27/08/2026
នៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ ទីភ្នាក់ងារជាតិបញ្ជាក់ចំណាយ (ទ.ជ.ប.) បានចូលរួមសហការជាមួយនឹងមូលនិធិកូរ៉េសម្រាប់ការថែទាំសុខភាពអន្តរជាតិ (KOFIH) និងសាកលវិទ្យាល័យជាតិសេអ៊ូល (SNU Health) ក្នុងការរៀបចំវេទិកាស្តីពីការគ្របដណ្តប់សុខភាពជាសកល និងការទិញជាយុទ្ធសាស្ត្រ ឆ្នាំ២០២៦ (UHC and Strategic Purchasing Forum 2026)។
វេទិកានេះបានផ្តល់ឱកាសសម្រាប់ភាគីពាក់ព័ន្ធក្នុងការពិភាក្សា ផ្លាស់ប្តូរទស្សនៈ រួមទាំងចែករំលែកបទពិសោធន៍ និងចំណេះដឹងនានាស្តីពីការគ្របដណ្តប់សុខភាពជាសកល (UHC), ការទិញជាយុទ្ធសាស្ត្រ, និងហិរញ្ញប្បទានសុខាភិបាល ដើម្បីរួមចំណែកពង្រឹងប្រព័ន្ធសុខាភិបាល និងការគាំពារសុខភាពសង្គមនៅកម្ពុជាឱ្យកាន់តែមានប្រសិទ្ធភាព ព្រមទាំងប្រកបដោយគុណភាព។
វេទិកានេះត្រូវបានចូលរួមដោយតំណាងស្ថាប័ន និងដៃគូអភិវឌ្ឍន៍ពាក់ព័ន្ធសំខាន់ៗ រួមមាន ក្រសួងសុខាភិបាល, លេខាធិការដ្ឋានអនុគណៈកម្មាធិការទទួលបន្ទុកការគ្របដណ្តប់សុខភាពជាសកលនៅកម្ពុជា (លេខាធិការដ្ឋាន គ.ស.ស), បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.), អង្គការសុខភាពពិភពលោក (WHO), ធនាគារពិភពលោក (World Bank), មូលនិធិហិរញ្ញប្បទានសកល (GFF), GIZ កម្ពុជា, មូលនិធិកូរ៉េសម្រាប់ការថែទាំសុខភាពអន្តរជាតិ (KOFIH) និង SNU Health។
On 27 August 2026, the National Payment Certification Agency (NPCA) has jointly organized with the Korea Foundation for International Healthcare (KOFIH) and Seoul National University Health (SNU Health) for "the UHC and Strategic Purchasing Forum 2026."
The forum provided an opportunity for relevant stakeholders to engage in discussions and exchange perspectives, experiences, and knowledge on Universal Health Coverage (UHC), strategic purchasing, and health financing. These discussions aimed to contribute to strengthening Cambodia’s health system and social health protection system, enhancing their effectiveness and ensuring quality.
The forum brought together representatives from key government institutions and development partners, including the Ministry of Health, UHC Secretariat, National Social Security Fund (NSSF), World Health Organization (WHO), World Bank, Global Financing Facility (GFF), GIZ Cambodia, Korea Foundation for International Healthcare (KOFIH), and Seoul National University (SNU Health).
JOIN US:
Telegram: https://t.me/npca_1273
Instagram: https://www.instagram.com/npca.1273/
គេហទំព័រផ្លូវការ: https://npca.nspc.gov.kh/
#ទជប #ទីភ្នាក់ងារជាតិបញ្ជាក់ចំណាយ