Boom Share

Boom Share Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Boom Share, 4497 Heavens Way, Irvine, CA.

ស្រីៗណាខ្លះធ្លាប់ឆាតទៅទិញប្រដាប់លេងទាំងនេះ បែកការណ៍អស់ហើយ!អាជ្ញាធរបានចុះបង្ក្រាបទីតាំងលក់ឧបករណ៍កែច្នៃសម្រាប់ប្រើប្រាស់ផ្...
06/01/2026

ស្រីៗណាខ្លះធ្លាប់ឆាតទៅទិញប្រដាប់លេងទាំងនេះ បែកការណ៍អស់ហើយ!

អាជ្ញាធរបានចុះបង្ក្រាបទីតាំងលក់ឧបករណ៍កែច្នៃសម្រាប់ប្រើប្រាស់ផ្ទាល់ខ្លួន និងផលិតផលជំនួយចំណង់ចំនួន ៣ កន្លែងនៅរាជធានីភ្នំពេញ។ ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចបានឃាត់ខ្លួនជនជាតិចិននិងខ្មែរសរុបចំនួន ៩នាក់ ព្រមទាំងដកហូតបានឧបករណ៍អេឡិចត្រូនិកកែច្នៃសម្រាប់តម្រូវការឯកជន ស្ករគ្រាប់ និងផលិតផលចម្រុះជាច្រើនប្រភេទទៀតដែលនាំចូលខុសច្បាប់។

ចេញពីគុកវិញប្រយ័ត្នឡើងតំណែងធំជាងមុន សុំមហាជនជួយតាមដាន! ដូចការគិតមិនខុសមែន ចប់ហើយម្ដងនេះ មេធាវីក្មេងស្រស់ស្អាត និងឆ្លាតពូ...
06/01/2026

ចេញពីគុកវិញប្រយ័ត្នឡើងតំណែងធំជាងមុន សុំមហាជនជួយតាមដាន!
ដូចការគិតមិនខុសមែន ចប់ហើយម្ដងនេះ មេធាវីក្មេងស្រស់ស្អាត និងឆ្លាតពូកែគឺអ្នកស្រី លឹម ច័ន្ទលីដា បានចេញសារបញ្ជាក់យ៉ាងច្បាស់ៗរឿងមន្ត្រីប៉ូលិសទាំង៣២រូប ដោយពោលថា “ក្រោយលោកស្នងការខេត្តកំពតបានបញ្ចេញមុខមន្ត្រីក្រោមឱវាទទាំង៣២នាក់រួច ក្របខណ្ឌអ្នកទាំង៣២នាក់នោះ ក៏នឹងត្រូវលុបចេញពីបញ្ជីផងដែរ។

ឃើញប្រពន្ធបងធម៌ពិបាកចិត្តពេក ប្អូនចិត្តធម៌ក៏នាំបងស្រីថ្លៃទៅផ្ទះសំណាក់៣យប់ ដើម្បីជជែកគ្នាលេង!រឿងដ៏ហួសចិត្តមួយបានកើតឡើង ពេ...
06/01/2026

ឃើញប្រពន្ធបងធម៌ពិបាកចិត្តពេក ប្អូនចិត្តធម៌ក៏នាំបងស្រីថ្លៃទៅផ្ទះសំណាក់៣យប់ ដើម្បីជជែកគ្នាលេង!

