Cambodia’s Commercial office in Ho Chi Minh City

Cambodia’s Commercial office in Ho Chi Minh City Facilitate and promote the export of Cambodian goods and services to the host country. Provide information on investment opportunities.

Organize and participate in trade fairs, exhibitions, and business forums to showcase Cambodian products.

(ខេត្តប៊ិញយឿង)៖ នាថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៦ លោកអនុព័ន្ធពាណិជ្ជកម្ម អមស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋសង្គមនិយម...
14/09/2026

(ខេត្តប៊ិញយឿង)៖ នាថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៦ លោកអនុព័ន្ធពាណិជ្ជកម្ម អមស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋសង្គមនិយមវៀតណាម បានសម្របសម្រួល ដល់ពាណិជ្ជករកម្ពុជា ចុះទស្សនកិច្ចសិក្សា និងស្វែងយល់អំពីខ្សែច្រវាក់ផលិតកម្មម្សៅសាប៊ូ និងផលិតផលសម្អាតរបស់ក្រុមហ៊ុនមួយកន្លែង ស្ថិតក្នុងខេត្តប៊ិញយឿង។

ដំណើរទស្សនកិច្ចនេះក៏បានស្វែងយល់អំពីសមត្ថភាពផលិត បច្ចេកវិទ្យា គុណភាពផលិតផល និងស្តង់ដារផលិតកម្មរបស់ក្រុមហ៊ុន ព្រមទាំងស្វែងរកឱកាសសម្រាប់កិច្ចសហការអាជីវកម្មរវាងក្រុមហ៊ុនវៀតណាម និងពាណិជ្ជករកម្ពុជា។

(Binh Duong Province): On 14 September 2026, the Commercial Attaché of the Royal Embassy of Cambodia to the Socialist Republic of Vietnam facilitated a visit Cambodia traders to a company in Binh Duong Province to study and learn about its production lines for detergent powder and cleaning products.

The visit was gain an understanding of the company’s production capacity, technology, product quality, and production standards, as well as to explore opportunities for business collaboration between Vietnam company and Cambodia trader.

13/09/2026
13/09/2026
(ទីក្រុងហូជីមិញ)៖ នាថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៦ នៅការិយាល័យពាណិជ្ជកម្មកម្ពុជាប្រចាំទីក្រុងហូជីមិញ លោកអនុព័ន្ធពាណិជ្ជកម្ម ...
12/09/2026

(ទីក្រុងហូជីមិញ)៖ នាថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៦ នៅការិយាល័យពាណិជ្ជកម្មកម្ពុជាប្រចាំទីក្រុងហូជីមិញ លោកអនុព័ន្ធពាណិជ្ជកម្ម អមស្ថានឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជា ប្រចាំសាធារណរដ្ឋសង្គមនិយមវៀតណាម បានទទួលជួបពិភាក្សាការងារជាមួយតំណាងក្រុមហ៊ុន Thien Huy Apparel ដែលជាក្រុមហ៊ុនផលិត និងកាត់ដេរសម្លៀកបំពាក់ឈានមុខមួយនៅប្រទេសវៀតណាម។

ជំនួបនេះរៀបចំឡើងក្នុងគោលបំណងពិភាក្សាលើកិច្ចសហការ រវាងក្រុមហ៊ុន Thien Huy Apparel និងពាណិជ្ជករកម្ពុជា ដើម្បីនាំចូលផលិតផលសម្លៀកបំពាក់ និងកាត់ដេរពីប្រទេសវៀតណាម មកកាន់ទីផ្សារកម្ពុជា។

(Ho Chi Minh City): On 12 September 2026, at the Cambodia Commercial Office in Ho Chi Minh City, the Commercial Attaché of the Royal Embassy of Cambodia to the Socialist Republic of Vietnam held a meeting with representatives of Thien Huy Apparel, a prominent Vietnam-based garment and apparel manufacturer.

The meeting aimed to explore strategic business collaboration between Thien Huy Apparel and Cambodia traders seeking to import high-quality garments and textile products from Vietnam.

11/09/2026
(ទីក្រុងហូជីមិញ)៖ នាថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៦ នៅការិយាល័យពាណិជ្ជកម្មកម្ពុជាប្រចាំទីក្រុងហូជីមិញ លោកអនុព័ន្ធពាណិជ្ជកម្ម ...
11/09/2026

(ទីក្រុងហូជីមិញ)៖ នាថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៦ នៅការិយាល័យពាណិជ្ជកម្មកម្ពុជាប្រចាំទីក្រុងហូជីមិញ លោកអនុព័ន្ធពាណិជ្ជកម្ម អមស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋសង្គមនិយមវៀតណាម បានទទួលជួប និងពិភាក្សាការងារជាមួយតំណាងក្រុមហ៊ុន THÀNH CÔNG ដែលជាក្រុមហ៊ុនប្រកបអាជីវកម្មលើវិស័យកាត់ដេរ និងផលិតសម្លៀកបំពាក់នៅប្រទេសវៀតណាម។

