អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន National Authority for Combating Drugs

  • Home
  • Cambodia
  • Ville de Phnom Penh
  • អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន National Authority for Combating Drugs

អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន National Authority for Combating Drugs Together for Drug Free Cambodia.

ខេត្តព្រះសីហនុ ៖ នាព្រឹកថ្ងៃសៅរ៍ ៨រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្...
06/09/2026

ខេត្តព្រះសីហនុ ៖ នាព្រឹកថ្ងៃសៅរ៍ ៨រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការនៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានចូលរួមជា គណៈអធិបតីសិក្ខាសាលាផ្សព្វផ្សាយអប់រំស្តីពី “ការលើកកម្ពស់ការយល់ដឹងពីផលប៉ះពាល់ នៃការប្រើប្រាស់គ្រឿងញៀន App NoDrug និងច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន ក្នុងវិស័យអន្តរសាសនា”។

វិធីនេះប្រព្រឹត្តទៅក្រោមអធិបតី ឯកឧត្តម ឆាយ វណ្ណា សមាជិកព្រឹទ្ធសភា ហើយមានការអញ្ជើញចូលរួមពី ឯកឧត្តម នៃ គង់ អភិបាលរង និងជាប្រធានលេខាធិការដ្ឋានគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្តព្រះសីហនុ ព្រមទាំង ឯកឧត្តម អស់លោក តំណាងក្រសួង ស្ថាប័ន អង្គភាព និងតំណាងសាសនាទាំង៥ នៅខេត្តព្រះសីហនុ សរុបចំនួន ៥០០ អង្គ/នាក់ ។

ថ្លែងក្នុងនាមឯកឧត្តម សន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រីប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្នុងឱកាសនោះ ឯកឧត្តម នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ បានថ្លែងនូវអំណរគុណ កោតសរសើរ ចំពោះគ្រប់ភាគីពាក់ព័ន្ធទាំងអស់ដែលបាន ចូលរួមសកម្មភាពប្រយុទ្ធប្រឆាំងគ្រឿងញៀន និងសូមឱ្យតំណាងសាសនាដែលជាសិក្ខាកាមទាំងអស់យកចំណេះដឹងពីបញ្ហាគ្រឿងញៀន App NoDrug ដែលទទួលបានពីសិក្ខាសាលានេះ ទៅផ្សព្វផ្សាយបន្ត ដល់បរិស័ទរបស់ខ្លួន ពិសេសយុវជនគ្រប់ក្រុមគ្រួសារ និងប្រើប្រាស់App NoDrug ដើម្បីចំណេះដឹង និងរាយការណ៍យកគ្រឿងញៀនចេញពីសហគមន៍។

ក្រោយពលរដ្ឋរាយការណ៍តាម App NoDrug! កម្លាំងនគរបាលឃាត់ខ្លួនជនសង្ស័យ​ចំនួន​ ២នាក់​ នៅ​ស្រុកកំពង់សៀម ខេត្តកំពង់ចាម ពាក់ព័ន្ធ...
05/09/2026

ក្រោយពលរដ្ឋរាយការណ៍តាម App NoDrug! កម្លាំងនគរបាលឃាត់ខ្លួនជនសង្ស័យ​ចំនួន​ ២នាក់​ នៅ​ស្រុកកំពង់សៀម ខេត្តកំពង់ចាម ពាក់ព័ន្ធករណីគ្រឿងញៀន

(ខេត្តកំពង់ចាម)៖ នៅថ្ងៃទី៥ ខែកញ្ញា​ ឆ្នាំ២០២៦ ក្រោយពីកម្លាំងសមត្ថកិច្ចរបស់អនុគណៈកម្មការប្រចាំបញ្ជា២៤ម៉ោង បានទទួលព័ត៌មានតាមរយៈកម្មវិធីទូរស័ព្ទដៃ NoDrug ថាមានករណី​ ជួញដូរ​ និង​ប្រើ​ប្រាស់​ដោយ​ខុសច្បាប់នូវសារធាតុញៀន នៅចំណុចតាមផ្លូវ ស្ថិតក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកកំពង់សៀម ខេត្តកំពង់ចាម ​ បានទំនាក់ទំនងជាមួយកម្លាំងគណៈកម្មការគ្រប់គ្រងកម្មវិធីទូរស័ព្ទ NoDrug និងបញ្ជូនព័ត៌មានភ្លាមៗ ទៅកាន់សមត្ថកិច្ចជំនាញនៅមូលដ្ឋាន។

