29/03/2022
រដ្ឋបាលខេត្តឧត្ដរមានជ័យ អបអរសាទរទិវាជាតិទីក្រុងស្អាតលើកទី១០ ឆ្នាំ២០២២ ក្រោមប្រធានបទ "ទីក្រុងស្អាតគាំទ្រការបើកទេសចរណ៍កម្ពុជា"
នាព្រឹកថ្ងៃអង្គារ ១២រោច ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹង ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២២ ឯកឧត្ដម ប៉ែន កុសល្យ អភិបាល នៃគណៈអភិបាលខេត្តឧត្ដរមានជ័យ ដឹកនាំមន្រ្តីរាជការ ប្រារព្ធពិធីអបអរសាទរទិវាជាតិទីក្រុងស្អាតលើកទី១០ ឆ្នាំ២០២២ ក្រោមប្រធានបទ "ទីក្រុងស្អាតគាំទ្រការបើកទេសចរណ៍កម្ពុជា" នៅបរិវេណសួនច្បារក្រុងសំរោង ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត លោកនាយករដ្ឋបាលសាលាខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ មន្ទីរអង្គភាព អភិបាលក្រុងសំរោង យុវជនស.ស.យ.ក សិស្សានុសិស្ស និងអ្នកពាក់ព័ន្ធមួយចំនួនទៀតបានចូលរួមផង។