ជំនួបនេះមានគោលបំណងពិភាក្សាអំពីលទ្ធភាពនៃកិច្ចសហការ រវាងក្រុមហ៊ុន THÀNH CÔNG និងពាណិជ្ជករកម្ពុជា ដែលមានតម្រូវការនាំចូលសម្លៀកបំពាក់ និងផលិតផលកាត់ដេរពីប្រទេសវៀតណាម។ ភាគីទាំងពីរបានផ្លាស់ប្តូរព័ត៌មានអំពីប្រភេទផលិតផល សមត្ថភាពផលិតកម្ម គុណភាព តម្លៃ និងលក្ខខណ្ឌផ្គត់ផ្គង់ ដើម្បីស្វែងរកឱកាសធ្វើពាណិជ្ជកម្មជាមួយគ្នា។

(Ho Chi Minh City): On 10 September 2026, at the Cambodia Commercial Office in Ho Chi Minh City, the Commercial Attaché of the Royal Embassy of Cambodia to the Socialist Republic of Vietnam held a working meeting with representatives of THÀNH CÔNG, a company operating in the garment and apparel manufacturing sector in Vietnam.

The meeting aimed to discuss potential cooperation between THÀNH CÔNG and Cambodian traders/companies seeking to import garments and apparel products from Vietnam. Both sides exchanged information on product types, production capacity, quality, prices, and supply conditions in order to explore potential business opportunities.

(ទីក្រុងហូជីមិញ)៖ នាថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៦ នៅការិយាល័យពាណិជ្ជកម្មកម្ពុជាប្រចាំទីក្រុងហូជីមិញ លោកអនុព័ន្ធពាណិជ្ជកម្ម ...
10/09/2026

(ទីក្រុងហូជីមិញ)៖ នាថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៦ នៅការិយាល័យពាណិជ្ជកម្មកម្ពុជាប្រចាំទីក្រុងហូជីមិញ លោកអនុព័ន្ធពាណិជ្ជកម្ម អមស្ថានឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជា ប្រចាំសាធារណរដ្ឋសង្គមនិយមវៀតណាម បានទទួលជួបពិភាក្សាការងារជាមួយតំណាងក្រុមហ៊ុន និងពាណិជ្ជករវៀតណាម ដែលកំពុងប្រតិបត្តិការអាជីវកម្មក្នុងវិស័យផ្គត់ផ្គង់ផលិតផលសាប៊ូ និងផលិតផលសម្អាតផ្សេងៗ សម្រាប់នាំចេញ និងផ្គត់ផ្គង់ទៅកាន់ទីផ្សារប្រទេសកម្ពុជា។

ក្នុងជំនួបនេះ ភាគីទាំងពីរបានពិភាក្សា និងផ្លាស់ប្តូរយោបល់អំពីតម្រូវការទីផ្សារ លក្ខខណ្ឌផ្គត់ផ្គង់ តម្លៃផលិតផល ស្តង់ដារគុណភាព និងលទ្ធភាពពង្រីកកិច្ចសហការពាណិជ្ជកម្មរវាងក្រុមហ៊ុនវៀតណាម និងពាណិជ្ជករកម្ពុជា។ ជាមួយគ្នានេះ ភាគីវៀតណាមបានបង្ហាញពីចំណាប់អារម្មណ៍ក្នុងការស្វែងរកដៃគូពាណិជ្ជកម្មកម្ពុជាបន្ថែម និងពង្រីកការផ្គត់ផ្គង់ផលិតផលទៅកាន់ទីផ្សារកម្ពុជា។

(Ho Chi Minh City): On 10 September 2026, at the Cambodia Commercial Office in Ho Chi Minh City, the Commercial Attaché of the Embassy of the Kingdom of Cambodia to the Socialist Republic of Vietnam held a working meeting with Vietnamese company representatives and businesspeople currently operating in the supply of soap and various cleaning products for export and supply to the Cambodia market.

During the meeting, both sides discussed and exchanged views on market demand, supply conditions, product pricing, quality standards, and the potential to expand commercial collaboration between Vietnam companies and Cambodia businesspeople. Furthermore, the Vietnamese side expressed interest in seeking additional Cambodia trade partners and expanding their product supply into the Cambodian market.

10/09/2026
(ខេត្តកាម៉ៅ, Ca Mau)៖ នាថ្ងៃទី៦ ខែកញ្ញា  ឆ្នាំ២០២៦ លោក អនុព័ន្ធពាណិជ្ជកម្ម អមស្ថានឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជា ប្...
08/09/2026

(ខេត្តកាម៉ៅ, Ca Mau)៖ នាថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៦ លោក អនុព័ន្ធពាណិជ្ជកម្ម អមស្ថានឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជា ប្រចាំសាធារណរដ្ឋសង្គមនិយមវៀតណាម បានសម្របសម្រួល និងដឹកនាំប្រតិភូពាណិជ្ជករកម្ពុជា អញ្ជើញចុះទស្សនកិច្ចសិក្សា នៅទីតាំងផលិត និងកែច្នៃគ្រឿងសមុទ្រ ស្ថិតក្នុងខេត្តកាម៉ៅ សាធារណរដ្ឋសង្គមនិយមវៀតណាម។

