Dr. Sourn Sereyratha

Dr. Sourn Sereyratha The official Page of Dr. Sourn Sereyratha the President of Cambodia Peace Forum and Political Analysts. https://t.me/sournsereyratha NA
(208)

09/14/2026
ព្រឹកថ្ងៃច័ន្ទ ទី១៤ កញ្ញា ២០២៦ នៅទីស្តីការក្រសួងអភិវឌ្ឍន៍ជនបទ៖ ចូលរួមកិច្ចប្រជុំនិងបានផ្តល់មតិជាធាតុចូលក្នុងកិច្ចប្រជុំដ...
09/14/2026

ព្រឹកថ្ងៃច័ន្ទ ទី១៤ កញ្ញា ២០២៦ នៅទីស្តីការក្រសួងអភិវឌ្ឍន៍ជនបទ៖ ចូលរួមកិច្ចប្រជុំនិងបានផ្តល់មតិជាធាតុចូលក្នុងកិច្ចប្រជុំដើម្បីជម្រុញសកម្មភាព Cyber Trooper ក្រោមអធិបតីភាព ឯ.ឧ រដ្ឋមន្ត្រី។

ទុករូបភាពទាំងអស់នេះឲ្យជាអ្នកឆ្លើយតទល់ជាមួយពួកចោរឈ្លានពានដែលជាអ្នកបំផ្លាញ..
09/13/2026

ទុករូបភាពទាំងអស់នេះឲ្យជាអ្នកឆ្លើយតទល់ជាមួយពួកចោរឈ្លានពានដែលជាអ្នកបំផ្លាញ..

កម្ពុជា បានជោគជ័យក្នុងជំហានទី១ យ៉ាងតឹងមាំដោយទាញបង្ខំឲ្យភាគីចោរសៀម (ថៃ) ចូលខ្លួនមកអង្គុយដោះស្រាយបញ្ហា ព្រំដែនទឹកនិងខ្ពង់រ...
09/12/2026

កម្ពុជា បានជោគជ័យក្នុងជំហានទី១ យ៉ាងតឹងមាំដោយទាញបង្ខំឲ្យភាគីចោរសៀម (ថៃ) ចូលខ្លួនមកអង្គុយដោះស្រាយបញ្ហា ព្រំដែនទឹកនិងខ្ពង់រាបបាតសមុទ្រ តាមសេចក្តីចែងក្នុងជំពូក ៦ នៃអនុសញ្ញា UNCLOS ឆ្នាំ ១៩៨២.. ដែលនឹងរៀបចំធ្វើនៅប្រទេសសឹង្ហបុរី នាថ្ងៃទី ១៤-១៦ កញ្ញា ២០២៦ ខាងមុខនេះ។
ជំហានមួយៗ តែមាំៗ របស់កម្ពុជាដែលឈរលើគោលការណ៍គោរពច្បាប់អន្តរជាតិនិងការទូតពង្រឹងច្បាប់អន្តរជាតិដើម្បីដោះស្រាយជម្លោះដោយសន្តិវិធី ហើយព្យាយាមអត់ធ្មត់មិនឆ្លើយតបនិងការញុះញង់បង្ករហេតុរបស់ចោរសៀម ឲ្យធ្លាក់ចូលក្នុងឧបាយនៃអន្ទាក់សង្គ្រាមនេះគឺជាអ្វីដែលខ្ញុំធ្លាប់លើកថា «Cambodia small but smart»។

09/11/2026

មិនមែន «ក្បត់ជាតិ» ម៉ាពូជទេ! តែអាចថារកស៊ី «ក្បត់ទំនុក» ម៉ាពូជបាន! ខ្ញុំថា មិននិយាយទេ.. ត្រូវនិយាយខ្លះ!
សូមមេត្តាពិចារណាមុននឹងនិយាយជះចោទប្រកាន់មកថ្នាក់ដឹកនាំក្រសួងដែលជាសេនាធិការរបស់រាជរដ្ឋាភិបាលថា ហាក់ដូចជារៀបចំរៀបចំធ្វើឲ្យបងប្អូនរបស់ខ្លួនក្លាយជាជនក្បត់ជាតិម៉ាពូជ (?)! សំដីនេះធ្ងន់ធ្ងរណាស់ និងក៏មើលងាយដល់កិត្តិយសសេចក្តីថ្លៃថ្នូររបស់ថ្នាក់ដឹកនាំដែរ… ពីព្រោះខ្លួនរកស៊ីមានបានដោយសារការសម្បទានគោលនយោបាយជាច្រើនពីរាជរដ្ឋាភិបាលកន្លងមក ម្តេចមិនរំលឹកនឹកគុណផង? ទទេៗអាចមានឱកាសក្លាយជាសេដ្ឋី ឧកញ៉ាម៉ាពូជនិងកើតទេ? ហើយចុងក្រោយនេះ បើខ្លួនរកស៊ីមិន «ក្បត់ទំនុកចិត្ត» អតិថិជនរបស់ខ្លួនធ្ងន់ធ្ងរទេ តើក្រសួងដែលជាសេនាធិការរបស់រដ្ឋាភិបាល ចាំបាច់ធ្វើការវះកាត់ទេ?
ខ្លួនឯង ប៉ុន្មាននាក់បងប្អូន ត្រូវបានបង្កកទ្រព្យប៉ុណ្ណឹងឈឺចាប់ (?) ចុះមិនគិតផងថា អតិថិជនរបស់ខ្លួនប៉ុន្មានរយនាក់ដែលបាត់បង់លុយកាក់ ទ្រព្យសម្បត្តិដោយសារអំពើនៃការរកស៊ី «ក្បត់ទំនុកចិត្ត» របស់ខ្លួននិងបងប្អូនរបស់ខ្លួន?

បងប្អូន សូមមើលវីអូនេះ រួចពិចារណាថ្លឹងថ្លែងចុះ!

Address

1666 Hun Neang Road
Dayton, TX

Alerts

Be the first to know and let us send you an email when Dr. Sourn Sereyratha posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to Dr. Sourn Sereyratha:

Shortcuts

Share