Cambodian Leaks

Cambodian Leaks Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Cambodian Leaks, Political organisation, Claremont, CA.

04/19/2023

WATCH VIDEO: បែកធ្លាយទៀតហើយ វីដេអូទី១៨៖ អគ្គលេខាបក្សភ្លើងទៀន លី សុធារ៉ាយុទ្ធ ប្រើពាក្យស្មោកគ្រោក អសីលធម៌

(ភ្នំពេញ)៖ សំឡេងរបស់ អគ្គលេខាធិការគណបក្សភ្លើងទៀន លោក លី សុធារ៉ាយុទ្ធ ត្រូវបានគេបន្តទម្លាយថែមទៀត នៅយប់ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៣នេះ។ ម្តងនេះ ក្នុងសំឡេងបានបង្ហាញថា លោក លី សុធារ៉ាយុទ្ធ បានទាមទារឱ្យស្រីស្នេហ៍ដែលជាប្រពន្ធរបស់គេថតរូបអាសអាភាស និងស្នើសុំរួមមេត្រី។

វីដេអូអំពីទង្វើអសីលធម៌របស់មេដឹកនាំគណបក្សភ្លើងទៀនរូបនេះ ត្រូវបានគេទម្លាយជារៀងរាល់រាត្រី ក្នុងនោះមានបង្ហោះតាមហ្វេសប៊ុកមួយចំនួនដូចជា Khmer Leak, Thatsak, Mo Ana និង Anna Andonian ជាដើម។

បើតាម ហ្វេសប៊ុកឈ្មោះ Anna Andonian ដែលទម្លាយវីដេអូនេះ បានសរសេរដូច្នេះថា៖ «ស្តាប់គ្លិបសំលេងមួយនេះ ដែលអគ្គលេខាបក្សភ្លើងទៀន លី សុធារ៉ាយុត្តិ និយាយចេញមក គឺមិនត្រឹមតែជាការប្រើពាក្យសំដី ដ៏ស្មោកគ្រោក អសិលធម៌ និងមើលស្រាលលើស្ត្រីភេទប៉ុណ្ណោះទេ ប៉ុន្តែក៏បានបង្ហាញអោយឃើញយ៉ាងច្បាស់ផងដែរថា អគ្គលេខាបក្សរូបនេះ ពិតជាវក់ និងញៀនក្នុងការសប្បាយលួចសាហាយស្មន់ជាមួយតែស្រីៗដែលជាប្រពន្ធគេ ! ពិតជាអាណិតបុរសៗដែលជាប្តីរបស់បណ្តាស្រីស្នេហ៍របស់ លី សុធារ៉ាយុត្តិ ពេលបានលឺគ្លិបសំលេងនេះ និងគ្លិបវគ្គមុនៗ តើនឹងមានអារម្មណ៍បែបណា? ហើយម៉្យាងវីញទៀត ក៍ផ្តាំទៅសកម្មជនបក្សជា បុរសៗដែរថា ក៍គួរតែប្រយ័ត្ន ប្រយែងចំពោះប្រភេទមនុស្ស «ដល់ខេត្តណាមានប្រពន្ធចុងនៅខេត្តនោះ ដល់ឃុំណា មានស្រីស្នេហ៍នៅឃុំនោះ..»។

04/18/2023

បែកធ្លាយទៀតហើយ វីដេអូទី១៧៖ អគ្គលេខាបក្សភ្លើងទៀន លី សុធារ៉ាយុទ្ធ ទាល់តែឱ្យស្រីស្នេហ៍ថតរូបអាសអាភាសផ្ញើឱ្យខ្លួនមើល ទើបទៅទីស្នាក់ការបក្សបាន

(ភ្នំពេញ)៖ សំឡេងរបស់ អគ្គលេខាធិការគណបក្សភ្លើងទៀន លោក លី សុធារ៉ាយុទ្ធ ត្រូវបានគេបន្តទម្លាយថែមទៀត នៅយប់ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៣នេះ។ ម្តងនេះ ក្នុងសំឡេងបានបង្ហាញថា លោក លី សុធារ៉ាយុទ្ធ បានទាមទារឱ្យស្រីស្នេហ៍ថតរូបអាសអាភាស ហើយផ្ញើមកខ្លួន ទើបមានកម្លាំងទៅកាន់ទីស្នាក់ការបក្ស។

វីដេអូអំពីទង្វើអសីលធម៌របស់មេដឹកនាំគណបក្សភ្លើងទៀនរូបនេះ ត្រូវបានគេទម្លាយជារៀងរាល់រាត្រី ក្នុងនោះមានបង្ហោះតាមហ្វេសប៊ុកមួយចំនួនដូចជា Khmer Leak, Thatsak, Mo Ana និង Anna Andonian ជាដើម។

