Cam-IE Cambodia - សេដ្ឋកិច្ចក្រៅប្រព័ន្ធ

Cam-IE Cambodia - សេដ្ឋកិច្ចក្រៅប្រព័ន្ធ Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Cam-IE Cambodia - សេដ្ឋកិច្ចក្រៅប្រព័ន្ធ, Public & Government Service, Los Angeles, CA.

ទំព័រផ្លូវការរបស់លេខាធិការដ្ឋាន គ.ស.អ.ស.ក. សម្រាប់ផ្សព្វផ្សាយព័ត៌មានអំពីការចុះឈ្មោះ អត្ថប្រយោជន៍ និងឱកាសនានាសម្រាប់បងប្អូនអ្នកប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធ។
Official page of the CCDIE Secretariat for sharing information on Cam-IE registration, benefits,

09/11/2026
ថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៦ _ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្ដម ហែម វណ្ណឌី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសា...
09/07/2026

ថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៦ _ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្ដម ហែម វណ្ណឌី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ និងជាប្រធានគណៈកម្មាធិការសម្របសម្រួលការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ លេខាធិការដ្ឋាន គ.ស.អ.ស.ក. បានរៀបចំវគ្គសិក្ខាសាលាបណ្ដុះបណ្ដាលស្ដីពី ភារកិច្ចរបស់មន្ទីរ-ស្ថាប័ន​ពាក់ព័ន្ធ​ក្នុង​ការ​ជួយ​សម្រួល​ដល់​បងប្អូន​អ្នក​សេដ្ឋកិច្ច​ក្រៅប្រព័ន្ធ នីតិវិធីនៃការចុះឈ្មោះ និង​កញ្ចប់អត្ថប្រយោជន៍សម្រាប់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ក្រោមអធិបតីភាពឯកឧត្ដម ម៉ាត់ សារី អនុរដ្ឋលេខាធិការ និងជាប្រធានលេខាធិការដ្ឋាន គ.ស.អ.ស.ក. ជូនដល់រដ្ឋបាលខេត្ត ក្រុង ស្រុក មន្ទីរពាក់ព័ន្ធ យុវជន និងអង្គភាពពាក់ព័ន្ធ ក្នុងតំបន់១ ដែលរួមមានខេត្តសៀមរាប កំពង់ធំ ឧត្ដរមានជ័យ និងបន្ទាយមានជ័យ វគ្គសិក្ខាសាលានេះ រៀបចំឡើងតាមរយៈប្រព័ន្ធអនឡាញ (ZOOM) មានអ្នកចូលរួមសរុបប្រមាណ ៤៣០ នាក់។

គូសបញ្ជាក់ផងដែរថា វគ្គសិក្ខាសាលានេះនឹងរៀបចំឡើង ២៥ រាជធានី ខេត្ត ដោយបែងចែកជា ៥ តំបន់ ដូចខាងក្រោម៖
តំបន់១ រួមមានខេត្ត៖ សៀមរាប កំពង់ធំ ឧត្ដរមានជ័យ បន្ទាយមានជ័យ
តំបន់២ រួមមានខេត្ត៖ បាត់ដំបង កំពង់ឆ្នាំង ពោធិ៍សាត់ ប៉ៃលិន កំពង់ស្ពឺ
តំបន់៣ រួមមានខេត្ត៖ កំពង់ចាម ត្បូងឃ្មុំ ព្រៃវែង ស្វាយរៀង កណ្ដាល
តំបន់៤ រួមមានខេត្ត៖ ព្រះសីហនុ កែប កំពត កោះកុង តាកែវ
តំបន់៥ រួមមានខេត្ត៖ រតនៈគិរី ក្រចេះ ស្ទឹងត្រែង មណ្ឌលគិរី ព្រះវិហារ។

🖇 បណ្ដាញសង្គមរបស់លេខាធិការដ្ឋានគណៈកម្មាធិការសម្របសម្រួលកាអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធមានដូចខាងក្រោម៖
• page: https://www.facebook.com/share/1RyTBVEcpi/?mibextid=wwXIfr
• Tiktok: https://www.tiktok.com/.ccdie.informaleconomic

រាជធានីភ្នំពេញ ថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៦ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវ...
09/03/2026

