27/01/2022
#សម្រង់វិយោគកថារបស់លោកពូ.......គ្មាននរណាម្នាក់នៃទ័ពស្ម័គ្រចិត្តរបស់ពួកយើង ដែលបានលះបង់ចំពោះចលនាយើង ហើយពួកគេមិនបានសប្បាយរីករាយ ចំពោះការលះបង់របស់ពួកគេឡើយ ពន្លឺស្នាមញញឹម ក្នុងទឹកមុខ និងក្នុងកែវភ្នែកដែលពួកគេ ធ្វើការយ៉ាងនឿយហត់ដើម្បីចលនារបស់ពួកយើង ហើយនៅតែអាចញញឹមមកកាន់យើងបាន វាបញ្ចាក់បាននូវមនោសញ្ជេតនាមួយ ដែលកប់ជ្រៅក្នុងជម្រៅដួងចិត្តរបស់ពួកគេ ចំពោះពួកយើង និងចំពោះជនរួមឈាមដទៃទៀតរបស់ពួកគេ ថាពួកគេស្រលាញ់យើង ពួកគេស្រលាញ់សមាជិកគ្រួសារយើង ស្រលាញ់ប្រទេសជាតិរបស់ខ្លួន ពួកគេពេញចិត្តគ្រប់ការលំបាកទាំងអស់ ដើម្បីមនុស្សជាទីស្រលាញ់របស់ពួកគេ។ ពេលលំបាកនឿយហត់ មានវត្តមានពួកគេ ប៉ុន្តែពេលសប្បាយរីករាយ ស្វែងរកពួកគេមិនឃើញឡើយ ទោះបីជាយើងខំសម្លឹងរកពួកគេនៅក្នុងចំណោមពួកយើងនៅក្នុងពេលនេះយ៉ាងណា ក៏ពួកយើងមិនអាចរកឃើញពួកគេនៅក្នុងពេលនេះដែរ តើពួកគេទៅណាអស់ហើយ? ពួកគេលាយើងរហូតហើយ ស្នាមញញឹមដៃលើកគ្រវីទង់ ដែលយើងធ្លាប់ឃើញយុទ្ធមិត្តរបស់ពួកយើង ចូលរួមជាមួយយើង ពេលនេះយើងលែងបានឃើញជារៀងរហូតហើយ ។
ជាបន្តបន្ទាប់ពួកយើង ម្នាក់ៗនឹងអវត្តមានក្នុងព្រឹត្តិការណ៍បែបនេះ ជាបន្តបន្ទាប់ដូចពួកគេដែរ យើងនឹងអវត្តមានពីចលនារបស់ពួកយើងដែលផ្តល់នូវការងារដ៏ជក់ចិត្ត ពេញមួយជីវិតរបស់យើងម្តងម្នាក់ៗជារៀងរហូតទៅ។ យុទ្ធមិត្តដែលធ្លាប់គៀកស្មាប្រយុទ្ធ ក្នុងសមរភូមិរបស់ពួកយើង ពួកគេបានលាយើងរហូតហើយ តែអនុស្សាវរីយ៍ដែលមានចំពោះគ្នា មិនរលត់តាមពេលវេលាទៅឡើយ មិត្តទៅអោយបានសុខចុះ មុននឹងយើងលាគ្រួសារយើងទៅតាមមិត្ត យើងនឹងប្រើពេលវេលារបស់យើងដែលនៅសេសសល់ បន្តការងារឧត្តមគតិ សម្រាប់កូនចៅរបស់យើងជំនាន់ក្រោយ ពួកយើងដឹងយ៉ាងច្បាស់ថា វាជាបំណងប្រាថ្នាពេញមួយជីវិតរបស់មិត្ត យើងនឹងមិនធ្វើអោយមិត្តអស់សង្ឃឹមឡើយ។