មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តស្វាយរៀង

  • Home
  • Cambodia
  • Svay Rieng
  • មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តស្វាយរៀង

មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តស្វាយរៀង កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ

16/08/2026

នាព្រឹកថ្ងៃអាទិត្យ ៣កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៦ ខែសីហាឆ្នាំ២០២៦
មន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាខេត្តស្វាយរៀង អបអសាទរពិធីប្រលែងកូនត្រីចំនួន ២០០ ០០០ ក្បាល ក្រោមប្រធានបទ (រួមគ្នាថែរក្សាធនធានជលផល ដើម្បីអនាគតខ្មែរ) ក្នុងភូមិសាស្ត្រ ខេត្តស្វាយរៀង របស់ក្រុមហ៊ុន
(GANZBERG) ។

នាព្រឹកថ្ងៃចន្ទ ១២រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦នេះ​ លោក សុខ សុទ្ធាវុធ ប្រធ...
10/08/2026

នាព្រឹកថ្ងៃចន្ទ ១២រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦នេះ​ លោក សុខ សុទ្ធាវុធ ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្ត បានអញ្ជេីញចូលរួមពិធីជួបសំណេះសំណាលសួរសុខទុក្ខបងប្អូន ជាមួយសមាជិក សមាជិកា សមាគមអតីតយុទ្ធជននិងនិវត្តន៍ជនកម្ពុជា និងអតីតយុទ្ធមិត្តចំនួន ៤៩១គ្រួសារ ដែលបានរៀបចំឡើងនៅទីតាំងដីសម្បទានសង្គមកិច្ច ភូមិជីកដី ឃុំអណ្តូងពោធិ៍ ស្រុករមាសហែក ខេត្តស្វាយរៀង​ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធានសមាគមអតីតយុទ្ធជន និងនិវត្តន៍ជនកម្ពុជា។

មានប្រសាសន៍សំណេះសំណាល សម្តេចកិត្តិសង្គហបណ្ឌិត បានពាំនាំនូវសេចក្តីនឹករលឹក និងការផ្តាំផ្ញើសួរសុខទុក្ខយ៉ាងកក់ក្តៅបំផុតពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជន និងនិវត្តន៍ជនកម្ពុជា និង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រ​កម្ពុជា​ ជូនដល់អង្គពិធីទាំងមូលដោយសេចក្តីនឹងរលឹក និងការគិតគូរអំពីសុខទុក្ខរបស់ប្រជាពលរដ្ឋ នៅទូទាំងប្រទេស។

សម្តេចកិត្តិសង្គហបណ្ឌិតបានបន្តទៀតថា៖ ក្រោមចក្ខុវិស័យដ៏វែងឆ្ងាយ របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា តែងតែគិតគូរជាប្រចាំអំពីសុខទុក្ខ និងជីវភាពរស់នៅរបស់បងប្អូនអតីតយុទ្ធជន ដោយសម្តេចបានបញ្ជាក់ថា «អតីតយុទ្ធជនគឺជាអ្នកដែលមានគុណូបការៈដ៏ធំធេងចំពោះជាតិ និងប្រជាជន មិនដែលបំភ្លេចចោលនូវការលះបង់របស់យុទ្ធជនឡើយ» រួមជាមួយនឹងការផ្តល់ដីសម្បទានសង្គមកិច្ច សង់ផ្ទះជូនអតីតយុទ្ធជនដោះស្រាយជីវភាព ដើម្បីលើកកម្ពស់ជីវភាពរស់នៅប្រចាំថ្ងៃឱ្យកាន់តែមានភាពប្រសើរឡើង។ ទន្ទឹមនឹងនោះផងដែរ រាជរដ្ឋាភិបាលក្រោមការដឹកនាំ ប្រកបដោយភាពប៉ិនប្រសប់របស់​សម្តេចមហាបវរធិបតី ហ៊ុន​ ម៉ាណែត នាយករដ្ឋមន្ត្រី បានប្តេជ្ញាចិត្តបន្តបេសកកម្មយ៉ាងសកម្មក្នុងការលើកកម្ពស់ប្រព័ន្ធគាំពារសង្គម និងកម្រិតជីវភាពរបស់អតីតយុទ្ធជន ដោយបានណែនាំឱ្យគ្រប់ស្ថាប័នពាក់ព័ន្ធ និងសមាគមអតីតយុទ្ធជន ពង្រីកសេវាថែទាំសុខភាព ការផ្តល់ប្រាក់របបសន្តិសុខសង្គមឱ្យបានទៀងទាត់ និងការកសាងហេដ្ឋារចនាសម្ព័ន្ធនៅតាមតំបន់អភិវឌ្ឍន៍សង្គមកិច្ច។

