23/04/2026
ឯកឧត្ដម ចេង ម៉ានិត ឯកអគ្គរាជទូតកម្ពុជា អមដោយលោក សួស សង្វាត លេខាធិការទី១ នៃស្ថានទូត បានទទួលជួបសម្ដែងការគួរសមរបស់ឯកឧត្តម Segundo Martin Calero ឯកអគ្គរដ្ឋទូតនីហ្ការ៉ាកា នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៦ នៅស្ថានទូតកម្ពុជា ទីក្រុងយ៉ាងហ្គូន។ ភាគីទាំងពីរបានពិភាក្សាពីការជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីររវាងកម្ពុជា និងនីហ្ការ៉ាកា លើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍ ព្រមទាំងបានផ្លាស់ប្តូរទស្សនៈគ្នាលើបញ្ហាសភាពការណ៍សន្តិសុខ សេដ្ឋកិច្ច-សង្គម នៅប្រទេសមីយ៉ាន់ម៉ា និងអន្តរជាតិ។ ឯកឧត្តម ចេង ម៉ានិតបានជម្រាបជូនពីការវិវត្តថ្មីៗពាក់ព័ន្ធនឹងស្ថានភាពជម្លោះព្រំដែនកម្ពុជា-ថៃ និងបានស្នើភាគីនីហ្ការ៉ាកា និងសហគមន៍អន្តរជាតិជួយជំរុញភាគីថៃដោះស្រាយជម្លោះព្រំដែនជាមួយកម្ពុជាដោយសន្តិវិធី និងផ្អែកលើច្បាប់អន្តរជាតិ ដែលជាមធ្យោបាយសំខាន់បំផុតសម្រាប់ស្តារទំនាក់ទំនងមិត្តភាពទ្បើងវិញ និងសន្តិភាពយូរអង្វែងរវាងប្រទេសកម្ពុជា និងថៃ។