ការិយាល័យសុខាភិបាលស្រុកប្រតិបត្ដិថ្មពួក

  • Home
  • Cambodia
  • Thmar Puok
  • ការិយាល័យសុខាភិបាលស្រុកប្រតិបត្ដិថ្មពួក

ការិយាល័យសុខាភិបាលស្រុកប្រតិបត្ដិថ្មពួក Official Page of Thmar Pouk Operational District Office🏥!
(3)

គេហទំព័រផ្លូវការតែមួយគត់របស់ ការិយាល័យសុខាភិបាលស្រុកប្រតិបត្ដិថ្មពួក យើងខ្ញុំនឹងផ្សព្វផ្សាយសារអប់រំស្ដីពីសុខភាព ព័ត៌មានសុខាភិបាលនិងការអនុវត្តការងារផ្សេងៗ នៅមូលដ្ឋានសុខាភិបាល។
សូមចុចតាមដានយើងខ្ញុំ!

សូមចូលរួមអបអរសាទរ ដល់មណ្ឌលសុខភាពសារង្គ 👏👏👏👏👏
03/09/2026

សូមចូលរួមអបអរសាទរ ដល់មណ្ឌលសុខភាពសារង្គ 👏👏👏👏👏

📅 រសៀលថ្ងៃព្រហស្បតិ៍ ៦រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៦ វេលាម៉ោង ១៣:០០នាទ...
03/09/2026

📅 រសៀលថ្ងៃព្រហស្បតិ៍ ៦រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៦ វេលាម៉ោង ១៣:០០នាទី
- លោកប្រធានការិយាល័យគណនេយ្យ និងលោកប្រធានការិយាល័យបង្ការ គ្រប់គ្រងជំងឺ មន្ទីរសុខាភិបាលនៃរដ្ឋបបាលខេត្ដ និងសហការី
- លោកប្រធានការិយាល័យសុខាភិបាលស្រុកប្រតិបតិ្ដថ្មពួក និងសហការី
- លោកប្រធានមន្ទីរពេទ្យបង្អែកថ្មពួក និងសហការី
បានជួបសា្វគមន៍ស្ថានទូតជប៉ុន ដើម្បីសិក្សាពីស្ថានភាពទូទៅ តម្រូវការ និងបញ្ហាប្រឈម នៃការផ្ដល់រថយន្ដគិលានសង្រ្គោះដល់មន្ទីរពេទ្យបង្អែកថ្មពួក នៅសាលប្រជុំការិយាល័យសុខាភិបាលស្រុកប្រតិបតិ្ដថ្មពួក។

#ការិយាល័យសុខាភិបាលស្រុកប្រតិបត្តិថ្មពួក

03/09/2026

វីដេអូ៖ ជំងឺរាក ដែលបង្កឡើងដោយរ៉ូតាវីរុស គឺជាជំងឺមួយដែលអាចការពារបានដោយវ៉ាក់សាំង។

ក្រសួងសុខាភិបាល បានដាក់បញ្ចូលវ៉ាក់សាំងរ៉ូតាវីរុស ទៅក្នុងកម្មវិធីជាតិផ្តល់ថ្នាំបង្ការជាប្រចាំ។ សូមអាណាព្យាបាលទាំងអស់ នាំកូនទៅទទួលថ្នាំបង្ការរ៉ូតាវីរុស ចំនួនពីរដូស គឺនៅអាយុ ៦សប្តាហ៍ (ឬ១ខែកន្លះ) និង១០សប្តាហ៍ (ឬ២ខែកន្លះ) នៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យរដ្ឋ ដែលនៅជិតផ្ទះ។


03/09/2026

តើជំងឺមហារីកថ្លើមមានរោគសញ្ញាអ្វីខ្លះ?

ជំងឺមហារីកថ្លើមច្រើនតែមិនមានអាការៈនៅដំណាក់កាលដំបូង។ ទោះជាយ៉ាងណាក៏ដោយ មានសញ្ញាព្រមានសំខាន់ៗដែលមិនគួរមើលរំលង៖
- ការសម្រកទម្ងន់ដែលមិនអាចពន្យល់បាន
- បាត់បង់ចំណង់អាហារ
- ឈឺពោះ ផ្នែកខាងលើខាងស្តាំ ហើមពោះ
- ភ្នែក ឬស្បែកលឿង (ខាន់លឿង)
* ជាពិសេសគួរមានការប្រុងប្រយ័ត្នខ្ពស់ចំពោះអ្នកមាន៖
- ជំងឺរលាកថ្លើមរ៉ាំរ៉ៃប្រភេទ B ឬ C
- ជំងឺថ្លើមដោយសារគ្រឿងស្រវឹង
- ប្រវត្តិគ្រួសារនៃជំងឺមហារីកថ្លើម