រាជធានីភ្នំពេញ ថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៦

ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងជាប្រធានគណៈកម្មាធិការសម្របសម្រួលការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ បានចូលរួមជាអធិបតីក្នុងកម្មវិធីបើក «វេទិកាអ្នកប្រកបអាជីវកម្មសាឡននៅកម្ពុជា ឆ្នាំ២០២៦»
ដោយមានម្ចាស់អាជីវកម្មសាឡន អ្នកជំនាញផ្នែកសម្រស់ អ្នកផ្គត់ផ្គង់ និងអ្នកពាក់ព័ន្ធក្នុងវិស័យសាឡនជាង ២.០០០នាក់ មកពីទូទាំងប្រទេសចូលរួម។
ក្នុងនោះផងដែរ ក្រុមការងារលេខាធិការដ្ឋានគ.ស.អ.ស.ក ក៏បានចូលរួម និងជួយចុះឈ្មោះដល់បងប្អូនដែលជាម្ចាស់អាជីវកម្មសាឡន និងជាអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដើម្បីទួលបានការគាំពារពីរាជរដ្ឋាភិបាល និងអត្ថប្រយោជន៍ផ្សេងៗជាច្រើនទៀត។

🖇️បណ្ដាញសង្គមរបស់លេខាធិការដ្ឋានគណៈកម្មាធិការសម្របសម្រួលកាអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធមានដូចខាងក្រោម៖
• Telegram channel: https://t.me/sccdieinformaleconomic
• Tiktok: https://www.tiktok.com/.ccdie.informaleconomic

#សេដ្ឋកិច្ចក្រៅប្រព័ន្ធ #វេទិកាសាឡននៅកម្ពុជា២០២៦
-IE

09/02/2026
08/28/2026
08/28/2026
08/18/2026

🤔 យល់ដឹងពី៖ ភាពខុសគ្នារវាង Cam-IE និង ប.ស.ស.

📲 ថ្នាលឌីជីថលសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ (Cam-IE)
១.ជាថ្នាលរៀបចំដោយរាជរដ្ឋាភិបាល សម្រាប់ការចុះឈ្មោះជាអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ
២.ចុះឈ្មោះដោយស្ម័គ្រចិត្ត ឥតគិតកម្រៃសេវា
៣.ទទួលបានការលើកលែងពន្ធ
៤.ទទួលបានអត្ថប្រយោជន៍ជាច្រើនពីរាជរដ្ឋាភិបាល (វគ្គបណ្តុះបណ្តាល, ដំណោះស្រាយឌីជីថល, ការភ្ជាប់ទៅ ប.ស.ស. , និងអត្ថប្រយោជន៍ផ្សេងៗទៀត)

🏥 បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.)
១.ផ្តល់ប័ណ្ណថែទាំសុខភាពដល់សមាជិកដើម្បីប្រើប្រាស់សេវាពិនិត្យ និងព្យាបាល
២.មើលថែនិងរ៉ាប់រងលើថ្លៃព្យាបាលនៅតាមមន្ទីរពេទ្យជាដៃគូ
៣.ផ្តោតលើការរ៉ាប់រងផ្នែកថែទាំសុខភាព, ហានិភ័យការងារ និងផ្នែកប្រាក់សោធន
៤.អត្ថប្រយោជន៍ផ្សេងៗទៀត (សម្រាប់ព័ត៌មានបន្ថែមអាចទាក់ទងទៅលេខ ១២៨៦)

📞ប្រសិនបើបងប្អូនជួបបញ្ហាទាក់ទងនឹងការចុះឈ្មោះសូមទាក់ទង៖ 1264
📲 ទាញយកកម្មវិធី (Cam-IE): qr-ie.debc.gov.kh (https://qr-ie.debc.gov.kh/)

#បសស

នារសៀលថ្ងៃទី១៤ ខែសីហា ឆ្នា២០២៦ ឯកឧត្ដម ម៉ាត់ សារី អនុរដ្ឋលេខាធិការ និងជាប្រធានលេខាធិការដ្ឋាន គ.ស.អ.ស.ក. បានដឹកនាំក្រុមកា...
08/17/2026