ឯកឧត្តម ឧត្ដមសេនីយ៍ទោ ឃន តារាសម្បត្តិ អគ្គលេខាធិការរង និងជាប្រធានអនុគណៈកម្មការប្រចាំបញ្ជា២៤ម៉ោង បានបញ្ជាកម្លាំងអនុគណៈកម្មការសហការ និងផ្តល់ព័ត៌មានដល់​ កម្លាំង​ជំនាញខេត្តនិងមានការណែនាំពីលោក ឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការខេត្ត និងមានការឯកភាពពី ឯកឧត្តម កែវ សុជាតិ ព្រះរាជអាជ្ញា កម្លាំងជំនាញខេត្ត រួមជាមួយកម្លាំងជំនាញស្រុកកំពង់សៀម ដឹកនាំដោយលោក វរសេនីយ៍ទោ សយ សុវាសនា នាយរងការិយាល័យ បាន​បញ្ជា​កម្លាំង​ជំនាញ​នៃអធិការ​ដ្ឋាន​នគរ​បាល​ស្រុកកំពង់សៀម បានចុះដល់ទីតាំងប្រតិបត្តិការបង្ក្រាបករណី​ ជួញដូរ​ និង​ប្រើ​ប្រាស់​ដោយខុសច្បាប់នូវ​សារធាតុ​ញៀន​ ក្នុង​បទល្មើស​ជាក់ស្ដែង​ និង​បាន​ធ្វើ​តេស្ត​ទឹក​នោម​ស្វែង​រក​សារធាតុ​ញៀន​ ជា​លទ្ធផល​វិជ្ជមាន​ (+)​ ចំនួន​ ​២នាក់​ និង​បាន​ឃាត់​ខ្លួន​ជន​សង្ស័យ​ចំនួន​ ២នាក់​។

វត្ថុ​តាង​ចាប់​យក​ -​ ម្សៅក្រាមពណ៌សសង្ស័យជាថ្នាំញៀនចំនួន ៤កញ្ចប់ និងទូរស័ព្ទដៃចំនួន ២គ្រឿង ។

បច្ចុប្បន្នជនសង្ស័យខាងលេី​ និង​វត្ថុ​តាង​ត្រូវ​បាន​កសាងសំណុំ​រឿង​បញ្ជូន​​ ចាត់ការតាមនីតិវិធីច្បាប់៕

ក្រោយពលរដ្ឋរាយការណ៍តាម App NoDrug! កម្លាំងនគរបាលឃាត់ខ្លួនជនសង្ស័យ​ចំនួន​ ១នាក់​ នៅ​ក្រុង​ប៉ោយប៉ែត​ ខេត្ត​បន្ទាយមានជ័យ​ ព...
05/09/2026

ក្រោយពលរដ្ឋរាយការណ៍តាម App NoDrug! កម្លាំងនគរបាលឃាត់ខ្លួនជនសង្ស័យ​ចំនួន​ ១នាក់​ នៅ​ក្រុង​ប៉ោយប៉ែត​ ខេត្ត​បន្ទាយមានជ័យ​ ពាក់ព័ន្ធករណីគ្រឿងញៀន

(ខេត្តបន្ទាយមានជ័យ​​)៖ នៅថ្ងៃទី៥ ខែកញ្ញា​ ឆ្នាំ២០២៦ ក្រោយពីកម្លាំងសមត្ថកិច្ចរបស់អនុគណៈកម្មការប្រចាំបញ្ជា២៤ម៉ោង បានទទួលព័ត៌មានតាមរយៈកម្មវិធីទូរស័ព្ទដៃ NoDrug ថាមានករណី​ ជួញដូរ​ និង​ប្រើ​ប្រាស់​ដោយ​ខុសច្បាប់នូវសារធាតុញៀន នៅចំណុច​ភូមិ​ប្រជាធម្មលិច​ សង្កាត់​ផ្សារ​កណ្ដាល​ ក្រុង​ប៉ោយប៉ែត​ ខេត្តបន្ទាយមានជ័យ​ បានទំនាក់ទំនងជាមួយកម្លាំងគណៈកម្មការគ្រប់គ្រងកម្មវិធីទូរស័ព្ទ NoDrug និងបញ្ជូនព័ត៌មានភ្លាមៗ ទៅកាន់សមត្ថកិច្ចជំនាញនៅមូលដ្ឋាន។

