សារព័ត៌មានខ្មែរជាយដែន

សារព័ត៌មានខ្មែរជាយដែន ព័ត៌មានច្បាស់លាស់ និងមានទំនុកចិត្ត

06/13/2026

នៅថ្ងៃទី១៣ខែមិថុនាឆ្នាំ២០២៦ នេះកម្លាំងអគ្គស្នងការនគរបាលជាតិ សហកាណ៍ដោយកម្លាំងចម្រុះខេត្តបន្ទាយមានជ័យ ចុះប្រតិបត្តិការបង្រ្កាបក្រុមឆបោក ស្គែមអនឡាញ នៅទីតាំងអាគារមួយកន្លែង ស្ថិតភូមិមិត្តភាព សង្កាត់ប៉ោយប៉ែតក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ។

សមត្ថកិច្ចឃាត់ខ្លួនយុវតី៣នាក់ ដែលប្រព្រឹត្តបទល្មើស Online Scams នៅខណ្ឌពោធិ៍សែនជ័យ(ភ្នំពេញ)៖ អនុវត្តតាមបទបញ្ជារបស់លោក ឃួង...
06/13/2026

សមត្ថកិច្ចឃាត់ខ្លួនយុវតី៣នាក់ ដែលប្រព្រឹត្តបទល្មើស Online Scams នៅខណ្ឌពោធិ៍សែនជ័យ

(ភ្នំពេញ)៖ អនុវត្តតាមបទបញ្ជារបស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ នៅយប់ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៦ កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌ ដឹកនាំបញ្ជាដោយលោក សក់ ចន្ទ័កញ្ញារិទ្ធ អភិបាលខណ្ឌ បានចុះត្រួតពិនិត្យទីតាំងសង្ស័យ ប្រព្រឹត្តបទល្មើស Online Scams ១កន្លែង ស្ថិតនៅភូមិជ្រៃកោង សង្កាត់ចោមចៅទី២។

ក្នុងប្រតិបត្តិការនោះកម្លាំងសមត្ថកិច្ចជំនាញ រកឃើញមនុស្សស្នាក់នៅចំនួន៣នាក់ ភេទស្រី ជនជាតិខ្មែរ សង្ស័យពាក់ព័ន្ធប្រព្រឹត្តបទល្មើស Online Scams។

សមត្ថកិច្ចជំនាញដកហូតបាន Computer all in one ៥គ្រឿង, Monitor computer ១គ្រឿង, ទូរស័ព្ទបម្រើឲ្យបទល្មើស ៣៤គ្រឿង, ទូរស័ព្ទផ្ទាល់ខ្លួន ៤គ្រឿង និងម៉ូតូ Honda dream ១គ្រឿង។ បច្ចុប្បន្នកម្លាំងជំនាញកំពុងបន្ដនីតិវិធី៕

សម្តេចតេជោ៖ “អាចមានការបកស្រាយខុសឬយល់តែធ្វើមិនយល់ឬជាការបំពានឬជាអំពើពុករលួយឬជាប្រមាថជាតិសាសន៍ឯងពីសំណាក់មន្ត្រីខិលខូចនិងឈ្ម...
06/13/2026

