National Employment Agency

National Employment Agency Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from National Employment Agency, Government Organization, No3, Russian Federation Boulevard, Toek Laak I, Phnom Penh, Toul Kork.
(259)

ទីភ្នាក់ងារជាតិមុខរបរ និងការងារ (National Employment Agency) ស្ថិតនៅក្រោមគណៈកម្មាធិការជាតិបណ្តុះបណ្តាល មានតួនាទី និងភារៈកិច្ច ក្នុងការផ្តល់សេវាការងារ និងព័ត៌មានទីផ្សារការងារនៅមួយកន្លែងងាយស្រួល ជូនប្រជាពលរដ្ឋ ដោយឥតគិតថ្លៃ។

អ្នកស្វែងរកការងារ និយោជក អ្នកផ្តល់ការបណ្តុះបណ្តាល និងសាធារណជនទូទៅអាចទទួលសេវាទាំងនេះតាមរយៈ៖
1-គេហទំព័រ៖ http://www.nea.gov.kh
2-មជ្ឈមណ្ឌលការងារ៖
-រាជធានីភ្នំពេញ ទូរស័ព្ទលេខៈ 023

6336002/016786655
-ខេត្តបាត់ដំបង ទូរស័ព្ទលេខៈ 053733111/016926655
-ខេត្តសៀមរាប ទូរស័ព្ទលេខៈ 063210277/016536655
-ខេត្តកំពត ទូរស័ព្ទលេខៈ 033210277/016506655
-ខេត្តកំពង់ចាម ទូរស័ព្ទលេខៈ 042210277/016656655
-ខេត្តស្វាយរៀង ទូរស័ព្ទលេខៈ 044715277/016646655
-ខេត្តតាកែវ ទូរស័ព្ទលេខៈ 032210277/016676655
-ខេត្តព្រៃវែង ទូរស័ព្ទលេខៈ 043210277/081786655
-ខេត្តកំពង់ធំ ទូរស័ព្ទលេខៈ 062210277/016836655

វេទិកាការងារ និងឱកាសកម្មសិក្សាការងារ នៅខេត្តស្វាយរៀង!នាថ្ងៃទី២៩-៣០ ខែឧសភា ឆ្នាំ២០២៦មជ្ឈមណ្ឌលការងារខេត្តស្វាយរៀង នៃទីភ្នា...
30/05/2026

វេទិកាការងារ និងឱកាសកម្មសិក្សាការងារ នៅខេត្តស្វាយរៀង!

នាថ្ងៃទី២៩-៣០ ខែឧសភា ឆ្នាំ២០២៦
មជ្ឈមណ្ឌលការងារខេត្តស្វាយរៀង នៃទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) បានរៀបចំវេទិកាការងារ ស្ដីពីឱកាសការងារ និងកម្មសិក្សាការងារ ដោយនាំយកឱកាសការងារសរុប ៣២៩កន្លែង និងមានក្រុមហ៊ុន សហគ្រាស រោងចក្រចំនួន ៦ ចូលរួមជួបសម្ភាសការងារភ្លាមៗនៅនឹងកន្លែង ផ្ដល់ឱកាសស្វែងរកការងារងាយស្រួល និងឆាប់រហ័សផ្ទាល់ដល់មូលដ្ឋាន នៅក្នុងបរិវេណវិទ្យស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនស្វាយរៀង ខេត្តស្វាយរៀង។ កម្មវិធីវេទិកាការងារនេះមានអ្នកចូលរួមចំនួន ២៨៩នាក់។

បងប្អូនប្រជាពលរដ្ឋ ដែលកំពុងស្វែងរកការងារ ឬចង់ផ្លាស់ប្តូរការងារនៅគ្រប់រាជធានី-ខេត្តទូទាំងប្រទេស សូមទាក់ទងមកកាន់ NEA តាមរយៈលេខ ១២៩៧ ឬ ០៧៧ ២៣២ ៣៧៨/ ០១៦ ៧៨៦ ៦៥៥ (Telegram) ឬ គេហទំព័រ www.nea.gov.kh និងទំព័រ Facebook (neakhmer)៕

30/05/2026

👉សូមអបអរសាទប្អូនស្រី ប្អូនប្រុសទាំងពីរ ដែលបានសម្ភាសជាប់ជាស្ថាពរនៅក្រុមហ៊ុន ស៊ិនគី ដែលមានទីតាំងនៅក្នុងខេត្តកំពង់ឆ្នាំង ក្នុងកម្មវិធីវេទិកាការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ កាលពីថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៦ នៅខេត្តពោធិ៍សាត់ ស្រុកភ្នំក្រវាញ។

វេទិកាការងារ និងឱកាសកម្មសិក្សាការងារ នៅខេត្តសៀមរាប!នាព្រឹកថ្ងៃសុក្រ ទី២៩ ខែឧសភា ឆ្នាំ២០២៦ ទីភ្នាក់ងារជាតិមុខរបរ និងការងា...
29/05/2026

វេទិកាការងារ និងឱកាសកម្មសិក្សាការងារ នៅខេត្តសៀមរាប!