ឯកឧត្តម ឧត្ដមសេនីយ៍ទោ ឃន តារាសម្បត្តិ អគ្គលេខាធិការរង និងជាប្រធានអនុគណៈកម្មការប្រចាំបញ្ជា២៤ម៉ោង បានបញ្ជាកម្លាំងអនុគណៈកម្មការសហការ និងផ្តល់ព័ត៌មានដល់​ កម្លាំង​ជំនាញ​ដោយមានការដឹកនាំ​ដោយលោក​ឧត្ដមសេនីយ៍​ត្រី​ ធិន​ សុិនដេត​ ស្នងការ​រង​ ផែន​ការ​ងារ​ប្រឆាំង​គ្រឿងញៀន​ នៃស្នង​ការ​ដ្ឋាន​នគរ​បាល​ខេត្ត​បន្ទាយមានជ័យ​ បាន​បញ្ជា​កម្លាំង​ជំនាញ​នៃអធិការ​ដ្ឋាន​នគរ​បាល​ក្រុង​ប៉ោយប៉ែត​ បានចុះដល់ទីតាំងប្រតិបត្តិការបង្ក្រាបករណី​ ជួញដូរ​ និង​ប្រើ​ប្រាស់​ដោយខុសច្បាប់នូវ​សារធាតុ​ញៀន​ ក្នុង​បទល្មើស​ជាក់ស្ដែង​ និង​បាន​ធ្វើ​តេស្ត​ទឹក​នោម​ស្វែង​រក​សារធាតុ​ញៀន​ ជា​លទ្ធផល​វិជ្ជមាន​ (+)​ ចំនួន​ ​១នាក់​ និង​បាន​ឃាត់​ខ្លួន​ជន​សង្ស័យ​ចំនួន​ ១នាក់​។

វត្ថុ​តាង​ចាប់​យក​ -​ ម្សៅ​ក្រាមពណ៏​ សថ្លា​ សង្ស័យ​ជា​សារធាតុ​ញៀន​ចំនួន​ ៤កូន​ថង់​។

បច្ចុប្បន្នជនសង្ស័យខាងលេី​ និង​វត្ថុ​តាង​ត្រូវ​បាន​កសាងសំណុំ​រឿង​បញ្ជូន​​ ចាត់ការតាមនីតិវិធីច្បាប់៕

ក្រោយពលរដ្ឋរាយការណ៍តាម App NoDrug! កម្លាំងនគរបាលឃាត់ខ្លួនជនសង្ស័យ​ចំនួន​ ៣នាក់​ នៅ​ស្រុក​ម៉ាឡៃ​ ខេត្ត​បន្ទាយមានជ័យ​ ពាក់...
05/09/2026

ក្រោយពលរដ្ឋរាយការណ៍តាម App NoDrug! កម្លាំងនគរបាលឃាត់ខ្លួនជនសង្ស័យ​ចំនួន​ ៣នាក់​ នៅ​ស្រុក​ម៉ាឡៃ​ ខេត្ត​បន្ទាយមានជ័យ​ ពាក់ព័ន្ធករណីគ្រឿងញៀន

