06/12/2021
👩👧បណ្ដាំម្ដាយណាកូនស្រី👩👧
១. នៅពេលដែលកូនមិនសប្បាយចិត្តនឹងប្ដី មិនត្រូវ តមមាត់តម-កទេ គឺត្រូវនិយាយប្រាប់ប្ដី ព្រោះការតមសម្ដីធ្វើឲ្យជម្លោះកាន់តែធំ
២. កុំឆាប់ខឹងប្ដីពេក ព្រោះវាអាចធ្វើឲ្យប្ដីលែងនិយាយប្រាប់ ឬ ពិភាក្សានូវអាថ៌កំបាំងផ្សេងទៀត
៣. កុំប្រើការរួមដំណេកជាអាវុធប្រឆាំងនឹងប្ដី ព្រោះវាអាចនាំឲ្យប្ដីរកស្រីខាងក្រៅ
៤. កុំស្ដាប់អ្នកក្រៅជាងប្ដី ព្រោះញាតិមិត្តមិនប្រាកដថា ពួកគេចង់ឲ្យកូនបានសុខទេ
៥. កុំយកអាថ៌កំបាំងប្ដីប្រពន្ធទៅប្រាប់អ្នកក្រៅ
៦. ត្រូវស្វែងយល់នូវមូលហេតុឲ្យច្បាស់ថា ហេតុអ្វីបានជាប្ដីផឹកស្រា តើប្ដីពិបាកចិត្តឬខូចចិត្តដោយបញ្ហាអ្វី? រកឲ្យឃើញនូវមូលហេតុ រួចនាំគ្នាដោះស្រាយ
៧. កុំតែងខ្លួនពេលចេញក្រៅផ្ទះ តែរយីករយាកពេលនៅផ្ទះ ព្រោះវាធ្វើឲ្យប្ដីអស់អារម្មណ៍នែបនិត្យ
៨. កុំបោះបង់ការងាររបស់កូនក្រោយពេលរៀបការ ព្រោះកូននឹងបាត់បង់សមត្ថភាពរកប្រាក់ ដែលអាចឲ្យកូនបាត់បង់តម្លៃក្នុងគ្រួសារ
៩. កុំប្រៀបធៀបប្ដីទៅនឹងបុរសដទៃ ព្រោះបុរសមានលក្ខណៈពិសេសរៀងៗខ្លួន
១០. កុំភ្លេចមើលថែប្ដីដោយហេតុថា កូនមានកូន ព្រោះកូនត្រូវចេះថ្លឹងថ្លែងនូវភារកិច្ចជាប្រពន្ធនិងម្ដាយឲ្យស្មើគ្នា
១១. កុំព្យាយាមត្រួតត្រាប្ដី គឺកូនត្រូវចេះលើកទឹកចិត្ត ជំរុញ គាំទ្រ និង សរសើរប្ដី ដើម្បីឲ្យគេមានទឹកចិត្តសម្រេចកិច្ចការនានា
១២. កុំប្រមាថប្ដី បើប្ដីចោលម្សៀត ហេតុអ្វីកូនព្រមរៀបការ?
១៣. ត្រូវចេះយកចិត្តប្ដីនិងស្ដាប់បង្គាប់ប្ដី តែមិនមែនមានន័យថា កូននៅអង្គុយស្ងៀមមិនធ្វើអ្វីសោះនោះទេ គឺកូនត្រូវចេះចូលរួម ចេះសាកសួរ និង ចេះជូនយោបល់ ដើម្បីសេចក្ដីសុខចម្រើននៃគ្រួសារ
១៤. ដាច់ខាតកុំយកការលែងលះទៅគំរាមប្ដីឲ្យសោះ! កូនត្រូវចេះអត់ធ្មត់ដោះស្រាយបញ្ហាម្ដងមួយៗ!
