អ្នកក្រុងតាខ្មៅ - People in Takhmau City

អ្នកក្រុងតាខ្មៅ - People in Takhmau City ចូលរួមចំណែកបង្កើនគុណភាពជីវិតអ្នករស់នៅក្រុងតាខ្មៅ។

ក្រុងតាខ្មៅកាលពីសម័យមុនគឺស្ថិតនៅក្នុងរដ្ឋបាលថ្នាក់ខេត្តដែលគេហៅថា ខេត្តតាខ្មៅ លុះដល់ចំណេរកាលតមកគេក៏បានដាក់ក្នុងរដ្ឋបាល ស្រុកវិញ មកទល់បច្ចុប្បន្នគឺស្ថិតនៅក្នុងថ្នាក់ក្រុងស្មើស្រុក ដែលជាក្រុងមួយស្ថិតនៅទីរួមខេត្តកណ្ដាល តាខ្មៅ យកតាមមេទ័ពម្នាក់របស់ខ្មែរ ដែលលោកមានសក្ដិស្មើពញា និងមានឈ្មោះថា ខ្មៅ ហៅផ្សំគ្នាថា ពញាខ្មៅ លុះដល់លោកចែកឋានទៅអ្នកស្រុកក៏តែងតាំងហៅលោក ថាតាខ្មៅៗអញ្ជឹងមកទើបឈ្មោះក្រុងនេះត្រូវគេហៅថា តាខ្

មៅដូច្នេះ។

ក្រុងតាខ្មៅ គឺជាទីរួមខេត្តកណ្ដាលនៅកម្ពុជាភាគកណ្ដាល។ ក្រុងនេះមានចម្ងាយប្រហែល ១១ គម. ភាគខាងត្បូងនៃភ្នំពេញ (ដែលមានព្រំដែនផ្ទាល់ជាប់នឹងភ្នំពេញ)។ ក្រុង​​តាខ្មៅ​​ មាន​​ព្រំ​​ប្រ​ទល់​រដ្ឋ​​បាល​​ខាង​​លិច​​ជាប់​​ខណ្ឌដង្កោ នៃ​​រាជធានីភ្នំពេញ ខាង​​កើត​​ជាប់​​ទន្លេបាសាក់​​ ខាង​​ជើង​​ជាប់​​ខណ្ឌមានជ័យ ​នៃ​​រាជ​ធានី​ភ្នំ​ពេញ​​ ខាង​​ត្បូង​​ជាប់​​ស្រុកស្អាង ​និង​​ស្រុកកណ្ដាលស្ទឹង​។

ក្រុងតាខ្មៅបែងចែកចេញជា ១០ សង្កាត់ និង ៥៩ ភូមិ។

សង្កាត់តាក្ដុល
សង្កាត់ព្រែកឫស្សី
សង្កាត់ដើមមៀន
សង្កាត់តាខ្មៅ
សង្កាត់ព្រែកហូរ
សង្កាត់កំពង់សំណាញ់
សង្កាត់ស្វាយរលំ
សង្កាត់កោះអន្លង់ចិន
សង្កាត់សិត្បូ
សង្កាត់រកាខ្ពស់

Address

Ta Khmau

Website

Alerts

Be the first to know and let us send you an email when អ្នកក្រុងតាខ្មៅ - People in Takhmau City posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category