SamAth News

SamAth News CS Social New Share anytime, anywhere.I love my country and a truly peaceful world for all New page experience
(27)

 #ផ្លូវល្បឿនយឺត កំណាត់ផ្លូវមួយខ្សែនេះ ល្បីល្បាញច្រើនឆ្នាំមកហើយ អត់ទាន់មានអង្គការណាមើលឃើញឡើយ?ផ្លូវជាតិលេខ៣ ត្រពាំងរពៅ-វាល...
06/01/2026

#ផ្លូវល្បឿនយឺត កំណាត់ផ្លូវមួយខ្សែនេះ ល្បីល្បាញច្រើនឆ្នាំមកហើយ អត់ទាន់មានអង្គការណាមើលឃើញឡើយ?

ផ្លូវជាតិលេខ៣ ត្រពាំងរពៅ-វាលរេញ កំពត -កំពង់សោម នៅតែវេទនាដដែល មិនថាខែប្រាំង ឬខែវស្សា

នាព្រឹកថ្ងៃទី២៩​ ខែ​ឧសភា​ ឆ្នាំ​២០២៦នេះ​ ក្រោម​ការ​ដឹកនាំ​បញ្ជា​ផ្ទាល់​របស់​ឯកឧត្តម​ ឃួង​ ស្រេង​ អភិបាល​នៃ​គណ:អភិបាល​រាជ...
05/29/2026

នាព្រឹកថ្ងៃទី២៩​ ខែ​ឧសភា​ ឆ្នាំ​២០២៦នេះ​ ក្រោម​ការ​ដឹកនាំ​បញ្ជា​ផ្ទាល់​របស់​ឯកឧត្តម​ ឃួង​ ស្រេង​ អភិបាល​នៃ​គណ:អភិបាល​រាជធានី​ភ្នំពេញ​ គណៈបញ្ជាការ​ឯកភាពរដ្ឋបាលខណ្ឌ​ច្បារអំពៅ ដឹកនាំដោយលោក ម៉ូវ ម៉ានិត អភិបាលខណ្ឌច្បារអំពៅ និងមានការសម្របសម្រួលនីតិវិធី ពីលោកព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចុះត្រួតពិនិត្យ​រដ្ឋបាល ឃើញ​ជនបរទេសស្នាក់នៅ​ សង្ស័យប្រព្រឹត្តបទល្មើសតាមប្រព័ន្ធបច្ចេកវិទ្យា(Online Scam) ចំនួន​០២ខ្នងផ្ទះ​ នៅបុរីសុង ឃុន ស្ថិតក្នុងភូមិ​ស្វាយតាអុក សង្កាត់វាលស្បូវ​ រកឃើញជនជាតិចិនភេទប្រុសសរុប១១នាក់ រួមនិងវត្ថុតាងមួយចំនួន។​ នាពេល​នេះ​ទាំង​មនុស្ស​ និង​សម្ភារ​បាន​ប្រគល់​ជូន​ស្នងការ​ដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ដេីម្បី​បន្ត​នីតិវិធី​។

ខ្មែរស្រលាញ់ខ្មែរ រួមគ្នាពហិការរបស់ថៃតទៅទៀត
05/29/2026

ខ្មែរស្រលាញ់ខ្មែរ រួមគ្នាពហិការរបស់ថៃតទៅទៀត

សហរដ្ឋអាមេរិក ស្វាគមន៍ពីដំណឹងនៃការដោះលែង លោក កឹម សុខា ។ សហរដ្ឋអាមេរិក តែងបានអំពាវនាវជាបន្តបន្ទាប់ឱ្យមានការដោះលែង លោក កឹម...
05/29/2026

សហរដ្ឋអាមេរិក ស្វាគមន៍ពីដំណឹងនៃការដោះលែង លោក កឹម សុខា ។ សហរដ្ឋអាមេរិក តែងបានអំពាវនាវជាបន្តបន្ទាប់ឱ្យមានការដោះលែង លោក កឹម សុខា ហើយបានរក្សាជំហរថា ការផ្តន្ទាទោសរបស់លោកដែលពាក់ព័ន្ធនឹងការអះអាងអំពីការចូលរួមរបស់ សហរដ្ឋអាមេរិក ក្នុងសកម្មភាពប្រឆាំងនឹងរដ្ឋាភិបាលកម្ពុជា គឺគ្មានមូលដ្ឋាន ។ ការដោះលែងរបស់លោកគឺជាការវិវឌ្ឍវិជ្ជមានមួយ ហើយយើងបន្តលើកទឹកចិត្តដល់រដ្ឋាភិបាលកម្ពុជា ឱ្យធានាថា ពលរដ្ឋរបស់ខ្លួន អាចអនុវត្តសិទ្ធិក្នុងការជួបប្រជុំដោយសន្តិវិធី និង សេរីភាពក្នុងការបញ្ចេញមតិបានដោយសេរី ។

កម្ពុជា ជារដ្ឋឯករាជ្យអអិបតេយ្យ ជាសមាជិកអង្គការសហប្រជាជាតិ ជាប្រទេសដែលផ្តល់សច្ចាប័នទទួលស្គាល់តុលាការយុត្តិធម៌អន្តរជាតិ (I...
05/29/2026

កម្ពុជា ជារដ្ឋឯករាជ្យអអិបតេយ្យ ជាសមាជិកអង្គការសហប្រជាជាតិ ជាប្រទេសដែលផ្តល់សច្ចាប័នទទួលស្គាល់តុលាការយុត្តិធម៌អន្តរជាតិ (ICJ) របស់ UN និងទទួលស្គាល់សន្ធិសញ្ញា កតិកាសញ្ញាអន្តរជាតិជាច្រើនទៀត!

