កងរាជអាវុធហត្ថខេត្តតាកែវ

  • Home
  • Cambodia
  • Takeo
  • កងរាជអាវុធហត្ថខេត្តតាកែវ

កងរាជអាវុធហត្ថខេត្តតាកែវ ទំព័រហ្វេសបុកផ្លូវការរបស់កងរាជអាវុធហត្ថខេត្តតាកែវ
The Official page of Takeo Gendarmerie, the affiliation of the Royal Gendarmerie of Cambodia

តាកែវ ៖ នាថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៦នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តក្រុមការងារជ្រើសរើសយោធិនដើម្បីបំពេញក្របខណ្ឌកងរាជអាវ...
07/09/2026

តាកែវ ៖ នាថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៦
នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តក្រុមការងារជ្រើសរើសយោធិនដើម្បីបំពេញក្របខណ្ឌកងរាជអាវុធហត្ថ ដឹកនាំដោយលោកវរសេនីយ៍ឯក យូ អាល់វី មេបញ្ជាការរង កងកងរាជអាវុធហត្ថខេត្ត បានចាប់ផ្ដើមចែកពាក្យជូនដល់ប្អូនៗ សិស្ស និស្សិត យុវជន ដែលមានបំណងចង់បម្រើការងារជាកងរាជអាវុធហត្ថ។ ចាប់ផ្ដើមចែកពាក្យពីថ្ងៃទី៣ ដល់ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៦ និងទទួលពាក្យ ចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦ ៕

តាកែវ ៖ ថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៦ដោយទទួលបានបទបញ្ជាពីលោកឧត្តមសេនីយ៍ត្រី សេង មហា មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងសម្របសម្...
07/09/2026

តាកែវ ៖ ថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៦
ដោយទទួលបានបទបញ្ជាពីលោកឧត្តមសេនីយ៍ត្រី សេង មហា មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងសម្របសម្រួលនីតិវិធីដោយឯកឧត្តម ឯក ឆេងហួត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ។
នៅវេលាម៉ោង៣:០០នាទីទាបភ្លឺថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៦ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកបាទីដឹកដោយលោកវរសេនីយ៍ម៉េង ម៉ារ៉ាដា មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកបាទី សហការជាមួយកម្លាំងស្នាក់ការសន្តិសុខ២០១ បានចុះបង្ក្រាបករណីអំពើលួច ត្រង់ចំណុចវត្តត្រគៀត ស្ថិតក្នុងភូមិត្រគៀត ឃុំចំប៉ី ស្រុកបាទី ខេត្តតាកែវ។
+លទ្ធផលឃាត់ខ្លួនជនសង្ស័យបានចំនួន ៣ នាក់
១.ឈ្មោះ ហេង នី ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិម្កាក់ ឃុំចំប៉ី ស្រុកបាទី ខេត្តតាកែវ។
២.ឈ្មោះ ហេង បញ្ញត្តិ ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិព្រះម្លប់ ឃុំកណ្ដឹង ស្រុកបាទី ខេត្តតាកែវ។
៣.ឈ្មោះ ហុង សុខលិ ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិត្រកៀត ឃុំចំប៉ី ស្រុកបាទី ខេត្តតាកែវ។
+វត្ថុតាងចាប់យករួមមាន÷
១.កុំព្យូទ័រលើតុចំនួន ១ គ្រឿង
២.ទូរស័ព្ទដៃចំនួន ២ គ្រឿង
៣.ម៉ូតូចំនួន ២ គ្រឿង
បច្ចុប្បន្នជនសង្ស័យ រួមទាំងវត្ថុតាងត្រូវបានកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកធ្វើការសាកសួរ កសាងសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញកងរាជអាវុធហត្ថខេត្ត ចាត់ការតាមនីតិវិធី។

តាកែវ÷ថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៦ ដោយបានទទួលបានបទបញ្ជាពីលោកឧត្តមសេនីយ៍ត្រី សេង មហា មេបញ្ជាការ កងរាជអាវុធហត្ថខេត្តតាកែវ។  ន...
07/09/2026

