មន្ទីរឧស្សាហកម្ម វបន ខេត្តតាកែវ DISTI Takeo

  • Home
  • Cambodia
  • Takêv
  • មន្ទីរឧស្សាហកម្ម វបន ខេត្តតាកែវ DISTI Takeo

មន្ទីរឧស្សាហកម្ម វបន ខេត្តតាកែវ DISTI Takeo មន្ទីរឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ខេត្តតាកែវ សូមស្វាគមន៍!

Welcome to the official page of the Takeo Provincial
Department of Industry, Science, Technology & Innovation
(DISITI Takeo) ទំព័រផ្លូវការ Facebook Official® តែមួយគត់ របស់មន្ទីរឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ខេត្តតាកែវ

រសៀលថ្ងៃពុធ ៣រោច ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៦ លោក រស់ ខាវ អនុប្រធានមន្ទីរ...
03/06/2026

រសៀលថ្ងៃពុធ ៣រោច ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៦ លោក រស់ ខាវ អនុប្រធានមន្ទីរ តំណាងលោក ម៉ី ផល្លា ប្រធានមន្ទីរ បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំត្រួតពិនិត្យ និងជំរុញអនុវត្តគោលនយោបាយ «ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព» ក្នុងស្រុកអង្គរបូរី ក្រោមអធិបតីភាព ឯកឧត្តម បណ្ឌិត ម៉ក់ ជីតូ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារត្រួតពិនិត្យ និងជំរុញអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ក្នុងខេត្តតាកែវ៕

ថ្ងៃពុធ ៣រោច ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៦ លោក ម៉ី ផល្លា ប្រធានមន្ទីរ ចាត់ឱ្យការិ...
03/06/2026

ថ្ងៃពុធ ៣រោច ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៦ លោក ម៉ី ផល្លា ប្រធានមន្ទីរ ចាត់ឱ្យការិយាល័យទឹកស្អាត ចុះធ្វើអធិការកិច្ច ចំនួន ២ស្ថានីយៈ
១.ស្ថានីយផ្គត់ផ្គង់ទឹកស្អាតលោកស្រី លឹម មុយទៀង មានទីតាំងផលិតកម្ម ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ។
២.ស្ថានីយផ្គត់ផ្គង់ទឹកស្អាតលោក ឡោ វាសនា មានទីតាំងផលិតកម្ម ឃុំជាងទង ស្រុកត្រាំកក់ ខេត្តតាកែវ៕

សេចក្តីជូនដំណឹង ស្ដីពីការសិក្សាវាស់ស្ទង់ភូមិសាស្ត្រ រួមទាំងការបង្ហោះយន្តហោះគ្មានមនុស្សបើក តាមបណ្ដោយផ្លូវគម្រោងដាក់បណ្ដាញ...
03/06/2026

សេចក្តីជូនដំណឹង ស្ដីពីការសិក្សាវាស់ស្ទង់ភូមិសាស្ត្រ រួមទាំងការបង្ហោះយន្តហោះគ្មានមនុស្សបើក តាមបណ្ដោយផ្លូវគម្រោងដាក់បណ្ដាញទឹកស្អាត និងសិក្សាវាស់ស្ទង់ជម្រៅទឹក សម្រាប់ការរៀបចំគម្រោងអភិវឌ្ឍន៍ទឹកស្អាតទីប្រជុំជន ប្រកបដោយនិរន្តរភាព ដែលជាហិរញ្ញប្បទានរបស់ធនាគារ AIIB ក្នុងមូលដ្ឋានស្រុកត្រាំកក់៕

ចែករំលែកអំពីច្បាប់ចុងសប្តាហ៍៖ ការកែច្នៃឬផ្លាស់ប្តូរនាឡិកាទឹកដោយគ្មានការអនុញ្ញាត—-ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ១ ខែ ទៅ ...
03/06/2026

ចែករំលែកអំពីច្បាប់ចុងសប្តាហ៍៖ ការកែច្នៃឬផ្លាស់ប្តូរនាឡិកាទឹកដោយគ្មានការអនុញ្ញាត
—-
ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ១ ខែ ទៅ ៦ ខែ និងពិន័យជាប្រាក់ពី ២ លានរៀល ទៅ ១០ លានរៀល ចំពោះបុគ្គលដែលធ្វើការកែច្នៃ ឬផ្លាស់ប្តូរនាឡិកាទឹករបស់ប្រតិបត្តិករ ដោយគ្មានការអនុញ្ញាតជាមុនពីប្រតិបត្តិករ។

(ប្រភព៖ មាត្រា៥៧ នៃច្បាប់ស្តីពីការគ្រប់គ្រងទឹកស្អាត)

#ចែករំលែកអំពីច្បាប់ចុងសប្តាហ៍ #ព្រះខ័ន

ព្រឹកថ្ងៃពុធ ៣រោច ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៦ លោក ម៉ី ផល្លា ប្រធានមន្ទីរ...
03/06/2026

ព្រឹកថ្ងៃពុធ ៣រោច ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៦ លោក ម៉ី ផល្លា ប្រធានមន្ទីរ បានអញ្ជើញចូលរួមក្នុងពិធីប្រកាស លោក ហ៊ត មនោ ជាអភិបាល នៃគណៈអភិបាលស្រុកត្រាំកក់ថ្មី ជំនួស លោក កេត ម៉ៅ ត្រូវបានទទួលភារកិច្ចថ្មី ក្រោមអធិបតីភាពឯកឧត្តម យស ណាស៊ី ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តតាកែវ។ ពិធីប្រកាសប្រារព្ធនៅសាលាស្រុកត្រាំកក់ ខេត្តតាកែវ៕