ដើម្បីបន្តរួមចំណែកអភិវឌ្ឍន៍ និងថែរក្សាសុខុមាលភាពគ្រួសារ សម្តេចកិត្តិសង្គហបណ្ឌិត បានផ្តល់នូវមតិផ្តាំផ្ញើដ៏ខ្ពង់ខ្ពស់ចំនួន ៤ចំណុច៖
១. បន្តរួមសាមគ្គីភាព និងចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការថែរក្សាសន្តិភាព ស្ថិរភាពសង្គម និងចូលរួមអនុវត្តគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព» ឱ្យបានល្អប្រសើរ។
២. សូមឱ្យបងប្អូនអតីតយុទ្ធមិត្ត និងគ្រួសារទាំងអស់ យកចិត្តទុកដាក់ថែរក្សាសុខភាព រស់នៅមានអនាម័យ ហូបស្អាត ផឹកស្អាត។
៣. ត្រូវខិតខំបង្កបង្កើនផលបន្ថែមលើដីធ្លីដែលមាន តាមរយៈការដាំដុះដំណាំរួមផ្សំ និងការចិញ្ចឹមសត្វ ដើម្បីទ្រទ្រង់សេដ្ឋកិច្ចគ្រួសារ និងកាត់បន្ថយចំណាយក្នុងជីវភាពប្រចាំថ្ងៃ។
៤. ជំរុញឱ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តន៍ជនកម្ពុជាក្នុងខេត្តស្វាយរៀង បន្តចុះតាមដាន សួរសុខទុក្ខ និងដោះស្រាយបញ្ហាប្រឈម ឬតម្រូវការចាំបាច់របស់អតីតយុទ្ធជននិងនិវត្តន៍េះឱ្យបានទាន់ពេលវេលា ដោយមិនត្រូវទុកឱ្យអ្នកណាម្នាក់រស់នៅក្នុងភាពឯកោឡើយ។

ក្នុងឱកាសនោះ សម្តេចកិត្តិសង្គហបណ្ឌិត ក៏បាននាំយកអំណោយឧបត្ថម្ភ និងសម្ភារៈប្រើប្រាស់ចែកជូនដល់អតីតយុទ្ធមិត្តទាំង ៤៩១គ្រួសារ ក្នុងមួយគ្រួសារទទួលបាន ៖ អង្ករ ១០គីឡូក្រាម ត្រីខ ១០កំប៉ុង ទឹកត្រី ៦ដប ទឹកស៊ីអ៊ីវ ៦ដប មី ១កេស ទឹកសុទ្ធ ១កេស ភួយ ១ និងថវិកាមួយចំនួន៕

នៅព្រឹកថ្ងៃចន្ទ ៥រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៦នេះ​  មន្ទីរកសិកម្មរុក...
03/08/2026

