អតីតសិស្សវិទ្យាល័យបាទី ឆ្នាំ១៩៨៨-១៩៩២

  • Home
  • Cambodia
  • Takêv
  • អតីតសិស្សវិទ្យាល័យបាទី ឆ្នាំ១៩៨៨-១៩៩២

អតីតសិស្សវិទ្យាល័យបាទី ឆ្នាំ១៩៨៨-១៩៩២ មានបំណងស្វែងរកអតីតមិត្តវិទ្យាល័យបាទីឆ្នាំ១៩៨៨-១៩៩២ finding the former Bati hight school's students joining Group.

Permanently closed.
18/04/2026

I got over 10 reactions on one of my posts last week! Thanks everyone for your support! 🎉

ខានជួបគ្នាយូរនឹកមិត្តម្លេះទេ...
03/04/2026

ខានជួបគ្នាយូរនឹកមិត្តម្លេះទេ...

25/03/2025

សូមជូន Videos Clip សកម្មភាពសប្បាយរីករាយថ្ងៃជួបជុំអតីតលោកគ្រូ អ្នកគ្រូ និងអតីតសិស្សវិទ្យាល័យបាទីទស្សវត្យឆ្នាំ៩០ព្រមទាំងពីធីពិសារអាហារសាមគ្គី ប្រព្រឹត្តទៅនៅថ្ងៃទី ២៣ ខែ មិនា ឆ្នាំ២០២៥ នៅភូមិសីហា ឃុំចំបក ស្រុកបាទី ខេត្តតាកែវ ។ សូមអរគុណការគាំទ្រ និងចូលរួម ដល់មិត្តភក្តិទាំងអស់គ្នា ។

ថ្ងៃទី២៣ ខែមិនា ឆ្នាំ ២០២៥ អតីតសិស្សវិទ្យាល័យបាទីឆ្នាំ១៩៩០ បានរៀបចំកម្មវិធីជួបជុំពិធីពិសារអាហារសាមគ្គី រំលឹកគុណ អតីតលោកគ...
23/03/2025

ថ្ងៃទី២៣ ខែមិនា ឆ្នាំ ២០២៥ អតីតសិស្សវិទ្យាល័យបាទីឆ្នាំ១៩៩០ បានរៀបចំកម្មវិធីជួបជុំពិធីពិសារអាហារសាមគ្គី រំលឹកគុណ អតីតលោកគ្រូ និងអតីតសិស្សវិទ្យាល័យបាទីទសវត្សឆ្នាំ៩០ ។ សូមអរគុណការចូលរួមរបស់បងប្អូនទាំងអស់គ្នាគាំទ្រទាំងថវិការ និងការចូលរួម ។

អតីតសិស្សវិទ្យាល័យបាទី ឆ្នាំ១៩៨៨-១៩៩២ ទឹកចិត្តការដឹងគុណ និងបានបុណ្យកុសល....................................................
30/11/2024

អតីតសិស្សវិទ្យាល័យបាទី ឆ្នាំ១៩៨៨-១៩៩២
ទឹកចិត្តការដឹងគុណ និងបានបុណ្យកុសល.................................................
នៅរសៀលថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្រុមមិត្តសម្លាញ់អតីតសិស្សវិទ្យាល័យបាទី ឆ្នាំ១៩៨៨-១៩៩២ តំណាងដោយលោក សាន់ សុខហេង ,លោក ហ៊ុន សុខឃន ,លោក អុឹម ប្រុស ,លោក សៅ ឡូត បានយកថវិការស្មគ្រភ័យចិត្តអតីតសិស្សវិទ្យាល័យបាទី ជូនលោក គ្រូ ប៉ុល ចេង អតីតលោកគ្រូវិទ្យាល័យប៊ុនរ៉ានីហ៊ុនសែនបាទី ដែលលោកបានជួបគ្រោះថ្នាក់ចរាចរណ៍កាលពីថ្ងៃទី៧ ខែ វិច្ឆិកា ឆ្នាំ២០២៤កន្លងទៅ ។ ថវិកានេះតិចតួចតែដោយក្តីគោរពស្រលាញ់ ដឹងគុណនិងជាសណ្តានចិត្តនក្នុងការរួមចំណែកជួយដោះស្រាយបន្ទុកក្រុមគ្រួសារលោកគ្រូ បានតិចតួច ។ លោកគ្រូបានសម្តែងទឹកចិត្តសប្បាយរីករាយ និងអរគុណ ព្រមទាំងបានជូនពរសព្ទសាធុការដល់កូនៗអតីតសិស្សវិទ្យាល័យបាទីយើងគ្រប់ៗគ្នា និងសូមអនុមោទនាទទួលយកពរជ័យគ្រប់ៗគ្នា 🙏🙏🙏 ។

២៣-១១-២០២៤ ការជួបជុំមិត្តសម្លាញ់ អតីតសិស្សវិទ្យាល័យបាទី ឆ្នាំ១៩៨៨-១៩៩២  ក្នុងមង្គលការកូនស្រីលោកគ្រូ មាស ង៉ែត នៅភូមិឱភាសា...
24/11/2024

