ព័ត៌មាន និង ការកំសាន្ត

ព័ត៌មាន និង ការកំសាន្ត ព័ត៌មាន និង ការកំសាន្ត

រដ្ឋបាលខេត្តកំពង់ចាម បន្តពង្រឹងកិច្ចសហប្រតិបត្តិការជាមួយអង្គការ CHC និងស្ថានទូតអាមេរិក ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរបេ...
24/02/2026

រដ្ឋបាលខេត្តកំពង់ចាម បន្តពង្រឹងកិច្ចសហប្រតិបត្តិការជាមួយអង្គការ CHC និងស្ថានទូតអាមេរិក ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរបេង
ខេត្តកំពង់ចាម៖ រសៀលថ្ងៃទី២៤ ខែកុម្ភះ ឆ្នាំ២០២៦ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ឃន ប្រុស អភិបាលរងនៃគណៈអភិបាលខេត្តកំពង់ចាម តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្ត និងមានការអញ្ជើញចូលរួមពី លោកស្រី ភារធារី គណៈប្រតិភូអមដំណើរនៃស្ថានទូតអាមេរិកប្រចាំព្រះរាជាណាចក្រកម្ពុជា បានចុះពិនិត្យ និងវាយតម្លៃលើវឌ្ឍនភាពនៃកម្មវិធីកម្ចាត់ជំងឺរបេងក្នុងស្រុកជើងព្រៃ ខេត្តកំពង់ចាម។
លទ្ធផលគួរឱ្យកត់សម្គាល់ក្នុងការងារប្រយុទ្ធប្រឆាំងជំងឺរបេង និងយោងតាមរបាយការណ៍បូកសរុបសកម្មភាពការងារ ក្នុងឆ្នាំ២០២៥នេះ ខេត្តកំពង់ចាមសម្រេចបានលទ្ធផលយ៉ាងល្អប្រសើរ៖
កម្រិតខេត្ត៖ បានស្រាវជ្រាវរកឃើញអ្នកជំងឺរបេងសរុបចំនួន ១៥០៤ នាក់ (ក្នុងនោះមានជំងឺរបេងសួតបាក់តេរីសាស្រ្តចំនួន ៧៦២ នាក់)។ អត្រាជោគជ័យនៃការព្យាបាលសម្រេចបានរហូតដល់ ៩៥%។
កម្រិតស្រុកប្រតិបត្តិជើងព្រៃ៖ ស្រាវជ្រាវរកឃើញអ្នកជំងឺរបេងចំនួន ១១៥ នាក់ ដោយទទួលបានអត្រាជោគជ័យនៃការព្យាបាល ៨៧%។ កិច្ចសហប្រតិបត្តិការ និងការគាំទ្រពីដៃគូអភិវឌ្ឍន៍អង្គការគណៈកម្មាធិការសុខាភិបាលកម្ពុជា (CHC) ក្រោមការគាំទ្រថវិកាពី មូលនិធិសកល (Global Fund), អង្គការ USAID និងចុងក្រោយគឺតាមរយៈ អង្គការ Stop TB (សហរដ្ឋអាមេរិក) បានដើរតួនាទីយ៉ាងសំខាន់ក្នុងសកម្មភាព៖ការចុះអប់រំ និងផ្សព្វផ្សាយតាមខ្នងផ្ទះ និងសហគមន៍។ការបញ្ជូនអ្នកសង្ស័យឱ្យទៅពិនិត្យកំហាក និងតាមដានការព្យាបាលដោយផ្ទាល់។ការផ្តល់ឧបត្ថម្ភដល់បុគ្គលិកសុខាភិបាល និងអ្នកស្ម័គ្រចិត្តដែលចុះជួយដល់អ្នកជំងឺ និងតួលេខអ្នកជំងឺដែលបានទទួលសេវាព្យាបាល គិតចាប់ពីឆ្នាំ២០២១ មកទល់បច្ចុប្បន្ន អង្គការ CHC បានជួយសង្គ្រោះអ្នកជំងឺរបេងសរុបជាច្រើនរយនាក់៖ឆ្នាំ២០២១៖ ១៥៨ នាក់ ឆ្នាំ២០២២៖ ១៤៨ នាក់ ឆ្នាំ២០២៣៖ ១៤៧ នាក់ឆ្នាំ២០២៤៖ ១២៧ នាក់ ឆ្នាំ២០២៥ (គិតត្រឹមខែកក្កដា)៖ ១០៩ នាក់។
បច្ចុប្បន្ន អ្នកជំងឺដែលកំពុងបន្តការព្យាបាលមានចំនួនសរុប ៨៨៩ នាក់ នៅទូទាំងខេត្តកំពង់ចាម ដោយក្នុងនោះស្រុកជើងព្រៃមានចំនួន ៦៩ នាក់។
ក្នុងឱកាសនោះ ឯកឧត្តម ឃន ប្រុស បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាលសហរដ្ឋអាមេរិក តាមរយៈស្ថានទូតអាមេរិក និងអង្គការ CHC ដែលតែងតែផ្តល់ការគាំទ្រទាំងបច្ចេកទេស និងថវិកា ដើម្បីលើកកម្ពស់សុខុមាលភាពប្រជាពលរដ្ឋក្នុងខេត្តកំពង់ចាម ស្របតាមយុទ្ធសាស្រ្តបញ្ឈប់ជំងឺរបេងនៅកម្ពុជា។

សាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ចាម ប្រារព្ធទិវាជាតិសុខភាពមាតា ទារក និងកុមារ ២១ កុម្ភៈ ឆ្នាំ២០២៦ នៅវត្តសុគន្ធារាមពង្រ ឃ...
24/02/2026

សាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ចាម ប្រារព្ធទិវាជាតិសុខភាពមាតា ទារក និងកុមារ ២១ កុម្ភៈ ឆ្នាំ២០២៦ នៅវត្តសុគន្ធារាមពង្រ ឃុំពង្រ ស្រុកកោះសូទិន

(កំពង់ចាម)៖ ព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៦ សាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ចាម បានរៀបចំពិធីសំណេះសំណាល និងចែកអំណោយមនុស្សធម៌ ដើម្បីអបអរសាទរ «ទិវាជាតិសុខភាពមាតា ទារក និងកុមារ ២១ កុម្ភៈ ឆ្នាំ២០២៦» ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់លោកជំទាវ ប៉ាង ដានី អនុប្រធានអចិន្ត្រៃយ៍សាខា និងជាប្រធានក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិថ្នាក់សាខា តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុន ចាន់ដា ប្រធានគណះកម្មាធិការសាខាកាកបាទក្រហមខេត្តកំពង់ចាម។

ក្នុងឱកាសនោះ គណៈអធិបតីបានអានសារលិខិតរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែលបានផ្ដោតលើប្រធានបទសំខាន់គឺ៖ «រួមគ្នាលើកកម្ពស់គុណភាព សុវត្ថិភាព ប្រសិទ្ធភាពនៃការថែទាំផ្ទៃពោះ សម្រាល រួមទាំងក្នុងបរិបទមានគ្រោះអាសន្ន ឬគ្រោះមហន្តរាយ ដើម្បីធានាថាទាំងម្តាយ និងទារក មានសុខភាពល្អ»។ នេះគឺជាការឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់ខ្ពស់ចំពោះសុខុមាលភាពមាតា និងទារក ដែលជាសសរស្តម្ភនៃគ្រួសារ និងសង្គមជាតិ។ លោកជំទាវអនុប្រធានអចិន្ត្រៃយ៍សាខា និងជាប្រធានក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិថ្នាក់សាខា បាននាំមកនូវការសួរសុខទុក្ខពីសំណាក់ ឯកឧត្តម អ៊ុន ចាន់ដា ប្រធានគណះកម្មាធិការសាខាកាកបាទក្រហមខេត្តកំពង់ចាម និងបានសង្កត់ធ្ងន់លើចំណុចគន្លឹះចំនួន ៣ ដើម្បីលើកកម្ពស់សុខុមាលភាពមាតា និងទារក៖ ការយកចិត្តទុកដាក់អំឡុងពេលមានផ្ទៃពោះ៖ លោកជំទាវបានរំលឹកដល់ស្រ្តីជាមាតាទាំងអស់ ត្រូវទៅពិនិត្យសុខភាពឱ្យបានទៀងទាត់តាមការណែនាំរបស់គ្រូពេទ្យ (យ៉ាងតិច ៤ដង) និងត្រូវសម្រាលកូននៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យបង្អែក ដើម្បីធានាសុវត្ថិភាពទាំងម្តាយ និងកូន។ ការបំបៅកូនដោយទឹកដោះម្តាយ និងអាហារូបត្ថម្ភ៖ ការផ្តល់ទឹកដោះម្តាយតែមួយមុខគត់សម្រាប់ទារកចាប់ពីពេលកើតភ្លាម រហូតដល់អាយុ ៦ខែ គឺជាវ៉ាក់សាំងដ៏មានប្រសិទ្ធភាពបំផុតសម្រាប់ការពារជំងឺ និងជួយដល់ការលូតលាស់ខួរក្បាលរបស់កុមារ។ ការចាក់វ៉ាក់សាំងបង្ការ៖ ត្រូវនាំកូនៗទៅទទួលវ៉ាក់សាំងតាមកាលកំណត់ ដើម្បីបង្ការជំងឺឆ្លងផ្សេងៗដែលបង្កគ្រោះថ្នាក់ដល់អាយុជីវិត។ "សុខភាពមាតា និងទារក គឺជាអាទិភាពចម្បងរបស់រាជរដ្ឋាភិបាល ក៏ដូចជារដ្ឋបាលខេត្តកំពង់ចាម។ បើមាតាមានសុខភាពល្អ ទារកនឹងកើតមកមានភាពរឹងមាំ ដែលជាទំពាំងស្នងឫស្សីដ៏ល្អសម្រាប់អភិវឌ្ឍប្រទេសជាតិ"។