នៅព្រឹកថ្ងៃចន្ទ ៥រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៦នេះ​
មន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តស្វាយរៀង បានរៀបចំអបអរសាទរ​ពិធីរុក្ខទិវា​៩កក្កដា​ ឆ្នាំ២០២៦​ ​នៅវត្តក្តីកណ្តាល​ ភូមិកណ្តាល​ ឃុំស្វាយចេក​ ស្រុករំដួល។ ក្រោមអធិបតីភាពឯកឧត្ត​ ប៉េង​ ពោធិ៍សា​ អភិបាលខេត្ត​ស្វាយរៀង​ និងឯកឧត្តមប៊ុន​ សាវ៉ាន់​ សមាជិកក្រុមប្រឹក្សាខេត្ត​ ។
ឯកឧត្តមអភិបាលខេត្ត បានមានប្រសាន៍ ថ្លែងនូវក្នុងកម្មវិធី បានកោតសរសើរចំពោះមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ដែលមានខណ្ឌរដ្ឋបាលព្រៃឈើ ស្វាយរៀង ជាសេនាធិការ កន្លងមក ក៏ដូចជាក្នុងរយៈពេល ពេល ៦ខែ ក្នុងឆ្នាំ២០២៦នេះ ខិតខំយកចិត្តទុកដាក់អនុវត្តតួនាទីភារកិច្ចរបស់ខ្លួនបានយ៉ាងល្អប្រសើរ ក្នុងការបន្តបណ្តុះ និងធ្វើការយ៉ាងសកម្មចែកចាយកូនឈើគ្រប់ប្រភេទ ប្រគេន និងចែកជូនដល់ទីវត្តអារាម សាលារៀន និងបងប្អូនប្រជាពលរដ្ឋនៅមូលដ្ឋានយកទៅដាំដុះតាមតម្រូវការ បានចំនួន រាប់ពាន់ដើម​ ហើយនៅថ្ងៃនេះ ក្រៅពីដាំកូនឈើចំនួន ៧៧០ដើម លើផ្ទៃដីប្រមាណ ២ហ.ត មន្ទីរក៏បាននាំយកកូនឈើ ប្រមាណ ៥៤០ដើម សម្រាប់ចែកជូនប្រជាពលរដ្ឋផងដែរ។

ឯកឧត្តម​បន្តថា​ ពិធីរុក្ខទិវាពុំមែនជាពិធីដែលយើងទើប នឹងរៀបចំនោះទេ គឺជាពិធីដែលជាវប្បធម៌ដ៏ឧត្តុង្គឧត្តម ដែលកើតមានតាំងពីសម័យសង្គម រាស្ត្រនិយម នៅក្នុងឆ្នាំ១៩៥២ មកម៉្លេះ ដែលកាលនោះ ព្រះករុណាព្រះមហាវីរក្សត្រ ព្រះវររាជបិតាជាតិខ្មែរ ព្រះបិតាឯករាជ្យជាតិ ព្រះបរមរតនកោដ្ឋ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គតែងតែប្រោសព្រះរាជទាន លើកទឹកចិត្ត និងយាងចូលរួមជាព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីរុក្ខទិវានៅតាមបណ្តាខេត្តនានា និងបានបន្តរហូតមកទល់នឹងបច្ចុប្បន្ន ក្នុងគោលបំណងបំផុសចលនាដាំដើមឈើឡើងវិញ ការថែរក្សាសម្បត្តិព្រៃឈើ និងបណ្តុះ គំនិតស្រលាញ់ព្រៃឈើ និងបរិស្ថានធម្មជាតិ​ សម្រាប់ជាប្រយោជន៍ និងរំឭកដល់ប្រជាពលរដ្ឋទាំងអស់គ្នា ឲ្យបានយល់ច្បាស់ពី គុណសម្បត្តិ នៃការដាំដើមឈើ និងនាំគ្នាដាំដើមឈើឲ្យបានគ្រប់ទីកន្លែងដែលមានដី ទំនេរ ក៏ដូចជានៅទីវត្តអារាមដែលយើងទាំងអស់គ្នាកំពុងប្រារព្ធធ្វើនាពេលនេះ ។

