09/14/2026
ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៦ _
ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្ដម ហែម វណ្ណឌី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ និងជាប្រធានគណៈកម្មាធិការសម្របសម្រួលការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ លេខាធិការដ្ឋាន គ.ស.អ.ស.ក. បានរៀបចំវគ្គសិក្ខាសាលាបណ្ដុះបណ្ដាលស្ដីពី ភារកិច្ចរបស់មន្ទីរ-ស្ថាប័នពាក់ព័ន្ធក្នុងការជួយសម្រួលដល់បងប្អូនអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ នីតិវិធីនៃការចុះឈ្មោះ និងកញ្ចប់អត្ថប្រយោជន៍សម្រាប់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ក្រោមអធិបតីភាពឯកឧត្ដម ម៉ាត់ សារី អនុរដ្ឋលេខាធិការ និងជាប្រធានលេខាធិការដ្ឋាន គ.ស.អ.ស.ក. ជូនដល់រដ្ឋបាលខេត្ត ក្រុង ស្រុក មន្ទីរពាក់ព័ន្ធ យុវជន និងអង្គភាពពាក់ព័ន្ធ ក្នុងតំបន់២ (រួមមានខេត្ត៖ បាត់ដំបង កំពង់ឆ្នាំង ពោធិ៍សាត់ ប៉ៃលិន និងកំពង់ស្ពឺ)។ វគ្គសិក្ខាសាលានេះ រៀបចំឡើងតាមរយៈប្រព័ន្ធអនឡាញ (ZOOM) មានអ្នកចូលរួមសរុបប្រមាណ ៣២០ នាក់។
🖇 បណ្ដាញសង្គមរបស់លេខាធិការដ្ឋានគណៈកម្មាធិការសម្របសម្រួលកាអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធមានដូចខាងក្រោម៖
• Telegram channel: https://t.me/sccdieinformaleconomic
• Tiktok: https://www.tiktok.com/.ccdie.informaleconomic