រឿងដ៏ហួសចិត្តមួយបានកើតឡើង ពេលប្រពន្ធតេហៅប្អូនធម៌របស់ប្តីមកដេកផ្ទះសំណាក់៣យប់ហើយ ពេលប្តីតាមទាន់ ស្រាប់តែប្រពន្ធប្រកែកថាមិនមែនមកមានរឿងលួចលាក់អីទេ គឺគ្រាន់តែហៅមកនិយាយគ្នាលេងប៉ុណ្ណោះ។ មូលហេតុគឺដោយសារតែប្រពន្ធអន់ចិត្តពេលកេសហៅប្តីឱ្យរួមមេត្រី បែរជាប្ដីធ្វើព្រងើយ ទើបនាងតេហៅប្អូនធម៌មកកំដរនៅផ្ទះសំណាក់ជំនួស។ យ៉ាងណាមិញ ក្រោយពេលប្អូនធម៌លុតជង្គង់សុំទោស ប្តីក៏ចិត្តទន់អនុគ្រោះ និងដឹកប្រពន្ធត្រឡប់ទៅផ្ទះវិញ។

សុំខ្លាចហើយចិត្តស្រី! ស្ត្រីម្នាក់បីកូនយំសស្រាក់ឱ្យគេជួយព្រោះមានចោរប្លន់ម៉ូតូ ដល់តែធ្លាយការពិតគឺស្លុតចិត្តតែម្ដង!ហួសចិត្...
06/01/2026

សុំខ្លាចហើយចិត្តស្រី! ស្ត្រីម្នាក់បីកូនយំសស្រាក់ឱ្យគេជួយព្រោះមានចោរប្លន់ម៉ូតូ ដល់តែធ្លាយការពិតគឺស្លុតចិត្តតែម្ដង!

ហួសចិត្តមែនទែន នាំគេរវល់មិនស្ទើរទេ ម្ដាយរូបនេះសម្ដែងថាមានគេប្លន់ម៉ូតូខ្លួនឯងទាំងកណ្ដាលថ្ងៃចែស យំផង បីកូនផងរត់ទៅរកអ្នកសារព័ត៌មានឱ្យជួយផ្សាយ តែចុងក្រោយពេលសមត្ថកិច្ចចុះស្រាវជ្រាវដល់ទីតាំង ស្រាប់តែរកឃើញការពិតថានាងយកម៉ូតូខ្លួនឯងទៅបញ្ចាំសោះ ដែលទង្វើនេះបានធ្វើឱ្យមហាជនខកចិត្តយ៉ាងខ្លាំង។

ឈឺចិត្តត្បិតសៀមមើលងាយខ្មែរពេក! ក្មេងប្រុសថ្នាក់ទី១២ម្នាក់ សម្ងំផលិតដ្រូនបច្ចេកវិទ្យាខ្មែរដ៏អស្ចារ្យដោយខ្លួនឯង ព្រោះមិនចង...
05/30/2026

ឈឺចិត្តត្បិតសៀមមើលងាយខ្មែរពេក! ក្មេងប្រុសថ្នាក់ទី១២ម្នាក់ សម្ងំផលិតដ្រូនបច្ចេកវិទ្យាខ្មែរដ៏អស្ចារ្យដោយខ្លួនឯង ព្រោះមិនចង់ឃើញជាតិរងការឈ្លានពាន!

ពិតជាមិនធម្មតាមែន យុវជនថ្នាក់ទី១២មួយរូបរស់នៅខេត្តសៀមរាប បានបញ្ចេញស្នាដៃផលិតដ្រូនដោយខ្លួនឯងផ្ទាល់ ដែលនេះជាការឆ្លើយតបទៅនឹងមហិច្ឆតាឈ្លានពានរបស់ប្រទេសជិតខាង ដោយប្អូនប្រុសមានគំនិតចង់ចូលរួមអភិវឌ្ឍវិស័យបច្ចេកវិទ្យាជាតិ ដើម្បីកុំឱ្យគេងាយស្រួលមកមើលងាយ ឬធ្វើបាបប្រទេសជាតិខ្លួនឯងបានតទៅទៀត។

ធ្លាយអត្តសញ្ញាណពិតញាក់សាច់! ជើងខ្លាំងអួតថាខ្លួនជាសេរីចាស់ជាន់ផ្អៀងផ្សារកណ្ដាល តាមពិតត្រឹមជាបុគ្គលិករត់តុក្នុងក្លិបសោះ!ក្...
05/30/2026