ដើម្បីជាការលើកទឹកចិត្ត និងជួយសម្រាលបន្ទុកជីវភាពដល់ស្ត្រីជាមាតា សាខាកាកបាទក្រហមកម្ពុជា បានផ្តល់ជូននូវសម្ភារប្រើប្រាស់ចាំបាច់ដល់គ្រួសារចំនួន ១០០ ក្នុង១គ្រួសារ ទទួលបាន៖ សាប៊ូដុសខ្លួនកូនក្មេង ១ ដប ម្សៅសាប៊ូ ២ កញ្ចប់ សម្លីអនាម័យ ២ ដុំ សារុង ១ កន្សែងពោះគោ ១ និង ថវិកា ៥០,០០០ រៀល ។

សេចក្ដីប្រកាសព័ត៌មាន របស់រដ្ឋបាលខេត្តកំពង់ចាម ស្ដីពីករណីឃាតកម្មសម្លាប់មនុស្ស ៩នាក់ នៅភូមិពោន ឃុំទួលសំបួរ ស្រុកស្ទឹងត្រង់...
23/11/2025

សេចក្ដីប្រកាសព័ត៌មាន របស់រដ្ឋបាលខេត្តកំពង់ចាម ស្ដីពីករណីឃាតកម្មសម្លាប់មនុស្ស ៩នាក់ នៅភូមិពោន ឃុំទួលសំបួរ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ។

រដ្ឋបាលខេត្តកំពង់ចាម ប្រារព្ធពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៧២ ទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា និងថ្ងៃបង្កើតកងយោធពលខេមរ...
09/11/2025

រដ្ឋបាលខេត្តកំពង់ចាម ប្រារព្ធពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៧២ ទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា និងថ្ងៃបង្កើតកងយោធពលខេមរភូមិន្ទ

(កំពង់ចាម)៖ រដ្ឋបាលខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៥ នេះ បានប្រារព្ធពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៧២ ទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា (៩ វិច្ឆិកា ១៩៥៣-៩ វិច្ឆិកា ២០២៥) និងថ្ងៃបង្កើតកងយោធពលខេមរភូមិន្ទ។

ពិធីនេះប្រារព្ធឡើងនៅបរិវេណវិមានឯករាជ្យ ក្នុងក្រុងកំពង់ចាម ក្រោមអធិបតីភាព ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ដោយមានការចូលរួមពីសំណាក់ព្រះសង្ឃ មន្ត្រីរាការ កងកម្លាំងប្រដាប់អាវុធ លោកគ្រូ អ្នកគ្រូ និស្សិត សិស្សានុសិស្ស និងប្រជាពលរដ្ឋក្នុងខេត្តកំពង់ចាមយ៉ាងច្រើនកុះករ។