(ខេត្តបន្ទាយមានជ័យ​​)៖ នៅថ្ងៃទី៥ ខែកញ្ញា​ ឆ្នាំ២០២៦ ក្រោយពីកម្លាំងសមត្ថកិច្ចរបស់អនុគណៈកម្មការប្រចាំបញ្ជា២៤ម៉ោង បានទទួលព័ត៌មានតាមរយៈកម្មវិធីទូរស័ព្ទដៃ NoDrug ថាមានករណី​ ជួញដូរ​ និង​ប្រើ​ប្រាស់​ដោយ​ខុសច្បាប់នូវសារធាតុញៀន នៅចំណុច​ភូមិ​ចាន់​គីរី​ ឃុំ​អូរ​ស្រឡៅ​​ ស្រុក​ម៉ាឡៃ​ខេត្តបន្ទាយមានជ័យ​ បានទំនាក់ទំនងជាមួយកម្លាំងគណៈកម្មការគ្រប់គ្រងកម្មវិធីទូរស័ព្ទ NoDrug និងបញ្ជូនព័ត៌មានភ្លាមៗ ទៅកាន់សមត្ថកិច្ចជំនាញនៅមូលដ្ឋាន។

ឯកឧត្តម ឧត្ដមសេនីយ៍ទោ ឃន តារាសម្បត្តិ អគ្គលេខាធិការរង និងជាប្រធានអនុគណៈកម្មការប្រចាំបញ្ជា២៤ម៉ោង បានបញ្ជាកម្លាំងអនុគណៈកម្មការសហការ និងផ្តល់ព័ត៌មានដល់​ កម្លាំង​ជំនាញ​ផ្នែក​ប្រឆាំង​គ្រឿងញៀន​ នៃស្នង​ការ​ដ្ឋាន​នគរ​បាល​ខេត្ត​បន្ទាយមានជ័យ​ បាន​បញ្ជា​កម្លាំង​ជំនាញ​នៃអធិការ​ដ្ឋាន​នគរ​បាល​ស្រុក​ម៉ាឡៃ​ បានចុះដល់ទីតាំងប្រតិបត្តិការបង្ក្រាបករណី​ ជួញដូរ​ និង​ប្រើ​ប្រាស់​ដោយខុសច្បាប់នូវ​សារធាតុ​ញៀន​ ក្នុង​បទល្មើស​ជាក់ស្ដែង​ និង​បាន​ធ្វើ​តេស្ត​ទឹក​នោម​ស្វែង​រក​សារធាតុ​ញៀន​ ជា​លទ្ធផល​វិជ្ជមាន​ (+)​ ចំនួន​ ​២នាក់​ ប្រុស​ និង​បាន​ឃាត់​ខ្លួន​ជន​សង្ស័យ​ចំនួន​ ៣នាក់​ (ស្រី​ ១នាក់​)។

វត្ថុ​តាង​ចាប់​យក​ -​ ថង់​ប្លាស្ទិក​តូច​មួយ​ចំនួន​ ។

បច្ចុប្បន្នជនសង្ស័យខាងលេី​ ត្រូវ​បាន​កសាងសំណុំ​រឿង​បញ្ជូន​​ ចាត់ការតាមនីតិវិធីច្បាប់៕

ក្រោយពលរដ្ឋរាយការណ៍តាម App NoDrug! កម្លាំងនគរបាលឃាត់ខ្លួនជនសង្ស័យ​ចំនួន​ ១នាក់​ ​នៅស្រុក​មោងឬស្សី​ ខេត្ត​បាត់ដំបង​ ពាក់ព...
05/09/2026

ក្រោយពលរដ្ឋរាយការណ៍តាម App NoDrug! កម្លាំងនគរបាលឃាត់ខ្លួនជនសង្ស័យ​ចំនួន​ ១នាក់​ ​នៅស្រុក​មោងឬស្សី​ ខេត្ត​បាត់ដំបង​ ពាក់ព័ន្ធករណីគ្រឿងញៀន

(ខេត្តបាត់​ដំបង​)៖ នៅថ្ងៃទី៤ ខែកញ្ញា​ ឆ្នាំ២០២៦ ក្រោយពីកម្លាំងសមត្ថកិច្ចរបស់អនុគណៈកម្មការប្រចាំបញ្ជា២៤ម៉ោង បានទទួលព័ត៌មានតាមរយៈកម្មវិធីទូរស័ព្ទដៃ NoDrug ថាមានករណី​ ​ប្រេី​ប្រាស់​ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុច​ក្រុម​ទី៦​ភូមិ​ដេីម​ដូង ឃុំមោង ស្រុក​មោងឬស្សី​​​​ ខេត្តបាត់​ដំបង​ បានទំនាក់ទំនងជាមួយកម្លាំងគណៈកម្មការគ្រប់គ្រងកម្មវិធីទូរស័ព្ទ NoDrug និងបញ្ជូនព័ត៌មានភ្លាមៗ ទៅកាន់សមត្ថកិច្ចជំនាញនៅមូលដ្ឋាន។