ដំណើរទស្សនកិច្ចនេះ មានគោលបំណងសិក្សាស្វែងយល់អំពីខ្សែច្រវាក់ផលិតកម្ម បច្ចេកទេសកែច្នៃ ការវេចខ្ចប់ ប្រព័ន្ធគ្រប់គ្រងគុណភាព និងស្តង់ដារសុវត្ថិភាពចំណីអាហារ ព្រមទាំងពិភាក្សាផ្លាស់ប្តូរយោបល់អំពីឱកាស និងលទ្ធភាពក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងការភ្ជាប់ទំនាក់ទំនងធុរកិច្ច រវាងក្រុមហ៊ុនកម្ពុជា និងដៃគូវៀតណាមក្នុងខេត្តកាម៉ៅ។

(Ca Mau)៖ On 6 September 2026, the Commercial Attaché of the Royal Embassy of Cambodia to the Socialist Republic of Vietnam coordinated and led a delegation of Cambodian business representatives on a study visit to a seafood production and processing facility located in Ca Mau Province, Socialist Republic of Vietnam.

The purpose of this visit was to gain insights into production supply chains, processing techniques, packaging, quality control systems, and food safety standards. Additionally, the delegation engaged in discussions to explore opportunities for promoting trade cooperation and fostering business matching between Cambodian companies and Vietnamese partners in Cà Mau Province.

(ទីក្រុងហូជីមិញ)៖ នាថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៦ នៅការិយាល័យពាណិជ្ជកម្មកម្ពុជា ប្រចាំទីក្រុងហូជីមិញ លោកអនុព័ន្ធពាណិជ្ជកម្ម ...
07/09/2026

(ទីក្រុងហូជីមិញ)៖ នាថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៦ នៅការិយាល័យពាណិជ្ជកម្មកម្ពុជា ប្រចាំទីក្រុងហូជីមិញ លោកអនុព័ន្ធពាណិជ្ជកម្ម អមស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋសង្គមនិយមវៀតណាម បានទទួលជួបពិភាក្សាការងារជាមួយប្រធានតំណាងក្រុមហ៊ុន Mekong Tay Ninh និងពាណិជ្ជករកម្ពុជា- វៀតណាម ក្នុងវិស័យកសិកម្ម។

ជំនួបនេះផ្តោតលើការនាំចូលដំឡូងមីពីកម្ពុជា និងដំណោះស្រាយនានាតាមព្រំដែន ចូលទៅក្នុងទីផ្សារវៀតណាម និងរោងចក្រកែច្នៃ ដើម្បីបំពេញតម្រូវការជាក់ស្តែង ក៏ដូចជាការពិភាក្សាអំពីនីតិវិធីសម្រាប់ការបង្កើត “មជ្ឈមណ្ឌលពាណិជ្ជកម្មវៀតណាមនៅកម្ពុជា” ដើម្បីបង្ហាញផលិតផល សម្រួលដល់ការស្វែងរកដៃគូអាជីវកម្ម និងពង្រីកទីផ្សារទ្វេភាគី។

លោកអនុព័ន្ធពាណិជ្ជកម្មបានសម្តែងការគាំទ្រចំពោះគំនិតផ្តួចផ្តើមនេះ និងបានបញ្ជាក់ថា ការិយាល័យពាណិជ្ជកម្មកម្ពុជា តែងតែត្រៀមខ្លួនជាស្រេចដើម្បីសម្របសម្រួល និងផ្តល់ព័ត៌មានចាំបាច់ ដោយមានគោលបំណងពង្រឹងទំនាក់ទំនងពាណិជ្ជកម្ម វិនិយោគបន្ថែមទៀត និងបង្កើនការតភ្ជាប់រវាងវិស័យឯកជននៃប្រទេសទាំងពីរឱ្យកាន់តែមានប្រសិទ្ធភាព។

(Ho Chi Minh City): On 7 September 2026, at the Cambodia Trade Office in Ho Chi Minh City, the Commercial Attaché of the Royal Embassy of Cambodia to the Socialist Republic of Vietnam held a working meeting with the Director of Mekong Tay Ninh Company and Cambodian-Vietnamese businesspeople in the agricultural sector.

The meeting focused on the import of cassava from Cambodia into the Vietnamese market and processing factories, as well as exploring solutions to facilitate cross-border trade, in order to meet actual market demand. The meeting also discussed procedures for establishing the “Vietnam Trade Center in Cambodia” to showcase products, facilitate the search for business partners, and expand bilateral markets.

The Commercial Attaché expressed support for this initiative and affirmed that the Cambodia Trade Office is always ready to coordinate and provide the necessary information, with the aim of further strengthening trade relations, promoting additional investment, and enhancing connectivity between the private sectors of the two countries in a more effective manner.

Address

#180 Dien Bien Phu Street, Ward 6 Dist. 3, Ho Chi Minh City
Quận 3

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00

Telephone

+6583492689

Website

Alerts

Be the first to know and let us send you an email when Cambodia’s Commercial office in Ho Chi Minh City posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to Cambodia’s Commercial office in Ho Chi Minh City:

Shortcuts

Share