នាព្រឹកថ្ងៃសុក្រ ទី២៩ ខែឧសភា ឆ្នាំ២០២៦ ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ សហការជាមួយរដ្ឋបាលស្រុកក្រឡាញ់ ខេត្តសៀមរាប និង ស.ស.យ.ក វិស័យការងារសន្តិសុខសង្គម និងវិជ្ជាជីវៈ ដោយមានការគាំទ្រដោយអង្គការពលកម្មអន្តរជាតិខាងការងារ (ILO) ក្រោមគម្រោង Ship to Shore Rights និងគម្រោង PROTECT បានរៀបចំវេទិកាការងារ និងឱកាសកម្មសិក្សាការងារ ដោយនាំយកឱកាសការងារចំនួន ៤៧៨៤ កន្លែង សម្រាប់អ្នកកំពុងស្វែងរកការងារធ្វើជាពិសេសបងប្អូនអតីតពលករដែលវិលត្រឡប់មកប្រទេសកម្ពុជាវិញ ជាមួយក្រុមហ៊ុនផ្ទាល់ ដែលមានអ្នកស្វែងរកការងារ យុវជន និងប្រជាពលរដ្ឋមូលដ្ឋាន ចូលរួមប្រមាណ ៣៧២នាក់។ កម្មវិធីនេះបានប្រព្រឹត្តទៅនៅក្នុងបរិវេណវត្តសង្កែស្នួលកោះកែវរង្សី ស្រុកក្រឡាញ់ ខេត្តសៀមរាប។

👉យុវជន និងអ្នកកំពុងស្វែងរកការងារ ដែលចាប់អារម្មណ៍ចង់ដាក់ពាក្យស្នើសុំការងារជាមួយក្រុមហ៊ុននានា សូមទាក់ទងមក NEA តាមរយៈលេខ ០៧៧ ២៣២ ៣៧៨ និងតេលេក្រាម ០១៦ ៧៨៦ ៦៥៥ ឬ គេហទំព័រ www.nea.gov.kh និងទំព័រ Facebook (neakhmer)៕

NEA សហការជាមួយ NIB និង ស.ស.យ.ក. រៀបចំវេទិកាការងារ ដោយនាំយកឱកាសការងារចំនួន ២ ៨៧៨ កន្លែងភ្នំពេញ៖ ទីភ្នាក់ងារជាតិមុខរបរ និង...
29/05/2026

NEA សហការជាមួយ NIB និង ស.ស.យ.ក. រៀបចំវេទិកាការងារ ដោយនាំយកឱកាសការងារចំនួន ២ ៨៧៨ កន្លែង

ភ្នំពេញ៖ ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សហការជាមួយវិទ្យាស្ថានជាតិពាណិជ្ជសាស្រ្ត (NIB) និងសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) វិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានរួមគ្នារៀបចំ «វេទិកាការងារ និងឱកាសកម្មសិក្សាការងារ» ដោយនាំយកឱកាសការងារសរុបចំនួន ២ ៨៧៨ កន្លែង ពីសំណាក់ក្រុមហ៊ុនធំៗចំនួន ១៦។
វេទិកាការងារនេះបានប្រព្រឹត្តទៅនាព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៦ នេះ ក្រោមអធិបតីភាព លោក សាម៉េន សុខា អនុប្រធានទីភ្នាក់ងារជាតិមុខរបរ និងការងារ និង ឯកឧត្តម តឹប អឿន នាយកវិទ្យាស្ថានជាតិពាណិជ្ជសាស្រ្ត។
នៅក្នុងឱកាសនោះ លោក សាម៉េន សុខា បានលើកឡើងថា៖
«គោលបំណងចម្បងនៃវេទិកាការងារនាថ្ងៃនេះ គឺដើម្បីផ្សព្វផ្សាយពីព័ត៌មានឱកាសការងារដែលកំពុងមានតម្រូវការពីបណ្តាក្រុមហ៊ុន សហគ្រាស និងរោងចក្រនានា ជូនដល់សិស្ស-និស្សិត និងអ្នកស្វែងរកការងារធ្វើ ព្រមជាមួយនឹង ការទទួលបាននូវព័ត៌មានតម្រូវការជំនាញនាពេលបច្ចុប្បន្ន និងទៅអនាគត»។
ព័ត៌មានបន្ថែមសម្រាប់ការដាក់ពាក្យ៖
សម្រាប់យុវជន សិស្ស-និស្សិត និងអ្នកកំពុងស្វែងរកការងារធ្វើ ដែលមានចំណាប់អារម្មណ៍ចង់ដាក់ពាក្យស្នើសុំការងារ ឬស្វែងយល់បន្ថែមពីឱកាសការងារជាមួយក្រុមហ៊ុននានា អាចធ្វើការទាក់ទងទៅកាន់ NEA តាមរយៈ៖
• ទូរស័ព្ទ៖ ០៧៧ ២៣២ ៣៧៨
• តេឡេក្រាម (Telegram)៖ ០១៦ ៧៨៦ ៦៥៥
• គេហទំព័រ៖ www.nea.gov.kh
• ទំព័រហ្វេសប៊ុក៖ National Employment Agency (neakhmer)