ឯកឧត្តម ឧត្ដមសេនីយ៍ទោ ឃន តារាសម្បត្តិ អគ្គលេខាធិការរង និងជាប្រធានអនុគណៈកម្មការប្រចាំបញ្ជា២៤ម៉ោង បានបញ្ជាកម្លាំងអនុគណៈកម្មការសហការ និងផ្តល់ព័ត៌មានដល់កម្លាំងជំនាញដោយមានការដឹកនាំដោយលោក​ វរសេនីយ៍ឯក​ សុខ​ និមល​ ស្នងការរង​ ផែនការងារ​ប្រឆាំង​គ្រឿងញៀន​ សហការជាមួយ​កម្លាំង​ជំនាញ​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ សហការ​ជាមួយ​អធិការ​ដ្ឋាន​នគរ​បាល​ស្រុក​មោងឬស្សី​​​​​​​​​​​ បានចុះដល់ទីតាំងប្រតិបត្តិការបង្ក្រាបករណី​ ​ប្រេី​ប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​ ក្នុង​បទល្មើស​ជាក់ស្ដែង​ និង​បាន​ធ្វើ​តេស្ត​ទឹក​នោម​ស្វែង​រក​សារធាតុ​ញៀន​ ជា​លទ្ធផល​វិជ្ជមាន​(+)​​ និង​បាន​ឃាត់​ខ្លួន​ជន​សង្ស័យ​ចំនួន​ ១នាក់​។

បច្ចុប្បន្នជនសង្ស័យខាងលេី​ ត្រូវ​បាន​កសាងសំណុំ​រឿង​ បញ្ជូន​ទៅតុលាការចាត់ការតាមនីតិវិធីច្បាប់៕

ក្រោយពលរដ្ឋរាយការណ៍តាម App NoDrug! កម្លាំងនគរបាលឃាត់ខ្លួនជនសង្ស័យ​ចំនួន​ ១នាក់​ ​នៅស្រុក​បាណន់​ ខេត្ត​បាត់ដំបង​ ពាក់ព័ន្...
05/09/2026

ក្រោយពលរដ្ឋរាយការណ៍តាម App NoDrug! កម្លាំងនគរបាលឃាត់ខ្លួនជនសង្ស័យ​ចំនួន​ ១នាក់​ ​នៅស្រុក​បាណន់​ ខេត្ត​បាត់ដំបង​ ពាក់ព័ន្ធករណីគ្រឿងញៀន

(ខេត្តបាត់​ដំបង​)៖ នៅថ្ងៃទី៤ ខែកញ្ញា​ ឆ្នាំ២០២៦ ក្រោយពីកម្លាំងសមត្ថកិច្ចរបស់អនុគណៈកម្មការប្រចាំបញ្ជា២៤ម៉ោង បានទទួលព័ត៌មានតាមរយៈកម្មវិធីទូរស័ព្ទដៃ NoDrug ថាមានករណី​ ​ប្រេី​ប្រាស់​ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុច​ភូមិ​សំរោង​ ឃុំស្នឹង​ ស្រុក​បាណន់​​​ ខេត្តបាត់​ដំបង​ បានទំនាក់ទំនងជាមួយកម្លាំងគណៈកម្មការគ្រប់គ្រងកម្មវិធីទូរស័ព្ទ NoDrug និងបញ្ជូនព័ត៌មានភ្លាមៗ ទៅកាន់សមត្ថកិច្ចជំនាញនៅមូលដ្ឋាន។

