31/10/2026
🔺ធ្វើការរហូតភ្លេចសម្រាក
រកលុយរហូតភ្លេចសេចក្តីសុខ។
🔺 មានលុយតែគ្មានពេល
មានទ្រព្យសម្បត្តិតែគ្មានសេចក្តីសុខ។
🔺អត់ធ្មត់ថ្ងៃនេះដើម្បីថ្ងៃមុខ
ប៉ុន្តែមិនដឹងថាថ្ងៃមុខនឹងនៅរស់ ឬក៏ស្លាប់ ។
🔺 ភ្លេចថែទាំរាងកាយ និងចិត្ត
ប៉ុន្តែមិនខ្វល់ចំពោះមនុស្សដែលនៅក្បែរខ្លួន។
🔺 លុយអាចរកជាថ្មីបាន
ប៉ុន្តែពេលវេលាមិនអាចត្រឡប់មកវិញបានទេ។
🔺 កុំរង់ចាំរហូតដល់ឈឺទើបសម្រាក
កុំរង់ចាំរហូតដល់ថ្ងៃបែកគ្នាទើបចាប់ផ្តើមនឹក។
👉 រកលុយឱ្យល្មមប្រើ រក្សាជីវិតឱ្យមានតម្លៃ ព្រោះចុងក្រោយ អាចនឹងមានលុយសល់ ប៉ុន្តែគ្មានជីវិតដើម្បីប្រើប្រាស់លុយនោះឡើយ៕