លេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តតាកែវ TK Provincial Election Secretariat

  • Home
  • Cambodia
  • Takeo
  • លេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តតាកែវ TK Provincial Election Secretariat

លេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តតាកែវ TK Provincial Election Secretariat ល.ខ.ប តាកែវ៖ ឯករាជ្យ អព្យាក្រឹត សច្ចៈ យុត្តិធម៌ តម្លាភាព

25/03/2026
នាព្រឹកថ្ងៃសុក្រ ២កើត ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៦លេខាធិការដ្ឋានរៀបចំកា...
20/03/2026

នាព្រឹកថ្ងៃសុក្រ ២កើត ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៦

លេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តតាកែវបានចូលរួមប្រជុំ តាមប្រព័ន្ធ Online (Google meeting) ជាមួយ គ.ជ.ប អំពី ការចូលរួមក្នុងពិធីប្រកាសដាក់ឲ្យដំណើរការ គណៈកម្មាធិការ សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាវិស័យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត

បន្ទាប់ពីបញ្ចប់សកម្មភាពធ្វើបទបង្ហាញអប់រំផ្សព្វផ្សាយ និងបញ្ជ្រាបការយល់ដឹងស្តីពី «សារ:សំខាន់នៃការបោះឆ្នោត» ជូនដល់សិស្សានុស...
06/03/2026

បន្ទាប់ពីបញ្ចប់សកម្មភាពធ្វើបទបង្ហាញអប់រំផ្សព្វផ្សាយ និងបញ្ជ្រាបការយល់ដឹងស្តីពី «សារ:សំខាន់នៃការបោះឆ្នោត» ជូនដល់សិស្សានុសិស្សថ្នាក់ទី១២សរុបចំនួន៨២នាក់ នៅវិទ្យាល័យ គិរីវង់ លោក​ នួន សុវណ្ណឌិច​ អនុប្រធានលេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តតាកែវ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីបិទវគ្គអប់រំផ្សព្វផ្សាយ និងការយល់ដឹង​ ព្រមទាំងលោកគ្រូដឹកនាំតំណាងថ្នាក់ដឹកនាំវិទ្យាល័យ និងមន្ត្រីជំនាញផ្នែកបោះឆ្នោតខេត្ត ។

ឆ្លៀតក្នុងឱកាសនោះ លោកអនុប្រធាន បានចូលរួមមតិយោបល់ និងបកស្រាយចម្ងល់មួយចំនួនបន្ថែម ពាក់ព័ន្ធនិង ការអប់រំផ្សព្វផ្សាយទៅកាន់ប្អូនៗ សិស្សានុសិស្ស ។ ម្យ៉ាងវិញទៀត លោកអនុប្រធាន បានបន្តជំរុញ និងលើកទឹកចិត្ត ឱ្យពួកគាត់ មានការចូលរួមសហការផ្សព្វផ្សាយបន្តទៅកាន់មិត្តរួមថ្នាក់ និងសាច់ញាតិ (ឪពុកម្តាយ បងប្អូន) តាមរយៈមកទស្សនាដោយផ្ទាល់នៅមជ្ឈមណ្ឌលអប់រំ ឬចូលទៅគេហទំព័ររបស់ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ព្រមទាំង Channel Telegram ។ សូមអរគុណ !

#មជ្ឈមណ្ឌលអប់រំ និងព័ត៌មានអ្នកបោះឆ្នោត
#បញ្ជ្រាបការយល់ដឹង
#សិស្សានុសិស្ស_យុវជន
#លេខាធិការដ្ឋានរៀបចំបោះឆ្នោតខេត្តតាកែវ
-----------------------------------------------------------------------------
នាព្រឹកថ្ងៃសុក្រ ៣រោច ខែផល្គុន​ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៦ ខែមីនា​ ឆ្នាំ២០២៦

នាព្រឹកថ្ងៃសុក្រ ៣រោច ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៦ សកម្មភាពធ្វើបទបង្ហាញវគ្គអប់...
06/03/2026

នាព្រឹកថ្ងៃសុក្រ ៣រោច ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៦ សកម្មភាពធ្វើបទបង្ហាញវគ្គអប់រំផ្សព្វផ្សាយស្តីពី «សារ:សំខាន់នៃការបោះឆ្នោត» នៅសាលប្រជុំវិទ្យាល័យ គិរីវង់​ ជូនដល់សិស្សានុសិស្សថ្នាក់ទី១២សរុបចំនួន៨២នាក់ ។

វាគ្មិនកិត្តិយសចូលរួមធ្វើបទបង្ហាញ សារៈសំខាន់នៃការបោះឆ្នោត គឺ
១/.លោក នួន សុវណ្ណាឌិច អនុប្រធានលេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តតាកែវ
២/.លោក អែម ចន្រ្ទា ប្រធានសេវាកម្មច្បាប់ និងបច្ចេកទេស
៣/.លោក ហែម ពុទ្ធី មន្ត្រីផ្នែកបណ្តុះបណ្តាល អប់រំព័ត៌មាននិងទំនាក់ទំនងសាធារណៈ
#សូមអរគុណ !

