អ្នកគ្រូ និងតំណាងអង្គភាពពាក់ព័ន្ធ។

នាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦ លោក អ៊ុត សំអាល់ ប្រធាននាយកដ្ឋានអភិវឌ្ឍន៍ដំណាំរយៈពេលវែង និងមន្ត្រីជំនាញនាយកដ្ឋាន បានចុះពង្រ...
31/07/2026

នាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦ លោក អ៊ុត សំអាល់ ប្រធាននាយកដ្ឋានអភិវឌ្ឍន៍ដំណាំរយៈពេលវែង និងមន្ត្រីជំនាញនាយកដ្ឋាន បានចុះពង្រឹងការអនុវត្តការងារនៅស្ថានីយពិសោធន៍កសិកម្មបន្ទាយដែក ស្ថិតក្នុងស្រុកលើកដែក ខេត្តកណ្តាល។
លោកប្រធានបានផ្តល់ការណែនាំដល់លោកប្រធានស្ថានីយឱ្យផ្តោតការយកចិត្តទុកដាក់លើការងារមួយចំនួនដូចជា៖
- ការងារគ្រប់គ្រងនិងដំណើការរបស់ស្ថានីយជាពិសេសរក្សាបានកុំអោយមានការទន្រ្តាន
- ការងារទុកដាក់ ថែទាំបរិក្ខានិងគ្រឿងចក្រកសិកម្ម
- ការងារអនុវត្តសកម្មភាពថវិកាកម្មវិធី និងការងារផលិតកម្មដំណាំ
-ការងារថែទាំនិងរក្សាទុកពូជដង្កូវនាង
លោកប្រធាននាយកដ្ថានក៏បានធ្វើការកោតសរសើរនិងវាយតម្លៃខ្ពស់ដល់ថ្នាក់ដឹកនាំនិងមន្រ្តីរាជការទាំងអស់ដែលបានយកចិត្តទុកដាក់និងលះបង់ខ្ពស់ ដើម្បីបំពេញភារកិច្ចរៀងៗខ្លួនប្រកបដោយសិលធម៌វិជ្ជាជីវះ ដោយរក្សាបាននូវសកម្មភាពរស់រវើកប្រកបដោយលទ្ធផលជាវិជ្ជមាន ដោយស្មារតីសាមគ្គីភាព និងការទទួលខុសត្រូវខ្ពស់។

Address

#54B/49F, Street 395-656, Toeuk Laak3, Tuol Kork Phnom Penh
Phnom Penh
120406

Opening Hours

Monday 07:30 - 12:00
14:00 - 17:30
Tuesday 07:30 - 12:00
14:00 - 17:30
Wednesday 07:30 - 12:00
14:00 - 17:30
Thursday 07:30 - 12:00
14:30 - 05:30
Friday 07:30 - 12:00
14:00 - 17:30

Telephone

+85512799316

Alerts

Be the first to know and let us send you an email when នាយកដ្ឋានអភិវឌ្ឍន៍ដំណាំរយៈពេលវែង DPCD GDA posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to នាយកដ្ឋានអភិវឌ្ឍន៍ដំណាំរយៈពេលវែង DPCD GDA:

Shortcuts

Share