03/09/2026
ស្វាយរៀង៖ អនុវត្តតាមសេចក្តីជូនដំណឹងលេខ០០៣/២០២៦ សជណ ចុះថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦ របស់ប្រធានអនុគណ:កម្មការជ្រើសរើសយោធិន នៃកងរាជអាវុធហត្ថលើផ្ទៃប្រទេស នាថ្ងៃព្រហស្បតិ៍ ទី៣ ខែកញ្ញា ឆ្នាំ២០២៦ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តស្វាយរៀង លោកវរសេនីយ៍ឯក វុធ វ៉ាន់ មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តស្វាយរៀង ទទួលការងារកសាងកម្លាំង បានដឹកនាំក្រុមការងារធ្វើការត្រួតពិនិត្យឯកសារពាក់ព័ន្ធ វាស់កម្ពស់ និងចែកពាក្យ ជូនដល់បេក្ខជនដែលមានបំណងចូលបម្រើការងារក្នុងក្របខ័ណ្ឌកងរាជអាវុធហត្ថលើផ្ទៃប្រទេស៕