ឯកឧត្តម ឧត្ដមសេនីយ៍ទោ ឃន តារាសម្បត្តិ អគ្គលេខាធិការរង និងជាប្រធានអនុគណៈកម្មការប្រចាំបញ្ជា២៤ម៉ោង បានបញ្ជាកម្លាំងអនុគណៈកម្មការសហការ និងផ្តល់ព័ត៌មានដល់កម្លាំងជំនាញដោយមានការដឹកនាំដោយលោក​ វរសេនីយ៍ឯក​ សុខ​ និមល​ ស្នងការរង​ ផែនការងារ​ប្រឆាំង​គ្រឿងញៀន​ សហការជាមួយ​កម្លាំង​ជំនាញ​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ សហការ​ជាមួយ​អធិការ​ដ្ឋាន​នគរ​បាល​ស្រុក​បាណន់​​​​​​​​​​ បានចុះដល់ទីតាំងប្រតិបត្តិការបង្ក្រាបករណី​ ​ប្រេី​ប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​ ក្នុង​បទល្មើស​ជាក់ស្ដែង​ និង​បាន​ធ្វើ​តេស្ត​ទឹក​នោម​ស្វែង​រក​សារធាតុ​ញៀន​ ជា​លទ្ធផល​វិជ្ជមាន​(+)​​ និង​បាន​ឃាត់​ខ្លួន​ជន​សង្ស័យ​ចំនួន​ ១នាក់​។

វត្ថុ​តាង​ចាប់​យក​ -​ សម្ភារៈ​សម្រាប់​ប្រើ​ប្រាស់​គ្រឿង​ញៀន​មួយ​ចំនួន​ ,​ ទូរស័ព្ទ​ដៃ​ចំនួន​ ១គ្រឿង​។

បច្ចុប្បន្នជនសង្ស័យខាងលេី​ និង​វត្ថុ​តាង​ត្រូវ​បាន​កសាងសំណុំ​រឿង​ បញ្ជូន​ទៅតុលាការចាត់ការតាមនីតិវិធីច្បាប់៕

នគរបាលឃាត់ខ្លួនជនសង្ស័យចំនួន​ ២នាក់ នៅ​សង្កាត់​១ ក្រុងព្រះសីហនុ​ ខេត្តព្រះសីហនុ ពាក់ព័ន្ធករណីគ្រឿងញៀន ក្រោយពលរដ្ឋរាយការណ...
05/09/2026

នគរបាលឃាត់ខ្លួនជនសង្ស័យចំនួន​ ២នាក់ នៅ​សង្កាត់​១ ក្រុងព្រះសីហនុ​ ខេត្តព្រះសីហនុ ពាក់ព័ន្ធករណីគ្រឿងញៀន ក្រោយពលរដ្ឋរាយការណ៍តាម App NoDrug

(ខេត្តព្រះសីហនុ)៖ នៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៦ ក្រោយពីកម្លាំងសមត្ថកិច្ចរបស់អនុគណៈកម្មការប្រចាំបញ្ជា២៤ម៉ោង បានទទួលព័ត៌មានតាមរយៈកម្មវិធីទូរស័ព្ទដៃ NoDrug ថាមានករណី ជួញដូរខុសច្បាប់នូវសារធាតុញៀន នៅចំណុចភូមិ​៣ សង្កាត់១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ទំនាក់ទំនងជាមួយកម្លាំងគណៈកម្មការគ្រប់គ្រងកម្មវិធីទូរស័ព្ទ NoDrug និងបញ្ជូនព័ត៌មានភ្លាមៗ ទៅកាន់សមត្ថកិច្ចជំនាញនៅមូលដ្ឋាន។

ឯកឧត្តម ឧត្ដមសេនីយ៍ទោ ឃន តារាសម្បត្តិ អគ្គលេខាធិការរង និងជាប្រធានអនុគណៈកម្មការប្រចាំបញ្ជា២៤ម៉ោង បានបញ្ជាកម្លាំងអនុគណៈកម្មការ សហការនិងផ្តល់ព័ត៌មានដល់កម្លាំងជំនាញ ដោយមានការដឹកនាំដោយលោក​វរសេនីយ៍ឯក​ កាន់​ វណ្ណា ស្នងការរងទទួលផែនការងារប្រឆាំងគ្រឿងញៀន​ និងមានការសម្របសម្រួលនីតិវិធីពីឯកឧត្ដម ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូង​ អធិការដ្ឋាននគរបាលក្រុង​ បើកប្រតិបត្តិការបង្ក្រាបករណីនេះ​ និងបានឃាត់ខ្លួនជនសង្ស័យចំនួន​ ២នាក់។
វត្ថុតាងចាប់យក​ ម្សៅក្រាមសថ្លាសង្ស័យសារធាតុញៀនចំនួន ០១កញ្ចប់​ ទូរស័ព្ទចំនួន ២គ្រឿង ថង់សម្រាប់វិចខ្ចប់គ្រឿងញៀនមួយចំនួន​ លុយចំនួន២២០.០០០ (ម្ភៃពីរមុឺនរៀល)។ បច្ចុប្បន្នជនសង្ស័យខាងលេី​ ត្រូវបានកម្លាំងជំនាញចាត់ការតាមនីតិវិធីច្បាប់បន្ត៕