បើតាម ហ្វេសប៊ុកឈ្មោះ Anna Andonian ដែលទម្លាយវីដេអូនេះ បានសរសេរដូច្នេះថា៖ «ស្តាប់ឃ្លីបសំឡេង អគ្គលេខាបក្សភ្លើងទៀន លី សុធារ៉ាយុត្តិ មួយនេះយើងពិតជាអាច
ប៉ាន់ស្មានបានយ៉ាងច្បាស់ថា «អនាគតគណបក្សមួយនេះ នឹងទៅជាបែបណាបាត់ទៅហើយ» ព្រោះតែមានថ្នាក់ដឹកនាំសុទ្ធតែងប់នឹងវក់នឹងស្រីៗបែបនេះ ជាពិសេសមនុស្សប្រភេទ «មុនទៅស្នាក់ការបក្សធ្វើការកើត ទាល់តែសុំឱ្យស្រីស្នេហ៍ ថតកំប៉ុមពីតឱ្យខ្លួនមើលសិនបានមានអារម្មណ៍ និងកម្លាំងធ្វើការ»! អស់ឆ្ងល់!»។

នេះជាវីដេអូទី១៨ហើយ ចាប់តាំងមានការទម្លាយនាថ្ងៃដំបូង នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣មក៕

04/18/2023

យប់នេះបែកធ្លាយវីដេអូ ទី១៦ទៀតហើយរបស់ លោក លី សុធារ៉ាយុទ្ធ អគ្គលេខាធិការគណ បក្សភ្លើងទៀន ដែលគេសង្ស័យថា រួមមេត្រីតាមរថយន្តជាមួយប្រពន្ធគេ (Video inside)
(ភ្នំពេញ)៖ នៅយប់ថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៣នេះ មុនបុណ្យចូលឆ្នាំថ្មី តែមួយថ្ងៃប៉ុណ្ណោះ មានការបែកធ្លាយវីដេអូថ្មីទៀតហើយ ដែល លោក លី សុធារ៉ាយុទ្ធ អគ្គលេខាធិការគណបក្សភ្លើងទៀត ដែលសង្ស័យថា អាចរួមមាត្រីតាមរថយន្ត ពេលចុះពង្រឹងបក្ស។
វីដេអូអំពីទង្វើអសីលធម៌គណបក្សភ្លើងទៀន ត្រូវបានគេទម្លាយជារៀងរាល់រាត្រី ចាប់តាំងថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣មក ក្នុងនោះមានបង្ហោះតាមហ្វេសប៊ុកមួយចំនួនដូចជា Khmer Leak, Thatsak, Mo Ana និង Anna Andonian ជាដើម។
បើតាម ហ្វេសប៊ុករបស់ Anna Andonian បានសរសេរថា៖ «ពិតជាកំពូលមនុស្សល្មោភកាមមែន! លី សុធារ៉ាយុត្តិ ឱ្យតែទៅចុះមូលដ្ឋានពង្រឹងបក្ស ប៉ុន្តែតែងតែឆ្លៀតណាត់ស្រីស្នេហ៍ និងប្រពន្ធៗគេទៅដោះកូយនៅតាមផ្លូវទៀត ! តាមស្តាប់សំឡេងវគ្គមួយនេះ សង្ស័យបបួលគ្នាស្រួលក្នុងឡានទៀតក៏មិនដឹងដោយមិនចាំបាច់ទៅដល់ផ្ទះសំណាក់ទាន់នោះទេ ! ហើយចុះបើម្ងៃៗ គិតតែទាក់ទង បណ្តាស្រីៗដើម្បីនាំទៅដោះកូយអញ្ជឹង តើលោក អគ្គលេខាបក្សភ្លើងទៀន លី សុធារ៉ាយុត្តិ មានពេលឯណាទៅគិតគូរខ្វាយខ្វល់ដោះស្រាយការងារបក្ស ។ លែងឆ្ងល់ហើយ ម៉េចបានជាបក្សប្រឆាំងចាញ់ការបោះឆ្នោតមិនស្វាងព្រោះប្រើតែធនធានមនុស្សសុទ្ធតែធុន លី សុធារ៉ាយុត្តិនេះ»!