ជាទូទៅជំងឺមហារីកថ្លើមច្រើនកើតឡើងដោយស្ងៀមស្ងាត់ ហេតុដូចនេះត្រូវគប្បីតានដានសុខភាពជាប្រចាំ និងពិគ្រោះយោបល់ជាមួយវេជ្ជបណ្ឌិតឯកទេសនៃមន្ទីរពេទ្យកាល់ម៉ែត ដើម្បីធ្វើរោគវិនិច្ឆ័យ និងព្យាបាលឲ្យបានទាន់ពេលវេលា ប្រកបដោយប្រសិទ្ធភាព។
#មន្ទីរពេទ្យកាល់ម៉ែត

01/09/2026

វីដេអូ៖ សូមបងប្អូនប្រជាពលរដ្ឋទាំងអស់បង្កើនការប្រុងប្រយ័ត្នឱ្យបានខ្ពស់ ក្នុងកំឡុងពេលរដូវវស្សានេះ និងត្រៀមលក្ខណៈទុកជាមុនក្នុងការឆ្លើយតប និងការពារខ្លួនអ្នក ព្រមទាំងក្រុមគ្រួសារពីផលប៉ះពាល់នៃគ្រោះទឹកជំនន់។

#ក្រសួងសុខាភិបាល
#ការិយាល័យសុខាភិបាលស្រុកប្រតិបតិ្ដថ្មពួក

31/08/2026
យល់ដឹងពីជំងឺឆ្កែឆ្កួត ។ ព័ត៌មានបន្ថែមសូមទាក់ទងលេខ ១១៥
31/08/2026

យល់ដឹងពីជំងឺឆ្កែឆ្កួត ។
ព័ត៌មានបន្ថែមសូមទាក់ទងលេខ ១១៥

ព្រឹកថ្ងៃចន្ទ ៣រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦ វេលាម៉ោង ៧:៣០នាទី នៃការគ...
31/08/2026

ព្រឹកថ្ងៃចន្ទ ៣រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦ វេលាម៉ោង ៧:៣០នាទី នៃការគោរពទង់ជាតិនៃព្រះរាជាណាចក្រកម្ពុជា របស់ការិយាល័យសុខាភិបាលស្រុកប្រតិបត្តិថ្មពួក និងអង្គភាពក្រោមឱវាទ។

🇰🇭 ពណ៌ខៀវ ពណ៌ក្រហម និងប្រាសាទអង្គរវត្តពណ៌ស គឺជានិមិត្តរូបនៃសន្តិភាព ជំនឿសាសនា និងព្រលឹងខ្មែរដែលមិនអាចកាត់ថ្លៃបាន។

#ព្រះរាជាណាចក្រអច្ឆរិយៈ
#ការិយាល័យសុខាភិបាលស្រុកប្រតិបត្តិថ្មពួក

30/08/2026

វីដេអូ៖ ជំងឺឆ្កែឆ្កួត (Rabies) គ្រោះថ្នាក់ដល់ជីវិត ប៉ុន្តែអាចការពារបាន!
🛡 ការពារខ្លួន និងគ្រួសារ
• ជៀសវាងការប៉ះពាល់ លេង ឬផ្តល់ចំណីដល់សត្វអនាថា
• បង្រៀនកុមារកុំឱ្យរំខានសត្វ ខណៈពេលវាកំពុងស៊ីចំណី កំពុងសម្រាក ឬកំពុងថែរក្សាកូន
🚨ប្រសិនបើត្រូវសត្វខាំ ឬក្រញៅ៖
• សូមធ្វើការលាងរបួសជាមួយទឹក និងសាប៊ូ ដោយបង្ហូរទឹកលើរបួស យ៉ាងតិច ១៥ នាទី។
• ទៅទទួលវ៉ាក់សាំងការពារជំងឺឆ្កែឆ្កួតតាមការណែនាំរបស់គ្រូពេទ្យ។

👉 កុំរង់ចាំ! ត្រូវចាត់វិធានការភ្លាមៗ។

#ការិយាល័យសុខាភិបាលស្រុកប្រតិបត្តិថ្មពួក

#ជំងឺឆ្កែឆ្កួត

29/08/2026

Address

ផ្លូវជាតិលេខ(៥៦A) ភូមិកសិណ ឃុំថ្មពួក ស្រុកថ្មពួក ខេត្ដបន្ទាយមានជ័យ
Thmar Puok
010504

Opening Hours

Monday 07:30 - 12:00
13:30 - 17:00
Tuesday 07:30 - 12:00
13:30 - 17:00
Wednesday 07:30 - 12:00
13:30 - 17:00
Thursday 07:30 - 12:00
13:30 - 17:00
Friday 07:30 - 12:00
13:30 - 17:00

Alerts

Be the first to know and let us send you an email when ការិយាល័យសុខាភិបាលស្រុកប្រតិបត្ដិថ្មពួក posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share