29/05/2026

👉ចំណាប់អារម្មណ៍របស់តំណាងក្រុមហ៊ុន ដែលបានចូលរួមកម្មវិធី វេទិកាការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ នាថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៦ នេះ នៅខេត្តពោធិ៍សាត់ ស្រុកភ្នំក្រវាញ។

📣យុវជន បងប្អូនអតីតពលករដែលវិលត្រឡប់មកប្រទេសកម្ពុជាវិញ អ្នកស្វែងរកការងារ អាចចូលដាក់ពាក្យស្វែងរកការងារឥឡូវនេះបាន រហូតដល់ម៉ោង ៣រសៀល នៅក្នុងបរិវេណសាលាស្រុកភ្នំក្រវាញ។

វេទិកាការងារ និងឱកាសកម្មសិក្សាការងារ នៅខេត្តតាកែវ!នាព្រឹកថ្ងៃសុក្រ ទី២៩ ខែឧសភា ឆ្នាំ២០២៦មជ្ឈមណ្ឌលការងារខេត្តតាកែវ របស់ទី...
29/05/2026

វេទិកាការងារ និងឱកាសកម្មសិក្សាការងារ នៅខេត្តតាកែវ!

នាព្រឹកថ្ងៃសុក្រ ទី២៩ ខែឧសភា ឆ្នាំ២០២៦មជ្ឈមណ្ឌលការងារខេត្តតាកែវ របស់ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ សហការជាមួយរដ្ឋបាលស្រុកត្រាំកក់ ខេត្តតាកែវ និង ស.ស.យ.ក វិស័យការងារសន្តិសុខសង្គម និងវិជ្ជាជីវៈ ដោយមានការគាំទ្រដោយអង្គការពលកម្មអន្តរជាតិខាងការងារ (ILO) ក្រោមគម្រោង Ship to Shore Rights និងគម្រោង PROTECT បានរៀបចំវេទិកាការងារ និងឱកាសកម្មសិក្សាការងារ ដោយនាំយកឱកាសការងារចំនួន ២ ៥០០ កន្លែង សម្រាប់អ្នកកំពុងស្វែងរកការងារធ្វើជាពិសេសបងប្អូនអតីតពលករដែលវិលត្រឡប់មកប្រទេសកម្ពុជាវិញ ជាមួយក្រុមហ៊ុនធំៗចំនួន ៣ ចូលរួមតាំងបង្ហាញដោយផ្ទាល់ និងមានអ្នកស្វែងរកការងារ យុវជន និងប្រជាពលរដ្ឋមូលដ្ឋាន ចូលរួមប្រមាណ ៣៦៨នាក់។ កម្មវិធីនេះបានប្រព្រឹត្តទៅនៅក្នុងបរិវេណមន្ទីរបក្សឃុំគុស ស្រុកត្រាំកក់ ខេត្តតាកែវ។

👉យុវជន និងអ្នកកំពុងស្វែងរកការងារ ដែលចាប់អារម្មណ៍ចង់ដាក់ពាក្យស្នើសុំការងារជាមួយក្រុមហ៊ុននានា សូមទាក់ទងមក NEA តាមរយៈលេខ ០៧៧ ២៣២ ៣៧៨ និងតេលេក្រាម ០១៦ ៧៨៦ ៦៥៥ ឬ គេហទំព័រ www.nea.gov.kh និងទំព័រ Facebook (neakhmer)៕

29/05/2026

👉សូមអបអរសាទប្អូនស្រីទាំងពីរ
បានសម្ភាសជាប់ជាស្ថាពរនៅក្រុមហ៊ុន វេនធូរ៉ា ក្នុងកម្មវិធីវេទិកាការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ កាលពីថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៦ នៅខេត្តសៀមរាប។

វេទិកាការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅខេត្តពោធិ៍សាត់!កម្មវិធីវេទិកាការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាល...
28/05/2026

វេទិកាការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅខេត្តពោធិ៍សាត់!

