Men Udom

Men Udom Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Men Udom, Bangkok,thailand, Battambang.

រឿងទី១៖ នឹកស្មានមិនដល់ថា “អនុព័ន្ធយោធាដែលដឹកនាំដោយម៉ាឡេស៊ី” ដោយមានប្រទេសជាច្រើនចូលរួមមកលឿនម្លេះ! ថៃ ប្រហែលស្មានថា ទម្រាំ...
31/07/2025

រឿងទី១៖ នឹកស្មានមិនដល់ថា “អនុព័ន្ធយោធាដែលដឹកនាំដោយម៉ាឡេស៊ី” ដោយមានប្រទេសជាច្រើនចូលរួមមកលឿនម្លេះ! ថៃ ប្រហែលស្មានថា ទម្រាំគេមកដល់ “អញលែង មួយឆ្អែតសិន”។ ចាប់ដៃឈប់បាញ់ បន្លំចាប់ទ័ព។ ដល់ពេលគេសួរនាំមេភូមិ២ បែរជា “ចោទដាក់គ្នាថា មិនមែនបញ្ជារគាត់” ហើយឆ្លើយធ្វើរំភើយថា “ទ័ពដែលចាប់ទៅ មានសុខភាពល្អទេ”។ ល្បែងដែលថៃ កំពុងតែលេងនេះ គឺ “រុញខ្លួនឯងចូលអន្ទាក់” ដ្បិតបន្ទាប់ពីម៉ាឡេស៊ីដឹកនាំកិច្ចប្រជុំបញ្ឈប់បទឈប់បាញ់ គឺបរទេសធ្វើការលឿនដូចព្យុះ។ ថៃ ទំនងជាចង់ចាប់ទ័ពខ្មែរ ដើម្បីរំអុកចរចាទ្វេរភាគី “ដោះដូរទីតាំងខ្លះ” ដើម្បីឈរ ហើយមានតែវិធីនេះមួយគត់ដែលអាចសម្លុតខ្មែរបាន។

រឿងទី២៖ ខ្មែរយកបរទេសធ្វើខែល។ ការពិតមួយដែលយើងដឹង “ប្រសិនជាយើងមានចេតនាបាញ់តដៃជាមួយនឹងទ័ពថៃមែន ប្រហែលជាយើងអាចនឹងរួចខ្លួនច្រើនជាងការហ៊ុមចាប់ពីថៃ” ដ្បិតយើងគោរពតាមបទបញ្ជារបស់ថ្នាក់ដឹកនាំ ដើម្បីច្បាស់ការថា “បទឈប់បាញ់ពិតជាមានប្រសិទ្ធភាព” ដើម្បីបង្ហាញជំហរច្បាស់ការណ៍ តម្លាភាពរបស់យើងទៅកាន់បរទេស។ ចំណុចរសើប! ស្រួលមិនស្រួល ស្របពេលដែលខ្មែរទៅចាប់ដៃ “ថៃអាចនឹងមានគម្រោងរៀបអន្ទាក់ក្រឡុកធ្វើឱ្យខ្មែរបាញ់ ហើយថតបង្ហាញបរទេសថា ខ្មែរជាអ្នកក្រឡេចក្រឡុច” ដើម្បីបង្កើតព្រឹត្តិការណ៍កាន់តែក្ដៅ មានភស្តុតាងកាន់តែច្រើន ហើយអ្នកដែលចំណេញ គឺភាគីថៃ លើភ្នែកអន្តរជាតិ។ ប៉ុន្តែប្រហែលជាព្រះ មិនជួយ! ម្ដងនេះ បរទេស ហាក់សម្លឹងមើលថៃបែបចង់សម្លុត ដោយអ្នកដែលខូចខាតបំផុត គឺជាខ្មែរច្រើនជាងថៃ ហើយការពិតមួយ ដែលបរទេសកំពុងតែដាក់ការសង្ស័យបន្ថែមត្រង់ចំណុចមួយគឺ “ថៃមានផែនការឈ្លានពានលើខ្មែរ” ដោយមានសេណារីយ៉ូច្បាស់លាស់។ មុនពេលមានសង្រ្គាម ថៃបង្អួត F-16 តាមព្រំដែន ហើយបរទេសប្រហែលជាកំពុងមើលការខូចខាតជាក់ស្ដែងលើដីថៃ ហើយពិនិត្យមើលការខូចខាត “ម៉ាត 7-11” របស់ថៃ ថា “តើជាការបាញ់ផ្លោងរបស់ BM-21 ឬអត់?” ជាក់ស្ដែងមានប្រភពវីដេអូពីប្រទេសថៃ និងមានអ្នកផលិតមាតិកាបរទេសជាច្រើន បានវិភាគថា “ថៃជាអ្នកបំផ្ទុះខ្លួនឯង” ដោយសំអាងលើវីដេអូដ្បិត គ្មានឃើញគ្រាប់ BM-21 បំផ្លោងចូលសោះ។ ចុះ បើអ៉ីចឹងមែន សួរថា “ដេកស្ងប់ដែរ”?

