រៀនភាសាខ្មែរ

រៀនភាសាខ្មែរ រៀនភាសាខ្មែរ

04/07/2025
គ្រូនៅសាលានិយាយពន្យល់អត់ស្តាប់ទេ ដល់ពេលគ្រូទាយនិយាយវិញខំស្តាប់ហើយធ្វើតាមគ្រប់ម៉ាត់
02/13/2025

គ្រូនៅសាលានិយាយពន្យល់អត់ស្តាប់ទេ ដល់ពេលគ្រូទាយនិយាយវិញខំស្តាប់ហើយធ្វើតាមគ្រប់ម៉ាត់

ក្រសួងអប់រំ៖ ការប្រឡងបាក់ឌុប ឆ្នាំ២០២៤ បេក្ខជនប្រឡងជាប់សរុប ១០៦ ៣៥១ នាក់ ត្រូវជា ៧៩% នៃចំនួនបេក្ខជនមកប្រឡង។ និទ្ទេស A ចំ...
10/30/2024

ក្រសួងអប់រំ៖ ការប្រឡងបាក់ឌុប ឆ្នាំ២០២៤ បេក្ខជនប្រឡងជាប់សរុប ១០៦ ៣៥១ នាក់ ត្រូវជា ៧៩% នៃចំនួនបេក្ខជនមកប្រឡង។

និទ្ទេស A ចំនួន ២ ២១៦ នាក់
និទ្ទេស B ចំនួន ៩ ៧០១ នាក់
និទ្ទេស C ចំនួន ២២ ៦៧៥ នាក់
និទ្ទេស D ចំនួន ៣៦ ៦៨៣ នាក់ និង
និទ្ទេស E ចំនួន ៣៥ ០៧៦ នាក់។

បច្ចុប្បន្ន ប្រទេសកម្ពុជាមានក្រុង ចំនួន ៣២ ដែលស្ថិតនៅខេត្តចំនួន២៤ នៃព្រះរាជាណាចក្រកម្ពុជា ។ស្រាវជ្រាវដោយ : ធា ប៉ូឡែន
05/27/2024

បច្ចុប្បន្ន ប្រទេសកម្ពុជាមានក្រុង ចំនួន ៣២ ដែលស្ថិតនៅខេត្តចំនួន២៤ នៃព្រះរាជាណាចក្រកម្ពុជា ។
ស្រាវជ្រាវដោយ : ធា ប៉ូឡែន

តើអក្សរសិល្ប៍ជាអ្វី?និយមន័យអក្សរសិល្ប៍អក្សរសិល្ប៍ < អក្សរ + សិល្ប៍ ឬសិល្បៈ- #អក្សរ ៖ ស្នាមគំនូសដែលគូសសម្រាប់កត់ត្រាភាសា ...
05/23/2024

តើអក្សរសិល្ប៍ជាអ្វី?
និយមន័យអក្សរសិល្ប៍

អក្សរសិល្ប៍ < អក្សរ + សិល្ប៍ ឬសិល្បៈ

- #អក្សរ ៖ ស្នាមគំនូសដែលគូសសម្រាប់កត់ត្រាភាសា បង្កើតឡើងដោយក្រុមមនុស្ស។

- #សិល្ប៍ ឬសិល្បៈ ៖ ជាការតាក់តែង ការរចនា ឆ្លាក់ គូរ ច្រៀង រាំ។

+++++ចំពោះនិយមន័យអក្សរសិល្ប៍នេះ មានទស្សនៈជាច្រើនផ្សេងៗគ្នា ៖

- #ទស្សនៈលោក_អេជេនឡាប្លេនី ៖

លោកបានឱ្យនិយមន័យទៅលើអក្សរសិល្ប៍ថា “អក្សរសិល្ប៍ ជាមែកធាងមួយនៃសិល្បៈ”។

- #ទស្សនៈលោក_សង់ប៉ូសាត

លោកបានឱ្យនិយមន័យទៅលើអក្សរសិល្ប៍ថា ៉អក្សរសិល្ប៍គឺជាការបញ្ចេញគំនិតទាក់ទង ដោយអារម្មណ៍ មនោសញ្ចេតនា មតិ និងដោយពាក្យសម្តី ជាសម្លេងកត់ត្រាទុកដើម្បីជាមធ្យោបាយធ្វើសកម្មភាពផង និងជាសិល្បៈផង”។

- #ទស្សនៈលោក_កេង វ៉ាន់សាក់

លោកបានឱ្យនិយមន័យថា “អក្សរសិល្ប៍ជាវិទ្យាស្យង់ដែលចោទ និងដោះស្រាយបញ្ហាមនុស្សទៅតាមសង្គមនីមួយៗ និងដោយសិល្ប៍វិធី”។

