កុងសី-KongSey

កុងសី-KongSey Provide digital creator to us

18/03/2026

្រភព_រដ្ឋបាលឃុំជំរះពេន_ស្រុកសំរោង_ខេត្តតាកែវ
លោក យិ​ត ស៊ីវ ប្រធានក្រុមប្រឹក្សាឃុំ រួមដំណើរដោយលោកលោកស្រីក្រុមប្រឹក្សាឃុំ បាននាំយកថវិកា លោកប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំ និងថវិកាផ្ទាល់ខ្លួនរបស់លោក/លោកស្រីសមាជិកក្រុមប្រឹក្សាឃុំ ស្មៀន ជំនួយការ រួមទាំង អង្ករ 25គក មី និងតាមរយះរដ្ឋបាលឃុំមានសប្បុរសជនជួយមឈូសផងដែរ ដើម្បីចូលរួមពិធីបុណ្យរំលែកទុក្ខដល់គ្រួសារនៃសពលោក ខ្លី សោភ័ណ ទទួលអនិច្ចកម្ម 16 មីនា 2026 នៅភូមិត្រពាំងរំដួល ឃុំជំរះពេន ស្រុកសំរោង ខេត្តតាកែវ

វេលានោះដែរលោកលោកស្រីក្រុមប្រឹក្សាឃុំ ក៏បានរៀបចំជូននូវសំបុត្រ មរណភាពជូនដល់គ្រួសារនៃសពដល់ទីកន្លែងផងដែរ សូមអរគុណ!

ថ្ងៃពុធ ១៥រោច ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៦

ចូលរួមជាមួយយើង និងតាមដានព៌ត័មាន តាមរយះ ក្រុមតេឡេក្រាម ⬇️
: T.me/chumraspen

ចូលរួមជាមួយយើង និងតាមដានព៌ត័មាន តាមរយះតាម ទីកតុក⬇️
:tiktok.com/

ចូលរួមជាមួយយើងនិងតាមដានព៌ត័មាន តាមរយះតាម យូធូប⬇️
:https://www.youtube.com/

03/03/2026

្រភព_រដ្ឋបាលឃុំជំរះពេន ស្រុកសំរោង ខេត្តតាកែវ
រដ្ឋបាលឃុំជំរះពេន សូមជម្រាបជូនបងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានឃុំជំរះពេន អោយបានជ្រាបថា នៅថ្ងៃទី 09-03-2026 ដល់ 13-03-2026 ក្នុងរយៈពេល 5ថ្ងៃនេះមន្រ្តីនៃអធិការដ្ឋាននគរបាលស្រុកសំរោងផែនអត្តសញ្ញាណកម្ម និងចុះថតអត្តសញ្ញាណជូនបងប្អូនប្រជាពលរដ្ឋ ដែលពុំមានអត្តសញ្ញាណប័ណ្ណសញ្ញាតិខ្មែរ អត្តសញ្ញាណហួសសុពលភាព ឬអត្តសញ្ញាណប័ណ្ណដែលមានសុពលភាពតិចជាង180ថ្ងៃ ៅទីតាំងវត្តបាលីចាស់។ ជាមួយគ្នានេះសូមបងប្អូនភ្ជាប់នូវឯកសារដូចខាងក្រោម÷

☆ចំពោះពលរដ្ឋមានអាយុ ១៥ឆ្នាំឡើង ហើយពុំមានអត្តសញ្ញាណប័ណ្ណសញ្ញាតិខ្មែរ ត្រូវមានឯកសារភ្ជាប់ចំនួន២គឺ៖

1 សេចក្តីចម្លងសំបុត្រកំណើត ឬសេចក្ដីចម្លងសំបុត្របញ្ជាក់កំណើត និង
2 សៀវភៅស្នាក់នៅ ឬសៀវភៅគ្រួសារ ឬលិខិតបញ្ជាក់ទីលំនៅ។

☆ចំពោះពលរដ្ឋមានអត្តសញ្ញាណប័ណ្ណផុតសុពលភាព ឬមានសុពលភាពតិចជាង ១៨០ថ្ងៃ ត្រូវមានឯកសារភ្ជាប់ដូចខាងក្រោម៖

1 អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរផុតសុពលភាព ឬមានសុពលភាពតិចជាង ១៨០ថ្ងៃ
2 ករណីផ្លាស់ប្ដូរអាសយដ្ឋាន ត្រូវភ្ជាប់ជាមួយនូវ សៀវភៅស្នាក់នៅ ឬសៀវភៅគ្រួសារ ឬលិខិតបញ្ជាក់ទីលំនៅ នៃទីលំនៅឋានថ្មី។