នារសៀលថ្ងៃទី១៤ ខែសីហា ឆ្នា២០២៦
ឯកឧត្ដម ម៉ាត់ សារី អនុរដ្ឋលេខាធិការ និងជាប្រធានលេខាធិការដ្ឋាន គ.ស.អ.ស.ក. បានដឹកនាំក្រុមការងារជួបប្រជុំជាមួយ លោក គី ច័ន្ទរស្មី ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកមេមត់ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិត មុឹង មករា ជាប្រធានក្រុមការងាររដ្ឋាភិបាលចុះមូលដ្ឋានស្រុកមេមត់ដើម្បីពិភាក្សាទៅលើគម្រោងរៀបចំ “តំបន់អាហារតាមដងផ្លូវ (Street Food)” នៅស្រុកមេមត់ ខេត្តត្បូងឃ្មុំ។

កិច្ចពិភាក្សានេះផ្តោតលើការអនុវត្តគម្រោងតំបន់អាហារតាមដងផ្លូវ (Street Food) ដើម្បីលើកកម្ពស់ដល់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធនៅក្នុងតំបន់ និងដើម្បីពង្រឹងសណ្តាប់ធ្នាប់ ស្តងដា អនាម័យ និងសោភ័ណភាពតំបន់ទេសចរណ៍ នៅស្រុកមេមត់ ខេត្តត្បូងឃ្មុំ ។

🖇️បណ្ដាញសង្គមរបស់លេខាធិការដ្ឋានគណៈកម្មាធិការសម្របសម្រួលកាអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធមានដូចខាងក្រោម៖
• Telegram channel: https://t.me/sccdieinformaleconomic
• Tiktok: https://www.tiktok.com/.ccdie.informaleconomic

នារសៀលថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៦_________________________________ឯកឧត្ដម ម៉ាត់ សារី អនុរដ្ឋលេខាធិការ និងជាប្រធានលេខាធិការ...
08/14/2026

នារសៀលថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៦
_________________________________
ឯកឧត្ដម ម៉ាត់ សារី អនុរដ្ឋលេខាធិការ និងជាប្រធានលេខាធិការដ្ឋាន គ.ស.អ.ស.ក. ចូលរួមបើកវគ្គសិក្ខាសាលាបណ្តុះបណ្តាលស្ដីពីការចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធតាមថ្នាលឌីជីថលនិងកញ្ចប់អត្ថប្រយោជន៍ជូនដល់មន្ត្រីថ្នាក់ក្រោមជាតិរបស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រាជធានី-ខេត្ត តាមប្រព័ន្ធអនឡាញ (ZOOM) ដែលមានសមាសភាពចូលរួមប្រមាណ ២៣០ នាក់។

វគ្គសិក្ខាសាលានេះ ផ្ដោតទៅលើការជំរុញការចុះឈ្មោះជាអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងផ្សព្វផ្សាយបន្តអំពីអត្ថប្រយោជន៍នៃការចុះឈ្មោះជាអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ តាមរយៈមន្រ្តី និងក្រុមការងារក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រាជធានី-ខេត្ត និងក្រុង ស្រុក។

ក្រោយបញ្ចប់វគ្គបណ្ដុះបណ្ដាលនេះ សិក្ខាកាមដែលបានចូលរួមនឹងបន្តផ្សព្វផ្សាយជូនបងប្អូនសេដ្ឋកិច្ចក្រៅប្រព័ន្ធក្នុងវិស័យកសិកម្ម នៅតាមមូលដ្ឋានរាជធានី ខេត្ត ក្រុង ស្រុក ឃុំ សង្កាត់។

🖇បណ្ដាញសង្គមរបស់លេខាធិការដ្ឋានគណៈកម្មាធិការសម្របសម្រួលកាអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធមានដូចខាងក្រោម៖
• Telegram channel: https://t.me/sccdieinformaleconomic
• Tiktok: https://www.tiktok.com/.ccdie.informaleconomic

Address

Los Angeles, CA

Alerts

Be the first to know and let us send you an email when Cam-IE Cambodia - សេដ្ឋកិច្ចក្រៅប្រព័ន្ធ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to Cam-IE Cambodia - សេដ្ឋកិច្ចក្រៅប្រព័ន្ធ:

Shortcuts

Share