២៣-១១-២០២៤ ការជួបជុំមិត្តសម្លាញ់ អតីតសិស្សវិទ្យាល័យបាទី ឆ្នាំ១៩៨៨-១៩៩២ ក្នុងមង្គលការកូនស្រីលោកគ្រូ មាស ង៉ែត នៅភូមិឱភាសាំង ឃុំកណ្តឹង ស្រុកបាទី ខេត្តតាកែវ ។ ការជួបជុំមិត្តភក្តិក្នុងកម្មវិធីវិធីនេះ សប្បាយខ្លាំងណាស់ សប្បាយកប់ នឹងសូមអរគុណមិត្តយើង ជានិច្ចកាលតែងតែជួយផ្តល់តម្លៃគ្នាទៅវិញទៅមកក្នុងការចូលរួមរាល់កម្មវិធី មិត្តភក្តិក្នុងក្រុមមានធុរៈ។ អរគុណជាអនេកកប្បការណាសម្លាញ់

23/08/2024

សួស្តី សម្លាញ់ៗអតីតសិស្សវិទ្យាល័យបាទី១៩៨៨-១៩៩២
ជាទីមេត្រី មួយរយៈនេះ face book page យើងខានផុសយូរហើយ ហាក់ មានអារម្មណ៍នៅឆ្ងាយពីគ្នា តើមិត្តភក្តិយើងមានទទួលអារម្មណ៍បែបនេះទេ??? គួរធ្វីអ្វីមួយឬ???

សូមជំរាបសំឡាញ់ទាំងអោយបានជ្រាបថាៈ បច្ច័យដែលសំឡាញ់ចូលរួមក្នុងបុណ្យសពម្តាយសារឿនបានប្រគល់ជូនឪពុកសារឿនល្ងាចនេះរួមមានៈ១. ចូលផ្...
04/06/2024

សូមជំរាបសំឡាញ់ទាំងអោយបានជ្រាបថាៈ បច្ច័យដែលសំឡាញ់ចូលរួមក្នុងបុណ្យសពម្តាយសារឿនបានប្រគល់ជូនឪពុកសារឿនល្ងាចនេះរួមមានៈ
១. ចូលផ្ទាល់សរុបៈ 580,000៛
២. ចូលAC(Sum Narith + Sun Sokheng): 1,640,000៛ ជូនឹងឪពុក
សរុបៈ 2,220,000៛ ឬ (1,560,000៛+165$)
ថែមចុងក្រោយ ឡេង ឡុង និងភរិយា 50,000៛ នៅ សុខហេង។
សំឡាញ់ៗទាំងអស់ទទួលផលបុណ្យរៀងៗខ្លួន សុខភាពល្អនិងសុវត្ថិភាពរាល់ការធ្វើដំណើរ។

ទឹកចិត្ត កតញ្ញូអតីតសិស្សវិ.បាទី...............................................នៅព្រឹកថ្ងៃពុធ៣កើតខែកត្តិក ឆ្នាំថោះពស ២៥៦៧...
15/11/2023

ទឹកចិត្ត កតញ្ញូអតីតសិស្សវិ.បាទី...............................................
នៅព្រឹកថ្ងៃពុធ៣កើតខែកត្តិក ឆ្នាំថោះពស ២៥៦៧
ត្រូវថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្រុមអតិតសិស្សវិទ្យាល័យបាទីឆ្នាំ១៩៨៨-១៩៩២ បានឈ្លៀតពេល វេលាទៅសួរសុខទុក្ខនិងនាំយកថវិការមូលនិធិសប្បុ រសជនដែលទទួលបានពីអតីតសិស្សវិទ្យាល័យបាទី១៩៨៨-១៩៩២ តាមកំលាំងសទ្ធាចិត្តសរុបចំនួន ១.៧៤០.០០០រៀល ជូនដល់លោកគ្រួ ឯក ឆោម អតីតនាយកសាលាវិទ្យាល័យបាទី (ស្រុកបាទី ខេត្ត តាកែវ )ដែលលោកមានជម្ងឺកំពង់សម្រាក់ព្យាបាលនៅក្នុងមន្ទីរពេទ្យខ្មែរមិត្តភាពសូវៀត ។ ថវិការតិចតួចស្តួចស្តើងនេះបានបង្ហាញនូវសណ្តានចិត្តអតីតសិស្សវិ.បាទី និងរួមចំណែកជួយកាត់បន្ថយការចំណាយក្នុងបន្ទុកគ្រួសារលោកគ្រូបានបន្តិចបន្តួច ។ សូមជូនពរមិត្តភក្តិជួបសេចក្តីសុខ និងជូនពរដល់លោកគ្រួឆាប់បានធូស្រាលនិងបានជាសេះស្បើយពីរោគាព្យាធិទាំងឡាយទាំងពួងក្នុងពេលឆាប់ៗនេះ 🙏🙏🙏 ។

Address

ផ្លូវជាតិលេខ២ ស្រុកបាទីខេត្តតាកែវ
Takêv

Telephone

+85516884396

Website

Alerts

Be the first to know and let us send you an email when អតីតសិស្សវិទ្យាល័យបាទី ឆ្នាំ១៩៨៨-១៩៩២ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to អតីតសិស្សវិទ្យាល័យបាទី ឆ្នាំ១៩៨៨-១៩៩២:

Share

Category