កម្មវិធីវេទិកាការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ កំពុងប្រព្រឹត្តទៅនៅខេត្តពោធិ៍សាត់ ក្នុងបរិវេណសាលាក្រុងពោធិ៍សាត់
បងប្អូនអតីតពលករដែលត្រឡប់មកប្រទេសកម្ពុជា និងអ្នកស្វែងរកការងារ មកចូលរួមដាក់ពាក្យរកការងារ សម្ភាសភ្លាមៗ ដោយផ្ទាល់ជាមួយតំណាងសហគ្រាស ក្រុមហ៊ុន និងរោងចក្រក្នុងកម្មវិធីឥឡូវនេះបាន។

បច្ចុប្បន្នភាពនៃអនុវិស័យហិរញ្ញវត្ថុ និងធានារ៉ាប់រងក្នុងឆ្នាំ២០២៦ បង្ហាញពីសន្ទុះកំណើនយ៉ាងខ្លាំងក្លានៃតម្រូវការកម្លាំងពលកម...
28/05/2026

បច្ចុប្បន្នភាពនៃអនុវិស័យហិរញ្ញវត្ថុ និងធានារ៉ាប់រងក្នុងឆ្នាំ២០២៦ បង្ហាញពីសន្ទុះកំណើនយ៉ាងខ្លាំងក្លានៃតម្រូវការកម្លាំងពលកម្ម ដែលបើកឱកាសយ៉ាងទូលំទូលាយសម្រាប់យុវជន និងអ្នកស្វែងរកការងារធ្វើ

ទីផ្សារការងារក្នុងវិស័យនេះមិនត្រឹមតែទាមទារអ្នកជំនាញផ្នែកហិរញ្ញវត្ថុ និងធានារ៉ាប់រងប៉ុណ្ណោះទេប៉ុន្តែថែមទាំងត្រូវការជាចាំបាច់នូវមុខតំណែងយុទ្ធសាស្ត្រចាប់ពីកម្រិតដឹកនាំ ផ្នែកបច្ចេកវិទ្យា រហូតដល់ផ្នែកគាំទ្រអាជីវកម្មជួរមុខ ដែលផ្តល់ប្រាក់បៀវត្សយ៉ាងទាក់ទាញ។ ដើម្បីអាចចាប់យកកាលានុវត្តភាពទាំងនេះ បេក្ខជនគប្បីបំពាក់បំប៉នខ្លួនលើជំនាញទីផ្សារឌីជីថល ភាសាបរទេស ព្រមទាំងពង្រឹងជំនាញទន់ផ្នែកដោះស្រាយបញ្ហា និងការប្រកួតប្រជែង។ ជាពិសេស អ្វីដែលជាលក្ខខណ្ឌចម្បងមិនអាចខ្វះបានក្នុងវិស័យនេះ គឺការប្រកាន់ខ្ជាប់នូវភាពស្មោះត្រង់ ភាពហ្មត់ចត់ និងក្រមសីលធម៌រក្សាការសម្ងាត់វិជ្ជាជីវៈ ដើម្បីធានាបាននូវអាជីពមួយដ៏មានស្ថិរភាព និងជោគជ័យ ។

យុវជន និងអ្នកកំពុងស្វែងរកការងារ ដែលចាប់អារម្មណ៍ព័ត៌មានបន្ថែម សូមទាក់ទងមក NEA តាមរយៈលេខ ០១០ ២៣៦ ៦៥៥/ ០៩៧ ៥៧៥ ១៤៥១ ឬ គេហទំព័រ www.nea.gov.kh និងទំព័រ Facebook (neakhmer)៕

ប្រភព៖ ទស្សនវិស័យមុខរបរ និងការងារ តម្រូវការជំនាញ និងការងារសម្រាប់យុវជន ឆមាសទី១ ឆ្នាំ២០២៦

Address

No3, Russian Federation Boulevard, Toek Laak I, Phnom Penh
Toul Kork
12156

Opening Hours

Monday 07:30 - 17:30
Tuesday 07:30 - 17:30
Wednesday 07:30 - 17:30
Thursday 07:30 - 17:30
Friday 07:30 - 17:30

Telephone

023 635 7177

Alerts

Be the first to know and let us send you an email when National Employment Agency posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to National Employment Agency:

Share