តាកែវ÷ថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៦
ដោយបានទទួលបានបទបញ្ជាពីលោកឧត្តមសេនីយ៍ត្រី សេង មហា មេបញ្ជាការ កងរាជអាវុធហត្ថខេត្តតាកែវ។
នៅវេលាម៉ោង២២:០០នាទីថ្ងៃទី ៣ ខែកញ្ញា ឆ្នាំ២០២៦ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកសំរោង ដឹកនាំដោយលោកវរសេនីយ៍ត្រី យាន វុទ្ធី មេបញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថស្រុកសំរោង បានចុះប្រតិបត្តិការបង្ក្រាបករណីអំពើលួច នៅចំណុចភូមិកន្សោមក្លែង ឃុំជំរះពេន ស្រុកសំរោង ខេត្តតាកែវ។
+លទ្ធផលឃាត់ខ្លួនជនសង្ស័យបានចំនួន ១ នាក់ ឈ្មោះ ឌុច ញ៉េន ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិកន្សោមក្លែង ឃុំជំរះពេន ស្រុកសំរោង ខេត្តតាកែវ។
+វត្ថុតាងចាប់យករួមមាន :
១-ម៉ូទ័រចំនួន០២គ្រឿង(ម៉ូទ័រកាត់០១ ម៉ូទ័របុកស្វាន០១)
បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាងខាងលើ ត្រូវបានកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុក ធ្វើការសាកសួរកសាងសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញកងរាជអាវុធហត្ថខេត្ត ចាត់ការតាមនីតិវិធី។

តាកែវ៖ថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៦                    ដោយទទួលបានបទបញ្ជាពីលោកឧត្តមសេនីយ៍ត្រី សេង មហា មេបញ្ជាការកងរាជអាវុធហត្...
06/09/2026

តាកែវ៖ថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៦

ដោយទទួលបានបទបញ្ជាពីលោកឧត្តមសេនីយ៍ត្រី សេង មហា មេបញ្ជាការកងរាជអាវុធហត្ថ ខេត្តតាកែវ និងសម្របសម្រួលនីតិវិធី ដោយឯកឧត្តម ឯក ឆេងហួត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ។
នៅវេលាម៉ោង១៣:៤០នាទីថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៦ កម្លាំងមន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មើស សហការជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកព្រៃកប្បាស និងកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកសំរោង ដឹកនាំដោយលោកអនុសេនីយ៍ឯក ជួន តូរៈតៈ នាយការិយាល័យឆាំងគ្រឿងញៀនបានចុះប្រតិបត្តិការបង្រ្កាបជាក់ស្តែងនៅចំណុចភូមិជន្លាត់ដៃ ឃុំរវៀង ស្រុកសំរោង ខេត្តតាកែវ។
+លទ្ធផលឃាត់ខ្លួនជនសង្ស័យសរុបចំនួន ៣ នាក់ (ប្រុស)
១/ ឈ្មោះ យា ងុក ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ រស់នៅភូមិជន្លាត់ដៃ ឃុំរវៀង ស្រុកសំរោង ខេត្តតាកែវ។
២/ ឈ្មោះ យា វាស្នា ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ រស់នៅភូមិជន្លាត់ដៃ ឃុំរវៀង ស្រុកសំរោង ខេត្តតាកែវ។
៣/ ឈ្មោះ ងិន វីន ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ រស់នៅភូមិជន្លាត់ដៃ ឃុំរវៀង ស្រុកសំរោង ខេត្តតាកែវ។
+ដកហូតវត្ថុតាងរួមមាន:
១/ ម្សៅក្រាមពណ៌សថ្លាចំនួន ២៣ កញ្ចប់ ទម្ងន់ ៦.៣៩ក្រាម(ថ្លឹងទាំងសម្បកថង់)
២/សម្ភារៈវេចខ្ចប់និងសម្ភារៈប្រើប្រាស់គ្រឿងញៀនមួយចំនួន។
បច្ចុប្បន្ន ជនសង្ស័យ រួមនិងវត្ថុតាង ការិយាល័យជំនាញ កំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តតាកែវ ចាត់ការតាមនីតិវិធី។

តាកែវ ៖ នាព្រឹកថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៦នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តក្រុមការងារជ្រើសរើសយោធិនដើម្បីបំពេញក្របខណ្ឌកងរ...
06/09/2026

តាកែវ ៖ នាព្រឹកថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៦
នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តក្រុមការងារជ្រើសរើសយោធិនដើម្បីបំពេញក្របខណ្ឌកងរាជអាវុធហត្ថ ដឹកនាំដោយលោកវរសេនីយ៍ឯក យូ អាល់វី មេបញ្ជាការរង កងកងរាជអាវុធហត្ថខេត្ត បានចាប់ផ្ដើមចែកពាក្យជូនដល់ប្អូនៗ សិស្ស និស្សិត យុវជន ដែលមានបំណងចង់បម្រើការងារជាកងរាជអាវុធហត្ថ។ ចាប់ផ្ដើមចែកពាក្យពីថ្ងៃទី៣ ដល់ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៦ និងទទួលពាក្យ ចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦ ៕