សម្តេចតេជោ៖ “អាចមានការបកស្រាយខុសឬយល់តែ
ធ្វើមិនយល់ឬជាការបំពានឬជាអំពើ
ពុករលួយឬជាប្រមាថជាតិសាសន៍ឯង
ពីសំណាក់មន្ត្រីខិលខូចនិងឈ្មួញ
ទុច្ចរិតទើបទំនិញថៃថ្មីៗបាននាំចូលមក
ប្រើប្រាស់នៅកម្ពុជា។
ដើម្បីបានជាពន្លឺនិងឈប់ល្ងង់តទៅ
ទៀតខ្ញុំសូមចង្អុលប្រាប់ចំណុចសំខាន់មួយគឺ(ពេលណាព្រំដែនគោករវាងកម្ពុជា-ថៃនៅតែបន្តបិទ)គ្រប់មុខទំនិញទាំងអស់ដែលនាំចូលឆ្លងកាត់ព្រំដែនគោកគឺទំនិញខុសច្បាប់ជាទំនិញរត់ពន្ធ
ជាទំនិញបំផ្លាញជាតិនិងប្រមាថជាតិ។
ពេលដែលព្រំដែនគោកត្រូវបានបិទមនុស្សក៏មិនអាចឆ្លងបានទំនិញក៏មិនអាចឆ្លងបាន។
សម្រាប់មនុស្សនិងទំនិញដែលឆ្លងកាត់
តាមផ្លូវទឹកនិងផ្លូវអាកាសពិសេសទំនិញគឺជាសមត្ថកិច្ចរបស់គយដែលជា
អ្នកកំណត់ថាខុសច្បាប់ឬត្រូវច្បាប់
ព្រោះផ្លូវទឹកតាមកំពង់ផែសមុទ្រនិងផ្លូវ
អាកាសតាម(ព្រលានយន្តហោះ)ភាគីទាំង២កម្ពុជា-ថៃនៅដំណើរការជាធម្មតា។
ត្រូវប្រមូលផ្ដុំចាត់វិធានការលើទំនិញដែលឆ្លងកាត់ព្រំដែនគោកព្រោះមិន
អាចបិទព្រំដែនគោកហើយទំនិញចូល
បាននោះឡើយនិងសូមកុំនិយាយថា
ទំនិញសល់ក្នុងស្តុកលក់មិនទាន់អស់
ព្រោះទំនិញខ្លះផលិតឆ្នាំ២០២៦ក្រោយ
ព្រំដែនគោកត្រូវបានភាគីបិទ១ឆ្នាំមុនមកម្លេះហេតុអ្វីមានលើទីផ្សារកម្ពុជា។
ម្យ៉ាងទៀតប្រសិនបើទំនិញនោះវាសល់ពិតមែនក៏ល្មមផុតកំណត់រយៈពេលប្រើប្រាស់ហើយ។
អ្នកប្រើប្រាស់គឺជាចៅហ្វាយកុំមានប្រាក់ទិញហើយទុកឱ្យគេមើលងាយ
ទាំងសាមីខ្លួនទាំងជាតិសាសន៍៕”

បណ្ឌិត ហុង លៀង មន្ត្រី ក ប ប ប្រចាំខេត្តបន្ទាយមានជ័យបញ្ចេញយោបល់លើបណ្តាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួន ពាក់ព័ន្ធនឹងទំនិញឆ្លងដែ...
06/13/2026

បណ្ឌិត ហុង លៀង មន្ត្រី ក ប ប ប្រចាំខេត្តបន្ទាយមានជ័យបញ្ចេញយោបល់លើបណ្តាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួន ពាក់ព័ន្ធនឹងទំនិញឆ្លងដែនពីប្រទេសថៃ ចូលមកកម្ពុជា ថា៖ "មិនដាក់បន្ទុកទៅលើមន្ត្រីតាមច្រកព្រំដែន ទៅដាក់បន្ទុក ក ប ប នៅកណ្តាលប្រទេសទៅវិញ"។

របត់ថ្មី គួរចាប់អារម្មណ៍ចុងសប្តាហ៍។
06/12/2026

របត់ថ្មី គួរចាប់អារម្មណ៍ចុងសប្តាហ៍។

កម្លាំងអគ្គស្នងការដ្ឋាននគរបាលជាតិនិងគណៈបញ្ជាការឯកភាពខេត្តបន្ទាយមានជ័យបន្ដចុះត្រួតពិនិត្យចំនួន២ទីតាំង​​ បានរកឃើញ​ជនបរទេសស...
06/12/2026

កម្លាំងអគ្គស្នងការដ្ឋាននគរបាលជាតិនិងគណៈបញ្ជាការឯកភាពខេត្តបន្ទាយមានជ័យបន្ដចុះត្រួតពិនិត្យចំនួន២ទីតាំង​​ បានរកឃើញ​ជនបរទេសស្នាក់នៅប្រមូលផ្តុំនិងប្រព្រឹត្តិបទល្មើសចំនួន៩៤នាក់ និងរកឃើញសម្ភារវត្ថុតាងសង្ស័យបម្រើឲ្យការប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាមួយចំនួន
https://police.gov.kh/?p=166114
ខេត្តបន្ទាយមានជ័យ ៖ អនុវត្តតាមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នៅព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៦ កម្លាំងជំនាញរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ ក្រោមការដឹកនាំប្រតិបត្តិការដោយ ឯកឧត្តម ឧត្តមសេនីយ៍ឯក អុី សុខឃី , ឯកឧត្តម ឧត្តមសេនីយ៍ឯក ​មួង សុធា , ឯកឧត្តម ឧត្តមសេនីយ៍ឯក ​សម វណ្ណវីរៈ ​ឣគ្គស្នងការរងនគរបាលជាតិ​ តំណាងដ៏ខ្ពង់ខ្ពស់​ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងមានការចូលរួមពីកម្លាំងគណៈបញ្ជាការឯកភាពខេត្ត ដឹកនាំដោយ លោក​ លៀម​ សូដា អភិបាលរងខេត្ត​ និងមានការចូលរួមពីតំណាងរដ្ឋបាលក្រុងប៉ោយប៉ែត តំណាងស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ដឹកនាំសម្របសម្រួលនីតិវិធីដោយ លោក សំរិទ្ធ សុខុន ព្រះរាជអាជ្ញារង​ អមសាលាដំបូងខេត្ត បានចុះត្រួតពិនិត្យអាគារស្នាក់នៅចំនួន២​​ទីតាំង បានរកឃើញមនុស្សស្នាក់នៅប្រមូលផ្តុំមិនរាយការណ៍ចំនួន៩៤នាក់និងរកឃើញសម្ភារវត្ថុតាងសង្ស័យបម្រើឲ្យការប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាមួយចំនួន។

