វិទ្យាល័យ វឌ្ឍនៈឈូងលាភ

វិទ្យាល័យ វឌ្ឍនៈឈូងលាភ វិទ្យាល័យយេីង​ សហគមន៍យេីង​ អនាគតកូនចៅយេីង​

ថ្ងៃអាទិត្យ ១០ កើត ខែស្រាពណ៏ ឆ្នាំមមី អដ្ឋស័ក ពស ២៥៧០ត្រូវនឹងថ្ងៃអាទិត្យទី23 ខែសីហា ឆ្នាំ2026ចំណេះដឹងឌីជីថលជាគ្រឹះយ៉ាងសំ...
23/08/2026

ថ្ងៃអាទិត្យ ១០ កើត ខែស្រាពណ៏ ឆ្នាំមមី អដ្ឋស័ក ពស ២៥៧០ត្រូវនឹងថ្ងៃអាទិត្យទី23 ខែសីហា ឆ្នាំ2026

ចំណេះដឹងឌីជីថលជាគ្រឹះយ៉ាងសំខាន់សម្រាប់យុវជនក្នុងការត្រៀមខ្លួនចូលរៀននៅសាកលវិទ្យាល័យដោយជោគជ័យ។ ខាងក្រោមនេះជាចំណុចសំខាន់ៗចំនួនប្រាំមួយដែលនឹងផ្តល់ជាគតិដល់សិស្សវិទ្យាល័យ៖

១.សម្រួលដល់ការសិក្សា និងការស្រាវជ្រាវ៖ ជួយឱ្យយុវជនចេះប្រើប្រាស់ម៉ាស៊ីនស្វែងរកព័ត៌មាន (Search Engines) បណ្ណាល័យឌីជីថល និងប្រភពទិន្នន័យអនឡាញផ្សេងៗ ដើម្បីស្វែងរកឯកសារសិក្សាបានរហ័ស ត្រឹមត្រូវ និងមានប្រសិទ្ធភាព។

២.ភាពស្ទាត់ជំនាញលើកម្មវិធីសិក្សា៖ ការចេះប្រើប្រាស់កម្មវិធីការិយាល័យ (ដូចជា Microsoft Office, Google Workspace) ជួយសម្រួលដល់ការធ្វើកិច្ចការផ្ទាល់ខ្លួន ការសរសេរសារណា ការធ្វើស្លាយ និងការធ្វើបទបង្ហាញ (Presentation) នៅចំពោះមុខថ្នាក់។

៣.ពង្រឹងការងារជាក្រុមអនឡាញ៖ ជួយឱ្យការធ្វើការងារជាក្រុមជាមួយមិត្តភក្តិកាន់តែរលូន តាមរយៈការប្រើប្រាស់ឧបករណ៍សហការអនឡាញ (ដូចជា Zoom, Google Meet, Telegram, ឬ Slack) ទោះបីជានៅឆ្ងាយពីគ្នាក៏ដោយ។

៤.ការគ្រប់គ្រងពេលវេលា និងភារកិច្ច៖ អាចប្រើប្រាស់កម្មវិធី ឬ App ផ្សេងៗក្នុងការរៀបចំកាលវិភាគសិក្សា កត់ត្រាភារកិច្ចត្រូវធ្វើ និងកំណត់រំលឹក ដើម្បីចៀសវាងការខកខានការប្រគល់កិច្ចការ។

៥.ការការពារសុវត្ថិភាពតាមប្រព័ន្ធអ៊ីនធឺណិត (Cybersecurity awareness)៖ យល់ដឹងពីរបៀបការពារទិន្នន័យផ្ទាល់ខ្លួន ចេះផ្ទៀងផ្ទាត់ព័ត៌មានពិត ឬក្លែងក្លាយ (Fake News) និងចៀសវាងការចាញ់បោកប្រព័ន្ធអនឡាញផ្សេងៗ។

៦.បង្កើនឱកាសអភិវឌ្ឍជំនាញបន្ថែម (Self-learning)៖ អាចចុះឈ្មោះរៀនវគ្គខ្លីៗ ឬជំនាញបន្ថែមដោយឥតគិតថ្លៃតាមរយៈវេទិកាសិក្សាអនឡាញល្បីៗ (ដូចជា Coursera, edX, ឬ YouTube) មុនពេលចាប់ផ្តើមមុខវិជ្ជាឯកទេសនៅសាកលវិទ្យាល័យ។