- #ទស្សនៈ ម៉ាក្ស-លេនីន

លោកបានឱ្យនិយមន័យថា ‘អក្សរសិល្ប៍ជាមធ្យោបាយដ៏ស្តួចស្តើង វិសេសវិសាល សម្រាប់យល់ដឹងពីតថភាពសង្គម និងជាកត្តាសំខាន់មួយនៃជីវភាពរស់នៅ”។

តើពាក្យ អាណានិគម និងពាក្យ អាណាព្យាបាល ខុសគ្នាដូចម្តេច?-អាណានិគម ​គឺជាប្រព័ន្ធគ្រប់គ្រងមួយ ដែលប្រទេសជាម្ចាស់ស្រុក ពុំមានស...
05/23/2024

តើពាក្យ អាណានិគម និងពាក្យ អាណាព្យាបាល ខុសគ្នាដូចម្តេច?

-អាណានិគម ​គឺជាប្រព័ន្ធគ្រប់គ្រងមួយ ដែលប្រទេសជាម្ចាស់ស្រុក ពុំមានសិទ្ធស្វ័យគ្រប់គ្រងលើប្រព័ន្ធរដ្ឋបាលរបស់ខ្លួនទេ។ ប្រព័ន្ធរដ្ឋបាលនេះ​​ត្រូវគ្រប់គ្រង ដោយប្រទេសអាណានិគមនិយម។
​​-អាណាព្យាបាល ​គឺជាប្រព័ន្ធគ្រប់គ្រងមួយ ដែលប្រទេសជាម្ចាស់ស្រុក មានស្វ័យភាពក្នុងការគ្រប់គ្រង​ប្រព័ន្ធរដ្ឋបាលរបស់ខ្លួន។ ចំណែកឯប្រទេស​អាណាព្យាបាលវិញ​ គឺមានតួនាទី​ត្រឹមតែជាទីព្រឹក្សាប៉ុណ្ណោះ។

 #សែទុកគ្រាន់ជាចំណេះដឹងទូទៅ...!!!ស្លាកលេខ រដ្ឋ នីតិកាល ទី 6រដ្ឋ-01 ព្រឹទ្ធសភារដ្ឋ-02 រដ្ឋសភារដ្ឋ-03 រាជរដ្ឋាភិបាលរដ្ឋ-04...
03/04/2024

#សែទុកគ្រាន់ជាចំណេះដឹងទូទៅ...!!!
ស្លាកលេខ រដ្ឋ នីតិកាល ទី 6
រដ្ឋ-01 ព្រឹទ្ធសភា
រដ្ឋ-02 រដ្ឋសភា
រដ្ឋ-03 រាជរដ្ឋាភិបាល
រដ្ឋ-04 ក្រុមប្រឹក្សាធម្មនុញ្ញ
រដ្ឋ-05 ទីស្តីការគណរដ្ឋមន្រ្តី
រដ្ឋ-06 ក្រសួងការពារជាតិ
រដ្ឋ-07 ក្រសួងមហាផ្ទៃ
រដ្ឋ-08 ក្រសួងទំនាក់ទំនងរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច
រដ្ឋ-09 ក្រសួងការបរទេស និងសហប្រតិបត្តិការ
រដ្ឋ-10 ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
រដ្ឋ-11 ក្រសួងពត៌មាន
រដ្ឋ-12 ក្រសួងសុខាភិបាល
រដ្ឋ-13 ក្រសួងរ៉ែ និងថាមពល
រដ្ឋ-14 ក្រសួងផែនការ
រដ្ឋ-15 ក្រសួងពាណិជ្ជកម្ម
រដ្ឋ-16 ក្រសួងអប់រំ យុវជន និងកីឡា
រដ្ឋ-17 ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រដ្ឋ-18 ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ
រដ្ឋ-19 ក្រសួងបរិស្ថាន
រដ្ឋ-20 ក្រសួងអភិវឌ្ឍន៍ជនបទ
រដ្ឋ-21 ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា
រដ្ឋ-22 ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍
រដ្ឋ-23 ក្រសួងធម្មការ និងសាសនា
រដ្ឋ-24 ក្រសួងកិច្ចការនារី
រដ្ឋ-25 ក្រសួងសាធារណការ និងដឹកជញ្ជូន
រដ្ឋ-26 ក្រសួងយុត្តិធម៌
រដ្ឋ-27 ក្រសួងទេសចរណ៍
រដ្ឋ-28 ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់
រដ្ឋ-29 ក្រសួងធនធានទឹក និងឧត្តុនិយម
រដ្ឋ-30 ក្រសួងព្រះបរមរាជវាំង
រដ្ឋ-31 ក្រសួងមុខងារសាធារណៈ
រដ្ឋ-32 រដ្ឋលេធិការដ្ឋានអាការចរស៊ីវិល
រដ្ឋ-33 ឧត្តមក្រុមប្រឹក្សាចៅក្រម
រដ្ឋ-34 អគ្គលេខាដ្ឋានរដ្ឋសភា-ព្រឹទ្ធសភា
រដ្ឋ-35 ធនាគារជាតិនៃកម្ពុជា
រដ្ឋ-36 អង្គការជាតិ
រដ្ឋ-37 រាជធានីភ្នំពេញ
រដ្ឋ-38 ខេត្តកណ្តាល
រដ្ឋ-39 ខេត្តកំពង់ធំ
រដ្ឋ-40 ខេត្តកំពង់ឆ្នាំង
រដ្ឋ-41 ខេត្តកំពង់ស្ពឺ
រដ្ឋ-42 ខេត្តកំពង់ចាម
រដ្ឋ-43 ខេត្តកំពត
រដ្ឋ-44 ខេត្តកោះកុង
រដ្ឋ-45 ខេត្តកែប
រដ្ឋ-46 ខេត្តក្រចេះ
រដ្ឋ-47 ខេត្តតាកែវ
រដ្ឋ-48 ខេត្តបន្ទាយមានជ័យ
រដ្ឋ-49 ខេត្តបាត់ដំបង
រដ្ឋ-50 ខេត្តប៉ៃលិន
រដ្ឋ-51 ខេត្តពោធិ៍សាត់
រដ្ឋ-52 ខេត្តព្រះសីហនុ
រដ្ឋ-53 ខេត្តព្រះវិហារ
រដ្ឋ-54 ខេត្តព្រៃវែង
រដ្ឋ-55 ខេត្តមណ្ឌលគិរី
រដ្ឋ-56 ខេត្តរតនគិរី
រដ្ឋ-57 ខេត្តសៀមរាប
រដ្ឋ-58 ខេត្តស្វាយរៀង
រដ្ឋ-59 ខេត្តស្ទឹងត្រែង
រដ្ឋ-60 ខេត្តឧត្តរមានជ័យ
រដ្ឋ-61 ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ

