Royal Embassy of Cambodia to the State of Kuwait

កម្ពុជាសង្ឃឹមដោយស្មោះថា ប្រទេសថៃចូលរួមដំណើរការផ្សះផ្សាក្នុងស្មារតីស្ថាបនា ហើយស្របពេលគ្នានេះដែរ នឹងធ្វើសកម្មភាពឆ្ពោះទៅរកក...
16/09/2026

កម្ពុជាសង្ឃឹមដោយស្មោះថា ប្រទេសថៃចូលរួមដំណើរការផ្សះផ្សាក្នុងស្មារតីស្ថាបនា ហើយស្របពេលគ្នានេះដែរ នឹងធ្វើសកម្មភាពឆ្ពោះទៅរកការកែលម្អទំនាក់ទំនងទ្វេភាគី តាមរយៈការអនុវត្តយ៉ាងពេញលេញ និងប្រកបដោយប្រសិទ្ធភាពនូវរាល់កិច្ចព្រមព្រៀងទ្វេភាគីដែលមានស្រាប់ទាំងអស់ ជាពិសេសសេចក្តីថ្លែងការណ៍រួមថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។

تأمل كمبوديا بصدق أن تنخرط تايلاند بشكل بنّاء في هذه العملية، وأن تعمل - بالتوازي مع ذلك - على تحسين العلاقات من خلال التنفيذ الكامل والفعّال لجميع الاتفاقيات الثنائية القائمة، ولا سيما البيان المشترك الصادر في 27 ديسمبر 2025.

Cambodia sincerely hopes that Thailand will engage constructively in this process and, in parallel, will work towards improving relations through the full and effective implementation of all existing bilateral agreements, particularly the Joint Statement of 27 December 2025.

សេចក្តីថ្លែងការណ៍បើករបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ  និងជាភ្ន...
15/09/2026

សេចក្តីថ្លែងការណ៍បើករបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងជាភ្នាក់ងារតំណាងព្រះរាជាណាចក្រកម្ពុជា ក្នុងកិច្ចប្រជុំលើកទី១នៃគណៈកម្មការផ្សះផ្សា (កិច្ចប្រជុំរួមបើកចំហ) ។

الكلمة الافتتاحية لمعالي نائب رئيس الوزراء "براك سوخون"، وزير الشؤون الخارجية والتعاون الدولي، بصفته ممثلاً لكمبوديا، في الاجتماع الأول للجنة التوفيق (الجلسة الافتتاحية).

The Opening Statement of His Excellency Deputy Prime Minister PRAK Sokhonn, Minister of Foreign Affairs and International Cooperation, in his capacity as Agent for Cambodia, at the First Meeting of the Conciliation Commission (Opening Session)

កិច្ចប្រជុំបិទទ្វារ របស់គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) ជាមួយកម្ពុជា និងថៃ ដឹ...
14/09/2026

កិច្ចប្រជុំបិទទ្វារ របស់គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) ជាមួយកម្ពុជា និងថៃ ដឹកនាំដោយលោកស្រី Katrina Cooper ប្រធានគណៈកម្មការផ្សះផ្សា បានបិទបញ្ចប់នៅរសៀលថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៦ នៅសាធារណរដ្ឋសិង្ហបុរី។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងនាមជាភ្នាក់ងារកម្ពុជា ដឹកនាំគណៈប្រតិភូកម្ពុជា និងក្រុមអ្នកច្បាប់ បានអញ្ជើញចូលរួមកិច្ចប្រជុំនេះ ខណៈប្រតិភូភាគីថៃ ដឹកនាំដោយឯកឧត្តមឧបនាយករដ្ឋមន្ត្រី Sihasak Phuangketkeow រដ្ឋមន្ត្រីការបរទេស និងក្នុងនាមជាភ្នាក់ងារថៃ។

