សាលាមត្តេយ្យត្បូងដំរី Tboung Domrey Pre-School

  • Home
  • Cambodia
  • Takeo
  • សាលាមត្តេយ្យត្បូងដំរី Tboung Domrey Pre-School

សាលាមត្តេយ្យត្បូងដំរី Tboung Domrey Pre-School Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from សាលាមត្តេយ្យត្បូងដំរី Tboung Domrey Pre-School, Takeo.

24/02/2026

សាលាមត្តេយ្យសាមគ្គីត្បូងដំរី បង្កើតឡើងដំបូងដោយក្រុមយុវជនភូមិនាខែកក្កដា ឆ្នាំ២០១៤ ក្នុងគោលបំណងផ្សាំងកុមារតូចៗក្នុងភូមិនូវបរិយាកាសសិក្សាមុនចូលរៀននៅបឋមសិក្សា។ សាលានេះក៏ទទួលបានជំនួយឧបត្ថម្ភពីសមាគមចាស់ជរាជប៉ុន (FACES)តាមរយៈលោកស្រី Karasawa Yukiko និងមានការគាំទ្រឧបត្ថម្ភទាំងស្មារតី ថវិកានិងសម្ភារៈរបស់អ្នកភូមិ សប្បុរសជននានា និងអាជ្ញាធរភូមិឃុំផងដែរ។ ក្នុងរយៈពេល១២ឆ្នាំមកនេះ មានកុមារតូចៗជិត៤០០នាក់បានចុះឈ្មោះចូលរៀន។ ហើយក្នុងឆ្នាំសិក្សា ២០២៥-២០២៦នេះ មានកុមារចំនួន២៨នាក់បានកំពុងសិក្សា។ យើងខ្ញុំមានការជឿជាក់យ៉ាងមុតមាំថា តាមរយៈស្មារតីនិងការលះបង់របស់យើង កុមារតូចៗក្នុងភូមិទាំងមូលនឹងមានអនាគតកាន់តែប្រសើរ។

21/02/2026

ពេលវេលាថ្មើរនេះយើងគ្រប់គ្នាកំពុងសម្រាន្តស្រួលតាមគេហដ្ឋានគ្រប់គ្នាបើទោះបីធាតុអាកាសក្តៅបន្តិចនាខែប្រាំងនេះ តែវីរៈកងទ័ពយើងតាមបណ្តោយព្រំដែនបានកំពុងតែប្រុងត្រៀមជានិច្ចដើម្បីការពារមាតុភូមិ។ បទនេះ សូមជូនដល់កងទ័ពគ្រប់រូប ឈ្នះអស់មារសត្រូវ និងសូមសុខសុវត្ថិភាពគ្រប់ៗគ្នា។ កុមារមត្តេយ្យត្បូងដំរីសូមនឹកគុណូបការៈរបស់កងទ័ពយើងទាំងមូល។

ក្នុងរយៈពេល១២ឆ្នាំមកនេះ សាលាមត្តេយ្យត្បូងដំរីបានទទួលកុមារតូចៗក្នុងភូមិសរុបជិត៤០០នាក់ ដើម្បីបានត្រៀមខ្លួនមុនចូលបឋមសិក្សា។...
20/02/2026

ក្នុងរយៈពេល១២ឆ្នាំមកនេះ សាលាមត្តេយ្យត្បូងដំរីបានទទួលកុមារតូចៗក្នុងភូមិសរុបជិត៤០០នាក់ ដើម្បីបានត្រៀមខ្លួនមុនចូលបឋមសិក្សា។ ក្នុងឆ្នាំសិក្សា២០២៥-២០២៦នេះ មានកុមារចំនួន២៨នាក់ ក្នុងនោះសិស្សស្រីរហូត២១នាក់។ ក្នុងរយៈពេលជាង១០ឆ្នាំមកនេះ កុមារដែលចេញពីសាលាយើងបានទទួលនូវការកោតសសើរពីលោកគ្រូអ្នកគ្រូថ្នាក់បឋមដែលពួកគេបានឆ្លងកាត់សិក្សាបន្ត ហើយយើងរំពឹងថា កុមារទាំងនេះក៏ដូចជាអ្នកភូមិយើង នឹងទទួលបានសមិទ្ធផលបន្ថែមទៀតពីសកម្មភាពរបស់យើង។ សូមអរគុណដល់សប្បុរសជននានា និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ក្នុងកិច្ចគាំទ្រការងាររបស់យើង ដើម្បីអនាគតកុមារយើង និងអ្នកភូមិយើង។