04/18/2023

បែកធ្លាយវីដេអូទី១៥ របស់លោកលី សុធារាយុទ្ធ អគ្គលេខាធិការគណបក្សភ្លើងទាន ដែលបន្តទាក់ទងស្រីស្នេហ៍ទៅកំសាន្តអារម្មណ៍នៅផ្ទះសំណាក់

(ភ្នំពេញ)៖ វីដេអូថ្មីមួយទៀតដែលជារបស់ លោក លី សុធារាយុទ្ធ អគ្គលេខាធិការគណបក្សភ្លើងទាន ត្រូវបានគេបង្ហោះតាមបណ្ដាញសង្គមជាថ្មីម្ដងទៀត នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៣នេះ។

នេះជាវីដេអូទី១៥ ហើយ ដែលត្រូវបានគេទម្លាយជារៀងរាល់រាត្រី ចាប់តាំងថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣មក ក្នុងនោះមានបង្ហោះតាមហ្វេសប៊ុកមួយចំនួនដូចជា Khmer Leak, Thatsak, Mo Ana និង Anna Andonian ជាដើម។
បើតាម Facebook របស់ Khmer Leak ជា facebook មួយក្នុងចំណង facebook ដែលបានទម្លាយរឿងនេះ បានឲ្យដឹងដូច្នេះថា «អស់ឆ្ងល់! ចុះបើមួយថ្ងៃមួយថ្ងៃ គិតតែទាក់ទងបណ្តាស្រីៗដើម្បីនាំទៅដោះកូយអញ្ជឹង តើលោកអគ្គលេខា បក្សភ្លើងទៀន លី សុធារ៉ាយុទ្ធ មានពេលឯណាទៅគិតគូរខ្វាយខ្វល់ដោះស្រាយការងារបក្ស ជាពិសេសបញ្ហានិងសំណូមពររបស់សកម្មជនបក្សកើត បើក្នុងខួរក្បាលនិងអារម្មណ៍របស់គាត់ គឺគិតថាតើថ្ងៃនេះ រឺថ្ងៃស្អែកត្រូវណាត់ជួបស្រីស្នេហ៍ណា ហើយត្រូវទៅជួបនៅ ផ្ទះសំណាក់ណាតែប៉ុណ្ណោះ ! ហើយបើមេដឹកនាំបក្សធន់ៗនេះ បើគណបក្សមិនរឹងមាំនិងមិនចាញ់ឆ្នោត ទើបវាចំលែក»។

04/08/2023

វីដេអូ៖ លិខិតមិត្តអ្នកអាន៖ «តើ លី សុធារ៉ាយុត្តិ បានលុយពីណា មកចិញ្ចឹមស្រី?

04/05/2023

WATCH VIDEO: បែកធ្លាយវីដេអូទី១៤ របស់ លោក លី សុធារ៉ាយុទ្ធ អគ្គលេខាធិការគណបក្សភ្លើងទៀន ដែលបោកលុយស្រីស្នេហ៍

(ភ្នំពេញ)៖ នៅយប់ថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៣នេះ មានវីដេអូថ្មីទៀតហើយ ទាក់ទងនឹងសំឡេងបែកធ្លាយរបស់ លោក លី សុធារ៉ាយុទ្ធ អគ្គលេខាធិការគណបក្សភ្លើងទៀន ដែលបានខ្ចីលុយស្រីស្នេហ៍នៅពេលដែលខ្លួនជួបបញ្ហាហិរញ្ញវត្ថុ។

នេះជាវីដេអូទី១៤ ហើយ ដែលត្រូវបានគេទម្លាយជារៀងរាល់រាត្រី ចាប់តាំងថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣មក ក្នុងនោះមានបង្ហោះតាមហ្វេសប៊ុកមួយចំនួនដូចជា Khmer Leak, Thatsak, Mo Ana និង Anna Andonian ជាដើម។

04/04/2023

WATCH VIDEO: បែ កធ្លា យទៀតហើយវីដេអូភាគទី១៣៖ លោក លី សុធារ៉ាយុទ្ធ អគ្គលេខាធិការគណបក្សភ្លើងទៀន ទូរស័ព្ទទៅរកស្រីស្នេហ៍ ឱ្យថតរូបអាសអាភាស

(ភ្នំពេញ)៖ វីដេអូនៃសំឡេងសន្ទនាបែបស្រើបស្រាលថ្មីមួយរបស់ អគ្គលេខាធិការបក្សភ្លើងទៀន លោក លី សុធារ៉ាយុទ្ធ ត្រូវបានគេទម្លាយតាមបណ្តាញសង្គមហ្វេសប៊ុកបន្តទៀតហើយ នៅថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៣នេះ។ នៅក្នុងសំឡេងនេះ លោក លី សុធារ៉ាយុទ្ធ បានទូរស័ព្ទទៅរកស្រីស្នេហ៍ឲ្យថតរូបអាសអាភាសឱ្យខ្លួនមើល។