សុន្ទរកថាបើកនឹងធ្វើនៅថ្ងៃអង្គារ ទី១៥ ខែកញ្ញា ឆ្នាំ២០២៦ វេលាម៉ោង ៨:០០ ព្រឹក (ម៉ោងនៅកម្ពុជា) ត្រូវនឹងម៉ោង ៩:០០ ព្រឹក (ម៉ោងនៅសិង្ហបុរី) ដែលនឹងបើកជាសាធារណៈ និងផ្សាយបន្តផ្ទាល់តាមប្រព័ន្ធអ៊ិនធឺណិត (webcast) ជាភាសាខ្មែរ អង់គ្លេស និងថៃ ក៏ដូចជាតាមទូរទស្សន៍ជាតិកម្ពុជា។

اختُتم بعد ظهر اليوم، 14 سبتمبر 2026، في سنغافورة، الاجتماع المغلق للجنة التوفيق المنشأة بموجب اتفاقية الأمم المتحدة لقانون البحار (UNCLOS) بين كمبوديا وتايلاند، برئاسة السيدة كاترينا كوبر، رئيسة اللجنة.

وقد ترأس الوفد الكمبودي معالي السيد براك سوخون، نائب رئيس الوزراء ووزير الشؤون الخارجية والتعاون الدولي، بصفته الممثل الرسمي (الوكيل) لكمبوديا؛ بينما ترأس الوفد التايلاندي معالي السيد سيهاساك بوانغكيتكيو، وزير الشؤون الخارجية التايلاندي، بصفته الممثل الرسمي (الوكيل) لتايلاند.

ومن المقرر إلقاء البيانات الافتتاحية يوم الثلاثاء، 15 سبتمبر 2026، في الساعة 8:00 صباحاً بتوقيت كمبوديا (9:00 صباحاً بتوقيت سنغافورة)، حيث ستكون الجلسة مفتوحة للجمهور ومتاحة عبر البث المباشر باللغات الخميرية والإنجليزية والتايلاندية، وكذلك عبر قناة "TVK".

The Closed-Door meeting of the Conciliation Commission under the United Nations Convention on the Law of the Sea (UNCLOS) between Cambodia and Thailand, chaired by Ms. Katrina Cooper, Chairperson of the Conciliation Commission, concluded this afternoon, 14 September 2026, in Singapore.

His Excellency Deputy Prime Minister PRAK Sokhonn, Minister of Foreign Affairs and International Cooperation, in his capacity as Agent, led the Cambodian delegation. The Thai delegation was led by His Excellency Sihasak Phuangketkeow, Minister of Foreign Affairs of Thailand, in his capacity as Agent for Thailand.

The Opening Statements will be delivered on Tuesday, 15 September 2026, at 8:00 a.m. Cambodia Time (9:00 a.m. Singapore Time)which will be open to the public and webcast live in Khmer, English, and Thai, as well as on TVK.

Link to webcast
Khmer: https://vimeo.com/event/6170789?fl=so&fe=fs
English: https://vimeo.com/event/6170783?fl=so&fe=fs
Thai: https://vimeo.com/event/6170812?fl=so&fe=fs

កម្ពុជាជ្រើសយក UNCLOS ដើម្បីដោះស្រាយបញ្ហាព្រំដែនសមុទ្រជាមួយថៃ ក្រោយថៃបានលុបចោលជាឯកតោភាគីនូវ MoU 2001 ដែលជាយន្តការចរចាទ្វ...
14/09/2026

កម្ពុជាជ្រើសយក UNCLOS ដើម្បីដោះស្រាយបញ្ហាព្រំដែនសមុទ្រជាមួយថៃ ក្រោយថៃបានលុបចោលជាឯកតោភាគីនូវ MoU 2001 ដែលជាយន្តការចរចាទ្វេភាគីតែមួយគត់ដែលភាគីទាំងពីរមាន

يهدف لجوء كمبوديا إلى اتفاقية الأمم المتحدة لقانون البحار (UNCLOS) إلى تسوية مسألة الحدود البحرية مع تايلاند، وذلك في أعقاب إنهاء تايلاند من جانب واحد لمذكرة التفاهم لعام 2001، التي كانت تمثل الآلية الثنائية الوحيدة القائمة بين الطرفين.