-ទីតាំងទី១ នៅចំណុចអគារមួយកន្លែង កម្ពស់៧ជាន់ ៣០បន្ទប់ ស្ថិតនៅភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ លទ្ធផលក្រុមការងារពិនិត្យជាក់ស្តែង ៖ មានការស្នាក់នៅប្រមូលផ្តុំជនជាតិឥណ្ឌូនេស៊ី២០នាក់ ស្រី២នាក់។
ក្រុមការងារជំនាញរកមិនឃើញមានបទល្មើស បានប្រគល់ជូនអន្តោរប្ររវេសន៍ នៃស្នងការដ្ឋានខេត្តបន្ទាយមានជ័យដើម្បីអនុវត្តនីតិវីធីបន្ត។

-ទីតាំងទី២ នៅចំណុចអគារមួយកន្លែង កម្ពស់៥ជាន់ ស្ថិតនៅភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
លទ្ធផលក្រុមការងារពិនិត្យជាក់ស្តែង ៖ មានការស្នាក់នៅប្រមូលផ្តុំ​និងកំពុងធ្វើសកម្មភាពជាក់ស្តែង​​ចំនួន៧៤នាក់ (ស្រី១៦នាក់) ​និងរកឃើញសម្ភារវត្ថុតាងមួយចំនួន។

បច្ចុប្បន្ន ជនសង្ស័យចំនួន៧៤នាក់ (ស្រី១៦នាក់) សមត្ថកិច្ចជំនាញ​កំពុងសាកសួរនិងស្រាវជ្រាវបន្ត៕

លោកជំទាវ ហ៊ុន ស៊ីណាត ព្រលយកំណាព្យ លុយមានឥទ្ធិពលធ្វើឲ្យមន្ត្រីគ្រាក់ៗខ្លះៗកាង Scam Online លក់មុខមាត់កិត្តិយសជាតិ៖“គិតទៅគេ...
06/12/2026

លោកជំទាវ ហ៊ុន ស៊ីណាត ព្រលយកំណាព្យ លុយមានឥទ្ធិពលធ្វើឲ្យមន្ត្រីគ្រាក់ៗខ្លះៗកាង Scam Online លក់មុខមាត់កិត្តិយសជាតិ៖
“គិតទៅគេតែងតែនិយាយថា លុយជាក្រដាស់ដ៏មានឬទ្ធិ លុយជាអ្នកគិតកែសខ្មៅ លុយអាចជួលខ្មោចឱ្យកិនម្សៅ លុយធ្វើឲ្យក្ដៅប្រែត្រជាក់ ។ ម្យ៉ាងទៀតលុយមានមហិទ្ធិឫទ្ធិខ្លាំងណាស់ដែលធ្វើឲ្យមន្ត្រីគ្រាក់ៗខ្លះៗកាង Scam Online លក់មុខមាត់កិត្តិយសជាតិ ។ 11.6.2026”

គុណវិបត្តិធ្ងន់ធ្ងរ ៣ យ៉ាង នៃការប្រើប្រាស់កម្ចីខុសគោលបំណង....................................ភ្នំពេញ៖ នៅក្នុងពិភពហិរញ្ញវ...
06/12/2026

