សសយក ស្រុកកំពង់រោទិ៍

សសយក ស្រុកកំពង់រោទិ៍ ការងារសង្គម និងស្ម័គ្រចិត្ត

ឱកាសការងារ និងកម្មសិក្សាការងារសរុបជាង ៣,២១៩ កន្លែង ក្នុងខេត្តស្វាយរៀង!សម្រាប់បងប្អូន សិស្សានុសិស្ស និស្សិត និងអ្នកកំពុងស...
21/06/2026

ឱកាសការងារ និងកម្មសិក្សាការងារសរុបជាង ៣,២១៩ កន្លែង ក្នុងខេត្តស្វាយរៀង!
សម្រាប់បងប្អូន សិស្សានុសិស្ស និស្សិត និងអ្នកកំពុងស្វែងរកការងារធ្វើទាំងអស់គ្នា!

សហការរៀបចំដោយ: មន្ទីរការងារ​ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តស្វាយរៀង,វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនស្វាយរៀង​, មជ្ឈមណ្ឌលការងារខេត្ត​ស្វាយរៀងនៃទីភ្នាក់ងារជាតិមុខរបរ និងការងារNEA និងស.ស.យ.ក ខេត្តស្វាយរៀង រៀបចំវេទិកាការងារស្តីពី៖ ឱកាសការងារ និងឱកាសកម្មសិក្សាការងារ»
កាលបរិច្ឆេទ៖ ថ្ងៃចន្ទ ទី២២ ខែមិថុនា ឆ្នាំ២០២៦ ពេលវេលា៖ ចាប់ពីម៉ោង ០៧:៣០ នាទីព្រឹក ដល់ម៉ោង ១១:៣០ នាទីព្រឹក
ទីតាំង៖ ទីតាំងសាលប្រជុំអាគារកញ្ចក់ (តំបន់សេដ្ឋកិច្ចពិសេស មេនហាតធែន) ក្រុងបាវិ ខេត្តស្វាយរៀង។
សូមទំនាក់ទំនងចូលរួមតាមរយៈលេខទូរស័ព្ទ: 070 79 89 88 / 012 26 76 79 / 016 233 419 សូមអរគុណ!

ថ្នាក់ដឹកនាំ​ សមាជិក​ សមាជិកា​ សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តស្វាយរៀង​ សូមសម្តែងនូវការគាំទ្រយ៉ាងពេញទំហឹង ចំពោះចំណាត់ការរ...
03/06/2026

ថ្នាក់ដឹកនាំ​ សមាជិក​ សមាជិកា​ សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តស្វាយរៀង​ សូមសម្តែងនូវការគាំទ្រយ៉ាងពេញទំហឹង ចំពោះចំណាត់ការរបស់រាជរដ្ឋាភិបាលកម្ពុជា ចាប់ផ្តើមដំណើរការយន្តការផ្សះផ្សាដោយបង្ខំ លើការទាមទារដែនសមុទ្រត្រួតស៊ីគ្នា រវាងកម្ពុជា និងថៃ ក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS)

សូមឧទ្ទិសបុណ្យកុសលជូនដល់វិញ្ញាណក្ខន្ធជនរងគ្រោះជាង៣លាននាក់ដែលបានស្លាប់បាត់បង់ជីវិតថ្ងៃទី២០ ខែឧសភា ជា «ទិវាជាតិនៃការចងចាំ»...
20/05/2026

សូមឧទ្ទិសបុណ្យកុសលជូនដល់វិញ្ញាណក្ខន្ធជនរងគ្រោះជាង៣លាននាក់ដែលបានស្លាប់បាត់បង់ជីវិត

ថ្ងៃទី២០ ខែឧសភា ជា «ទិវាជាតិនៃការចងចាំ» និងជាទិវាបុណ្យជាតិផ្លូវការដែលត្រូវបានកំណត់ដោយ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈអនុក្រឹត្យលេខ១៩ អនក្រ.បក ចុះថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៨ សម្រាប់ជាការរំឭក ដល់ជនរងគ្រោះនឹងការឈឺចាប់ពីឧក្រិដ្ឋកម្ម ដែលកើតមានក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ចន្លោះពីថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ដល់ថ្ងៃទី៦ ខែមករា ឆ្នាំ១៩៧៩។