Cambodia's recourse to UNCLOS is aimed to resolve its maritime boundary issue with Thailand following Thailand's unilateral termination of the MoU-2001, the only bilateral mechanism that has been in place between both parties.

កិច្ចប្រជុំបិទទ្វាររបស់គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) ជាមួយកម្ពុជា និងថៃ សម្...
14/09/2026

កិច្ចប្រជុំបិទទ្វាររបស់គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) ជាមួយកម្ពុជា និងថៃ សម្រាប់ថ្ងៃទី១ បានបិទបញ្ចប់នៅរសៀលថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៦ នេះ។

اختُتمت بعد ظهر يوم 14 سبتمبر 2026 جلسةُ اليوم الأول المغلقة للجنة التوفيق المشكَّلة بموجب اتفاقية الأمم المتحدة لقانون البحار (UNCLOS) والمعنية بالنزاع بين كمبوديا وتايلاند.

The first day closed-door meeting of the Conciliation Commission under the United Nations Convention on the Law of the Sea (UNCLOS) with Cambodia and Thailand concluded on the afternoon of 14 September 2026.

ស្ថានឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជាប្រចាំរដ្ឋកូវ៉ែត សូមផ្សព្វផ្សាយនូវព្រឹត្តប័ត្រព័ត៌មានលេខ ១៨ ចុះថ្ងៃទី ១៥ ខែកញ្ញា...
14/09/2026

ស្ថានឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជាប្រចាំរដ្ឋកូវ៉ែត សូមផ្សព្វផ្សាយនូវព្រឹត្តប័ត្រព័ត៌មានលេខ ១៨ ចុះថ្ងៃទី ១៥ ខែកញ្ញា ឆ្នាំ២០២៦​ ដូចមានខ្លឹមសារខាងក្រោម៖
------------------
تود سفارة مملكة كمبوديا لدى دولة الكويت تعميم النشرة الإخبارية رقم ١٨ بتاريخ ١٥ سبتمبر ٢٠٢٦م على النحو التالي:
------------------
Royal Embassy of Cambodia to the State of Kuwait would like to circulate the Newsletter No. 18 dated on 15 September 2026 as follows:

លទ្ធផលនៃដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ ឯកឧត្តម មីន អោង ឡាំង ប្រធានាធិបតីនៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ានៅព្រះរាជាណាចក្រកម្ពុជា...
13/09/2026

លទ្ធផលនៃដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ ឯកឧត្តម មីន អោង ឡាំង ប្រធានាធិបតីនៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ានៅព្រះរាជាណាចក្រកម្ពុជា

نتائج زيارة الدولة التي قام بها فخامة الرئيس "يو مين أونغ هلاينغ"، رئيس جمهورية اتحاد ميانمار إلى مملكة كمبوديا.

Outcome of the State Visit of His Excellency U Min Aung Hlaing, President of the Republic of the Union of Myanmar, to the Kingdom of Cambodia

📱 App iOS 📱 App Android
👉 Facebook 👉 Telegram
👉 YouTube 👉 TikTok
👉 Twitter 👉 Instagram
👉 LinkedIn 👉 Website

នៅព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ឆាយ មករា ឯកអគ្គរាជទូតកម្ពុជាប្រចាំរដ្ឋកូវ៉ែត អមដោយលោក ស្លេះ ម៉ាត់លី ជំនួយការនៃ...
13/09/2026

នៅព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ឆាយ មករា ឯកអគ្គរាជទូតកម្ពុជាប្រចាំរដ្ឋកូវ៉ែត អមដោយលោក ស្លេះ ម៉ាត់លី ជំនួយការនៃស្ថានឯកអគ្គរាជទូតកម្ពុជា បានទទួលជួបសម្តែងការគួរសមពីលោក Wadih Abdel Ahad ជានាយកគ្រប់គ្រងប្រតិបត្តិរងនៃសណ្ឋាគារ Crown Plaza Kuwait និងសហការីរបស់លោកនៅស្ថានឯកអគ្គរាជទូតកម្ពុជា។