នេះជាវីដេអូទី១៣ ហើយ ដែលត្រូវបានគេទម្លាយជារៀងរាល់រាត្រី ចាប់តាំងថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣មក ក្នុងនោះមានបង្ហោះតាមហ្វេសប៊ុកមួយចំនួនដូចជា Khmer Leak, Thatsak, Mo Ana និង Anna Andonian ជាដើម។

04/03/2023

វីដេអូថ្មីវគ្គទី១២បែកធ្លាយទៀតហើយ ! អគ្គលេខាធិការគណបក្សភ្លើងទៀន លោក លី សុធារ៉ាយុទ្ធ បន្តទាក់ទងស្រីស្នេហ៍ពីមួយទៅមួយ ដោយនិយាយពាក្យស្រើបស្រាល

(ភ្នំពេញ)៖ វីដេអូនៃសំឡេងសន្ទនាបែបស្រើបស្រាលថ្មីមួយវគ្គទី១២ របស់អគ្គលេខាធិការបក្សភ្លើងទៀន លោក លី សុធារ៉ាយុទ្ធ ត្រូវបានគេទម្លាយតាមបណ្តាញសង្គមហ្វេសប៊ុកបន្តទៀតហើយ នៅថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៣នេះ។

នេះជាវីដេអូទី១២ ហើយ ដែលត្រូវបានគេទម្លាយជារៀងរាល់រាត្រីថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៣ ក្នុងនោះមានបង្ហោះតាមហ្វេសប៊ុកមួយចំនួនដូចជា Khmer Leak, Thatsak, Mo Ana និង Anna Andonian ជាដើម។

ជាមួយនឹងការបង្ហោះវីដេអូបែកធ្លាយតាមបណ្តាញសង្គម ហ្វេសប៊ុក Khmer Leak បានសរសេរថា៖ «ថ្មីទៀតហើយ! លី សុធារ៉ាយុត្តិ អគ្គលេខាបក្សភ្លើងទៀន អស់ពីសុំឱ្យស្រីស្នេហ៍ផ្សេងៗថតកំប៉ុមពីត រួចផ្ញើរូបទាំងនោះឱ្យមើលតាមទូរស័ព្ទ ឥលូវហ៊ានសុំឱ្យស្រីស្នេហ៍កោររោមកំប៉ុមពីតមុនទៅស្រួលជាមួយគ្នាទៀត។ កោតចេះតែលោកអគ្គបក្សភ្លើងទៀនហ៊ានហាមាត់និយាយពាក្យស្មោកគ្រោកទៅរួច! ធ្វើដល់អគ្គលេខាបក្ស មានតួរនាទីជាអ្នកនយោបាយ តែសម្តីខ្ជាក់មកគួរឱ្យខ្ពើមរអើមតែម្តង។ ឱ្យតែមានធនធានមនុស្ស និងអ្នកដឹកនាំរបៀបនេះ បក្សភ្លើងទៀនច្បាស់ជាមុជមិនជ្រៅទៅមិនឆ្ងាយទេ!»៕

04/03/2023

បែកធ្លាយវីដេអូថ្មីទៀតហើយវគ្គទី១១ ! លោក លី សុធារ៉ាយុទ្ធ អគ្គលេខាធិការគណបក្សភ្លើងទៀន ទូរស័ព្ទទៅប្រពន្ធរបស់គេ ស្នើរួមមេត្រីប៉ុន្តែខកចិត្តទៅវិញ

(ភ្នំពេញ)៖ វីដេអូនៃសំឡេងសន្ទនាបែបស្រើបស្រាលថ្មីមួយវគ្គទី១១ របស់ អគ្គលេខាធិការបក្សភ្លើងទៀន លោក លី សុធារ៉ាយុទ្ធ ត្រូវបានគេទម្លាយតាមបណ្តាញសង្គមហ្វេសប៊ុកបន្តទៀតហើយ នៅថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៣នេះ។ នៅក្នុងសំឡេងនេះ លោក លី សុធារ៉ាយុទ្ធ បានទូរស័ព្ទទៅប្រពន្ធរបស់គេ ស្នើរួមមេត្រី៉ប៉ុន្តែខកចិត្តទៅវិញ។