ដូច្នេះគ្មានហេតុផលអ្វីដែលកម្ពុជា ត្រូវខ្លាចនិយាយការពិតនៅលើឆាកអន្តរជាតិ ប្រាប់ពិភពលោកឲ្យដឹងនូវការពិតពីការឈ្លានពានរបស់សៀម មកលើដែនអធិបតេយ្យទឹកដីកម្ពុជា និងវត្តមានរបស់កងទ័ាបចោរសៀមដែលកំពុងឈរជើងលើទឹកដីកម្ពុជា គំរាមកំហែងកម្ពុជានោះទេ!

សៀម ទាំងស្តេច ទាំងមន្ត្រី ទាំងកងទ័ពចោរ និងប្រជាជនចោររបស់ខ្លួនពិតបានដឹងច្បាស់ណាស់ថា ខ្លួនបានធ្វើអ្វីខ្លះនិងកំពុងធ្វើអ្វីខ្លះមកលើប្រទេសកម្ពុជានិងប្រជាជនកម្ពុជា? ពុំនោះទេ មិនមែនខ្លួនរួញក្បាលខ្លាចតុលាការអន្តរជាតិ ខ្លាចច្បាប់អន្តរជាតិ ហើយខំប្រើការទូតភូតកុហក់អន្តរជាតិ និងតែងច្រឡោតខឹងពេលកម្ពុជា បកអាក្រាត បង្ហាញមុខមាត់ចោររបស់ខ្លួនលើឆាកអន្តរជាតិនោះទេ!

កម្ពុជា គ្មានត្រូវការសុំចោរសៀមដែលឈ្លានពានកម្ពុជា ដើម្បីបានសិទ្ធិនិយាយពីការពិតប្រាប់ពិភពលោកឡើយ..៕ អត្ថបទឯកឧត្តមបណ្ឌិត សួនសេរី រដ្ឋា

ក្រុមអ្នករត់រថយន្ត​តាក់ស៉ីរបស់ក្រុមហ៊ុន​ WOW NOW ជិត១០០នាក់​  នាព្រឹកថ្ងៃទី២៩​ ខែឧសភា​ ឆ្នាំ​២០២៦នេះ​  បានប្រមូលផ្តុំគ្ន...
05/29/2026

ក្រុមអ្នករត់រថយន្ត​តាក់ស៉ីរបស់ក្រុមហ៊ុន​ WOW NOW ជិត១០០នាក់​ នាព្រឹកថ្ងៃទី២៩​ ខែឧសភា​ ឆ្នាំ​២០២៦នេះ​ បានប្រមូលផ្តុំគ្នាមុខក្រសួងសាធារណៈការ​ និងជញ្ជូន​ ដេីម្បីស្នេីរសុំក្រសួង​ បេីកដំណេីរការឡេីងវិញនៅ​ App WOW NOW ឲ្យពួកគាត់បានប្រកបមុខរបររត់រថយន្តតាក់ស៉ីឡេីងវិញផងដែរ។

ធម្មជាតិឥឡូវក៍សាហាវណាស់ដែរ 🙏 ករណី (រន្ទះបាញ់) សត្វគោងា-ប់ចំនួន ១៩ក្បាល នៅពីរទីតាំងផ្សេងគ្នា ក្នុងស្រុកលំផាត់ ខេត្តរតនគិរ...
05/29/2026

ធម្មជាតិឥឡូវក៍សាហាវណាស់ដែរ 🙏

ករណី (រន្ទះបាញ់) សត្វគោងា-ប់ចំនួន ១៩ក្បាល នៅពីរទីតាំងផ្សេងគ្នា ក្នុងស្រុកលំផាត់ ខេត្តរតនគិរី កាលពីរសៀលថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៦ ក្នុងនោះ នៅភូមិថ្មី ចំនួន៩ក្បាល និងភូមិស្រែឈូកចំនួន ១០ក្បាល។

នេះបើយោងតាមរបាយការណ៍របស់រដ្ឋបាលឃុំជ័យឧត្ដម ស្រុកលំផាត់ ខេត្តរតនគិរី ដែលទទួលបាននៅព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៦។

វិរៈភាពដ៍អង់អាចក្លាហាន របស់កងទ័ពខ្មែរយើង កូនខ្មែរនិងចងចាំជានិច្ចតកូនតចៅ Khmer ♥️ 🙏  #ខួបមួយឆ្នាំហើយដែលខ្ញុំចង់ចាំមិនភ្លេ...
05/29/2026

វិរៈភាពដ៍អង់អាចក្លាហាន របស់កងទ័ពខ្មែរយើង កូនខ្មែរនិងចងចាំជានិច្ចតកូនតចៅ Khmer ♥️ 🙏

#ខួបមួយឆ្នាំហើយដែលខ្ញុំចង់ចាំមិនភ្លេច ការព.លីយុទ្ធមិត្តរួមអា.វុ.ធដំបូងបង្អស់ឈ្មោះ សួន រោន ដោយសារ.ចោរ.សៀ.ម លួ.ចបា.ញ់ឆ្ម.ក់មកលើពួកខ្ញុំ 28.05.2025 ការ.ឈឺ.ចា.ប់មិ.នអាចភ្លេ.ចបាន❤️🇰🇭

មនុស្សមើលចិត្តគ្នាមិនធ្លុះទេ ព្រោះ អំបិលនិងស្ករស ឥឡូវនេះ ដូចគ្នាណាស់
05/15/2026

មនុស្សមើលចិត្តគ្នាមិនធ្លុះទេ ព្រោះ អំបិលនិងស្ករស ឥឡូវនេះ ដូចគ្នាណាស់

Address

West Hill Street Chinatown
Los Angeles, CA
90012

Telephone

+855975000535

Website

Alerts

Be the first to know and let us send you an email when SamAth News posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to SamAth News:

Share