ព្រឹកថ្ងៃពុធ ៣រោច ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៦ លោក រស់ ខាវ អនុប្រធានមន្ទី...
03/06/2026

ព្រឹកថ្ងៃពុធ ៣រោច ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៦ លោក រស់ ខាវ អនុប្រធានមន្ទីរ តំណាងលោក ម៉ី ផល្លា ប្រធានមន្ទីរ បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំត្រួតពិនិត្យ និងជំរុញអនុវត្តគោលនយោបាយ «ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព» ក្នុងស្រុកព្រៃកប្បាស ក្រោមអធិបតីភាព ឯកឧត្តម បណ្ឌិត ម៉ក់ ជីតូ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារត្រួតពិនិត្យ និងជំរុញអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ក្នុងខេត្តតាកែវ៕

មន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ខេត្តតាកែវ ចេញញ្ញត្តិគាំទ្រចំណាត់ការរបស់រាជរដ្ឋាភិបាលកម្ពុជា ...
03/06/2026

មន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ខេត្តតាកែវ ចេញញ្ញត្តិគាំទ្រចំណាត់ការរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការជូនដំណឹងទៅភាគីថៃ និងអគ្គលេខាធិការអង្គការសហប្រជាជាតិ ដើម្បីចាប់ផ្ដើមដំណើរការយន្តការផ្សះផ្សារដោយបង្ខំ ក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) ។

ថ្ងៃអង្គារ ២រោច ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៦ លោក ម៉ី ផល្លា ប្រធានមន្ទីរ ចាត់ឱ្យ ...
02/06/2026

ថ្ងៃអង្គារ ២រោច ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៦ លោក ម៉ី ផល្លា ប្រធានមន្ទីរ ចាត់ឱ្យ ការិយាល័យទឹកស្អាត ចុះធ្វើអធិកាកិច្ច ចំនួន ២ស្ថានីយៈ
១.ស្ថានីយផ្គត់ផ្គង់ទឹកស្អាតលោក ហែម ម៉ាច មានទីតាំងផលិតកម្ម ឃុំសំរោង ស្រុកសំរោង ខេត្តតាកែវ។
២.ស្ថានីយផ្គត់ផ្គង់ទឹកស្អាតលោក លឹម ស្រេង មានទីតាំងផលិតកម្ម ឃុំរវៀង ស្រុកសំរោង ខេត្តតាកែវ៕

ព្រឹកថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៦ លោក ម៉ី ផល្លា ប្រធានមន្ទីរ ចាត់លោក ឃុន ចំរើន ប្រធានការិយាល័យឧស្សាហកម្ម និងសិប្បកម្ម ចូលរ...
02/06/2026

ព្រឹកថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៦ លោក ម៉ី ផល្លា ប្រធានមន្ទីរ ចាត់លោក ឃុន ចំរើន ប្រធានការិយាល័យឧស្សាហកម្ម និងសិប្បកម្ម ចូលរួមជាមួយក្រុមការងារអនុគណ:កម្មាធិការវិនិយោគខេត្ត ចុះត្រួតពិនិត្យវាយតម្លៃទីតាំងស្នើសុំវិនិយោគបង្កើតរោងចក្រ ចំនួន ២ទីតាំង រួមមាន៖
១.ទីតាំងស្នើសុំវិនិយោគបង្កើតរោងចក្រផលិតថង់ប្លាស្ទិក និងសម្ភារៈវេចខ្ចប់គ្រប់ប្រភេទធ្វើពីប្លាស្ទិក របស់ក្រុមហ៊ុន លីកៃវ៉ាយ ភែកឃីជីង អេកសេសឺរី ឯ.ក ស្ថិតនៅភូមិត្រពាំងឈូក ឃុំសូរភី ស្រុកបាទី ខេត្តតាកែវ
២.ទីតាំងស្នើសុំវិនិយោគបង្កើតរោងចក្រផលិតថង់ប្លាស្ទិក និងសម្ភារៈវេចខ្ចប់គ្រប់ប្រភេទធ្វើពីប្លាស្ទិក របស់ក្រុមហ៊ុន ជាំងយីន យីយ៉ាង ភែកឃីជីង (ខេមបូឌា) ឯ.ក ស្ថិតនៅភូមិតាមូង ឃុំលំចង់ ស្រុកសំរោង ខេត្តតាកែវ៕

02/06/2026

Address

ផ្លូវក្រុងលេខ៤ ភូមិ៣ សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ ព្រះរាជាណាចក្រកម្ពុជា
Takêv

Opening Hours

Monday 07:00 - 11:30
13:30 - 17:00
Tuesday 07:00 - 11:30
13:30 - 17:00
Wednesday 07:00 - 11:30
13:30 - 17:00
Thursday 07:00 - 11:30
13:30 - 17:00
Friday 07:00 - 11:30
13:30 - 17:00

Telephone

+85598246198

Alerts

Be the first to know and let us send you an email when មន្ទីរឧស្សាហកម្ម វបន ខេត្តតាកែវ DISTI Takeo posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share