នេះជាវីដេអូទី១១ ហើយ ដែលត្រូវបានគេទម្លាយជារៀងរាល់រាត្រី ចាប់តាំងថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣មក ក្នុងនោះមានបង្ហោះតាមហ្វេសប៊ុកមួយចំនួនដូចជា Khmer Leak, Thatsak, Mo Ana និង Anna Andonian ជាដើម។

ជាមួយនឹងការបង្ហោះវីដេអូបែកធ្លាយតាមបណ្តាញសង្គម ហ្វេសប៊ុក Mo Ana បានសរសេរថា៖ «និយាយពីថា លោក លី សុធារ៉ាយុទ្ធ ពិតជាពូកែឆ្លៀតមែន! មុនចូលទៅស៊ីញ៉េឯកសារនៅស្នាក់ការបក្ស ឆ្លៀតទូរស័ព្ទមកប្រពន្ធគេសុំចាក់វ៉ាក់សាំងម្ជុលធំទៀត តែចៃដន្យអីចំថ្ងៃនាងទើបចាក់វ៉ាក់សាំងហើយ ធ្វើឱ្យលោក លី សុធារ៉ាយុទ្ធ ខកចិត្តព្រោះពេទ្យប្រាប់ថាឱ្យតមស្រួល។ គិតទៅលោក រ៉ាយុទ្ធ ពិតជាមិនធម្មតាទេ «មួយខេត្តប្រពន្ធចុងមួយ មួយឃុំ mmស្រីស្នេហ៍ម្នាក់» ៕

ខាងក្រោមនេះជាវីដេអូទី១១ ដែលបែកធ្លាយតាមបណ្ដាញសង្គម៖

04/03/2023

បែកធ្លាយវីដេអូទី១០ទៀតហើយ ទាក់ទងនឹងសំឡេង លោក លី សុធា រ៉ាយុទ្ធ អគ្គលេខាធិការគណបក្សភ្លើងទៀន ទូរស័ព្ទទៅស្រីស្នេហ៍និយាយលេងម៉ាទំហឹងតែម្តង

(ភ្នំពេញ)៖ វីដេអូនៃសំឡេងសន្ទនាបែបស្រើបស្រាលថ្មីមួយរបស់ អគ្គលេខាធិការបក្សភ្លើងទៀន លោក លី សុធារ៉ាយុទ្ធ ត្រូវបានគេទម្លាយតាមបណ្តាញសង្គមហ្វេសប៊ុកបន្តទៀតហើយ នៅថ្ងៃសៅរ៍នេះ។

នេះជាវីដេអូទី១០ ហើយ ដែលត្រូវបានគេទម្លាយនៅថ្ងៃទី០១ ខែមេសា​ ឆ្នាំ២០២៣នេះ ក្នុងនោះមានតាមហ្វេសប៊ុកមួយចំនួនដូចជា Khmer Leak, Thatsak, Mo Ana និង Anna Andonian ជាដើម។

ហ្វេសប៊ុក Khmer Leak ដែលទម្លាយវីដេអូនេះបានសរសេរថា៖ «មិនធម្មតា វគ្គនេះលោក លី សុធារ៉ាយុទ្ធ លេងម៉ាទំហឹងតែម្តង «ប្រាប់ទៅប្រពន្ធរបស់គេថា លោកចង់លិត កំប៉ុមពីតទៀត» លឺហើយគួរឱ្យព្រឺរោមញាក់សាច់តែម្តង។ ក្នុងនាមជាអគ្គលេខាបក្សទាំងមូល តែសម្តីនិយាយចេញមក គឺពិតជាគួរឱ្យ រអើមមែនទែន ! តើបណ្តាសមាជិក និងសកម្មជនរបស់បក្សភ្លើងទៀន មានអារម្មណ៍យ៉ាងណាពេលលឺសម្តីអ្នកដឹកនាំ បក្សនិយាយស្តីរបៀបនេះ»។

ខាងក្រោមនេះជាវីដេអូបែកធ្លាយដែលត្រូវបានគេបង្ហោះតាមបណ្តាញសង្គមហ្វេសប៊ុក៖

03/28/2023

វីដេអូ៖ ទស្សនៈពលរដ្ឋ៖ «តើសន្តានអ្នកនយោបាយប្រឆាំង សុទ្ធតែស្មោកគ្រោកបែបនេះឬ»

https://www.youtube.com/watch?v=G_D6f3oa7Zk

Address

Claremont, CA

Alerts

Be the first to know and let us send you an email when Cambodian Leaks posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to Cambodian Leaks:

Share

បែកធ្លាយរឿងអស្រូវ

បែកធ្លាយរឿងអស្រូវ