ធ្លាយអត្តសញ្ញាណពិតញាក់សាច់! ជើងខ្លាំងអួតថាខ្លួនជាសេរីចាស់ជាន់ផ្អៀងផ្សារកណ្ដាល តាមពិតត្រឹមជាបុគ្គលិករត់តុក្នុងក្លិបសោះ!
ក្រោយពីហ៊ានវាយតប់យុវជនម្នាក់នៅមុខសមត្ថកិច្ច និងកាមេរ៉ាអ្នកសារព័ត៌មានយ៉ាងគឃ្លើន ព្រមទាំងអួតអាងខ្លួនជាសេរីចាស់ប្រចាំផ្សារកណ្ដាលរួចមក ពេលនេះជនបង្កអាវស និងបក្ខពួក៤នាក់ផ្សេងទៀតត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបាត់ទៅហើយ ដែលតាមពិតបុគ្គលរូបនេះគ្រាន់តែជាអ្នករត់តុក្នុងក្លិប ហើយក៏ធ្លាប់មានប្រវត្តិវាស់កម្ពស់នៅប៉ុស្តិ៍ផ្សារកណ្តាល១រួចមកហើយផងដែរ។

កម្រណាស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ចេញវាយបកទៅពួកសៀម រឿងចោទថាទៅរៀននៅសាលា West Point តាមកូតាកងទ័ពថៃ!ជាការឆ្លើយតបទៅនឹងការបញ្ចេ...
05/30/2026

កម្រណាស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ចេញវាយបកទៅពួកសៀម រឿងចោទថាទៅរៀននៅសាលា West Point តាមកូតាកងទ័ពថៃ!

ជាការឆ្លើយតបទៅនឹងការបញ្ចេញមតិរបស់ជនជាតិថៃមួយចំនួន សម្ដេចធិបតី ហ៊ុន ម៉ាណែត បានចេញមុខបកស្រាយយ៉ាងច្បាស់ៗចំនួន ៥ ចំណុច ដោយសង្កត់ធ្ងន់ថា សហរដ្ឋអាមេរិកជាមហាអំណាចមានលទ្ធភាពគ្រប់គ្រាន់ផ្តល់អាហារូបករណ៍ផ្ទាល់មកកម្ពុជា មិនចាំបាច់ឆ្លងកាត់កូតាប្រទេសថៃឡើយ ហើយកូតានេះក៏មិនអាចផ្ទេរឱ្យគ្នាបានដែរ។ ការបញ្ជាក់នេះគឺដើម្បីបញ្ចប់ការយល់ខុស និងបំបាត់មន្ទិលសង្ស័យដែលថាសម្ដេចប្រើកូតាយោធាថៃទៅសិក្សានៅអាមេរិក ព្រោះសម្ដេចបានទទួលការធានាផ្ទាល់ពីក្រសួងការពារជាតិកម្ពុជា។

អាន វិសាល ដូចរស់ឡើងវិញ ពេលជួប ខេមរៈ សិរីមន្ត! តារាចម្រៀង ខេមរៈ សិរីមន្ត រំភើបក្រោយជួយ អាន វិសាល ឱ្យងើបឡើងបន្តិចវិញ។ ដូចដ...
05/27/2026

អាន វិសាល ដូចរស់ឡើងវិញ ពេលជួប ខេមរៈ សិរីមន្ត! តារាចម្រៀង ខេមរៈ សិរីមន្ត រំភើបក្រោយជួយ អាន វិសាល ឱ្យងើបឡើងបន្តិចវិញ។ ដូចដែលបានប្រកាសកាលពីប៉ុន្មានថ្ងៃមុនថានឹងជួយស្រោចស្រង់ បន្ទាប់ពីទទួលដំណឹងថា លោក អាន វិសាល កាន់តែរួមរឹតដោយជំងឺ ព្រមទាំងខ្វះខាតលទ្ធភាពព្យាបាលបន្ត ។