☆ចំពោះព្រះសង្ឃមានព្រះជន្ម ១៥ឆ្នាំឡើង ហើយពុំមានអត្តសញ្ញាណប័ណ្ណសញ្ញាតិខ្មែរ ត្រូវមានឯកសារភ្ជាប់ចំនួន៣គឺ៖

1 សេចក្តីចម្លងសំបុត្រកំណើត ឬសេចក្ដីចម្លងសំបុត្របញ្ជាក់កំណើត
2 ឯកសារសម្គាល់ការស្នាក់នៅ
3 ឆាយា ឬសង្ឃដីកា ឬសុទ្ធិបត្រ

☆ចំពោះព្រះសង្ឃមានអត្តសញ្ញាណប័ណ្ណផុតសុពលភាព ឬមានសុពលភាពតិចជាង ១៨០ថ្ងៃ ត្រូវមានឯកសារភ្ជាប់ដូចខាងក្រោម៖

1 អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរផុតសុពលភាព ឬមានសុពលភាពតិចជាង ១៨០ថ្ងៃ
2 សេចក្ដីចម្លងសំបុត្រកំណើត ឬសេចក្តីចម្លងសំបុត្របញ្ជាក់កំណើត
3 ឯកសារសម្គាល់ការស្នាក់នៅ
4 ឆាយា ឬសង្ឃដីកា ឬសុទ្ធិបត្រ

សូមព្រះអរគុណ និងអរគុណ!

24/02/2026

្រភព_រដ្ឋបាលឃុំជំរះពេន_ស្រុកសំរោង_ខេត្តតាកែវ
លោក យិ​ត ស៊ីវ ប្រធានក្រុមប្រឹក្សាឃុំ រួមដំណើរដោយលោកលោកស្រីក្រុមប្រឹក្សាឃុំ បាននាំយកថវិកា លោកប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំ និងថវិកាផ្ទាល់ខ្លួនរបស់លោក/លោកស្រីសមាជិកក្រុមប្រឹក្សាឃុំ ស្មៀន ជំនួយការ ដើម្បីចូលរួមពិធីបុណ្យរំលែកទុក្ខដល់គ្រួសារនៃសពចំនួនបីកន្លែង

1 លោក លឹម ណុប ទទួលអនិច្ចកម្មថ្ងៃទី 20 កុម្ភៈ 2026 នៅក្នុងមូលដ្ឋានភូមិស្រែតាសុខ

2 លោក សាន តុង ទទួលអនិច្ចកម្មថ្ងៃទី 21 កុម្ភៈ 2026 នៅក្នុងមូលដ្ឋានភូមិត្រពាំងខ្នារ

3 លោក ឃន ម៉េងហៀង ទទួលអនិច្ចកម្មថ្ងៃទី 22 កុម្ភៈ 2026 នៅក្នុងមូលដ្ឋានភូមិជំរះពេន

វេលានោះដែរលោកលោកស្រីក្រុមប្រឹក្សាឃុំ ក៏បានរៀបចំជូននូវសំបុត្រ មរណភាពជូនដល់គ្រួសារនៃសពដល់ទីកន្លែងផងដែរ សូមអរគុណ!

ថ្ងៃអង្គារ ៨កើត ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៦

ចូលរួមជាមួយយើង និងតាមដានព៌ត័មាន តាមរយះ ក្រុមតេឡេក្រាម ⬇️
: T.me/chumraspen

ចូលរួមជាមួយយើង និងតាមដានព៌ត័មាន តាមរយះតាម ទីកតុក⬇️
:tiktok.com/

ចូលរួមជាមួយយើងនិងតាមដានព៌ត័មាន តាមរយះតាម យូធូប⬇️
:https://www.youtube.com/

21/02/2026

រដ្ឋបាលឃុំជំរះពេន ស្រុកសំរោង ខេត្តតាកែវ
លោក យិ​ត ស៊ីវ ប្រធានក្រុមប្រឹក្សាឃុំ រួមដំណើរដោយលោកលោកស្រីក្រុមប្រឹក្សាឃុំ បាននាំយកថវិកា លោកប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំ និងថវិកាផ្ទាល់ខ្លួនរបស់លោក/លោកស្រីសមាជិកក្រុមប្រឹក្សាឃុំ ស្មៀន ជំនួយការ រួមទាំង អង្ករ20គក មី ទឹកស៊ីអ៊ីវ ត្រី ដើម្បីចូលរួមពិធីបុណ្យរំលែកទុក្ខដល់គ្រួសារនៃសពកុមារា វុទ្ធី សុខបញ្ញា ទទួលអនិច្ចកម្ម 17 កុម្ភៈ 2026 ដោយលង់ទឹក នៅភូមិស្នែងរមាំង ឃុំជំរះពេន ស្រុកសំរោង ខេត្តតាកែវ

