19/08/2026
ពិធីផ្សព្វផ្សាយ និងពង្រឹងការយល់ដឹងស្តីពី ប្រព័ន្ធសុវត្ថិភាពអគ្គិភ័យ ដល់បណ្តារោងចក្រ សហគ្រាស និងគ្រឹះស្ថានក្នុងខេត្តស្វាយរៀង ដើម្បីលើកកម្ពស់ការយល់ដឹងអំពីការបង្ការ ទប់ស្កាត់ និងការឆ្លើយតបចំពោះហានិភ័យអគ្គិភ័យប្រកបដោយប្រសិទ្ធភាព។
ការពង្រឹងសុវត្ថិភាពអគ្គិភ័យ គឺជាការចូលរួមដ៏សំខាន់របស់គ្រប់ភាគី ដើម្បីធានាបាននូវ បរិយាកាសការងារមានសុវត្ថិភាព ស្ថិរភាព និងចីរភាព ស្របតាមការរីកចម្រើននៃវិស័យឧស្សាហកម្ម និងការវិនិយោគនៅខេត្តស្វាយរៀង។
===========================================
ថ្ងៃពុធ ៦កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០
ត្រូវនឹងថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦។