ចលនាប្រជាធិបតេយ្យរួបរួមជាតិ

  • Home
  • South Korea
  • Ulsan
  • ចលនាប្រជាធិបតេយ្យរួបរួមជាតិ

ចលនាប្រជាធិបតេយ្យរួបរួមជាតិ ជាតិនិយម

17/05/2026

លោក ថាក់ស៊ីន នឹងសងសឹកលើមេដឹកនាំកម្ពុជាវិញ ក្រោយចេញពីពន្ធនាគារ ។

16/05/2026

អាជ្ញាធរស្រុករវៀងកោះហៅតំណាងពលរដ្ឋម្នាក់ឲ្យចូលឆ្លើយបំភ្លឺបញ្ហាដីធ្លីជាមួយក្រុមហ៊ុន លោក ទ្រី ដាលុច

ថ្ងៃនេះលោក ថាក់សុីន ត្រូវបានដោះលែងប៉ុន្តែមិនត្រូវបានជាប់បម្រាមធ្វើនយោបាយអស់មួយជីវិតដូចលោក ស៊ុន ចន្ធី នោះទេ។ លោក កឹម សុខា...
11/05/2026

ថ្ងៃនេះលោក ថាក់សុីន ត្រូវបានដោះលែងប៉ុន្តែមិនត្រូវបានជាប់បម្រាមធ្វើនយោបាយអស់មួយជីវិតដូចលោក ស៊ុន ចន្ធី នោះទេ។ លោក កឹម សុខា ក៏ត្រូវជាប់បម្រាមធ្វើនយោបាយអស់មួយជីវិតដែរហើយលោក រ៉ុង ឈុន ក៏ត្រូវបានហាមឈរឈ្មោះអោយគេបោះឆ្នោតអស់មួយជីវិត។ លោក សម រង្សុី ក៏ត្រូវបានកាត់ទោសអោយជាប់គុកជាង១០០ឆ្នាំហើយអ្នកទោសមនសិការជាច្រើននាក់កំពុងនៅក្នុងគុក។ អ្នកនយោបាយប្រឆាំងជាច្រើននាក់មិនអាចចូលស្រុកបាន។ នេះជាការបំបែកបំបាក់ជាតិខ្មែររបស់លោក ហ៊ុន សែន ដែលធ្វើអោយខ្មែរខ្សោយនិងធ្វើអោយថៃឈ្លានពានខ្មែរស្រេចចិត្តប៉ុន្តែបែរជាអ្នកគាំទ្របក្សប្រជាជនចង់ផ្តល់គោរមងារលោក ហ៊ុន សែន ជាបិតាឯកភាពជាតិកម្ពុជាទៅវិញ។ លោក ហ៊ុន សែន សុខចិត្តកំចាត់ខ្មែរគ្នាឯង ប៉ុន្តែមិនហ៊ានកំចាត់ថៃដែលកំពុងឈ្លានពានយកទឹកដីរាល់ថ្ងៃ។លោក ហ៊ុន សែន ខ្លាំងបានតែជាមួយខ្មែរគ្នាឯង ប៉ុន្តែគាត់កំសាកជាមួយថៃ ដែលខុសពីថៃ គេបង្រួបបង្រួមជាតិដើម្បីឈ្លានពានទឹកដីខ្មែរ។ យើងសូមផ្តល់គោរមងារលោក ហ៊ុន សែន ជាបិតាបំបែកបំបាក់ជាតិនិងបិតាធ្វើអោយបាត់បង់ទឹកដីខ្មែរទៅថៃចំនួន៦២ទីតាំងឬបិតាបាត់ដី។ លោក ហ៊ុន សែន ការពារអំណាច ជាជាងការពារទឹកដី។ (ប្រែសម្រួល ៖ អ៊ុំ សំអាន)

10/05/2026

ជំនាន់ឪ ម្ចាស់ជាប់គុកចោររួចខ្លួន ដល់ជំនាន់កូន ចោររួចខ្លួនម្ចាស់ជាប់គុក ។ #ចលនាជាតិតស៊ូ #ក្រុមប្រឹក្សាជាតិតស៊ូ៚

យើងសូមអបអសាទរដែលថៃបានលុបចោលអនុស្សរណៈនៃការយោគយល់គ្នាឆ្នាំ២០០១ ព្រោះវាបើកឱកាសអោយកម្ពុជាអាចប្តឹងថៃទៅតុលាការអន្តរជាតិ  #ដើម្...
09/05/2026

