13/11/2015
ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៥, មណ្ឌលអភិវឌ្ឍន៍ធនធានមនុស្សខេត្តតាកែវបានរៀបចំវគ្គបណ្តុះបណ្តាលស្តីពីវិធានគ្រប់គ្រងផ្ទៃក្នុងរបស់រដ្ឋបាលក្រុង ស្រុក ជូនដល់គ្រូឧទ្ទេសថ្នាក់ខេត្តសរុបចំនួន ១៤ រូប ក្នុងនោះស្រីចំនួន ០៥រូប។ វគ្គបណ្តុះបណ្តាលនេះស្ថិតក្រោមអធីបតីភាពលោក សេង ផូ ប្រធានទីប្រឹក្សាគ្រប់គ្រងកម្មវិធីជាតិខេត្តតាកែវ។