20/01/2024
ក្មេងប្រុសមើលទៅកាន់ក្មេងស្រី ហើយពោលក្នុងចិត្ត
👦កុមារា "ក្មេងស្រីម្នាក់នេះសំណាងណាស់ មានឪពុកម្តាយមើលថែ មានសំភារះប្រើប្រាស់គ្រប់គ្រាន់" ខុសពីខ្លួនដែលគ្មានអ្វីទាំងអស់។
ចំនែកក្មេងស្រីម្នាក់នោះមើលទៅកាន់ក្មេងប្រុស ហើយពោលពាក្យក្នុងចិត្ត
👧កុមារី "ត្បិតថាបងប្រុសម្នាក់នេះ កំព្រា និង គ្មានអ្វីគ្រប់យ៉ាង តែគាត់មានសំណាងជាងខ្ញុំ ព្រោះគាត់អាចប្រើជើងរបស់គាត់ដើរបានដោយខ្លួនឯង" ខុសពីរូបនាងដែលពិការជើងមិនអាចដើរបានដូចគេ។
❤️💪អ្នកមើលទៅអ្នកដ៏ទៃគិតថាគេមានសំណាង តែអ្នកមិនដឹងទេថាអ្នកដ៏ទៃក៏មើលមកយើង ហើយគិតថាយើងមានសំណាងដូចគ្នា។ ចូរពេញចិត្តនូវអ្វីដែលខ្លួនមាន ខំប្រឹងតស៊ូដើម្បីសម្រេចក្តីស្រមៃដែលខ្លួនយើងចង់បាន💪