សេចក្តីជូនដំណឹងសាកលវិទ្យាល័យភូមិន្ទភ្នំពេញ សូមជូនដំណឹងដល់សិស្ស-និស្សិត និងសាធារណជនជ្រាបថា សាកលវិទ្យាល័យនឹង ទទួលពាក្យចូលស...
12/08/2026

សេចក្តីជូនដំណឹង
សាកលវិទ្យាល័យភូមិន្ទភ្នំពេញ សូមជូនដំណឹងដល់សិស្ស-និស្សិត និងសាធារណជនជ្រាបថា សាកលវិទ្យាល័យនឹង ទទួលពាក្យចូលសិក្សាសម្រាប់ឆ្នាំសិក្សា ២០២៦–២០២៧។

មុខជំនាញដែលត្រូវជ្រើសរើស៖
• ទំនាក់ទំនងអន្តរជាតិ
• សេដ្ឋកិច្ចអន្តរជាតិ
• វិទ្យាសាស្ត្រនយោបាយ និងរដ្ឋបាលសាធារណៈ

សូមបេក្ខជនដែលមានចំណាប់អារម្មណ៍ សូមអានព័ត៌មានលម្អិត និងអនុវត្តតាមការណែនាំក្នុងសេចក្តីជូនដំណឹងផ្លូវការខាងលើ។

សូមចូលរួមតាមដានព័ត៌មានតាម Telegram ផ្លូវការ៖
• RUPP News: https://t.me/ruppnews
• RUPP-ព័ត៌មាន: https://t.me/+2N5cth6hKMg0M2Jl

ពិធីសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស ថ្នាក់ទី១២ នៃវិទ្យាល័យវឌ្ឍនៈឈូងលាភ ក្រោមអធិបតីភាព៖1.  ឯកឧត្តមនាយឧត្...
01/08/2026

ពិធីសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស ថ្នាក់ទី១២ នៃវិទ្យាល័យវឌ្ឍនៈឈូងលាភ ក្រោមអធិបតីភាព៖
1. ឯកឧត្តមនាយឧត្តមសេនីយ៍ ខឹម សោភ័ណ ប្រធានក្រុមប្រឹក្សាភិបាលផ្ទេរសិទ្ធិនៃមជ្ឍមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា និងជាអនុប្រធានគណៈអចិន្រ្តៃយ៍ក្រុមការងារចុះជួយមូលដ្ឋានក្រុងតាខ្មៅ និងក្រុមការងារ។
2. ឯកឧត្តម សំ តុលា ប្រធានក្រុមការងាររដ្ឋាភិបាលចុះជួយសង្កាត់រកាខ្ពស់ និងក្រុមការងារ។
3. លោក ឆឿង ឆូ ចៅសង្កាត់រកាខ្ពស់ និងសមាជិកក្រុមប្រឹក្សាសង្កាត់រកាខ្ពស់
4. លោកមេបុស្តិ៍រដ្ឋបាលសង្កាត់រកាខ្ពស់
5. លោកមេភូមិទាំង៧ក្នុងសង្កាត់រកាខ្ពស់
6. លោកគ្រូ អ្នកគ្រូនៃវិទ្យាល័យ វឌ្ឍនៈឈូងលាភ ចំនួន ៤០នាក់ និងសិស្សានុសិស្សថ្នាក់ទី១២ ចំនួន១១៨នាក់។
នាឱកាសនោះ ឯកឧត្តមបានក្រើនរំលឹកអំពីការត្រៀមខ្លួនសម្រាប់ការប្រឡងបាក់ឌុបនៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦ និងជូនពរដល់ប្អូនៗទាំងអស់ឱ្យខិតខំប្រឹងប្រែងអស់សមត្ថភាពដើម្បីទទួលបានលទ្ធផលល្អគ្រប់ៗគ្នា។ ដើម្បីជាការលើកទឺកចិត្តដល់លោកគ្រូអ្នកគ្រូទាំង៤០នាក់ និងសិស្សានុសិស្សទាំង១១៨នាក់ ឯកឧត្តមបានផ្តល់ជូននូវថវិកាដល់លោកគ្រូអ្នកគ្រូក្នុងម្នាក់ចំនួន៧០០០០រៀល និងសិស្សថ្នាក់ទី១២ម្នាក់ចំនួន៥០០០០រៀលគត់ ថវិកាដល់សាលារៀនចំនួន១១៧០០០០រៀលគត់៕
គណៈគ្រប់គ្រងនៃវិទ្យាល័យវឌ្ឍនៈឈូងលាភ សូមជូនពរបវរសួស្តី វិបុលសុខ ជូនចំពោះ គណៈអធិបតីនិងក្រុមការងារចុះជួយសង្កាត់រកាខ្ពស់ សូមបានជួបប្រទះនូវពុទ្ធពរបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។
ថ្ងៃសៅរ៍ ៣រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១ ខែសីហា ឆ្នាំ២០២៦

