ឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត

ឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល

21/08/2026
21/08/2026
15/08/2026

ដោយអនុវត្តតាមបទបញ្ជាចង្អុលដឹកនាំដ៏ខ្ពង់ខ្ពស់ របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែងថ្នាក់អធិការ និងនាយប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកដាច់ នៃអធិការដ្ឋាននគរបាលស្រុកលើកដែក នៅសាលប្រជុំសាលាស្រុកលើកដែក ដែលមានការអញ្ជើញចូលរួមជាគណៈអធិបតីពី លោក សោម ផល្លា ប្រធានក្រុមប្រឹក្សាស្រុកលើកដែក និងលោក ចាប ច័ន្ទវិទ្យា អភិបាល នៃគណៈអភិបាលស្រុកលើកដែក និងសមាសភាពចូលរួមពី លោកស្នងការរង លោកនាយការិយាល័យជំនាញ អធិការរង-នាយ-នាយរងផ្នែក នាយប៉ុស្តិ៍ ចំណុះឱ្យអធិការដ្ឋាននគរបាលស្រុកលើកដែក ផងដែរ។
នៅក្នុងឱកាសនោះដែរ លោកឧត្តមសេនីយ៍ទោស្នងការ បានមានប្រសាសន៍ណែនាំដល់លោកអធិការ និងលោកនាយប៉ុស្តិ៍ដែលទើបតែទទួលបានការតែងតាំង គឺត្រូវតែខិតខំបំពេញការងារឱ្យបានល្អ រក្សានិរន្តរភាពការងារឲ្យបានកាន់ល្អប្រសើរថែមទៀត មានការសាមគ្គីភាពក្នុងអង្គភាព បំពេញការងារតាមតួនាទីភារកិច្ចដែលថ្នាក់ដឹកនាំប្រគល់ជូនក្នុងនោះ៖
-ត្រូវផ្តោតសំខាន់លើការងាររក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងការផ្តល់សេវាជូនប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋានរបស់ខ្លួនឱ្យបានល្អប្រសើរ
-ពង្រឹងបន្ថែមការអនុវត្តគោលនយោបាយភូមិ-ឃុំ/សង្កាត់មានសុវត្ថិភាព
-តាមដានព័ត៌មានបំពុលសង្គម ព័ត៌មានមិនពិត និងធ្វើការបន្សាបព័ត៌មាននោះ
-ត្រូវប្រមូលផ្តុំកម្លាំងត្រៀមសហការអន្តរាគមន៍ពេលមានគ្រោះមហន្តរាយ ដូចជាទឹកជំនន់ និងជំងឺឆ្លងនានា
-ត្រូវយកចិត្តទុកដាក់សិក្សាស្វែងយល់ និងអនុវត្តអនុក្រឹត្យលេខ០៣ និងប្រកាសអន្តរ ក្រសួង ក្នុងនោះត្រូវចុះធ្វើរដ្ឋបាល និងធ្វើបច្ចុប្បន្នភាពបញ្ជីគ្រប់គ្រងទីតាំងស្នាក់នៅប្រមូលផ្តុំឱ្យបានរៀងរាល់៣ខែម្តង
-ត្រូវរៀនប្រើប្រាស់APP FPCS គ្រប់គ្រងជនបរទេស និងកម្មវិធីសុំវត្តមាន APP VATTMEAN
-ទូដាក់ឯកសារត្រូវទុកនៅក្នុងបន្ទប់ មានសោរចាក់ ដើម្បីរក្សាសុវត្ថិភាព ចៀសវាងការ បាត់បង់ ឬខូចខាត
-គ្រប់ប៉ុស្តិ៍ទាំងអស់ត្រូវរៀបចំសណ្តាប់ធ្នាប់របៀបរៀបរយ អនាម័យ កន្លែងផ្តល់សេវាជូន ប្រជាពលរដ្ឋ បន្ទប់ធ្វើការ បន្ទប់ទឹក និងបរិវេណជុំវិញប៉ុស្តិ៍
-ត្រូវកែលម្អលាបថ្នាំអគារស្នាក់ការប៉ុស្តិ៍ជាប្រចាំ (សក្តិសមជាកន្លែងបំពេញការងារ)
-ត្រូវមានកន្លែងស្នាក់នៅរបស់មន្ត្រីប៉ុស្តិ៍ដាច់ដោយឡែក និងត្រូវរក្សាអនាម័យ មានទូរដាក់ សម្លៀកបំពាក់ឱ្យបានត្រឹមត្រូវ និងរៀបចំផ្ទះបាយឱ្យបានសមរម្យ
-ត្រូវរៀបចំបន្ទប់ប្រចាំការ បន្ទប់សួរចម្លើយ ឱ្យបានគ្រប់ប៉ុស្តិ៍
-ត្រូវបំពាក់កាមេរ៉ាបន្ថែមនៅក្នុងប៉ុស្តិ៍ និងតាមតំបន់ងាយរងគ្រោះ។
បន្ថែមពីនេះលោកឧត្តមសេនីយ៍ទោស្នងការក៏បានបញ្ជាក់ម្តងទៀតផងដែរ នឹងឧត្ថម្ភថវិកា៤០ម៉ឺនរៀល ក្នុង១ដីកា ក្នុងការស្រាវជ្រាវចាប់មុខសញ្ញា ឬជនល្មើស ជូនដល់អធិការដ្ឋាននគរបាលស្រុក/ក្រុង ដើម្បីជាការលើកទឹកចិត្ត។
ជាចុងក្រោយ លោកឧត្តមសេនីយ៍ទោស្នងការបានពាំនាំប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ និងឧបត្ថម្ភនូវគ្រឿងឧបភោគបរិភោគរួមមានអង្ករ១តោន ទឹកសុទ្ធ២០កេស មី២០កេស ត្រីខ១កេស រួមទាំងថវិកាដែលជាអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ជូនដល់អធិការដ្ឋាននគរបាលស្រុកលើកដែកផងដែរ។
#ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦

14/08/2026
ចូលរួមកិច្ចប្រជុំបូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកប្រចាំឆមាសទី១ និងទិសដៅការងារឆមាសទី២ ឆ្នាំ២០២៦ ក្រោមអធិបតីភា...
11/08/2026

ចូលរួមកិច្ចប្រជុំបូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកប្រចាំឆមាសទី១ និងទិសដៅការងារឆមាសទី២ ឆ្នាំ២០២៦ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក នៅសាលប្រជុំសម្តេចក្រឡោម ស ខេង នៃទីស្តីការក្រសួងមហាផ្ទៃ។

ថ្ងៃអង្គារ ១៣រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៦
#ឧត្ដមសេនីយ៍ទោឈឿនសុចិត្ត
#ស្នងការនគរបាលខេត្តកណ្ដាល
#ស្នងការដ្ឋាននគរបាលខេត្តកណ្តាល

10/08/2026
ជូនពរក្មួយៗ ដែលប្រលងមធ្យមសិក្សាទុតិយភូមិឆ្នាំនេះ ទទួលបានលទ្ធផលល្អគ្រប់ៗគ្នា ❤ #មធ្យមសិក្សាទុតិយភូមិ២០២៦ #ឧត្តមសេនីយ៍ទោឈឿ...
10/08/2026

ជូនពរក្មួយៗ ដែលប្រលងមធ្យមសិក្សាទុតិយភូមិឆ្នាំនេះ ទទួលបានលទ្ធផលល្អគ្រប់ៗគ្នា ❤

#មធ្យមសិក្សាទុតិយភូមិ២០២៦
#ឧត្តមសេនីយ៍ទោឈឿនសុចិត្ត #ស្នងការនគរបាលខេត្តកណ្ដាល #ស្នងការដ្ឋាននគរបាលខេត្តកណ្តាល

នៅព្រឹកថ្ងៃសុក្រ ៩រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៦ដោយអនុវត្តតាមបទបញ្ជាច...
07/08/2026

នៅព្រឹកថ្ងៃសុក្រ ៩រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៦

ដោយអនុវត្តតាមបទបញ្ជាចង្អុលដឹកនាំដ៏ខ្ពង់ខ្ពស់ របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានអញ្ជើញជាអធិបតី ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យផែនការការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាព ក្នុងសម័យប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នៅខេត្តកណ្តាល ឆ្នាំសិក្សា ២០២៥-២០២៦ ថ្ងៃទី១០-១១ ខែសីហា ឆ្នាំ២០២៦ នៅបន្ទប់ប្រជុំគណៈស្នងការ ដែលមានសមាសភាពចូលរួមពី លោកស្នងការរងពាក់ព័ន្ធ លោកនាយការិយាល័យជំនាញពាក់ព័ន្ធ និងលោកអធិការនគរបាលក្រុង/ស្រុកទាំង៧ ដែលមានមណ្ឌលប្រឡង ក្នុងនោះមាន៖ ក្រុងតាខ្មៅ ស្រុកស្អាង ស្រុកកណ្តាលស្ទឹង ស្រុកកៀនស្វាយ ស្រុកខ្សាច់កណ្តាល ស្រុកពញាឮ និងស្រុកអង្គស្នួល។

Address

Kandal
Ta Khmau
081103

Telephone

+85517787666

Website

Alerts

Be the first to know and let us send you an email when ឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share