ឯកឧត្តម អ៊ុន ចាន់ដា បានថ្លែងថា ទិវាបុណ្យឯករាជ្យជាតិ ៩-វិច្ឆិកា និងថ្ងៃកំណើតកងយោធពលខេមរភូមិន្ទនាពេលនេះ បានឆ្លុះបញ្ចាំង ពីជោគជ័យក្នុងកម្លាំងមហាសាមគ្គីរបស់ប្រជាជាតិខ្មែរទាំងមូល ដែលបានឆ្លងកាត់ពីដំណាក់កាលមួយ ទៅដំណាក់កាលមួយប្រកបដោយភាពបត់បែន នៃដំណើរប្រវត្តិសាស្ត្រដ៏ ស្មុគស្មាញជាច្រើន ជាពិសេស ឆ្លងកាត់រយៈពេល ៧២ឆ្នាំកន្លងមក រហូតដល់បច្ចុប្បន្ននេះ គឺនៅតែរក្សាបាននូវអត្តសញ្ញាណជាកម្លាំងប្រដាប់អាវុធរបស់ជាតិកម្ពុជា ជាកងយោធពលខេមរភូមិន្ទដ៏អង់អាចក្លាហាន ដែលប្រសូត្រចេញពីប្រជាជន ដើម្បីប្រជាជន និងឆ្លើយតបទៅនឹងសំណូមពរ នៃការតស៊ូដ៏ត្រឹមត្រូវរបស់ប្រជាជន អ្វីៗទាំងអស់ដើម្បីបម្រើឧត្តមប្រយោជន៍ប្រទេសជាតិ និងប្រជាជនកម្ពុជា ជាដរាបតរៀងមក និងយូរអង្វែងផងដែរ។

ឯកឧត្តមអភិបាលខេត្ត បានគូសបញ្ជាក់ថា «យើងខ្ញុំទាំងអស់គ្នា ជាប្រជារាស្ត្រខ្មែរ តែងតែចងចាំជានិច្ច និងកត់ត្រាក្នុងក្រាំងមាសនៃប្រវត្តិសាស្ត្រជាតិនូវព្រះមហាករុណាទិគុណ ប្រកបដោយព្រះព្រហ្មវិហារធម៌ដ៏ជ្រាលជ្រៅរបស់ព្រះករុណា ព្រះបាទ សម្តេចព្រះនរោត្តមសីហនុ ព្រះបរមរតនកោដ្ឋ ដែលព្រះអង្គបានបូជាព្រះកាយពល និងព្រះបញ្ញាញាណដ៏ឈ្លាសវៃ ដើម្បីបុព្វហេតុឯករាជ្យជាតិ បូរណភាពទឹកដី សេចក្តីសុខសាន្ត និងការរីកចម្រើននៃសង្គមជាតិ»។

ឯកឧត្តមអភិបាលខេត្តបន្ដថា ព្រះអង្គបានបង្រួបបង្រួមអ្នកនយោបាយ ដែលបានបែកបាក់គ្នា ឬមាននិន្នាការនយោបាយផ្សេងៗគ្នា ឲ្យរួបរួមគ្នាវិញ បានប្រឹងប្រែងបម្រើប្រជាជនអស់ពីកម្លាំងកាយចិត្ត និងបានស្ថាបនាសង្គមរាស្ត្រនិយមដែលជាស្នាព្រះហស្ថដ៏មានតម្លៃ ពុំឤចកាត់ថ្លៃបាន ជាពិសេសព្រះអង្គបានត្រួសត្រាយមាគ៌ាសន្តិភាព សាមគ្គីភាព និងអភិវឌ្ឍន៍សម្រាប់សង្គមជាតិខ្មែរទាំងមូល ដែលកូនចៅ ចៅទួតរបស់ព្រះអង្គ តែងតែដង្ហែរតាមមាគ៌ាដ៏ថ្លៃថ្លានេះជារៀងរហូតមក៕

ឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន និងឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ អញ្ជើញប្រគល់ពានរង្វាន់សម្ដេចអធិបតី ដល់សិស្សឆ្នើមថ្នាក់ទី ...
08/11/2025

ឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន និងឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ អញ្ជើញប្រគល់ពានរង្វាន់សម្ដេចអធិបតី ដល់សិស្សឆ្នើមថ្នាក់ទី ១០ប្រចាំស្រុកព្រៃឈរ