នារសៀលថ្ងៃអាទិត្យនេះ តំណាងស្ថាបនិកសាលាមត្តេយ្យ រួមជាមួយក្រុមយុវជនដែរជាគ្រូបង្រៀនស្ម័គ្រចិត្ត បានជួបពិភាក្សាជាមួយមាតាបិតា...
03/09/2023

នារសៀលថ្ងៃអាទិត្យនេះ តំណាងស្ថាបនិកសាលាមត្តេយ្យ រួមជាមួយក្រុមយុវជនដែរជាគ្រូបង្រៀនស្ម័គ្រចិត្ត បានជួបពិភាក្សាជាមួយមាតាបិតា ឬអាណាព្យាបាលកុមារតូចៗទាំងអស់ដើម្បីពង្រឹងគុណភាពអប់រំ វិន័យ និងឥរិយាបទក្នុងការសិក្សារបស់កុមារតូចៗ ព្រមទាំងទទួលសំណូមពរពីមាតាបិតា ឬអាណាព្យាបាល ។

ខ្ញុំបាទ និងក្រុមគ្រួសារ សូមគោរពដឹងគុណ និងសូមចូលរួមអបអរសាទរប្រកបដោយក្ដីរំភើបបំផុត ដែលថ្នាក់ដឹកនាំក្រសួងប្រៃសណីយ៍ និងទូរគ...
27/08/2023

ខ្ញុំបាទ និងក្រុមគ្រួសារ សូមគោរពដឹងគុណ និងសូមចូលរួមអបអរសាទរប្រកបដោយក្ដីរំភើបបំផុត ដែលថ្នាក់ដឹកនាំក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ផ្ដល់សេចក្ដីទុកចិត្ត និងបានផ្ដល់កិត្តិយសតែងតាំង និងផ្ដល់ឋានៈជាទីប្រឹក្សា និងជំនួយការជូនលោកគ្រូបណ្ឌិត អ៊ុង វាសនា មានឋានៈស្មើ អនុរដ្ឋលេខាធិការ ។ ស្ថិតក្នុងឱកាសដ៏សែនរីករាយនេះ ខ្ញុំបាទ និងគ្រួសារ សូមបួងសួងដល់វត្ថុស័ក្ដិសិទ្ធិក្នុងលោក សូមប្រសិទ្ធិពរជ័យសិរីមហាប្រសើរជូនចំពោះលោកពូ និងក្រុមគ្រួសារ សូមសមប្រកបដោយព្រះពុទ្ធពរទាំងឡាយ ៤ប្រការ សូមមានសុខភាពល្អដើម្បីបន្តដឹកនាំការងារជួយដល់ភូមិរបស់យើង និងសូមសម្រេចជោគជ័យរាល់ភារៈកិច្ចការងារចំពោះមុខ ។ ដោយក្ដីគោរពដ៏ខ្ពង់ខ្ពស់អំពីខ្ញុំបាទ ៚ 🙏❤️💐
Ung Veasna

គណៈគ្រប់គ្រងសាលាមត្តេយ្យត្បូងដំរី មានកិត្តិយសសូមជម្រាបជូន​ពីតារាងកាលវិភាគបន្ថែមម៉ោងសិក្សាដល់កុមារថ្នាក់ទី៣ សម្រាប់កុមារដ...
21/08/2023