សកម្មភាពរបស់សិស្សានុសិស្សវិទ្យាល័យ គិរីវង់ ចុះវត្តមាន ដែលអញ្ជើញមកចូលរួមវគ្គផ្សព្វផ្សាយអំពី «សារៈសំខាន់នៃការបោះឆ្នោត» នៅវ...
06/03/2026

សកម្មភាពរបស់សិស្សានុសិស្សវិទ្យាល័យ គិរីវង់ ចុះវត្តមាន ដែលអញ្ជើញមកចូលរួមវគ្គផ្សព្វផ្សាយអំពី «សារៈសំខាន់នៃការបោះឆ្នោត» នៅវិទ្យាល័យ គិរីវង់ នាព្រឹកថ្ងៃសុក្រ ៣រោច ខែផល្គុន ឆ្នាំម្សាញ់ សប្តស័កព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៦ខែមីនា ឆ្នាំ២០២៦

ឯកឧត្ដម ប្រាជ្ញ ចន្ទ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) និង ឯកឧត្ដម អ៊ូអិណុ អាត់ស៊ូស៊ី (UENO Atsushi) ឯកអគ្...
19/02/2026

ឯកឧត្ដម ប្រាជ្ញ ចន្ទ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) និង ឯកឧត្ដម អ៊ូអិណុ អាត់ស៊ូស៊ី (UENO Atsushi) ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃប្រទេសជប៉ុន ប្រចាំកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីប្រគល់ ទទួលផ្លូវការនូវជំនួយសម្ភារ បរិក្ខារបច្ចេកទេសប្រព័ន្ធម៉ាស៊ីនមេ (SERVERS) ដែលជាជំនួយរបស់ប្រទេសជប៉ុន នាព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៦ នៅទីស្ដីការ គ.ជ.ប

បន្ទាប់ពីបញ្ចប់សកម្មភាពធ្វើបទបង្ហាញអប់រំផ្សព្វផ្សាយ និងបញ្ជ្រាបការយល់ដឹងស្តីពី «សារ:សំខាន់នៃការបោះឆ្នោត» ជូនដល់សិស្សានុស...
06/02/2026

បន្ទាប់ពីបញ្ចប់សកម្មភាពធ្វើបទបង្ហាញអប់រំផ្សព្វផ្សាយ និងបញ្ជ្រាបការយល់ដឹងស្តីពី «សារ:សំខាន់នៃការបោះឆ្នោត» ជូនដល់សិស្សានុសិស្សថ្នាក់ទី១២សរុប៧០នាក់ នៅវិទ្យាល័យ សុខ​ អាន​ ដូងខ្ពស់​ បូរីជលសារ #លោកស្រីហែម_បញ្ញា ប្រធានលេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តតាកែវ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីបិទវគ្គអប់រំផ្សព្វផ្សាយ និងការយល់ដឹង នៅមជ្ឈមណ្ឌលព័ត៌មាន ព្រមទាំងលោកគ្រូដឹកនាំតំណាងថ្នាក់ដឹកនាំវិទ្យាល័យ និងមន្ត្រីជំនាញផ្នែកបោះឆ្នោតខេត្ត ។

ឆ្លៀតក្នុងឱកាសនោះ លោកស្រីក៏បានចូលរួមមតិយោបល់ និងបកស្រាយចម្ងល់មួយចំនួនបន្ថែម ពាក់ព័ន្ធនិង ការអប់រំផ្សព្វផ្សាយទៅកាន់ប្អូនៗ សិស្សានុសិស្ស ។ ម្យ៉ាងវិញទៀត លោកស្រីបន្តជំរុញ និងលើកទឹកចិត្ត ឱ្យពួកគាត់ មានការចូលរួមសហការតាមរយៈការផ្សព្វផ្សាយបន្តទៅកាន់មិត្តរួមថ្នាក់ និងសាច់ញាតិ (ឪពុកម្តាយបងប្អូន) តាមរយៈមកទស្សនាដោយផ្ទាល់នៅមជ្ឈមណ្ឌលអប់រំ ឬចូលទៅគេហទំព័ររបស់ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ព្រមទាំង Channel Telegram ។ សូមអរគុណ !