ទី៣៖ ឥទ្ធិពលមេគណបក្ស Move Forward អាចជាក្ដីបារម្ភក្នុងការប្រឆាំង? ខ្ញុំបានវិភាគរួចហើយថា “ថៃនឹងមានកម្លាំងនេះ តាំងពី៣ថៃមុនម្លេះ ប៉ុន្តែប្រហែលជាកម្លាំងនេះ កំពុងតែរៀបសេណារីយ៉ូ ដើម្បីឱ្យការប្រឆាំងឈ្នះដាច់ពីខ្សែស្ដេច ឬយោធា”។ លោក ភីតា ដែលជាបេក្ខជនជាប់ឆ្នោតនាយករដ្ឋមន្រ្តី ប្រហែលនៅមិនស្ងៀមឡើយ ដ្បិតលោកអាចជាសង្ឃឹមចុងក្រោយនៃប្រជាជន និងបញ្ញាវន្តរបស់ថៃ សឹងតែពាក់កណ្ដាលប្រទេស។

ទី៤៖ សម្ពាធបរទេស ថៃអាចនឹងពិបាកប្រកែក។ ខ្ញុំតាមដានអ្នកសារព័ត៌មានថៃម្នាក់ បានសម្ភាសលោកនាយករដ្ឋមន្រ្តីស្ដីទីថៃថា “តើលោកខ្លាចសម្ពាធសេដ្ឋកិច្ចមែនទេ បានជាព្រមដកទ័ព?” គាត់ឆ្លើយថា “មុននឹងដកទ័ព និងទៅចរចា គាត់ក៏បានស្ពាយចំណុចព្រៀមព្រៀងពីមេទ័ពហើយដែរ បានជាគាត់ទៅ និងព្រមបទឈប់បាញ់”។ តែអ្វីដែលគួរឱ្យកត់សម្គាល់គឺ “សេដ្ឋកិច្ចថៃ មិនអាចខ្វះអាមេរិកបានទេ”។ បើខ្វះមែន គឺពីបាកនឹងស្ដារ។ ម្ដងនេះ ប្រវត្តិសាស្រ្ត អាចនឹងចារទុកលើសាសន៍ថៃដែលធ្លាប់អាងអំណាចពួកហ្វាស៊ីនិយម ហើយពេលនេះ ការដែលហ៊ានដើរបង្ករជម្លោះព្រំដែនជាមួយគេឯង ក៏ព្រោះអំណាចអាមេរិកដែរ។ ចុះបើមេធំ អាមេរិកគម្រោម សួរថាហ៊ានដែរ? សូម្បី “សាច់ដុំF-16” ក៏បងធំអាមេរិកលក់ឱ្យដែរ។

ទី៥៖ កងទ័ពដែលថៃចាប់ទៅ គឺជា “វីរៈបុរសចារកិច្ច” ដែលជា សន្លឹកបៀរឈ្នះ។ ត្រង់ន័យនេះគឺ ថៃកាន់តែបង្ហាញអន្តរជាតិថា “ថៃលេងខូចគេ ថៃអន់ជាងសត្វទៀតទេ កំសាកញី” ដែលប្រើក្បួនល្បិចនេះមកលើកម្ពុជា។ បរទេសនឹងដាក់ការសង្ស័យថា នេះបទឈប់បាញ់មានប៉ុណ្ណឹងហើយ ចុះមុន កើតសង្រ្គាមដែលគេមិនដឹង ថៃខូចប៉ុណ្ណាទៅ”? ថៃប្រើច្បាប់ព្រៃបានតែលើខ្មែរទេ តែលើកនេះ ១១ប្រទេស នៅឈរមើល។ មានតទៀត….

ពីខ្ញុំ ឡាំ ឡាយ

27/09/2024

តោះរៀនភាសាអង់គ្លេស

21/09/2024

Ly Heng draws a map of countries in the world.
ថ្ងៃនេះលីហេងគូសរូបផែនទីប្រទេសក្នុងពិភពលោក។​

18/09/2024

The work office for me every day .

18/09/2024

#ថាបន្តការងារឥឡូកំព្យូទ័រខូចបាត់😭

17/09/2024

#កំពុងធ្វើការ

16/09/2024

#លួចថតកូនប្រុសកំពុង

ស្នាដៃ​ខ្មែរ
15/10/2023

ស្នាដៃ​ខ្មែរ

31/08/2022

វិញ្ញាសាគណិតវិទ្យា ធ្លាប់ចេញប្រឡង
គ្រូឧត្ដម ឬគ្រូវិទ្យាល័យ ពីឆ្នាំ 2002-2018📚

#វិញ្ញាសាគណិតវិទ្យា #គ្រូឧត្ដម #គ្រូវិទ្យាល័យ✍️

ប្រភព: បង ប្រើស ដារ៉ា
ដោយ: ជីវិត និងគ្រូបង្រៀន - Life & Teacher
👩🏻‍🏫👨🏼‍🏫💚

31/07/2022

Address

Bangkok,thailand
Battambang

Website

Alerts

Be the first to know and let us send you an email when Men Udom posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share