💑បណ្តាំពុកសម្រាប់កូនប្រុសជាទីស្រលាញ់💑៖
👫គ្រាន់តែមើលឃើញដំណេក គឺអាចដឹងថាប្តីប្រពន្ធរបស់កូនមានសុភមង្គល ឬអត់។ ទោះជាមានរឿងអ្វីកើតឡើងក៏ដោយ កូនកុំយកខ្នើយភួយទៅដេកតែម្នាក់ឯង ហើយក៏កុំគេងបែរខ្នងដាក់នាង ត្រូវអោបនាងមកផ្ទាល់ដើមទ្រូងដែលកំពុងក្តៅគគុករបស់កូន នោះរឿងអ្វីៗ នឹងកន្លងផុតទៅដោយរលូន សល់តែក្តីស្រលាញ់។
ទោះជាក្នុងសង្គមកូនមានមុខនាទីជាមន្រ្តី ឧកញ្ញ៉ា ឬជាអ្នករើសសំរាម ជាកម្មករសំណង់ក៏ដោយ ក៏កូននៅតែជាសសរទ្រូងរឹងមាំក្នុងគ្រួសាររបស់កូនដែរ។ ទោះជាប្រពន្ធរបស់កូន ជាមនុស្សអង់អាច មានជំនាញ មានការងារល្អ ឬអាចធ្វើជាជាងសំណង់ ជួសជុលភ្លើងបានក៏ដោយ ក៏កូនត្រូវតែបំពេញកាតព្វកិច្ចជា ប្តីល្អ និងឪពុកល្អដែរ ព្រោះវានឹងបង្ហាញពីភាពស្មើគ្នា និងការចេះចែករំលែករវាងប្តីប្រពន្ធ។
ក្រោយពេលរៀបការរួច នឹងមានចំនួនលើសពីមួយដងដែលកូនមានអារម្មណ៍ថាស្តាយក្រោយ ពេលខ្លះថែមទាំងមានទំនាក់ទំនងជាមួយអ្នកផ្សេងក្រៅពីប្តី ប្រពន្ធទៀត។ ស្រីក្មេងរបស់កូនពេលនេះគេស្រលាញ់១០០% ហើយប្រពន្ធរបស់កូនក៏ជាមនុស្សដែលធ្លាប់ស្រលាញ់កូន១០០% ដែរ ប៉ុន្តែក្រោយពេលរៀបការហើយ តួនាទីរបស់ស្រ្តីកាន់តែច្រើនបន្ថែមទៀត។ ស្រលាញ់ប្តីមួយចំណែក ពុកម៉ែខាងប្តី ពុកម៉ែរបស់ខ្លួន មួយចំណែកទៀតសម្រាប់កូនចៅ ហេតុនេះហើយទើបក្តីស្រលាញ់១០០% ពីមុនសម្រាប់កូនក្រោយពេលរៀបការរួចគឺនៅសល់តែជាង៥០% ប៉ុន្តែក្តីស្រលាញ់ដែលបាត់បង់នោះកូននឹងទទួលបានត្រឡប់មកវិញពីគ្រួសារ និងកូនចៅ។ ម្យ៉ាងទៀតស្រីស្នេហ៍ខាងក្រៅរបស់កូន គេគ្រាន់តែអាចផ្តល់សេក្តីសុខឲ្យកូនក្នុងរយៈពេលខ្លីតែប៉ុណ្ណោះ ឯភរិយារបស់កូននឹងផ្តល់សេក្តីសុខឲ្យកូនថិតថេររហូត។
កូនត្រូវដឹងថា ក្នុងរយៈពេលនាងមានផ្ទៃពោះ គឺជារយៈពេលដែលពិបាកបំផុតសម្រាប់ភរិយារបស់កូន។ នាងត្រូរែកពុនឧបសគ្គ ឆ្លងកាត់គ្រោះថ្នាក់ដើម្បីនាំយកទេវបុត្រ ទេពធីតាជាទីស្រលាញ់មកជូនគ្រួសារ។
ហេតុនេះហើយ ចូរកូនកុំដកដង្ហើមធំពេលឃើញប្រពន្ធមិនស្អាតដូចស្រីក្រមុំ កុំធុញទ្រាន់ពេលឃើញរូបកាយរបស់នាងប្រែប្រួល កុំខឹងពេលគេងជិតប្រពន្ធតែមិនអាចធ្វើអ្វីបាន។ ចូរកូនធ្វើចិត្តឲ្យសប្បាយក្នុងនាមជាឪពុកម្តាយវិញទើបជាការប្រសើរ ហើយវាពិតជាមានអត្ថន័យណាស់នៅក្នុងជីវិតគ្រួសាររបស់កូន។
" ស្រ្តីគ្រប់រូបប្រៀបបានដូចបុប្ផា សម្រាប់ស្រលាញ់ មិនមែនសម្រាប់យល់ទេ ប៉ុន្តែបើកូនមិនយល់ កូនក៏មិនអាចស្រលាញ់បុប្ផានោះបានបានដែរ"។ អតីតកាលបានកន្លងផុតទៅ យើងរស់នៅជាមួយបច្ចុប្បន្ន ប្រសិនបើប្រពន្ធរបស់កូនធ្លាប់មានអតីតកាលមិនល្អ កូនក៏មិនចាំបាច់រំឭកវាមកវិញដែរ ព្រោះនាងមិនអាចត្រឡប់ទៅរស់នៅក្នុងគ្រាកន្លងបានទេ។ ពេលកូនសម្រេចចិត្តចូលរោងការជាមួយនាង គឺបានន័យថាកូនព្រមទទួលយកអ្វីៗគ្រប់យ៉ាងដែលនាងមាន។ ចូរស្រលាញ់នាងដោយចិត្តមេត្តា និងក្តីស្រលាញ់ពិតចេញពីដួងចិត្ត ។ ទោះជានាងមិននិយាយចេញ តែក្នុងចិត្តនាងនឹងស្រលាញ់កូនអស់មួយជីវិត សេក្តីស្រលាញ់ដែលរួមទាំង ការដឹងគុណ និងការគោរពដ៏ស្មោះត្រង់របស់នាង៕
ប្រភពពី ហ្វេសប៊ុក