FBR Plus News.

FBR Plus News. ព័ត៌មាន

01/11/2025

(ព័ត៌មាន​បឋម)​ជន.សង្ស័យអស់ល័ក្ខណ៍.លួច.ម៉ូតូជនរងគ្រោះតាំងពីថ្ងៃ 7 ខែ 10 ឆ្នាំ​2025​មកម្ល៉េះរហូតមកដល់ថ្ងៃទី 1 ខែ​ខែវិច្ឆិកាឆ្នាំ​2025​។

(ក្រុងព្រះសីហនុ) មនុស្សធ្លាក់ពីអគារខ្ពស់ ស្លា/ប់ម្នាក់ទៀតហើយ ខេត្តព្រះសីហនុ ៖ នៅម៉ោងជិត 5:45 ល្ងាច ថ្ងៃទី ១ ខែវិច្ឆិកា ឆ...
01/11/2025

(ក្រុងព្រះសីហនុ) មនុស្សធ្លាក់ពីអគារខ្ពស់ ស្លា/ប់ម្នាក់ទៀតហើយ

ខេត្តព្រះសីហនុ ៖ នៅម៉ោងជិត 5:45 ល្ងាច ថ្ងៃទី ១ ខែវិច្ឆិកា ឆ្នាំ ២០២៥ មានករណីជនជាតិបរទេស​ម្នាក់​ធ្លាក់​ពីលើ​ផ្ទះសំណាក់យីហោ "ជីង វណ្ណហាវ" ជាន់​ទី​៣ បណ្ដាល​ឱ្យ​បាត់បង់​ជីវិត​ភ្លាមៗ​នៅ​តែមុខ​កន្លែង។

ហេតុការណ៍នេះ​កើតឡើង​នៅ​តាមបណ្ដោយ​ផ្លូវ​ឯករាជ្យ ម្ដុំ​ជិត​ក្រុមហ៊ុន​លក់​ម៉ូតូ​ហុងដា “លី មង្គក់” ស្ថិត​ក្នុង​សង្កាត់​៤ ក្រុង និង​ខេត្ត​ព្រះសីហនុ។

បច្ចុប្បន្ន សមត្ថកិច្ច​នគរបាល​ជំនាញ​កំពុង​ចុះ​ពិនិត្យកន្លែងកើតហេតុ ស៊ើបអង្កេត​ស្រាវជ្រាវ និង​ធ្វើ​កោសល្យវិច្ច័យ​លើសព ដើម្បី​រកមូលហេតុ​ពិតប្រាកដ​នៃ​ការ​ធ្លាក់​ស្លាប់​នេះ។

👉 ព័ត៌មានបឋម បន្ថែមនឹងធ្វើអាប់ដេតបន្តទៀត នៅពេលមានការអះអាងផ្លូវការពីសមត្ថកិច្ច។

01/11/2025

អុញនុះ បែកធ្លាយព័ត៌មានក្តៅៗ មានអ្នកក្លែងឯកសារដើរសុំស្នាមមេដៃប្រជាពលរដ្ឋថាធ្វើផ្លូវសាធារណ:តាមរយ:អាជ្ញាធរ ចុងក្រោយបែជាប្តូរខ្លឹមសារ ទៅប្តឹងលោកឧត្តមសេនីយ៍ សិទ្ធិ ឡោះ ទៅវិញ
=========
បន្ទាយមានជ័យ: កន្លងទៅថ្មីៗនេះ មានគណនី តិកតុក TikTok ឈ្មោះ រ.ា.មា ជើ.ងព្រៃ និង W..P...S TV Online បានផ្សាយអត្ថបទមួយមានចំណងជើងថា"នោះតើមានរឿងអ្វីទៀតហើយ..!! លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ខណៈមានបងប្អូនប្រជាពលរដ្ឋជាច្រើនគ្រួសារបាន នាំគ្នាប្រតិកម្មខឹងសម្បារ និងបានដាក់លិខិតស្នើសុំ អន្តរាគមន៍ទៅកាន់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ដោយអះអាងថាលោកស្នងការបានធ្វើរបងបិទផ្លូវ និងព័ទ្ធយកដី ស្ទឹង ដែលបងប្អូនប្រជាពលរដ្ឋធ្លាប់អាស្រ័យផលរួម ទៅធ្វើជាកម្មសិទ្ធផ្តាច់មុខ មិនឲ្យប្រជាពលរដ្ឋ ចេញចូល ..!"