គុណវិបត្តិធ្ងន់ធ្ងរ ៣ យ៉ាង នៃការប្រើប្រាស់កម្ចីខុសគោលបំណង....................................
ភ្នំពេញ៖ នៅក្នុងពិភពហិរញ្ញវត្ថុ ឥណទាន ឬប្រាក់កម្ចី គឺជាឧបករណ៍ដ៏មានឥទ្ធិពលមួយដែលអាចជួយរុញច្រានអាជីវកម្ម និងសេដ្ឋកិច្ចគ្រួសារឱ្យរីកចម្រើនទៅមុខយ៉ាងឆាប់រហ័ស។ទោះជាយ៉ាងណាក៏ដោយវាក៏ជា«អាវុធមុខពីរ»ផងដែរ។ប្រសិនបើអ្នកខ្ចីប្រាក់យកទៅប្រើប្រាស់ខុសពីគោលបំណងដើមដែលបានព្រមព្រៀងជាមួយធនាគារ វានឹងប្រែក្លាយជា «វីរុសបំផ្លាញខ្លួនឯង» និងបង្កើតជាវិបត្តិបំណុលវណ្ឌកយ៉ាងធ្ងន់ធ្ងរ។
តាមបទពិសោធន៍ជាក់ស្ដែង និងយោងតាមអ្នកជំនាញហិរញ្ញវត្ថុ ខាងក្រោមនេះគឺជាគុណវិបត្តិ និងផលប៉ះពាល់ធ្ងន់ធ្ងរ ៣ យ៉ាង នៃការប្រើប្រាស់កម្ចីខុសគោលដៅ៖
១. ការបង្កើត «បំណុលមិនបង្កើតចំណូល» និងវិបត្តិលំហូរសាច់ប្រាក់
ជាទូទៅ នៅពេលអតិថិជនសុំកម្ចីអាជីវកម្ម (Productive Loan) អតិថិជនតែងតែបង្ហាញពីគម្រោងយកទៅទិញទំនិញ បើកហាង ឬទិញជីពូជកសិកម្ម ដែលជាប្រភពបង្កើតផលចំណេញមកវិញ។ ប៉ុន្តែ នៅពេលទទួលបានសាច់ប្រាក់ហើយ បែរជាយកទៅប្រើប្រាស់លើកម្ចីប្រើប្រាស់ (Consumption Loan) ដូចជា ទិញទូរស័ព្ទដៃទំនើប ទិញម៉ូតូជិះលេង ឬយកទៅធ្វើការចាយវាយផ្សេងៗ។ ផលវិបាកគឺ របស់របរទាំងនោះមិនអាចបង្កើតឬបន្ថែមចំណូលប្រចាំខែដើម្បីយកមកបង់ការប្រាក់ និងប្រាក់ដើមត្រឡប់ទៅធនាគារវិញបានឡើយ ដែលជាហេតុធ្វើឱ្យលំហូរសាច់ប្រាក់ក្នុងគ្រួសារត្រូវកកស្ទះ។
២.ធ្លាក់ចូលក្នុងអន្ទាក់ «កម្ចីមិនដំណើរការ (NPL)» និងការបាត់បង់ទ្រព្យសម្បត្តិ
នៅពេលប្រាក់កម្ចីមិនទាញផលចំណេញមកវិញ វិន័យហិរញ្ញវត្ថុរបស់គ្រួសារនឹងត្រូវរង្គោះរង្គើ។ អតិថិជននឹងចាប់ផ្ដើមយឺតយ៉ាវក្នុងការបង់សង រហូតធ្លាក់ទៅជា «កម្ចីមិនដំណើរការ» (Non-Performing Loan - NPL)។ នៅពេលស្ថានភាពនេះអូសបន្លាយ វានឹងដឹកដៃអ្នកខ្ចីឱ្យដើរទៅរកផ្លូវទាល់ច្រក គឺការសម្រេចចិត្តលក់ដីធ្លី ឬប្រឈមមុខផ្លូវច្បាប់ហើយឈានដល់ការរឹបអូសទ្រព្យបញ្ចាំពីគ្រឹះស្ថានហិរញ្ញវត្ថុ ដែលនាំឱ្យបាត់បង់ទាំងជម្រក និងមុខរបរដែលធ្លាប់មាន។
៣. ការខូចប្រវត្តិរូបហិរញ្ញវត្ថុ (ខូចឈ្មោះក្នុងប្រព័ន្ធ CBC)
រាល់ប្រវត្តិបង់ប្រាក់យឺតយ៉ាវ ឬការអសមត្ថភាពសង នឹងត្រូវកត់ត្រាទុកយ៉ាងច្បាស់លាស់នៅក្នុងប្រព័ន្ធទិន្នន័យនៃការិយាល័យឥណទានកម្ពុជា (Credit Bureau Cambodia - CBC)។ ការខូចឈ្មោះក្នុងប្រព័ន្ធ CBC គឺជាគុណវិបត្តិដ៏រ៉ាំរ៉ៃ ព្រោះវានឹងធ្វើឱ្យអតិថិជនបាត់បង់ «ភាពជឿជាក់» ក្នុងប្រព័ន្ធធនាគារទាំងស្រុង។ នៅថ្ងៃខាងមុខ ប្រសិនបើពួកគាត់ជួបការខ្វះខាតទុនពិតប្រាកដ ឬចង់ពង្រីកអាជីវកម្មធំដុំ គឺមិនអាចស្នើសុំកម្ចីស្របច្បាប់ពីគ្រឹះស្ថានណាមួយបានទៀតឡើយ ហើយមានតែបង្ខំចិត្តរត់ទៅរក កម្ចីក្រៅប្រព័ន្ធដែលមានការប្រាក់កប់ពពកតែប៉ុណ្ណោះ។
សេចក្តីសន្និដ្ឋាន៖ ការប្រើប្រាស់កម្ចីខុសគោលបំណង មិនត្រឹមតែជាការខ្វះទំនួលខុសត្រូវចំពោះខ្លួនឯងនិងគ្រួសារនោះទេ ប៉ុន្តែវាក៏ជាការបោកប្រាស់លើទំនុកចិត្តរបស់ គ្រឹះស្ថានហិរញ្ញវត្ថុផងដែរ។ ដើម្បីជៀសវាងនូវសោកនាដកម្មហិរញ្ញវត្ថុទាំងនេះ អ្នកខ្ចីប្រាក់គ្រប់រូបតោងតែមាន «សច្ចធម៌ និងវិន័យរឹងមាំ» ក្នុងការចាត់ចែងសាច់ប្រាក់ ពោលគឺ «ខ្ចីទៅធ្វើអ្វី ត្រូវយកទៅធ្វើកិច្ចការនោះឱ្យចំគោលដៅ» ទើបឥណទានអាចបំពេញតួនាទីជាសរសៃឈាមជួយជ្រោមជ្រែងសេដ្ឋកិច្ចពិតប្រាកដ៕