ក្នុងឱកាសនោះដែរឯកឧត្តមអភិបាលខេត្តអំពាវនាវដល់អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធ គ្រប់ប្រភេទ ប្រជាពលរដ្ឋ និងភាគីពាក់ព័ន្ធទាំងអស់ត្រូវ៖
-​ រួមគ្នាទប់ស្កាត់រាល់បទល្មើសព្រៃឈើ និងការកាប់រាន ឈូសឆាយ ចាប់យក និង ហ៊ុមព័ទ្ធព្រៃឈើដើម្បីយកដីមកធ្វើជាកម្មសិទ្ធិឯកជនខុសច្បាប់​ និងមានម្ចាស់ការទទួលខុសត្រូវ និងចាត់វិធានការច្បាប់ជាបន្ទាន់ នៅពេលមានករណីនេះកើតឡើងនៅក្នុងមូលដ្ឋានរបស់ខ្លួនជាពិសេសត្រូវរៀបចំចាត់ចែងធ្វើការចុះបញ្ជីគ្រប់គ្រងដីព្រៃសហគមន៍ឲ្យបានត្រឹមត្រូវ និងច្បាស់លាស់ ហើយសូមឲ្យមន្ទីរពាក់ព័ន្ធ ដូចជាមន្ទីរកសិកម្ម មន្ទីរបរិស្ថាន និងមន្ទីររៀបចំដែនដី ជាដើម គាំទ្រលើកិច្ចការនេះ។
-​ មន្ទីរ-អង្គភាពពាក់ព័ន្ធ ក៏ដូចជាអាជ្ញាធរមូលដ្ឋានបន្តដានតាមការវិវត្តន៍ និងផ្សព្វផ្សាយជាប្រចាំជូន ប្រជាពលរដ្ឋបានដឹងពីផលវិបាក នៃការប្រែប្រួលអាកាសធាតុនេះ និងត្រៀមឆ្លើយតបនូវ មធ្យោបាយចាំបាច់ដើម្បីអន្តរាគមន៍ជួយសង្គ្រោះក្នុងករណីចាំបាច់ ហើយក៏សូមឲ្យបងប្អូន ប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នខ្ពស់ ជាមួយនិងការយកចិត្តទុកដាក់ប្រើប្រាស់ទឹកដោយ ការសន្សំសំចៃផងដែរ ។
-បន្តការចូលរួមគោរពច្បាប់ចរាចរណ៍ ជួយអប់រំដាស់តឿនកូនចៅឲ្យ ចៀសឆ្ងាយពីគ្រឿងញៀនគ្រប់ប្រភេទ ចូលរួមថែរក្សា និងលើកកម្ពស់អនាម័យបរិស្ថាន នៅក្នុងមូលដ្ឋានភូមិ ឃុំ ស្រុករបស់យើងឲ្យបានស្អាតល្អ ប្រកបដោយសោភ័ណភាព និងសូមមានការប្រុងប្រយ័ត្ន និងថែរក្សាការពារកូនចៅពីជំងឺឆ្លងផ្សេងៗ ជាពិសេស ជំងឺគ្រុនឈាមជាដេីម៕
ក្នុងពិធីនេះដែរ ក៏មានការអញ្ជើញចូលរួម លោកអភិបាលរងខេត្ត លោកនាយករងរដ្ឋបាលសាលាខេត្ត លោកស្នងការរងនគរបាលខេត្ត លោកមេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត លោកមេបញ្ជាការរងតំបន់ប្រតិបត្តិការសឹករងស្វាយរៀង លោក លោកស្រី ប្រធានមន្ទីរ-អង្គភាពនានាជុំវិញខេត្ត មន្ត្រីមន្ទីរកសិកម្ម លោកអភិបាលស្រុករំដួល ព្រះសង្ឃ សិស្សានុសិស្ស និងប្រជាពលរដ្ឋភូមិកណ្ដាល ឃុំស្វាយចេក ស្រុករំដួលផងដែរ ។

នារសៀលថ្ងៃសៅរ៍ ១១កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៦ លោក សុខ សុទ្ធាវុធ ...
25/07/2026

នារសៀលថ្ងៃសៅរ៍ ១១កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៦ លោក សុខ សុទ្ធាវុធ ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្ត និងសហការី បានចុះពិនិត្យការស្ដារប្រឡាយដែលមានប្រវែង ៥០០ ម៉ែត្រ ដើម្បីយកទឹក មកស្រោចស្រពលើដំណាំស្រូវ និងដំណាំបន្លែរបស់ប្រជាពលរដ្ឋ ដែលស្ថិតនៅភូមិសូរ ឃុំដូនសរ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។

07/07/2026

អបអរសាទរ ខួបលើកទី១៨ នៃការដាក់បញ្ចូលប្រាសាទព្រះវិហារ ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក
( ៧​ កក្កដា ២០០៨ - ៧ កក្កដា ២០២៦ )

អបអរសាទរ ខួបលើកទី១៨ នៃការដាក់បញ្ចូលប្រាសាទព្រះវិហារ ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ( ៧​ កក្កដា ២០០៨ - ៧ កក្កដា ២០២៦ )Celebra...
07/07/2026

អបអរសាទរ ខួបលើកទី១៨ នៃការដាក់បញ្ចូលប្រាសាទព្រះវិហារ ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក
( ៧​ កក្កដា ២០០៨ - ៧ កក្កដា ២០២៦ )

Celebrating the 18th anniversary of Preah Vihear Temple’s inscription on the UNESCO World Heritage List (7 July 2008 - 7 July 2026)