តាកែវ ៖ នាថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៦លោកឧត្តមសេនីយ៍ត្រី សេង មហា មេបញ្ជាការកងរាជអាវុធហត្ថខេត្តតាកែវ បានអញ្ជើញចូលរួម និងដឹកន...
05/09/2026

តាកែវ ៖ នាថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៦
លោកឧត្តមសេនីយ៍ត្រី សេង មហា មេបញ្ជាការកងរាជអាវុធហត្ថខេត្តតាកែវ បានអញ្ជើញចូលរួម និងដឹកនាំ នាយទាហាន នាយទាហានរង កងរាជអាវុធហត្ថខេត្ត ដើម្បីការពារ សន្តិសុខ សុវត្ថិភាព រក្សាសណ្តាប់ធ្នាប់ ក្នុងពិធី សម្ពោធដាក់ឱ្យប្រើប្រាស់ ផ្លូវបេតុងមួយខ្សែប្រវែង ៥ ០០០ម៉ែត្រ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ និងលោកជំទាវ (ស្ថិតនៅភូមិព្រៃម្លូ ឃុំក្រពុំឈូក ស្រុកកោះអណ្តែត ខេត្តតាកែវ) ៕

តាកែវ÷ ថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៦ដោយទទួលបានបទបញ្ជាពីលោកឧត្តមសេនីយ៍ត្រី សេង មហា មេបញ្ជាការកងរាជអាវុធហត្ថ ខេត្តតាកែវ សម្របស...
05/09/2026

តាកែវ÷ ថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៦
ដោយទទួលបានបទបញ្ជាពីលោកឧត្តមសេនីយ៍ត្រី សេង មហា មេបញ្ជាការកងរាជអាវុធហត្ថ ខេត្តតាកែវ សម្របសម្រួលនីតិវិធី ដោយឯកឧត្តម ឯក ឆេងហួត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ និងឯកឧត្តម គុជ គីមឡុង ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកណ្តាល។
នៅវេលាម៉ោង១៧:២០នាទីថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៦ កម្លាំងមន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មើស សហការជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកព្រៃកប្បាស ដឹកនាំដោយលោកអនុសេនីយ៍ឯក ជួន តូរៈតៈ នាយការិយាល័យឆាំងគ្រឿងញៀន បានចុះប្រតិបត្តិការបង្រ្កាបជាក់ស្តែងនៅចំណុចភូមិល្វាត្នោត ឃុំព្រៃល្វា ស្រុកព្រៃកប្បាស ខេត្តតាកែវ និងបន្តពន្លាតសមត្ថកិច្ចដែនដីទៅស្រុកស្អាង ខេត្តកណ្តាល សហការជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកស្អាង
ខេត្តកណ្តាល។
+លទ្ធផល ឃាត់ខ្លួនជនសង្ស័យសរុបចំនួន ៤ នាក់ (ប្រុស)
១/ គីម វិសាល ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ រស់នៅ ភូមិរំចេក ឃុំត្នោត ស្រុកបាទី ខេត្តតាកែវ។
២/ យ៉ាន យុទ្ធ ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ រស់នៅ ភូមិពាមសិលា ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្ដាល។
៣/ ចែម សុខហេង ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ រស់នៅ ភូមិពាមសាលា ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្ដាល។
៤/ ញ៉ែម ផាន់នី ហៅម៉ាប់ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ មិនពិតប្រាកដ រស់នៅភូមិចិន ឃុំស្វាយជ្រុំ ស្រុករលៀប្អៀរ ខេត្តកំពង់ឆ្នាំ។
+ ដកហូតវត្ថុតាងរួមមាន:
១/ ម្សៅក្រាមពណ៌សថ្លាចំនួន ១៥ កញ្ចប់ ទម្ងន់ ២១១.៦២ក្រាម(ថ្លឹងទាំងសម្បកថង់)
២/ជញ្ជីងថ្លឹងថ្នាំញៀនចំនួន ២ គ្រឿង
៣/ទូរស័ព្ទចំនួន ៥ គ្រឿង
៤/ម៉ូតូចំនួន ២ គ្រឿង
៥/សម្ភារៈសម្រាប់វេចខ្ចប់និងសម្ភារៈប្រើប្រាស់ថ្នាំញៀនមួយចំនួន។
បច្ចុប្បន្ន ជនសង្ស័យ រួមនិងវត្ថុតាង ការិយាល័យជំនាញកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តតាកែវ ចាត់ការតាមនីតិវិធី។