កំពង់ចាម ៖ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំយុវជន និងកីឡា និងឯកឧត្ដម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម រួមជាមួយថ្នាក់ដឹកនាំជាច្រើនទៀត បានអញ្ជើញប្រគល់ពានរង្វាន់ សម្ដេចអធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ផ្ដល់ជូនសិស្សឆ្នើមថ្នាក់ទី ១០ ប្រចាំស្រុកព្រៃឈរ។

ពិធីនេះបានធ្វើឡើងនៅព្រឹកថ្ងៃទី ៨ ខែវិច្ឆិកា ឆ្នាំ ២០២៥ នៅក្នុងបរិវេណវិទ្យាល័យ ហ៊ុន សែន ព្រៃទទឹង ស្រុកព្រៃឈរ ខេត្តកំពង់ចាម ដោយមានការចូលរួមពីលោកគ្រូ អ្នកគ្រូ អាណាព្យាបាល និងសិស្សានុសិស្ស ប្រមាណជាជាង ១,៣០០ នាក់ ។

ស្ថិតក្នុងឱកាសនោះ ឧបនាយករដ្ឋមន្ត្រី ឯកឧត្តម កើត រិទ្ធ បានមានប្រសាសន៍ថា ការជួបជុំគ្នាថ្ងៃនេះ ដើម្បីជាសក្ខីភាព ក្នុងការអបអរសាទរ និងសំដែងការកោតសរសើរ ចំពោះសិស្សពូកែទាំងអស់នៅក្នុងស្រុកព្រៃឈរ និងនិយាយដោយឡែក សម្រាប់សិស្សឆ្នើមចំនួន ២៥ រូប ដែលទើបតែប្រឡងជាប់ទទួលបានជ័យលាភីរង្វាន់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត សម្រាប់សិស្សឆ្នើមថ្នាក់ទី ១០ ប្រចាំស្រុកព្រៃឈរ។

ឧបនាយករដ្ឋមន្ត្រី ឯកឧត្តម កើត រិទ្ធ បានថ្លែងទៀតថា ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្ដេចមហាបវរធិបតី ក្នុងការអភិវឌ្ឍន៍មូលធនមនុស្ស គឺចង់បាន ប្អូនៗ ដែលជាមនុស្សពូកែជាងគេ ប្រចាំប្រទេសរបស់យើង ដែលជាមូលធនមនុស្ស និងជាទំពាំងស្នងឬស្សី ។ ដូច្នេះការប្រឡងមួយនេះ គឺជាផ្នែកតូចមួយនៃគោលនយោបាយរបស់រាជរដ្ឋាភិបាល ដើម្បីលើកកម្ពស់គុណភាព នៃការអប់រំ។ការប្រឡងមួយនេះ គឺជាផ្នែកមួយក្នុងការរួមចំណែក នៃការទទួលជោគជ័យសម្រាប់ជីវិតរបស់ប្អូនៗ ដែលនោះគឺជាបំណងប្រាថ្នា របស់ថ្នាក់ដឹកនាំ របស់រាជរដ្ឋាភិបាល ពោលគឺជោគជ័យរបស់ប្អូនៗ គឺជាជោគជ័យរបស់ប្រទេសជាតិ។

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បាទយកឱកាសនោះអបអរសាទរចំពោះវិទ្យាល័យទាំង៥ នៅក្នុងស្រុកព្រៃឈរ និងគណៈគ្រប់គ្រងសាលា ដែលមានសិស្សជាប់ចំណាត់ថ្នាក់ ជាពិសេសគឺវិទ្យាល័យ ហ៊ុន សែន ព្រៃទទឹង ដែលសិស្សទទួលបានចំណាត់ថ្នាក់លេខ១ ។

ឯកឧត្តមបណ្ឌិតសភាចារ្យ បានបញ្ជាក់ថា លទ្ធផលដែលប្អូនៗ ទទួលបាននៅថ្ងៃនេះ ក៏ដូចជាលទ្ធផលនៃការសិក្សាជារួម គឺអាស្រ័យលើកត្តា៥យ៉ាង ៖

