27/04/2026
នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦ លោក ជាម ចាន់គ្រឹស្នា អនុប្រធានមន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍រាជធានីភ្នំពេញ បានសហការជាមួយអនុគណ:កម្មាធិការវិនិយោគរដ្ឋបាលរាជធានីភ្នំពេញ និងក្រុមការងារតាមមន្ទីរជំនាញចុះពិនិត្យទីតាំងជាក់ស្តែងសំណើសុំវិនិយោគបង្កើត រោងចក្រចំនួន ០១ គម្រោង គឺរោងចក្រផលិតខ្សែភ្លើង និងផ្តុំដំឡើងសម្ភារៈបរិក្ខារអគ្គិសនី របស់ក្រុមហ៊ុន YE SHI AN GE (CAMBODIA) ELECTRIC APPLIANCE CO., LTD.។ ស្ថិតនៅក្បាលដីលេខ២ ភូមិទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ (អតីតសង្កាត់ចោមចៅ ខណ្ឌដង្កោ) រាជធានីភ្នំពេញ។