យើងសូមអបអសាទរដែលថៃបានលុបចោលអនុស្សរណៈនៃការយោគយល់គ្នាឆ្នាំ២០០១ ព្រោះវាបើកឱកាសអោយកម្ពុជាអាចប្តឹងថៃទៅតុលាការអន្តរជាតិ #ដើម្បីទាមទារយក ២/៣នៃកោះគុតនិងដែនសមុទ្រទំហំ៤០០០គីឡូម៉ែត្រការ៉េដែលលោក សុខ អាន បានកាត់អោយថៃ ត្រឡប់មកវិញ។ ប៉ុន្តែទាល់តែកម្ពុជាមានមេដឹកនាំថ្មី ព្រោះលោក ហ៊ុន ម៉ាណែត នឹងមិនហ៊ានប្តឹងថៃទេដោយសារខ្លាចវៀតណាម។

#រូបទី១ ផែនទីរបស់ថៃគូសដោយឯកតោភាគីឆ្នាំ១៩៣០ - ខ្សែព្រំដែនសមុទ្រកម្ពុជា-ថៃ​ គឺចេញពីបង្គោលព្រំដែនលេខ៧៣​នៅលើឆ្នេរសមុទ្រ​ ឆ្ពោះទៅចំណុចខ្ពស់បំផុតនៃកោះគុត។

#រូបទី២ ផែនទីឧបសម្ពន្ធ័ភ្ជាប់សន្ធិសញ្ញាបារាំង-សៀមឆ្នាំ១៩០៧ គឺដូចគ្នាទៅនឹងផែនទីរបស់ថៃដែរ។ បញ្ជាក់ថា កោះគុតយ៉ាងហោចពាក់កណ្តាលជាកម្មសិទ្ធរបស់ខ្មែរ។

#រូបទី៣ គឺបន្ទាត់គូសឆ្វៀលកោះគុតចេញពីដែនសមុទ្រខ្មែរ​តាម MOU44 ដែលលោក សុខ អាន បានកាត់ដែនសមុទ្រខ្មែរអោយថៃដែលមានទំហំ៤០០០គីឡូម៉ែត្រការ៉េ (សូមមើលចំណុចឆ្នូតលើផែនទីភ្ជាប់ក្នុងរូបទី៣)។
តាម MOU 44 លោក សុខ អាន ក៏បានដាក់ដែនសមុទ្រខ្មែររួមគ្នា​ជាមួយថៃ​ ដែលមានទំហំ២២០០០គីឡូម៉ែត្រការ៉េ​ (រូបទី៣​ដដែល មើលចំណុចស​ នៅពីក្រោមចំណុចឆ្នូត) និងបានដាក់ប្រេងនិងឧស្ម័នរបស់ខ្មែរ​ ដែលមានតម្លៃ៣០០ពាន់លានដុល្លារួមគ្នាជាមួយថៃផងដែរ។

#រូបទី៤ គឺជាក្រម នៃច្បាប់សមុទ្រ (UNCLOS) ដែលជាការទទួលស្គាល់ដោយអង្គការសហប្រជាជាតិ = United Nations Convention On the Law of the Sea ។

ហេតុនេះ ប្រសិនបើមានមេដឹកនាំថ្មី កម្ពុជានឹងប្តឹងថៃទៅតុលាការអន្តរជាតិដើម្បីទាមទារយក ២/៣នៃកោះគុតនិងដែនសមុទ្រត្រួតសុីគ្នាទំហំ២៦០០០គីឡូម៉ែត្រការ៉េ ព្រមទាំងប្រេងនិងឧស្ម័នដែលមានតម្លៃ៣០០ពាន់លានដុល្លា ដោយប្រើច្បាប់សមុទ្រ ( ) និងសន្ធិសញ្ញាបារាំង-សៀមឆ្នាំ១៩០៧។

✍️តាមរយៈយន្តការផ្សះផ្សារដោយចាប់បង្ខំ​ លោក​ ហ៊ុន ម៉ាណែត នឹងទាមទារត្រឹមតែពាក់កណ្តាលនៃដែនសមុទ្រត្រួតសុីគ្នាទំហំ២២០០០គីឡូម៉ែត្រការ៉េ​ និងពាក់កណ្តាលនៃប្រេងនិងឧស្ម័នដែលមានតម្លៃ៣០០ពាន់លានដុល្លា​ តែប៉ុណ្ណោះ​ ដើម្បីបញ្ចប់រឿង កុំឲ្យវែងឆ្ងាយ​ ខ្លាចរាលដាលប៉ះពាល់ដល់ប្រទេសវៀតណាម។