វេលានោះដែរលោកលោកស្រីក្រុមប្រឹក្សាឃុំ ក៏បានរៀបចំជូននូវសំបុត្រ មរណភាពជូនដល់គ្រួសារនៃសពដល់ទីកន្លែងផងដែរ សូមអរគុណ!

ថ្ងៃសៅរ៍ ៥កើត ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៦

ចូលរួមជាមួយយើង និងតាមដានព៌ត័មាន តាមរយះ ក្រុមតេឡេក្រាម ⬇️
: T.me/chumraspen

ចូលរួមជាមួយយើង និងតាមដានព៌ត័មាន តាមរយះតាម ទីកតុក⬇️
:tiktok.com/

ចូលរួមជាមួយយើងនិងតាមដានព៌ត័មាន តាមរយះតាម យូធូប⬇️
:https://www.youtube.com/

14/02/2026

រដ្ឋបាលឃុំជំរះពេន ស្រុកសំរោង ខេត្តតាកែវ
អស់លោកសមាជិកក្រុមប្រឹក្សាឃុំតំណាងអោយលោក យិ​ត ស៊ីវ ប្រធានក្រុមប្រឹក្សាឃុំ បាននាំយកថវិកា លោកប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំ និងថវិកាផ្ទាល់ខ្លួនរបស់លោក/លោកស្រីសមាជិកក្រុមប្រឹក្សាឃុំ ស្មៀន ជំនួយការ ដើម្បីចូលរួមពិធីបុណ្យរំលែកទុក្ខដល់គ្រួសារនៃសពលោក ហៀង លក់ ទទួលអនិច្ចកម្ម 12 កុម្ភៈ 2026 នៅភូមិស្នែងរមាំង ឃុំជំរះពេន ស្រុកសំរោង ខេត្តតាកែវ

វេលានោះដែរលោកលោកស្រីក្រុមប្រឹក្សាឃុំ ក៏បានរៀបចំជូននូវសំបុត្រ មរណភាពជូនដល់គ្រួសារនៃសពដល់ទីកន្លែងផងដែរ សូមអរគុណ!

ថ្ងៃសៅរ៍ ១២រោច ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៦

ចូលរួមជាមួយយើង និងតាមដានព៌ត័មាន តាមរយះ ក្រុមតេឡេក្រាម ⬇️
: T.me/chumraspen

ចូលរួមជាមួយយើង និងតាមដានព៌ត័មាន តាមរយះតាម ទីកតុក⬇️
:tiktok.com/

ចូលរួមជាមួយយើងនិងតាមដានព៌ត័មាន តាមរយះតាម យូធូប⬇️
:https://www.youtube.com/

11/02/2026

រដ្ឋបាលឃុំជំរះពេន ស្រុកសំរោង ខេត្តតាកែវ
លោក យិត ស៊ីវ ប្រធានក្រុមប្រឹក្សាឃុំ បានបើកប្រាក់ ឧបត្ថម្ភជូនស្ត្រីមានផ្ទៃពោះ (ទូទៅដែលរស់នៅក្នុងមូលដ្ឋានឃុំជំរះពេន) ដែលបានទៅពិនិត្យផ្ទៃពោះនៅមណ្ឌលសុខភាពក្នុងឃុំ ឬក្រៅឃុំ អាចអញ្ជើញមកទទួលប្រាក់ឧបត្ថម្ភនេះនៅសាលាឃុំ រៀងរាល់មួយខែម្ដង រហូតដល់ពេលសម្រាល

ថ្ងៃពុធ ៩រោច ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៦

ចូលរួមជាមួយយើង និងតាមដានព៌ត័មាន តាមរយះ ក្រុមតេឡេក្រាម ⬇️
: T.me/chumraspen

ចូលរួមជាមួយយើង និងតាមដានព៌ត័មាន តាមរយះទីកតុក⬇️
:tiktok.com/

ចូលរួមជាមួយយើងនិងតាមដានព៌ត័មាន តាមរយះ យូធូប⬇️
:https://www.youtube.com/

ที่อยู่

Ban Sang
25240

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ កុងសី-KongSeyผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

แชร์