02/16/2024
01/16/2024

ថ្នាក់ទី១០ហើយ សូត្រ ក ខ គ មិនចាំផង

សុំអធ្យាសស្រ័យចំពោះម្ចាស់ម្ចាស់វីដេអូ

អំណាច និងអំនួត បើចេះតែប្រើវា តែមិនចេះគ្រប់គ្រងវានោះទេ វាអាចអន្តរាយដល់ខ្លួននៅថ្ងៃណាមួយជាមិនខាន។​ #កើត_ចាស់_ឈឺ_ស្លាប់​VS #...
01/08/2024

អំណាច និងអំនួត បើចេះតែប្រើវា តែមិនចេះគ្រប់គ្រងវានោះទេ វាអាចអន្តរាយដល់ខ្លួននៅថ្ងៃណាមួយជាមិនខាន។​

#កើត_ចាស់_ឈឺ_ស្លាប់​
VS
#កើត_ស្រួល_ស្លាប់😂

នៅឆ្នាំ២០០៩ មានការប្រឡងប្រជែងសិស្សពូកែទូទាំងខេត្តកំពង់ចាម នៅវិទ្យាល័យព្រះសីហនុ លើជំនាញភាសាខ្មែរ ក្នុងចំណោមបេក្ខជនប្រឡងក៏...
01/02/2024

នៅឆ្នាំ២០០៩ មានការប្រឡងប្រជែងសិស្សពូកែទូទាំងខេត្តកំពង់ចាម នៅវិទ្យាល័យព្រះសីហនុ លើជំនាញភាសាខ្មែរ ក្នុងចំណោមបេក្ខជនប្រឡងក៏មានខ្ញុំម្នាក់ដែរ ហើយខ្ញុំបានចាំលើវិញ្ញាសារវប្បធម៌ទូទៅមួយមានសំនួរឱ្យបកស្រាយនូវពាក្យ៖ "មើល" "ឃើញ" "ជួប" និង "ប្រទះ"។ អ្វីដែលធ្វើឱ្យខ្ញុំចង់ចាំមិនភ្លេចទៀតនោះគឺសំណេរបកស្រាយ៖ កាប់ព្រៃបី រក្សាព្រៃដប់ ផឹកថ្នាំប្រាំកញ្ចប់ឱ្យត្រណមពីរ។

12/30/2023

Address

1801 Cherry Street
Grand Prairie, TX
75050

Website

Alerts

Be the first to know and let us send you an email when រៀនភាសាខ្មែរ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share