✍️គោលបំណងរបស់លោក អនុទីន ដែលបានលុបចោល MOU44 #គឺថៃចង់សុីដាច់ដែនសមុទ្រត្រួតសុីគ្នាទំហំ២៦០០០គីឡូម៉ែត្រការ៉េ និងប្រេងនិងឧស្ម័នដែលមានតម្លៃ៣០០ពាន់លានដុល្លាដោយមិនចែកជាមួយកម្ពុជា។ រីឯបញ្ហាកោះគុត លោក អនុទីន នឹងមិននិយាយជាមួយលោក ហ៊ុន ម៉ាណែត ទេ​ ព្រោះលោក សុខ អាន បានកាត់អោយថៃហើយ។ ដូច្នេះ កម្ពុជាត្រូវការមេដឹកនាំថ្មីជាចាំបាច់ ទើបអាចការពារដែនសមុទ្រនិងកោះរបស់ខ្លួនបាន។ (សង្ខេប/សម្របសម្រួលប្រភព​ ÷ អ៊ុំ​ សំអាន)

09/05/2026

#ក្តៅៗ : លោក ហ៊ុន ម៉ាណែត ជំរុញឱ្យថៃអនុវត្តកិច្ចព្រមព្រៀងខណៈមានការជំរុញឱ្យប្តឹងទាមទារកោះគុតនិងកោះត្រល់មកវិញ..
លោកហ៊ុន ម៉ាណែត បន្តទទូចឱ្យថៃអនុវត្តកិច្ចព្រមព្រៀងលើការបោះបង្គោលព្រំដែន ខណៈមានការជំរុញឱ្យកម្ពុជាប្រើនីតិសមុទ្រ (UNCLOS) ប្តឹងថៃនិងវៀតណាមទៅតុលាការអន្តរជាតិដើម្បីទាមទារកោះគជ់ពីថៃ និងកោះត្រល់ពីវៀតណាមមកវិញ។
លោក ញឹម សុខន រាយការណ៍/ប្រភពពី VOD Khmer ..
#ថៃឈ្លានពានកម្ពុជា #ព័ត៌មានថ្មីៗ
#ចលនាប្រជាធិបតេយ្យរួបរួមជាតិ #ក្រុមប្រឹក្សាជាតិតស៊ូ #ចលនាជាតិតស៊ូ #រដ្ឋាភិបាលកម្ពុជាឯករាជ្យ២៣តុលា

09/05/2026

ក្រុមចលនាមាតាធម្មជាតិ បានរកឃើញតួលេខមាសជិត ២៥តោន នាំចូលពីថៃទៅកម្ពុជា ក្នុងពេលកម្ពុជាកំពុងធ្វើពហិការផលិតថៃ

ប្រភពព័ត៌មាន: លោក មួង ណារ៉េត ថ្ងៃទី ០៨ ខែឧសភា ឆ្នាំ២០២៦

#ព័ត៌មានថ្មីៗ #មាសគីឡូ
#ចលនាប្រជាធិបតេយ្យរួបរួមជាតិ #ក្រុមប្រឹក្សាជាតិតស៊ូ #ចលនាជាតិតស៊ូ #រដ្ឋាភិបាលកម្ពុជាឯករាជ្យ២៣តុលា

06/05/2026

ឧត្តមស្នងការអង្គការសហប្រជាជាតិ ទាមទារអោយដោះលែងអ្មកទោសមនសិការ ។ #ចលនាប្រជាធិបតេយ្យរួបរួមជាតិ

06/05/2026

"ផ្សះផ្សារដោយបង្ខំ-តើអ្នកណាបង្ខំអ្នកណា?" #និយាយចង់យំ😏----
ទោះជាថៃដកខ្លួនដោយឯកតោភាគីអនុស្សារណៈយោគយល់គ្នាឆ្នាំ២០០១ (MoU2001) វាមិនប៉ះពាល់សិទ្ធិស្របច្បាប់របស់កម្ពុជា លើដែន​សមុទ្រ​​​របស់​កម្ពុជានោះទេ។ ហើយកម្ពុជានឹងជ្រើសរើសយកយន្តការផ្សះ​ផ្សារដោយប​ង្ខំ​​ នៃក្រម UNCL​OS របស់UN ក្នុងការដោះ​ស្រាយគ្រប់វិវាទ​ទាំង​អស់ជាមួយប្រទេស ជិតខាងដោយសន្តិវិធី និង ផ្អែកទៅលើច្បាប់​អន្តរជាតិ ។

ប្រភពពី ៖ ស៊ីស៊ីថាមស៍

06/05/2026

បងប្អូននៅចាំ វត្តមាន កោះគុជ ទេ? ⅔ជាមត៌ករបស់កម្ពុជា🇰🇭
ដែលស្ថិតនៅលើដែនសមុទ្រខ្មែរ ទំហំ៩៥ពាន់គីឡូម៉ែត្រការ៉េ ។

Address

울산시 남구 삼산동번지
Ulsan
213-3

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 13:00

Telephone

+821043086991

Alerts

Be the first to know and let us send you an email when ចលនាប្រជាធិបតេយ្យរួបរួមជាតិ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to ចលនាប្រជាធិបតេយ្យរួបរួមជាតិ:

Share