ដោយមើលឃើញពីភាពអយុត្តិធម៌ នៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ មានពលរដ្ឋពលរដ្ឋជាច្រើននាក់ រស់នៅភូមិ/សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ដែលជាម្ចាស់ស្នាមមេដៃ បានផ្ទះកំហឹង បាននាំគ្នាចេញមុខមកអះអាងផ្ទុយពីការចុះផ្សាយខាងលើថា "កន្លងទៅមានបុគ្គលម្នាក់មានឋាន:ជាស្នងការរង នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានចាត់ចែងក្រុមការងារ រួមជាមួយអ្នកសារពត៌មាន ឲ្យយកក្រដាស់មកឲ្យពួកគាត់ផ្តិតមេដៃ ដោយអះអាងថា ដើម្បីធ្វើផ្លូវសាធារណៈជូនប្រជាពលរដ្ឋប្រើប្រាស់ក្ន្ងមូលដ្ឋានតាមរយៈអាជ្ញាធរ ចុងក្រោយបែជាប្តូរខ្លឹមសារទៅប្តឹងលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ទៅវិញ។ ហើយពលរដ្ឋទាំងនោះបានបដិសេដថា ពួកគាត់ពុំបានប្តឹងលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ទេ ព្រោះពុំដែលមានទំនាស់អ្វីជាមួយគ្នាឡើយ។

ពលរដ្ឋទាំងនោះអះអាងថា ដីពួកគាត់គឺមានប្លង់កម្មសិទ្ធិស្របច្បាប់(ប្លង់ប្រព័ន្ធ) បានលក់ឲ្យលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ តាមតម្លៃទីផ្សារ និងកាត់ឈ្មោះផ្ទេរកម្មសិទ្ធិតាមច្បាប់ ពុំមានការរំលោភយកដីចំណីស្ទឹងឡើយ។

ពលរដ្ឋរស់នៅទីតាំងខាងលើបានសំណូមពរ ដល់អាជ្ញាធរ សមត្ថកិច្ចពាក់ព័ន្ធ គួរបង្កើតក្រុមការងារចុះត្រួតពិនិត្យ ស្រាវជ្រាវ និងមានវិធានការច្បាប់ចំពោះអ្នកក្លែងឯកសារដើរសុំស្នាមមេដៃរបស់ប្រជាពលរដ្ឋ ថាធ្វើផ្លូវជូនប្រជាពលរដ្ឋ បែជាយកស្នាមមេដៃពួកគាត់ទៅធ្វើរឿងផ្សេង ផ្ទុយពីឆន្ទះរបស់ពួកគាត់ ឲ្យបានម៉ឺងម៉ាត់៕

31/10/2025

ជួយស៊ែរបន្តរកសាច់ញាតិគាត់ផង (ផ្សាយ​ផ្ទាល់)​ ករ.. ណី​គ្រោះ.​ថ្នាក់​ចរាចរណ៍​នៅ​ ​នៅតាមបណ្ដោយ​ផ្លូវវេងស្រេង​ សង្កាត់ចោមចៅទីមួយ ខណ្ឌពោធិ៍សែនជ័យ រាជ​ធានី​ភ្នំពេញ​ នៅ​វេលា​ម៉ោង​9​និង​20​វិនាទី​ត្រូវ​នឹង​ថ្ងៃទី​31​ខែ​តុលា​ឆ្នាំ​2025

31/10/2025

គ្មានកន្លែងទីតាំងណាមួយ ដែលប៉ុស្តិ៍មិនដឹងនោះទេ ខ្លាចតែគាត់មិនចង់ធ្វើ..រឿងតែប៉ុណ្ណឹង..
អភិបាលក្រុងដូនកែវ ព្រលះចំៗ ទៅលើមេប៉ុស្តិ៍ ដឹងទីតាំងកន្លែងល្បែងស៊ីសង ហើយមិនព្រមបង្ក្រាប...

31/10/2025

(ផ្សាយ​ផ្ទាល់)​ ករ.. ណី​គ្រោះ.​ថ្នាក់​ចរាចរណ៍​នៅ​ ភូមិ​ព្រែវែ​ខាងកើត​ សង្កាត់​ព្រែ​វែ​ង ខណ្ឌ​ដង្កោ​ រាជ​ធានី​ភ្នំពេញ​ នៅ​វេលា​ម៉ោង​11​និង​20​វិនាទី​ត្រូវ​នឹង​ថ្ងៃទី​31​ខែ​តុលា​ឆ្នាំ​2025​។

30/10/2025

វត្តរតនៈផ្កាយព្រឹក

-បុណ្យកត្តិកបូជា អកអំបុក សំពះព្រះខែ រំលឹកដល់ថ្ងៃដែលព្រះព្រះបរមពោធិសត្វយោនយកកំណើតកើតជាសត្វទន្សាយឈ្មោះ(សសបណ្ឌិត)និងថ្ងៃដែលព្រះធម្មសេនាបតីសារីបុត្របរិនិព្វាន
កម្មវិធីប្រារព្ធធ្វើនៅថ្ងៃ ១៥ កើត ខែកត្តិកឆ្នាំម្សាញ់ សប្តស័ក ព.ស២៥៦៩ ត្រូវនឹងថ្ងៃទី 5 ខែវិច្ឆិកាឆ្នាំ 2025

-ទំនាក់ទំនងតាមទូរសព្ទលេខ 012 79 49 06/ 088 77 866 60 /081 66 70 66 សូមអនុមោទនា!!!