ទី១ ៖ គឺជាការវិនិយោគលើវិស័យអប់រំ ពីរដ្ឋាភិបាល។
ទី២ ៖ គឺកត្តាសាលារៀន ពោលគឺគណៈគ្រប់គ្រងល្អ មានអាគារសិក្សា មានសម្ភារៈសិក្សា មានបន្ទប់ពិសោធន៍ជាដើម ។
ទី៣ ៖ គឺកត្តាគ្រូបង្រៀនពូកែដែលមានចំណេះដឹងទូលំទូលាយ ចេះពីវិធីសាស្រ្តបង្រៀន ជាស្តង់ដាគ្រូបង្រៀន ។
ទី៤ ៖ គឺកត្តាអាណាព្យាបាល យកចិត្តទុកដាក់ ជួយគាំទ្រសិស្ស ក្នុងការសិក្សា។
ទី៥ ៖ គឺកត្តាខិតខំប្រឹងប្រែងដោយខ្លួនឯង។
អត្ថបទដោយ÷ នួន សត្យា

15/07/2025
នារសៀលថ្ងៃទី០៧ ខែ វិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល អញ្ជើញ​ដឹកនាំកិច្ចប្រជុំ ស្តីពីការប...
07/11/2024

នារសៀលថ្ងៃទី០៧ ខែ វិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល អញ្ជើញ​ដឹកនាំកិច្ចប្រជុំ ស្តីពីការបង្កើតគណៈកម្មការសម្របសម្រួល និងដោះស្រាយទំនាស់ដីធ្លី នៅក្នុង​ខេត្តកណ្តាល​ ។

 #អាជ្ញាធរបញ្ជាក់ថា ÷ រូបភាពជួញដូរសត្វស្លាប នៅចំណុចផ្លូវជាតិលេខ ៦ A ក្នុងស្រុកបាធាយ គឺជារូបភាពចាស់!
23/04/2023

#អាជ្ញាធរបញ្ជាក់ថា ÷ រូបភាពជួញដូរសត្វស្លាប នៅចំណុចផ្លូវជាតិលេខ ៦ A ក្នុងស្រុកបាធាយ គឺជារូបភាពចាស់!

ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម អមដំណើរ ដោយក្រុមការងារ នៅព្រឹកថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៣ នេះ ទទួលបានការសាទរពីប្រជ...
18/04/2023

ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម អមដំណើរ ដោយក្រុមការងារ នៅព្រឹកថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៣ នេះ ទទួលបានការសាទរពីប្រជាពលរដ្ឋ និងអាជ្ញាធរ នៅក្នុងស្រុកកោះសូទិន ចំពោះ ការដោះស្រាយបញ្ហា ដោយសម្រេចសាងសង់ស្ពានបេតុងឆ្លងកាត់ទន្លេតូច ១កន្លែង ស្ថិតនៅចំណុចមុខវត្តពាមប្រធ្នោះ ឃុំពាមប្រធ្នោះ ស្រុកកោះសូទិន ទុកប្រើប្រាស់ ។
ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាមបានមានប្រសាសន៍ថា យុទ្ធសាស្ត្រ ដោះស្រាយបញ្ហាជូនពលរដ្ឋ នៅចំណុចកើតហេតុខាងលើនេះ គឺឈរលើគោលការណ៍ ឈ្នះឈ្នះ ទាំងអស់គ្នា ដោយ ៖ ទី១.អាជ្ញាធរសម្រេចកាយដីចេញ ពីទីតាំងដែលព្រះសង្ឃ និងប្រជាពលរដ្ឋ បានចាក់ដីលុប ដើម្បី ធ្វើផ្លូវឆ្លងកាត់បណ្ដោះអាសន្ន ពីត្រើយម្ខាង ទៅត្រើយម្ខាង នៃទន្លេតូចនោះ ចេញវិញ ឱ្យបានដូចស្ថានភាពដើមវិញ ។
ទី២.អាជ្ញាធរសម្រេច សាងសង់ស្ពានបេតុង ១កន្លែង មានប្រវែង ពី ៩០ ទៅ ១០០ ម៉ែត្រ ដើម្បី សម្រួលដល់ការធ្វើដំណើរឆ្លងកាត់ របស់បងប្អូនប្រជាពលរដ្ឋ នៅទីនោះ និងជាការបញ្ចប់ជម្លោះ ដណ្តើមទឹកគ្នា ក៏ដូចជា ការជួយសម្រួល ដល់ចរន្តទឹកទឹក ឲ្យហូរមានលក្ខណៈជាប្រក្រតីវិញ ដើម្បី ឱ្យបងប្អូនប្រជាពលរដ្ឋ នៅផ្នែកខាងក្រោម ពិសេស នៅស្រុកពារាំង និងស្រុកស៊ីធរកណ្ដាល ខេត្តព្រៃវែង បានទឹកប្រើប្រាស់គ្រប់គ្រាន់ ដែលមានប្រភពចេញពីទន្លេមេគង្គ កាត់តាមទន្លេតូច ក្នុងក្នុងចំណុចស្រុកកោះសូទិននេះ ។ ឯកឧត្តម អ៊ុន ចាន់ដា បានបញ្ជាក់ផងដែរថា ការសាងសង់ស្ពានបេតុង ១កន្លែងនេះ អាជ្ញាធរខេត្ត កំពុងជំរុញនិតិវិធី ដើម្បី ឲ្យមានការចាប់ផ្ដើមដំណើរការសាងសង់ឱ្យបានឆាប់ នៅក្នុងឆ្នាំ ២០២៣ នេះតែម្តង ។
បើតាម លោក អ៉ឹង វិសុទ្ធ ប្រធានមន្ទីរអភិវឌ្ឍន៍ និងជនបទ ខេត្តកំពង់ចាម បានឲ្យដឹងថា បន្ទាប់ពីមន្ទីរដាក់សំណើសុំស្ពាន សរុបចំនួន ៦កន្លែង ក្រសួងអភិវឌ្ឍន៍ ក៏បានផ្ដល់អនុលោមភាព ជាស្ពានបេតុង ចំនួន ៤កន្លែង ស្ថិតនៅក្នុងស្រុកកោះសូទិន រួមមាន ÷ ស្ពានពង្រ ស្ពានទួលធាតុ ស្ពានដំណាក់ព្រីង និងស្ពានក្បាលពាម ។ លោកបញ្ជាក់ដែរថា គម្រោងទាំងនេះ គឺជាគម្រោងឥណទាន របស់ប្រទេសកូរ៉េ ហៅកាត់ថា EDCF អនុវត្តដោយក្រសួងអភិវឌ្ឍន៍ជនបទ ។មកដល់ពេលនេះ ក្រុមការងារបច្ចេកទេស នៃក្រសួងអភិវឌ្ឍន៍ជនបទ កំពុងគូសប្លង់ ដើម្បី អនុវត្ត នាឆ្នាំ ២០២៣ និង ឆ្នាំ២០២៤ ផងដែរ ។
សូមបញ្ជាក់ផងដែរថា ក្រោយការដោះស្រាយ របស់ ឯកឧត្តមអភិបាល ខេត្តកំពង់ចាម បានធ្វើឲ្យប្រជាពលរដ្ឋ រស់នៅតំបន់នោះ មានសេចក្ដីរំភើប សប្បាយរីករាយក្រៃលែង និងបានស្រែកអបអរសាទរចំពោះ ចំពោះ ឯកឧត្តមអភិបាលខេត្ត ដែលបានដឹកនាំក្រុមការងារ ចុះមកដោះស្រាយបញ្ហា ដែលជាក្តីកង្វល់ របស់ពួកគាត់ ជាយូរ មកហើយនោះ ៕

ព្រឹកថ្ងៃទី ១៧ ខែមេសា ឆ្នាំ២០២៣ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានមានប្រសាសន៍ផ្ដាំផ្ញើដល់កងកម្លាំងយោធិន នៃកងរាជ...
17/04/2023

ព្រឹកថ្ងៃទី ១៧ ខែមេសា ឆ្នាំ២០២៣ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានមានប្រសាសន៍ផ្ដាំផ្ញើដល់កងកម្លាំងយោធិន នៃកងរាជអាវុធហត្ថទាំង ៤០ នាក់ ដែលត្រូវទៅហ្វឹកហ្វឺនរយៈពេល ១ ឆ្នាំ សូមឱ្យកម្លាំងទាំងអស់ធ្វើការហ្វឹកហាត់ សិក្សារៀនសូត្រ ដោយយកចិត្តទុកដាក់ឲ្យបានចប់ ទៅតាមកម្មវិធីសិក្សា ដើម្បីយកចំណេះជំនាញទាំងនោះ មកបម្រើផលប្រយោជន៍ដល់ប្រជាពលរដ្ឋ និងប្រទេសជាតិ ។

Address

Tonle Bet
855

Telephone

+85593949409

Website

Alerts

Be the first to know and let us send you an email when ព័ត៌មាន និង ការកំសាន្ត posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share