ក្រោយពលរដ្ឋរាយការណ៍តាមកម្មវិធី NoDrug កម្លាំងនគរបាលឃាត់ខ្លួនជនសង្ស័យ ៥នាក់ នៅស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ពាក់ព័ន្ធករណីគ្...
05/09/2026

ក្រោយពលរដ្ឋរាយការណ៍តាមកម្មវិធី NoDrug កម្លាំងនគរបាលឃាត់ខ្លួនជនសង្ស័យ ៥នាក់ នៅស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ពាក់ព័ន្ធករណីគ្រឿងញៀន

(ខេត្តកំពង់ស្ពឺ)៖ នៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៦ ក្រោយពីកម្លាំងសមត្ថកិច្ចនៃអនុគណៈកម្មការប្រចាំបញ្ជា ២៤ម៉ោង បានទទួលព័ត៌មានតាមរយៈកម្មវិធីទូរស័ព្ទដៃ NoDrug ថា មានករណីប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចភូមិដំឡូងខ្យារ ឃុំព្នាយ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ កម្លាំងអនុគណៈកម្មការបានទំនាក់ទំនងជាមួយក្រុមការងារគ្រប់គ្រងកម្មវិធីទូរស័ព្ទដៃ NoDrug និងបញ្ជូនព័ត៌មានភ្លាមៗទៅកាន់សមត្ថកិច្ចជំនាញនៅមូលដ្ឋាន។

ឯកឧត្តម ឧត្តមសេនីយ៍ទោ ឃន តារាសម្បត្តិ អគ្គលេខាធិការរង និងជាប្រធានអនុគណៈកម្មការប្រចាំបញ្ជា ២៤ម៉ោង បានបញ្ជាឱ្យកម្លាំងអនុគណៈកម្មការសហការ និងផ្តល់ព័ត៌មានដល់កម្លាំងជំនាញ។ កម្លាំងមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើស នៃកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានសហការជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងច្បារមន និងមានការសម្របសម្រួលនីតិវិធីពីឯកឧត្តមព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្ត។

កម្លាំងកងរាជអាវុធហត្ថជំនាញបានចុះទៅដល់ទីតាំង និងបង្ក្រាបករណីនេះ ដោយឃាត់ខ្លួនជនសង្ស័យបានចំនួន ៥នាក់។

វត្ថុតាងដែលដកហូតបាន រួមមាន៖
• ខ្សៀជក់គ្រឿងញៀន ចំនួន ២ដើម
• ដាវ ចំនួន ១ដើម
• ជញ្ជីងថ្លឹងគ្រឿងញៀន ចំនួន ១គ្រឿង
• ឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួន

បច្ចុប្បន្នជនសង្ស័យត្រូវបានកម្លាំងជំនាញកសាងសំណុំរឿង ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕

វគ្គបណ្តុះបណ្តាលស្ដីពី «ការត្រួតពិនិត្យបទល្មើសគ្រឿងញៀន» នៅទីក្រុងតូក្យូ ប្រទេសជប៉ុន====================ទីក្រុងតូក្យូ៖ នា...
04/09/2026