02/07/2026
01/07/2026

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត អញ្ជើញជាធិបតីភាពដ៏ខ្ពង់ខ្ពស់ ពិធីអបអរសាទរទិវាមច្ឆាជាតិ ១កក្កដា លើកទី២១ នៅខេត្តស្វាយរៀង។
ថ្ងៃពុធ ២រោច ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៦

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត អញ្ជើញជាធិបតីភាពដ៏ខ្ពង់ខ្ពស់ ពិធ...
01/07/2026

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត អញ្ជើញជាធិបតីភាពដ៏ខ្ពង់ខ្ពស់ ពិធីអបអរសាទរទិវាមច្ឆាជាតិ ១កក្កដា លើកទី២១ នៅខេត្តស្វាយរៀង

ទិវាមច្ឆាជាតិ ត្រូវបានប្រារព្ធឡើងជារៀងរាល់ឆ្នាំក្នុងគោលបំណងបំផុសស្មារតី និងចលនាជាតិឱ្យចូលរួមថែរក្សា អភិរក្ស និងអភិវឌ្ឍវិស័យជលផលប្រកបដោយនិរន្តរភាព។ រាជរដ្ឋាភិបាល តាមរយៈក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដាក់ចេញ និងអនុវត្តយ៉ាងម៉ឺងម៉ាត់នូវវិធានការគន្លឹះ និងយុទ្ធសាស្ត្រសំខាន់ៗ តាមរយៈការកែទម្រង់ក្របខ័ណ្ឌច្បាប់ និងការបង្ក្រាបបទល្មើសជលផលគ្រប់ប្រភេទ ដើម្បីធានាបាននូវប្រសិទ្ធភាពនៃការគ្រប់គ្រងធនធានធម្មជាតិ និងធានាថាធនធានជលផលនៅតែសម្បូរ សម្រាប់កូនចៅជំនាន់ក្រោយ។

ជាការកត់សម្គាល់នៅឆ្នាំ២០២៥ ផលជលផលទទួលបានសរុប ៩៧៨ ៥៦០តោន កើនឡើង៥,៦% ធៀបនឹងឆ្នាំ២០២៤ ក្នុងនោះ ផលនេសាទទឹកសាប ៥១៤ ៨៣០តោន (កើនឡើង១០%) ផលនេសាទសមុទ្រ ១៤០ ១៦០តោន និងផលវារីវប្បកម្ម ៣២៣ ៥៧០តោន។ ការកើនឡើងនូវផលនេសាទទឹកសាបនេះ ក៏ដោយមានការខិតខំប្រឹងប្រែងទប់ស្កាត់និងបង្រ្កាបបទល្មើសនេសាទពីសមត្ថកិច្ចជំនាញជលផល រួមជាមួយកងកម្លាំងប្រដាប់អាវុធ រដ្ឋបាលថ្នាក់ក្រោមជាតិ សមត្ថកិច្ចពាក់ព័ន្ធ និងសហគមន៍នេសាទ ព្រមទាំងមានការចូលរួមផ្តល់ព័ត៌មានពីមហាជន ដែលបានក្លាយជាកម្លាំងចលករដ៏សំខាន់ក្នុងការលុបបំបាត់ការនេសាទខុសច្បាប់ ធានាបាននូវការកើនឡើងផលស្តុកត្រី និងការការពារប្រព័ន្ធអេកូឡូស៊ីទន្លេប្រកបដោយនិរន្តរភាព។

ខេត្តស្វាយរៀង ថ្ងៃពុធ ២រោច ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៦

01/07/2026

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត អញ្ជើញជាធិបតីភាពដ៏ខ្ពង់ខ្ពស់ ពិធីអបអរសាទរទិវាមច្ឆាជាតិ ១កក្កដា លើកទី២១ នៅខេត្តស្វាយរៀង
ថ្ងៃពុធ ២រោច ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៦

Address

Street 1
Svay Rieng

Opening Hours

Monday 07:00 - 17:00
Tuesday 07:00 - 17:00
Wednesday 07:00 - 17:00
Thursday 07:00 - 17:00
Friday 07:00 - 17:00

Telephone

+85544715035

Alerts

Be the first to know and let us send you an email when មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តស្វាយរៀង posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តស្វាយរៀង:

Shortcuts

Share