#មជ្ឈមណ្ឌលអប់រំនិងព័ត៌មានអ្នកបោះឆ្នោត
#បញ្ជ្រាបការយល់ដឹង
#សិស្សានុសិស្ស_យុវជន
#លេខាធិការដ្ឋានរៀបចំបោះឆ្នោតខេត្តតាកែវ
-----------------------------------------------------------------------------
នាព្រឹកថ្ងៃសុក្រ ៤រោច ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៦

នាព្រឹកថ្ងៃសុក្រ ៤រោច ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៦ សកម្មភាពធ្វើបទបង្ហាញវគ្គអប់រ...
06/02/2026

នាព្រឹកថ្ងៃសុក្រ ៤រោច ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៦ សកម្មភាពធ្វើបទបង្ហាញវគ្គអប់រំផ្សព្វផ្សាយស្តីពី «សារ:សំខាន់នៃការបោះឆ្នោត» នៅមជ្ឈមណ្ឌលព័ត៌មាន នៃវិទ្យាល័យ សុខ អាន ដូងខ្ពស់ បូរីជលសារ ជូនដល់សិស្សានុសិស្សថ្នាក់ទី១២សរុប៧០នាក់ នៅវិទ្យាល័យ សុខ អាន ដូងខ្ពស់ បូរីជលសារ។

វាគ្មិនកិត្តិយសចូលរួមធ្វើបទបង្ហាញ សារៈសំខាន់នៃការបោះឆ្នោត គឺ
១/.លោក នួន សុវណ្ណាឌិច អនុប្រធានលេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តតាកែវ
២/.លោក អែម ចន្រ្ទា ប្រធានសេវាកម្មច្បាប់ និងបច្ចេកទេស
៣/.លោក ហែម ពុទ្ធី មន្ត្រីផ្នែកបណ្តុះបណ្តាល អប់រំព័ត៌មាននិងទំនាក់ទំនងសាធារណៈ
#សូមអរគុណ !

សកម្មភាពរបស់សិស្សានុសិស្សវិទ្យាល័យ សុខ អាន ដូងខ្ពស់ បូរីជលសារ ចុះវត្តមាន ដែលអញ្ជើញមកចូលរួមវគ្គផ្សព្វផ្សាយអំពី «សារៈសំខាន...
06/02/2026

សកម្មភាពរបស់សិស្សានុសិស្សវិទ្យាល័យ សុខ អាន ដូងខ្ពស់ បូរីជលសារ ចុះវត្តមាន ដែលអញ្ជើញមកចូលរួមវគ្គផ្សព្វផ្សាយអំពី «សារៈសំខាន់នៃការបោះឆ្នោត» នៅវិទ្យាល័យ សុខអានដូងខ្ពស់ បូរីជលសារ នាព្រឹកថ្ងៃសុក្រ ៤រោច ខែមាឃ ឆ្នាំម្សាញ់ សប្តស័កព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៦ខែកុម្ភៈ ឆ្នាំ២០២៦

សូមអនុមោទនា ពិធីបុណ្យមាឃបូជា ពិធីបុណ្យមាឃបូជា ជាពិធីបុណ្យដ៏សំខាន់មួយក្នុងព្រះពុទ្ធសាសនាដោយពិធីនេះប្រារព្ធឡើងដើម្បីរំលឹកដ...
02/02/2026

សូមអនុមោទនា ពិធីបុណ្យមាឃបូជា

ពិធីបុណ្យមាឃបូជា ជាពិធីបុណ្យដ៏សំខាន់មួយក្នុងព្រះពុទ្ធសាសនាដោយ
ពិធីនេះប្រារព្ធឡើងដើម្បីរំលឹកដល់ថ្ងៃដែលព្រះសម្មាសម្ពុទ្ធទ្រង់ប្រកាសបង្កើតព្រះពុទ្ធសាសនាឡើងក្នុងលោកក្រោយពីការត្រាស់ដឹងរបស់ព្រះអង្គចំនួន៩ខែគត់។
ការប្រារព្ធពិធីនេះធ្វើឡើងដើម្បីរំលឹកដល់អភិលក្ខិតកាលទាំងបីយ៉ាងគឺ
-ទ្រង់ធ្វើចតុរង្គសន្និបាត
-ទ្រង់សម្ដែងឱវាទបាតិមោក្ខ
-ទ្រង់ដាក់អាយុសង្ខារ។

សម្រាប់ឆ្នាំនេះ ពិធីបុណ្យមាឃបូជា ប្រព្រឹត្តទៅនៅថ្ងៃចន្ទ ១៥កើត ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩
ត្រូវនឹងថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ ២០២៦។

សូមពុទ្ធសាសនិកទាំងឡាយ អញ្ជើញចូលរួមក្នុងពីធីបុណ្យ មាឃបូជា នេះដោយសេចក្ដីជ្រះថ្លា🙏🙏🙏

Address

Takeo
២១៤០២

Opening Hours

Monday 08:00 - 17:30
Tuesday 08:00 - 17:30
Wednesday 08:00 - 17:30
Thursday 08:00 - 17:30
Friday 08:00 - 17:30

Telephone

+85532931359

Alerts

Be the first to know and let us send you an email when លេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តតាកែវ TK Provincial Election Secretariat posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to លេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តតាកែវ TK Provincial Election Secretariat:

Share