វគ្គបណ្តុះបណ្តាលស្ដីពី «ការត្រួតពិនិត្យបទល្មើសគ្រឿងញៀន» នៅទីក្រុងតូក្យូ ប្រទេសជប៉ុន
====================
ទីក្រុងតូក្យូ៖ នាថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីថ្នាក់ដឹកនាំ នៃអគ្គលេខាធិការដ្ឋាន អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានចាត់បញ្ជូន មន្ត្រីជំនាញ នៃនាយកដ្ឋានអនុវត្តច្បាប់ ចូលរួមក្នុងវគ្គបណ្តុះបណ្តាលស្តីពី «ការត្រួតពិនិត្យបទល្មើសគ្រឿងញៀន» (Control of Drug Offences) ដែលមានរយៈពេល២សប្ដាហ៍ចាប់ពីថ្ងៃទី២០ ខែសីហា ដល់ថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៦ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន។

វគ្គបណ្តុះបណ្តាលនេះ រៀបចំឡើងក្នុងគោលបំណង ចែករំលែកបទពិសោធន៍ជាក់ស្តែង ពង្រឹងសមត្ថភាពលើជំនាញស៊ើបអង្កេត ការរឹតបន្តឹងនិងទប់ស្កាត់ការចរាចរគ្រឿងញៀនតាមច្រកព្រំដែន ព្រមទាំងបង្កើនកិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងរវាងបណ្តាប្រទេសក្នុងតំបន់ និងអន្តរជាតិ។

ក្នុងឱកាសនោះ តំណាងសិក្ខាកាមកម្ពុជា បានឡើងធ្វើបទបង្ហាញអំពី «របាយការណ៍ស្ថានភាពគ្រឿងញៀននៅកម្ពុជា» (Country Report) ដោយបានរំលេចពីលទ្ធផលការងារ បទពិសោធន៍ល្អៗ និងខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការទប់ស្កាត់ និងបង្ក្រាបបទល្មើសគ្រឿងញៀន ផងដែរ។

វគ្គបណ្តុះបណ្តាលនេះ រៀបចំឡើងដោយទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន (JICA) សហការជាមួយភ្នាក់ងារនគរបាលជាតិជប៉ុន (NPA) ដោយមានការចូលរួមពីមន្ត្រីអនុវត្តច្បាប់សរុបចំនួន ១៤ រូប មកពី ១៣ ប្រទេស រួមមាន៖ កម្ពុជា, ហ្វីជី, ហ្ស៊កដានី, លីបេរីយា, ម៉ាឡេស៊ី, ម៉ាល់ឌីវ, មីក្រូណេស៊ី, នីហ្សេរីយា, សាម៉ូអា, ស្រីលង្កា, អ៊ុយក្រែន, អេត្យូពី និងតៃវ៉ាន់។

រាជធានីភ្នំពេញ ៖ នៅព្រឹកថ្ងៃសុក្រ ៧រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៦ នៅសា...
04/09/2026

រាជធានីភ្នំពេញ ៖ នៅព្រឹកថ្ងៃសុក្រ ៧រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៦ នៅសាលប្រជុំ នៃអគ្គលេខាធិការដ្ឋាន ឯកឧត្តម នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យ និងពិភាក្សាលើវឌ្ឍនភាពការងារ ត្រៀមធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំអន្តរជាតិត្រីភាគី កម្ពុជា-វៀតណាម-ឡាវ លើកទី១៩ និងកិច្ចប្រជុំទ្វេភាគី កម្ពុជា-ចិន លើកទី១៣ ស្តីពីកិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំងគ្រឿងញៀននិងពិភាក្សាលើការងារត្រៀមលក្ខណៈឱ្យបានល្អប្រសើរ និងជោគជ័យ នាពេលខាងមុខ។

កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ អគ្គលេខាធិការរង លោកប្រធាននាយកដ្ឋាន/មន្ទីរ និងមន្ត្រីជំនាញពាក់ព័ន្ធ នៃ អ.ជ.ប.គ.ញ.។

Address

មានទីតាំងនៅមហាវិថីនរោត្តម ក្នុងបរិវេណក្រសួងមហាផ្ទៃ អាគារ J
Ville De Phnom Penh

Alerts

Be the first to know and let us send you an email when អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន National Authority for Combating Drugs posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន National Authority for Combating Drugs:

Shortcuts

Share