តាកែវ ៖ នាព្រឹកថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៦ នៅសាលប្រជុំបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តតាកែវ លោកវរសេនីយ៍ទោ សុខ ដារ៉ា មេបញ្...
05/09/2026

តាកែវ ៖ នាព្រឹកថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៦
នៅសាលប្រជុំបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តតាកែវ លោកវរសេនីយ៍ទោ សុខ ដារ៉ា មេបញ្ជាការរង និងជានាយសេនាធិការ កងរាជអាវុធហត្ថខេត្ត បានដឹកនាំ លោក នាយសេនាធិការរង លោក ប្រធានមន្ទីរទាំង៧ លោកនាយលេខាធិការដ្ឋាន លោកនាយការិយាល័យអធិការកិច្ច លោកនាយការិយាល័យហិរញ្ញវត្ថុ លោកនាយការិយាល័យផែនការប្រតិបត្តិការ និងមេបញ្ជាការកងអនុសេនាធំកងរាជអាវុធហត្ថចល័ត ចូលរួមប្រជុំផ្សព្វផ្សាយ៖
១. របាយការណ៍អនុវត្តតួនាទី ភារកិច្ច ការងារកងរាជអាវុធហត្ថ ខែសីហា និងលើកទិសដៅការងារខែកញ្ញា ឆ្នាំ២០២៦
២. ផែនការផ្សេងៗ តាមរយៈប្រព័ន្ធ Video Conference ក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ទោ ស សំបូរធន មេបញ្ជាការរង និងជានាយសេនាធិការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ៕

តាកែវ ៖ នាព្រឹកថ្ងៃទី៤-៥ ខែកញ្ញា ឆ្នាំ២០២៦នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តក្រុមការងារជ្រើសរើសយោធិនដើម្បីបំពេញក្របខណ្ឌក...
05/09/2026

តាកែវ ៖ នាព្រឹកថ្ងៃទី៤-៥ ខែកញ្ញា ឆ្នាំ២០២៦
នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តក្រុមការងារជ្រើសរើសយោធិនដើម្បីបំពេញក្របខណ្ឌកងរាជអាវុធហត្ថ ដឹកនាំដោយលោកវរសេនីយ៍ឯក យូ អាល់វី មេបញ្ជាការរង កងកងរាជអាវុធហត្ថខេត្ត បានចាប់ផ្ដើមចែកពាក្យជូនដល់ប្អូនៗ សិស្ស និស្សិត យុវជន ដែលមានបំណងចង់បម្រើការងារជាកងរាជអាវុធហត្ថ ចាប់ផ្ដើមចែកពាក្យពីថ្ងៃទី៣ ដល់ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៦ និងទទួលពាក្យ ចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦ ៕

តាកែវ ៖ នាថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៦សកម្មភាពគ្រូបង្គោល របស់កងរាជអាវុធហត្ថខេត្តតាកែវ បានបង្រៀនដល់សិក្ខាកាម ជាយោធិន នៃកងរាជ...
04/09/2026

តាកែវ ៖ នាថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៦
សកម្មភាពគ្រូបង្គោល របស់កងរាជអាវុធហត្ថខេត្តតាកែវ បានបង្រៀនដល់សិក្ខាកាម ជាយោធិន នៃកងរាជអាវុធហត្ថខេត្តតាកែវ ក្នុងវគ្គបំប៉នការងារ អនុវត្តកាតព្វកិច្ចយោធា ។
សិក្ខាកាមដែលបានចូលរួមវគ្គបំប៉ននេះ គឺជាអ្នកអនុវត្តផ្ទាល់ ការងារអនុវត្តកាតព្វកិច្ចយោធា នៅតាមបណ្តាការិយាល័យជំនាញ និងនៅតាមបណ្តាមូលដ្ឋានកងរាជអាវុធហត្ថ ក្រុង ស្រុក ទាំង១០៕

Address

RN2
Takeo
លេខទូរសព្ទបន្ទាន់1212(មិនគិតថ្លៃពីគ្រប់ប្រព័ន្ធ)

Alerts

Be the first to know and let us send you an email when កងរាជអាវុធហត្ថខេត្តតាកែវ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to កងរាជអាវុធហត្ថខេត្តតាកែវ:

Shortcuts

Share