គណៈគ្រប់គ្រងសាលាមត្តេយ្យត្បូងដំរី មានកិត្តិយសសូមជម្រាបជូន​ពីតារាងកាលវិភាគបន្ថែមម៉ោងសិក្សាដល់កុមារថ្នាក់ទី៣ សម្រាប់កុមារដែលទំនេរពីម៉ោងសិក្សានៅសាលារដ្ឋ ពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ បង្រៀនដោយយុវតី មុត គីមឡាង ជាគរុនិស្សិតឆ្នាំទី២ ។ សូមអរគុណ

ជួសមុខឱ្យស្ថាបនិកសាលាមត្តេយ្យត្បូងដំរី យើងខ្ញុំសូមសម្ដែងនូវអំណរអរគុណដល់សប្បុរសជនទាំងឡាយ ដែលបានជួយឧបត្ថម្ភថវិការទិញសម្ភារ...
19/08/2023

ជួសមុខឱ្យស្ថាបនិកសាលាមត្តេយ្យត្បូងដំរី យើងខ្ញុំសូមសម្ដែងនូវអំណរអរគុណដល់សប្បុរសជនទាំងឡាយ ដែលបានជួយឧបត្ថម្ភថវិការទិញសម្ភារសិក្សាដល់កុមារតូចៗ តាមរយៈយុវជន និន សុផាក់ ។ សូមគោរពជូនពរសប្បុរសជនទាំងអស់ សូមជួបប្រទះតែនឹងសេចក្ដីគ្រប់ប្រការ និងជោគជ័យលើការសិក្សា 🙏

គណៈគ្រប់គ្រងសាលាមត្តេយ្យត្បូងដំរី មានកិត្តិយសសូមជម្រាបជូនពីតារាងកាលវិភាគសិក្សាបន្ថែមសម្រាប់កុមារមត្តេយ្យ និងសិស្សថា្នក់ទ...
16/08/2023

គណៈគ្រប់គ្រងសាលាមត្តេយ្យត្បូងដំរី មានកិត្តិយសសូមជម្រាបជូនពីតារាងកាលវិភាគសិក្សាបន្ថែមសម្រាប់កុមារមត្តេយ្យ និងសិស្សថា្នក់ទី១ ដល់ទី៥ បង្រៀនដោយក្រុមយុវជនភូមិយើង សូមមាតាបិតា ឬអាណាព្យាបាលលើកទឹកចិត្ត និងជំរុញកូនៗ មករៀនឱ្យបានគ្រប់ៗគ្នាៗ ។ កម្មវិធីបង្រៀននេះបាននឹងកំពុងអនុវត្ត សូមអរគុណ

គណៈគ្រប់គ្រងសាលាមត្តេយ្យត្បូងដំរី មានកិត្តិយសសូមជម្រាបជូនដំណឹង ដល់មាតាបិតា ឬអាណាព្យាបាលរបស់កុមារ ជ្រាបជាព័ត៌មាន 🙏
14/08/2023

គណៈគ្រប់គ្រងសាលាមត្តេយ្យត្បូងដំរី មានកិត្តិយសសូមជម្រាបជូនដំណឹង ដល់មាតាបិតា ឬអាណាព្យាបាលរបស់កុមារ ជ្រាបជាព័ត៌មាន 🙏

សូមមាតាបិតាទាំងអស់ ជ្រាបជាព័ត៌មាន
16/05/2023

សូមមាតាបិតាទាំងអស់ ជ្រាបជាព័ត៌មាន

សេចក្ដីជូនដំណឹង 🙏
30/03/2023

សេចក្ដីជូនដំណឹង 🙏

Address

Takeo

Telephone

+85581339919

Website

Alerts

Be the first to know and let us send you an email when សាលាមត្តេយ្យត្បូងដំរី Tboung Domrey Pre-School posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to សាលាមត្តេយ្យត្បូងដំរី Tboung Domrey Pre-School:

Share