ពេលនេះតារាចម្រៀង ខេមរៈ សិរីមន្ត បានបញ្ចេញបទច្រៀងថ្មីរួមគ្នា ហើយក៏បានច្រៀងផ្ទាល់រួមគ្នានៅលើឆាកតន្ត្រីទៀតផង។ តារាចម្រៀង ខេមរៈ សិរីមន្ត បានបង្ហាញអារម្មណ៍រំភើបរីករាយ ដែលបានរួមចំណែកជួយផ្ដល់ឱកាសឱ្យ លោក អាន វិសាល វិលត្រឡប់មកកាន់សិល្បៈសារជាថ្មីនាពេលនេះ ហើយលោកសង្ឃឹមថាមហាជននឹងគាំទ្រ លោក អាន វិសាល ម្ដងទៀត ដូចជាការជួយគ្នាក្នុងគ្រាលំបាកដែរ។

លោក អាន វិសាល មានក្តីសង្ឃឹមជាថ្មី ក្រោយទទួលបានឱកាសកាន់ក្បាលមេក្រូឡើងឆាកច្រៀងរួមគ្នានឹងឧកញ៉ាចិត្តធម៌ ខេមរៈ សិរីមន្ត។ លោកបានថតចម្រៀងរួមគ្នាក្នុងផលិតកម្មហ្គាឡាក់ស៊ី ដែលបទចម្រៀងនេះមានចំណងជើងថា «ខ្ញុំមិនក្បត់គុណធម៌ទេ» ដើម្បីជាឱកាសក្នុងការបង្ហាញខ្លួនជាថ្មីក្នុងវិថីសិល្បៈ។

ខ្លោចចិត្តនារីគថ្លង់ត្រូវរំ-លោ/ភ ជនល្មើសរួចខ្លួន!  លោកស្រីមេធាវី លឹម ចន្ទលីដា ប្រកាសស្ម័គ្រចិត្តការពារសិទ្ធិជួយរឿងក្តីដល...
05/27/2026

ខ្លោចចិត្តនារីគថ្លង់ត្រូវរំ-លោ/ភ ជនល្មើសរួចខ្លួន! លោកស្រីមេធាវី លឹម ចន្ទលីដា ប្រកាសស្ម័គ្រចិត្តការពារសិទ្ធិជួយរឿងក្តីដល់ជនរងគ្រោះដោយមិនយកកម្រៃសេវាមេធាវី។ ការប្រកាសនេះធ្វើឡើងក្រោយមានករណីនារីគថ្លង់ម្នាក់ត្រូវបានបុរសចំណាស់រំ-លោ/ភបានសម្រេច ហើយបុរសនោះនៅមានសេរីភាពធ្វើការងារធម្មតា និងនៅជិតផ្ទះជនរងគ្រោះទៀតផង កាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៦។

មេឈ្មួញនាំទុរេនយួនសៀមមកបន្លំទុរេនខ្មែរ ត្រូវចាប់ជាប់ហើយ!កាលគាត់ឡាយនិយាយកុហក ខឹងណាស់ តែដល់ឃើញរូបភាពនេះហើយក៏មានចិត្តអាណិតព...
05/27/2026

មេឈ្មួញនាំទុរេនយួនសៀមមកបន្លំទុរេនខ្មែរ ត្រូវចាប់ជាប់ហើយ!
កាលគាត់ឡាយនិយាយកុហក ខឹងណាស់ តែដល់ឃើញរូបភាពនេះហើយក៏មានចិត្តអាណិតព្រោះពោះធំផង ប៉ុន្តែច្បាប់គឺជាច្បាប់ មិនអាចលម្អៀងបានទេ។

Address

4497 Heavens Way
Irvine, CA
92714

Alerts

Be the first to know and let us send you an email when Boom Share posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share