09/08/2024
ទិវាគុណឪពុក (Father's Day)
♦️ត្រូវបានបង្កើតឡើងដើម្បីរំលឹកដល់គុណឪពុកគ្រប់រូប ដូចជាដឹងគុណចំពោះម្តាយនៅក្នុងទិវាគុណម្តាយផងដែរ។ ទិវានេះ ត្រូវបានប្រារព្ធឡើងជារៀងរាល់ឆ្នាំនៅបណ្តាប្រទេសជាច្រើន។ មិនមានកាលបរិច្ឆេទក្នុងការរៀបចំច្បាស់លាស់នោះឡើយ ប៉ុន្តែនៅសហរដ្ឋអាមេរិក និងប្រទេសជាច្រើន គេនិយមប្រារព្ធនៅចំថ្ងៃអាទិត្យ សប្តាហ៍ទី៣នៃខែមិថុនា។ នៅក្នុងប្រទេសកម្ពុជាយើងក៏មិនខុសគ្នាប៉ុន្មានដែរ ទិវាគុណឪពុក និងទិវាគុណម្តាយ ទើបតែពេញនិយមប្រារព្ធនៅក្នុងអំឡុងពេលប៉ុន្មានឆ្នាំចុងក្រោយនេះប៉ុណ្ណោះ។