30/10/2025

ករណី ជន.សង្ស័យ ម្នាក់ក្នុងចំណោមបក្សពួកពីរនាក់ បានធ្វើសកម្មភាព.កា.. ច់.ក៏ម៉ូតូបងប្អូនប្រជាពលរដ្ឋ នៅតាមបណ្ដោយផ្លូវវាយស្រេង ស្ថិតក្នុងភូមិជ្រៃកោង សង្កាត់ចោមចៅទី 2 ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញបង្កឲ្យមានការភ្ញាក់ផ្អើលនៅវេលាម៉ោង 7:00 និង 42 នាទីត្រូវនឹងថ្ងៃទី 30 ខែតុលាឆ្នាំ 2025​។

30/10/2025

(ក្រុងព្រះសីហនុ) 04:33ទៀបភ្លឺ 30/10/2025
ក.រ.ណី ចោរចូលលួចម៉ូតូ នៅម្ដុំជិតផ្ទះសំណាក់ចំណោទតាផល ដែលស្ថិតនៅ សង្កាត់លេខ 2 ក្រុង និង ខេត្តព្រះសីហនុ......

ថ្លែងក្នុងកិច្ចប្រជុំប្រចាំសប្ដាហ៍ទី៤ ជាមួយនឹងមន្ត្រីក្រោមឱវាទ នាព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥នេះ លោកឧត្ដមសេនីយ៍ទោ ម៉ែន...
28/10/2025

ថ្លែងក្នុងកិច្ចប្រជុំប្រចាំសប្ដាហ៍ទី៤ ជាមួយនឹងមន្ត្រីក្រោមឱវាទ នាព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥នេះ លោកឧត្ដមសេនីយ៍ទោ ម៉ែន លី ស្នងការនគរបាលខេត្ដតាកែវ ជំរុញឱ្យការិយាល័យជំនាញ និងស្នងការរងទទួលផែននីមួយៗ ចូលរួមពង្រឹងលើកិច្ចការងារដឹកនាំទៅតាមជំនាញរបស់ខ្លួនឱ្យបានល្អប្រសើរជាងមុន ខណៈស្ថានភាពនៃការដឹកនាំនាពេលបច្ចុប្បន្ន នូវមានការិយាយល័យជំនាញមួយចំនួនតូច នៅមានកំរិត ដូច្នេះសូមលោកស្នងការរងទទួលផែន ត្រូវតែប្រឹងប្រែងពង្រឹង និងរឹតបន្តឹងលើការគ្រប់គ្រង ការអនុវត្តភារៈកិច្ចជំនាញឱ្យបានខ្លាំងជាងមុន ដើម្បីធានាអោយបាននៅប្រសិទ្ធិភាពការងារ ក្នុងការការពាររក្សាស្ថេរភាព និងសន្តិសុខសណ្ដាប់ធ្នាប់សង្គមឱ្យបានល្អ ជាពិសេសភូមិឃុំមានសុវត្តិភាព ។

28/10/2025

បឋម ÷ ករណី​ម្ចាស់ឡាន​ តាមទាន់​ អ្នកជួលឡាន​ផ្តាច់​ GPS ចង់ស៉ីដាច់ឡានគេ​ បេីករត់​! ត្រូវម្ចាស់ឡានចាប់បាន៕ 28-10-2025

28/10/2025

(ក..រណី.ថ្នាក់ ចរាចរណ៍)​នៅតាមបណ្ដោយផ្លូវទំនប់​កប់​ស្រូវ​ បុកជា..ប់តៃកុងឡាន​ ស្ថិតនៅសង្កាត់​គោកា ខណ្ឌ​ព្រែកព្នៅ​ រាជធានីភ្នំពេញ បង្ករមិនកើតភ្ញាក់ផ្អើលនៅវេលាម៉ោង 5:00 និង 20 នាទីត្រូវនឹងថ្ងៃទី 28 ខែតុលាឆ្នាំ 2025។

Address

#Road Number 1
Svay Rieng
855

Alerts

Be the first to know and let us send you an email when FBR Plus News. posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to FBR Plus News.:

Share