អត្ថបទដោយ លោក នៅ សុភឿន សហការីសារព័ត៌មានខ្មែរជាយដែន មានបទពិសោធន៍ផ្ទាល់ក្នុងវិស័យហិរញ្ញវត្ថុនៅកម្ពុជារយៈពេល១៥ឆ្នាំ

06/12/2026

មុនពេលយោធាថៃបើកការឈ្លានពាននិងបិទព្រំដែនដោយឯកតោភាគី ទំនិញថៃសព្វសារពើហូរចូលមកប្រទេសកម្ពុជាតាមច្រករបៀង និងច្រកតំបន់យ៉ាងច្រើនសន្ទឹក។ ក្រៅពីផលិតផលប្រើប្រាស់ អាហារហូបចុក ដែលពលរដ្ឋខ្មែរចូលទិញក្នុងទឹកដីថៃ និងជនជាតិថៃចូលលក់ដូរក្នុងទឹកដីខ្មែរ ក៏មានសត្វមានជីវិតជាច្រើនប្រភេទ ត្រូវបានបញ្ចេញពីទឹកដីថៃ ចូល​មកទីផ្សារកម្ពុជា។ ក្រោយការឈ្លានពានពីភាគីថៃ ពលរដ្ឋខ្មែរឈឺចាប់ ឈប់ប្រើប្រាស់របស់ថៃ ងាកមកនិយមផលិតផលក្នុងស្រុកយ៉ាងសកម្ម។ វីឌីអូចាស់ ថតនៅឆ្នាំ២០២៤ ដោយសហការីសារព័ត៌មានខ្មែរជាយដែន។

06/12/2026

ព្រឹកថ្ងៃទី១២ខែមិថុនាឆ្នាំ២០២៦សម្តេចតេជោហ៊ុន សែនប្រមុខរដ្ឋស្តីទីកម្ពុជាអញ្ជើញបន្តចុះជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ឃុំ សង្កាត់ ថ្នាក់ដឹកនាំមន្ទីរអង្គភពនានាជុំវិញខេត្តបាត់ដំបងនិងខេត្តប៉ៃលិនជាង១០០០នាក់។

Address

New York, NY

Website

Alerts

Be the first to know and let us send you an email when សារព័ត៌មានខ្មែរជាយដែន posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share