ថ្ងៃសុក្រ ១០ កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦ខ្ញុំបាទតំណាងឱ្យគណៈគ្រប់គ្រង ...
24/07/2026

ថ្ងៃសុក្រ ១០ កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦

ខ្ញុំបាទតំណាងឱ្យគណៈគ្រប់គ្រង និងប្អូនៗសមាជិកយុវជន ស.ស.យ.ក នៃវិទ្យាល័យវឌ្ឍនៈឈូងលាភ បានយកថវិកាដែលទទួលបានពីការចូលរួមរបស់លោកគ្រូ-អ្នកគ្រូ និងប្អូនៗសិស្សានុសិស្សថ្នាក់ទី៧, ៨, ១០ និង ១១ ចំនួន ៦៧១,៥០ ០រៀលគត់ ដើម្បីប្រគល់ជូន យុវជន សឿន សៀងហៃ សិស្សថ្នាក់ទី១០ ដែលបានរងរបួសដោយសារគ្រោះថ្នាក់ចរាចរណ៍កាលពីខែមិថុនាកន្លងទៅ។

សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ម្ចាស់ថវិកាទាំងអស់ សូមជួបប្រទះតែពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

ថ្ងៃចន្ទ ៦កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៦ អ្នកឧកញ៉ា សំអាង លោកជំទាវ ...
20/07/2026

ថ្ងៃចន្ទ ៦កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៦ អ្នកឧកញ៉ា សំអាង លោកជំទាវ ឈុនលាង ព្រមទាំងបុត្រា បុត្រី និងចៅៗ បានអញ្ជើញចូលរួមក្នុងពិធីចែកអំណោយដល់ លោកគ្រូ-អ្នកគ្រូចំនួន៧០នាក់ និងសិស្សានុសិស្សចំនួន២២៨៧នាក់នៃវិទ្យាល័យវឌ្ឍនៈឈូងលាភ។
សូមអ្នកឧកញ៉ា និងលោកជំទាវ ព្រមទាំងបុត្រា បុត្រី និងចៅៗ សូមជួបប្រទះនូវពុទ្ធពរបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕

ប្អូនៗ​ដែល​ចង់​រឿនភាសាអង់គ្លេសកម្រិតBeginner អាចមករៀនបាន។-----------------------បញ្ជាក់ៈ​អត់​បង់ប្រាក់ទេ! !
18/07/2026

ប្អូនៗ​ដែល​ចង់​រឿនភាសាអង់គ្លេសកម្រិតBeginner អាចមករៀនបាន។
-----------------------
បញ្ជាក់ៈ​អត់​បង់ប្រាក់ទេ! !