ក្នុងឱកាសជំនួបនេះ លោក Wadih Abdel Ahad បានផ្តល់ជូននំ cake ជាការបញ្ជាក់ការអបអរសាទរចំពោះឯកឧត្តមឯកអគ្គរាជទូត ដែលបានថ្វាយសារតាំងចំពោះព្រះចៅនៃរដ្ឋកូវ៉ែតកាលពីថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៦។

ឯកឧត្តមឯកអគ្គរាជទូត និងលោកនាយកគ្រប់គ្រងប្រតិបត្តិរង បានពិភាក្សាពីការពង្រឹងកិច្ចសហប្រតិបត្តិការរវាងស្ថានទូត និងសណ្ឋាគារ អំពីការផ្តល់បដិសណ្ឋាកិច្ចដល់គណៈប្រតិភូកម្ពុជាដែលគ្រោងមកទស្សនកិច្ចនៅរដ្ឋកូវ៉ែតនៅចុងឆ្នាំ២០២៦ និងដើមឆ្នាំ២០២៧។

في صباح يوم 13 سبتمبر 2026، استقبل سعادة السفير شهي ماكرا، سفير مملكة كمبوديا لدى دولة الكويت، يرافقه السيد سليس ماتلي، مساعد سفارة كمبوديا في مقر السفارة، السيد وديع عبد الأحد، مساعد المدير التنفيذي لمجموعة فنادق "كراون بلازا الكويت"، وزميلاً له، وذلك في زيارة مجاملة.

وخلال اللقاء، قدّم السيد وديع عبد الأحد كعكة تهنئة، ونقل أطيب التهاني لسعادة السفير بمناسبة تقديمه أوراق اعتماده إلى حضرة صاحب السمو أمير دولة الكويت في 8 سبتمبر 2026.

كما تبادل سعادة السفير والسيد وديع عبد الأحد وجهات النظر حول تعزيز التعاون بين السفارة وفندق "كراون بلازا الكويت"، لا سيما فيما يتعلق بترتيبات الضيافة للوفود الكمبودية المقرر أن تزور دولة الكويت في أواخر عام 2026 وأوائل عام 2027.

On the morning of 13 September 2026, H.E. Chhay Makara, Ambassador of the Kingdom of Cambodia to the State of Kuwait, accompanied by Mr. Sles Matly, Assistant to the Cambodian Embassy, received a courtesy call at the Embassy from Mr. Wadih Abdel Ahad, Cluster Executive Assistant Manager of Crowne Plaza Kuwait, and his colleague.

During the meeting, Mr. Wadih Abdel Ahad presented a congratulatory cake and extended his warm congratulations to His Excellency the Ambassador on the occasion of the presentation of his Credentials to His Highness the Amir of the State of Kuwait on 8 September 2026.

His Excellency the Ambassador and Mr. Wadih Abdel Ahad exchanged views on strengthening cooperation between the Embassy and Crowne Plaza Kuwait, particularly with regard to hospitality arrangements for Cambodian delegations scheduled to visit the State of Kuwait in late 2026 and early 2027.

ទស្សនៈរបស់ឯកឧត្តម ឆាយ មករា ឯកអគ្គរាជទូតកម្ពុជាប្រចាំរដ្ឋកូវ៉ែត ស្តីពីវឌ្ឍនភាពនៃទំនាក់ទំនង និងការពង្រឹងកិច្ចសហប្រតិបត្តិក...
11/09/2026

ទស្សនៈរបស់ឯកឧត្តម ឆាយ មករា ឯកអគ្គរាជទូតកម្ពុជាប្រចាំរដ្ឋកូវ៉ែត ស្តីពីវឌ្ឍនភាពនៃទំនាក់ទំនង និងការពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងកម្ពុជា និងកូវ៉ែត ដែលបានចុះផ្សាយក្នុងសារព័ត៌មានក្នុងស្រុករបស់រដ្ឋកូវ៉ែតជាភាសាអង់គ្លេស និងភាសាអារ៉ាប់ ក្រោយពីឯកឧត្តមឯកអគ្គរាជទូតបានថ្វាយសារតាំងចំពោះព្រះចៅនៃរដ្ឋកូវ៉ែត កាលពីថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៦។

الآراء التي أبداها سعادة السفير شهي ماكرا، سفير مملكة كمبوديا لدى دولة الكويت، حول تطور العلاقات بين كمبوديا والكويت وتعزيز التعاون الثنائي، والتي نُشرت في وسائل الإعلام الكويتية باللغتين الإنجليزية والعربية عقب تقديمه أوراق اعتماده إلى حضرة صاحب السمو أمير دولة الكويت في 8 سبتمبر 2026.

