Kandal CPP

Kandal CPP គណបក្សប្រជាជនកម្ពុជា ខេត្តកណ្តាល

សម្ដេចតេជោ សម្រេចឱ្យបណ្ដេញ អ្នកនាង ធី សុវណ្ណថា ចេញពី គណបក្សប្រជាជនកម្ពុជា ។
03/08/2025

សម្ដេចតេជោ សម្រេចឱ្យបណ្ដេញ អ្នកនាង ធី សុវណ្ណថា ចេញពី គណបក្សប្រជាជនកម្ពុជា ។

11/04/2025
សារលិខិតរបស់យុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល សូមគោរពជូនពរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្ស ប្រធានយុវជន...
11/04/2025

សារលិខិតរបស់យុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល សូមគោរពជូនពរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្ស ប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល និងជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ក្នុងឱកាសដ៏មង្គលសិរីសួស្ដីប្រកបដោយក្តីសោមនស្សរីករាយនៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ១៤-១៥-១៦ ខែមេសា ឆ្នាំ២០២៥។

11/04/2025

ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ឆ្នាំ២០២៥ ខាងមុខនេះ 🙏 សូមគោរពជូនពរឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្តាល និងលោកជំទាវ ព្រមទាំងបុត្រ និងក្រុមគ្រួសារសូមជួប តែសេចកី្តសុខ សេចក្តីចម្រើន សុខសុភមង្គល សុខសុវត្ថិភាពទីជិតឆ្ងាយ និងសមប្រកបកិច្ចការការងារជោគជ័យគ្រប់ភារកិច្ច។🙏🙏❤❤

11/04/2025
11/04/2025
08/04/2025
08/04/2025

នាយករដ្ឋមន្ត្រីឡាវ ថ្លែងអំណរគុណដ៏ជ្រាលជ្រៅចំពោះសម្ដេចបវរធិបតី ដែលបានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ ចូលរួមរំលែកទុក្ខ និងគោរពវិញ្ញាណក្ខន្ធអតីតប្រធានរដ្ឋឡាវ

ក្នុងឱកាសអញ្ជើញចូលរួមដាក់កម្រងផ្កា​ និង​ គោរពវិញ្ញាណក្ខន្ធ​ ជូនឯកឧត្តមនាយឧត្តមសេនីយ៍ ខាំតៃ ស៊ីផាន់ដន អតីតប្រធានរដ្ឋឡាវ​ នារសៀលថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៥, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានជួបជាមួយឯកឧត្តមបណ្ឌិត សនសៃ ស៊ីផាន់ដន នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ នៅទីក្រុងវៀងចន្ទន៍។

ក្នុងឱកាសនៃជំនួបនេះ, សម្តេចបវរធិបតី បានថ្លែងអំណរគុណចំពោះឯកឧត្តមនាយករដ្ឋមន្ត្រីឡាវ ដែលបានឆ្លៀតឱកាសដ៏ក្រៀមក្រំនេះ ទទួលស្វាគមន៍សម្តេច និងគណៈប្រតិភូ។ សម្តេចបវរធិបតីក៏បានបញ្ជាក់ថា ក្នុងព្រះនាមព្រះមហាក្សត្រ, ក្នុងនាមរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា សម្តេចសូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំ​ ជាមួយឯកឧត្តមនាយករដ្ឋមន្ត្រី, ក្រុមគ្រួសារ, រដ្ឋាភិបាល និងប្រជាជនឡាវ ចំពោះការបាត់បង់វីរបុរស​ និង​ ឥស្សរជនដ៏ឆ្នើមមួយរូប ដែលបានលះបង់ និងតស៊ូ​ ពេញមួយជីវិត​ ក្នុងការរំដោះ, កសាង​ និងអភិវឌ្ឍប្រទេសឡាវ ឱ្យរីកចម្រើនដូចសព្វថ្ងៃ ក៏ដូចជាបានចូលរួមពូនជ្រុំទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ កម្ពុជា-ឡាវ។ សម្តេចបវរធិបតី ក៏បានរំលឹកឡេីងវិញនូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងប្រទេសទាំងពីរ​ និងបានគូសបញ្ជាក់ថា ប្រទេសយើងនៅមានកិច្ចការជាច្រើនទៀតដែលត្រូវបន្តធ្វេីរួមគ្នា សំដៅពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ​ ដើម្បីជាឧត្តមប្រយោជន៍​សម្រាប់ប្រជាជាតិ​ និង​ ប្រជាជន ទាំងពីរ។

ជាការឆ្លើយតប, ឯកឧត្តមនាយករដ្ឋមន្ត្រីឡាវ បានសម្តែងការស្វាគមន៍ និងថ្លែងអំណរគុណដ៏ជ្រាលជ្រៅចំពោះសម្តេចបវរធិបតី និងគណៈប្រតិភូ ដែលបានអញ្ជើញមកចូលរួមរំលែកទុក្ខ និងគោរពវិញ្ញាណក្ខន្ធ​ ឯកឧត្តម អតីតប្រធានរដ្ឋឡាវ។ វត្តមានដ៏ថ្លៃថ្លានេះ គឺជាការលើកទឹកចិត្តដ៏ធំធេងមួយសម្រាប់ឯកឧត្តម, ក្រុមគ្រួសារ, រដ្ឋាភិបាល និងប្រជាជនឡាវ និងជាសក្ខីភាពបង្ហាញពីភាពរឹងមាំនៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើរ ប្រកបដោយមិត្តភាព និងសាមគ្គីភាពរវាងប្រទេសទាំងពីរ។ ឯកឧត្តមនាយករដ្ឋមន្ត្រី ក៏បានជម្រាបជូនសម្តេចបវរធិបតីអំពីគំរូវីរភាពរបស់ឯកឧត្តមអតីតប្រធានរដ្ឋ ដែលបានបន្សល់ទុកនូវស្នាដៃជាច្រើន រាប់មិនអស់ ជូនជាតិ​ មាតុភូមិឡាវ ក្នុងនោះរួមមាន៖ ការតស៊ូដើម្បីឯករាជ្យ, ការរំដោះជាតិ និងការអភិវឌ្ឍប្រទេសឡាវឱ្យមានការរីកចម្រើនរហូតមកដល់បច្ចុប្បន្ននេះ។ ការបាត់បង់ឯកឧត្តម ខាំតៃ​ ស៊ីផាន់ដន​ គឺជាការខាតបង់ដ៏ធំធេងសម្រាប់រដ្ឋាភិបាល និងប្រជាជនឡាវ។ ឯកឧត្តមបានបន្ថែមទៀតថា ឯកឧត្តមអតីតប្រធានរដ្ឋ ជាមេដឹកនាំដ៏ឆ្នើមមួយរូប ដែលបានចូលរួមពូនជ្រុំ​ និងពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការឡាវ-កម្ពុជា រហូតឈានទៅដល់ការសម្រេចបាន “ទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងយូរអង្វែង”។ ឯកឧត្តមក៏បានបញ្ជាក់ពីការប្តេជ្ញាចិត្តក្នុងការបន្តពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិរវាងប្រទេសទាំងពីរ ឡាវ-កម្ពុជា ការឱ្យកាន់តែរឹងមាំ និងរីកចម្រើនបន្ថែមទៀត៕

#ហ៊ុនម៉ាណែត #កម្ពុជា #សន្តិភាពនៅកម្ពុជា

17/06/2022

Address

Cambodia
Takhmau

Website

Alerts

Be the first to know and let us send you an email when Kandal CPP posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share