ទិវាជាតិនៃការចងចាំ ២០ ឧសភា បង្កើតឡើងក្នុងគោលបំណងលើកតម្កើងការគោរព វិញ្ញាណក្ខន្ធ និងការធ្វើបុណ្យឧទ្ទិសដល់ជនរងគ្រោះបានស្លាប់ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ, លើកតម្កើងការរំឭក ដល់ជនរងគ្រោះ ការស្តារកិត្តិយសនិងសេចក្តីថ្លៃថ្នូររបស់ជនរងគ្រោះ ទោះជានៅរស់រានមានជីវិតឬបានបាត់បង់ ជីវិតក៏ដោយ, ប៉ះប៉ូវការឈឺចាប់ខាងផ្លូវចិត្តនិងផ្នែកសង្គមរបស់ជនរងគ្រោះនិងក្រុមគ្រួសារ, ចូលរួមចំណែកដល់ ការផ្សះផ្សាជាតិនិងជំរុញឱ្យមានសុខដុមនីយកម្មក្នុងសង្គមកម្ពុជា, និង លើកកម្ពស់ការផ្សព្វផ្សាយនិងការយល់ដឹង អំពីអំពើឃោរឃៅដែលកើតមានក្នុងរបបកម្ពុជាប្រជាធិបតេយ្យកុំឱ្យកើតមានឡើងសាជាថ្មី។

ក្នុងព្រះរាជវរោកាសជយាភិរម្យ នៃព្រះរាជពិធីចម្រើនព្រះជន្មព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ ន...
14/05/2026

ក្នុងព្រះរាជវរោកាសជយាភិរម្យ នៃព្រះរាជពិធីចម្រើនព្រះជន្មព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា សូមក្រាបបង្គំថ្វាយព្រះរាជសព្ទសាធុការពរជ័យ សិរីបវរមហាប្រសើរ ថ្វាយព្រះករុណាជាអម្ចាស់ជីវិតលើត្បូង សូមព្រះបារមីព្រះមហាស្វេតច្ឆ័ត្រ និងវត្ថុស័ក្តិសទិ្ធក្នុងលោក ប្រោសប្រទានពរជ័យ សិរីមង្គលថ្វាយ ព្រះករុណាជាអម្ចាស់ សូមមានព្រះជន្មាយុយឺនយូរជាងរយព្រះវស្សា ព្រះកាយពលមាំមួន និងព្រះរាជសុខភាពល្អបរិបូរណ៍ ដើម្បីគង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ត្រជុំដល់ប្រជានុរាស្រ្តខ្មែរគ្រប់ៗរូប៕

14/04/2026
🏆🏃‍♀️ពានរង្វាន់ ស្វាយរៀង ខាប់ ផ្នែកនារី លើកទី២ រដូវកាលឆ្នាំ២០២៦   🚨សូមជូនដំណឹងដល់សាធារណជនឱ្យបានជ្រាបថា៖ គណៈកម្មការ​​ប្រក...
17/03/2026

🏆🏃‍♀️ពានរង្វាន់ ស្វាយរៀង ខាប់ ផ្នែកនារី លើកទី២ រដូវកាលឆ្នាំ២០២៦

🚨សូមជូនដំណឹងដល់សាធារណជនឱ្យបានជ្រាបថា៖ គណៈកម្មការ​​ប្រកួត​បាល់ទាត់​​ខេត្ត​ស្វាយរៀង នឹងរៀបចំព្រឹត្តិការណ៍​ប្រកួត​បាល់ទាត់ "ពាន​រង្វាន់ ខេត្តស្វាយរៀង ផ្នែកនារី លើកទី២ រដូវកាលឆ្នាំ២០២៦" ដែល​​ការ​លក់​​ពាក្យ​ចូល​រួម​ប្រកួត​ចាប់​ពី​ថ្ងៃ​ផ្សាយ​ដំណឹង​នេះ​តទៅ។ សូមអរគុណ!
- - - - - - - - - - - -

Subscribe YouTube : https://youtube.com/-cup
Join channel telegram : https://t.me/svayriengcup

Address

Kompongro
Svay Rieng

Telephone

069678096

Website

Alerts

Be the first to know and let us send you an email when សសយក ស្រុកកំពង់រោទិ៍ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share