Views expressed by His Excellency Chhay Makara, Ambassador of the Kingdom of Cambodia to the State of Kuwait, on the progress of Cambodia-Kuwait relations and the further strengthening of bilateral cooperation, published in English- and Arabic-language Kuwaiti media following the presentation of his credentials to His Highness the Amir of the State of Kuwait on 8 September 2026.

Cambodia and Kuwait seek new momentum in bilateral ties https://timeskuwait.com/cambodia-and-kuwait-seek-new-momentum-in-bilateral-ties/

https://www.alraimedia.com/article/1778749/%D9%85%D8%AD%D9%84%D9%8A%D8%A7%D8%AA/%D8%A3%D8%AE%D8%A8%D8%A7%D8%B1-%D9%85%D8%AD%D9%84%D9%8A%D8%A9/%D8%B3%D9%81%D9%8A%D8%B1-%D9%83%D9%85%D8%A8%D9%88%D8%AF%D9%8A%D8%A7-%D9%84-%D8%A7%D9%84%D8%B1%D8%A7%D9%8A-%D9%86%D8%AA%D8%B7%D9%84%D8%B9-%D9%84%D8%AA%D8%B9%D8%A7%D9%88%D9%86-%D8%A7%D8%B3%D8%AA%D8%AB%D9%85%D8%A7%D8%B1%D9%8A-%D8%A3%D9%88%D8%B3%D8%B9-%D9%85%D8%B9-%D8%A7%D9%84%D9%83%D9%88%D9%8A%D8%AA

សកម្មភាពបដិសណ្ឋារកិច្ចរបស់រដ្ឋកូវ៉ែតចំពោះឯកឧត្តមឯកអគ្គរាជទូត ឆាយ មករា  និងសកម្មភាពរបស់ឯកឧត្តមឯកអគ្គរាជទូត និងមន្ត្រីការទ...
10/09/2026

សកម្មភាពបដិសណ្ឋារកិច្ចរបស់រដ្ឋកូវ៉ែតចំពោះឯកឧត្តមឯកអគ្គរាជទូត ឆាយ មករា និងសកម្មភាពរបស់ឯកឧត្តមឯកអគ្គរាជទូត និងមន្ត្រីការទូត និងបុគ្គលិកស្ថានទូតអមដំណើរក្នុងឱកាសពិធីថ្វាយសារតាំងចំពោះព្រះចៅនៃរដ្ឋកូវ៉ែតនៅថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២៦។

ក្នុងឱកាសពិធីថ្វាយសារតាំងនេះ ថ្នាក់ដឹកនាំជាន់ខ្ពស់កូវ៉ែតអមព្រះចៅនៃរដ្ឋកូវ៉ែតរួមមានរដ្ឋមន្ត្រីការបរទេស នាយកខុទ្ទកាល័យព្រះបរមរាជវាំង ប្រធាននាយកដ្ឋានពិធីការនៃក្រសួងការបរទេស និងប្រធានកងសន្តិសុខព្រះបរមរាជវាំង។

Address

Kuwait Surra, Block 1, Street 1, Villa 25
Kuwait City

Opening Hours

Monday 08:00 - 14:00
Tuesday 08:00 - 14:00
Wednesday 08:00 - 14:00
Thursday 08:00 - 14:00
Sunday 08:00 - 14:00

Telephone

+96525310029

Alerts

Be the first to know and let us send you an email when Royal Embassy of Cambodia to the State of Kuwait posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share