«ក្លឹបសហគ្រិនវិទ្យាល័យ» បើកទទួលពាក្យចូលរួមជាផ្លូវការហើយ!🚀កម្មវិធី «ក្លឹបសហគ្រិនវិទ្យាល័យ» ជាវេទិកាយុវជនមួយដែលនឹងផ្ដល់ឱកា...
14/07/2026

«ក្លឹបសហគ្រិនវិទ្យាល័យ» បើកទទួលពាក្យចូលរួមជាផ្លូវការហើយ!🚀

កម្មវិធី «ក្លឹបសហគ្រិនវិទ្យាល័យ» ជាវេទិកាយុវជនមួយដែលនឹងផ្ដល់ឱកាសឱ្យប្អូនៗថ្នាក់ទី ១០-១២ បានសិក្សាស្វែងយល់ពីជំនាញសហគ្រិនភាព ភាពជាអ្នកដឹកនាំ ការដោះស្រាយបញ្ហា និងការបង្កើតដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត។

កម្មវិធីនេះដំណើរការតាមប្រព័ន្ធអនឡាញ តាមរយៈ ឆានែលតេឡេក្រាម (Telegram Channel) ដែលអនុញ្ញាតឱ្យសិស្សានុសិស្សគ្រប់រាជធានី-ខេត្តអាចចូលរួមបានយ៉ាងងាយស្រួល មានភាពបត់បែនខ្ពស់ និងងាយស្រួលសម្រាប់ប្អូនៗក្នុងការគ្រប់គ្រងពេលវេលា។

ចូលរួមជាមួយយើង ដើម្បីទទួលបានឱកាសល្អៗដូចជា៖
✨ ការបណ្ដុះផ្នត់គំនិតសហគ្រិនភាព និងជំនាញអាជីវកម្មកម្រិតមូលដ្ឋាន
✨ ការរៀនពីរបៀបបំប្លែងគំនិតឱ្យទៅជាដំណោះស្រាយជាក់ស្ដែងសម្រាប់សហគមន៍
✨ ការជួបពិភាក្សា និងចែករំលែកចំណេះដឹងពីសហគ្រិនជោគជ័យក្នុងស្រុក
✨ ការតភ្ជាប់ជាមួយបណ្ដាញយុវជនឆ្នើមទូទាំងប្រទេស

កុំឱ្យឱកាសនៃការអភិវឌ្ឍសមត្ថភាព និងការរៀនសូត្រដ៏ពិសេសនេះកន្លងផុតទៅឱ្យសោះ! 🚀
👉 ដាក់ពាក្យចូលរួមនៅទីនេះ៖ https://forms.gle/Qe2HUgxo2ZFbkDN7A
*បញ្ជាក់ ៖ សូមចូលក្នុងក្រុមតេឡេក្រាម​​​(Telegram)​ បន្ទាប់បំពេញពាក្យហើយ។

📅 ផុតកំណត់ទទួលពាក្យ៖ ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៦

គណគ្រប់គ្រងនៃវិទ្យាល័យវឌ្ឍន:​ឈូងលាភ៖ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ​ លោក​ រិន​ ធឿន​ ដែលបានផ្តល់កុំព្យូទ័រមួយឈុតនេះសម្...
14/07/2026

គណគ្រប់គ្រងនៃវិទ្យាល័យវឌ្ឍន:​ឈូងលាភ៖ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ​ លោក​ រិន​ ធឿន​ ដែលបានផ្តល់កុំព្យូទ័រមួយឈុតនេះសម្រាប់ការរៀនរបស់សិស្ស។សូមគោរពជូនពរ លោក​ រិន​ ធឿន​ និងក្រុមគ្រួសារ សូមជួបប្រទះតែពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ!

29/06/2026

សូម​ចូលរួម​គាំទ្រក្រុមយុវជនជជែកដេញដោលនៃវិទ្យាល័យវឌ្ឍន:ឈូងលាភទាំងអស់គ្នា។
———————————————————
កុំភ្លេចជួយចុចLike, Share និងComment !!!

Address

ផ្លូវ២១
Takhmau

Opening Hours

Monday 07:00 - 11:00
Tuesday 07:00 - 11:00
Wednesday 07:00 - 11:00
Thursday 07:00 - 11:00
Friday 07:00 - 11:00
Saturday 07:00 - 11:00

Telephone

+85581565650

Website

Alerts

Be the first to know and let us send you an email when វិទ្យាល័យ វឌ្ឍនៈឈូងលាភ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to វិទ្យាល័យ វឌ្ឍនៈឈូងលាភ:

Shortcuts

Share

Category