02/06/2026
#ខេត្តកណ្តាល
នៅថ្ងៃទី ០១ ខែមិថុនា ឆ្នាំ២០២៦ សាខាមូលនិធិជាតិជំនួយសង្គម ខេត្តកណ្តាល សហការជាមួយរដ្ឋបាលក្រុង អរិយក្សត្រ បានរៀបកិច្ចប្រជុំ ស្តីពីការអនុវត្តកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ
ក្រោមអធិបតីភាពលោកស្រី សៅ សុភ័ណ អភិបាលរង និង លោក វិន សារឿន ប្រធានសាខា ម.ជ.ជ.ខេត្ត ដែលមានសមាសភាពចូលរួមមានៈ
-លោកប្រធានការិយាល័យសង្គមកិច្ចនិងសុខុមាលភាពសង្គមក្រុង
-លោកប្រធានការិយាល័យ អប់រំយុវជននិងកីឡាក្រុង
-លោកប្រធានការិយាល័យស្រុកប្រតិបត្តិ
-លោក លោកស្រី ចៅសង្កាត់
-មន្ត្រីទទួលបន្ទុកកម្មវិធីជំនួយសង្គមសង្កាត់
សរុបចំនួន២៥រូប នៅសាលប្រជុំនៃសាលាក្រុង ខេត្តកណ្តាល។