មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តស្វាយរៀង

  • Home
  • Cambodia
  • Svay Rieng
  • មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តស្វាយរៀង

មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តស្វាយរៀង លើកកម្ពស់ការយល់ដឹងអំពីបញ្ហាសុខភាព និងគុណភាពនៃការផ្តល់សេវាសុខាភិបាល
(1)

Health Care sector plays a vital role in​ providing service to citizen without descriminate any race, color, language or religions.

នាព្រឹកថ្ងៃចន្ទ ១០រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៦ ថ្នាក់ដឹកនាំ មន្ត្រីរាជការ ន...
07/09/2026

នាព្រឹកថ្ងៃចន្ទ ១០រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៦ ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យា នៅមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តស្វាយរៀង បានចូលរួមគោរពទង់ជាតិនៃព្រះរាជាណាចក្រកម្ពុជា។

ទិវាសល្យសាស្ត្រ សម្ភព និងរោគស្ត្រី លើកទី៤ ក្រោមប្រធានបទ «រួមគ្នាបង្កើនគុណភាពសេវាព្យាបាល ថែទាំ និងសង្រ្គោះមាតា និងទារក»។­...
04/09/2026

ទិវាសល្យសាស្ត្រ សម្ភព និងរោគស្ត្រី លើកទី៤ ក្រោមប្រធានបទ «រួមគ្នាបង្កើនគុណភាពសេវាព្យាបាល ថែទាំ និងសង្រ្គោះមាតា និងទារក»។
­­===========

ថ្ងៃពុធ ទី២ ដល់ថ្ងៃព្រហស្បតិ៍ ទី៣ ខែកញ្ញា ឆ្នាំ២០២៦ លោកស្រីវេជ្ជ. មាស កញ្ញា អនុប្រធានមន្ទីរសុខាភិបាល តំណាង លោកវេជ្ជបណ្ឌិត​ គុជ​ សុីថា​ ប្រធានមន្ទីរសុខាភិបាល​ នៃរដ្ឋបាលខេត្តស្វាយរៀង អញ្ជើញចូលរួមទិវាសល្យសាស្ត្រ សម្ភព និងរោគស្ត្រី លើកទី៤ ក្រោមប្រធានបទ «រួមគ្នាបង្កើនគុណភាពសេវាព្យាបាល ថែទាំ និងសង្រ្គោះមាតា និងទារក»។

ដោយមានការអញ្ជើញចូលរួមពី មន្ទីរពេទ្យជាតិ សាកលវិទ្យាល័យវេជ្ជសាស្ត្រសុខាភិបាល សាលាបច្ចេកទេសថែទាំវេជ្ជសាស្ត្រ សាលាមធ្យមសិក្សាសុខាភិបាលភូមិភាគ មន្ទីរសុខាភិបាល មន្ទីរពេទ្យបង្អែកខេត្ត និងស្រុក និងសេវាឯកជន ដោយផ្ទាល់​ចំនួន ២៧០រូប និង​តាមប្រព័ន្ធនិមិត្តចំនួន ៥០០រូប។

ទិវានេះរៀបចំធ្វើនៅមជ្ឈមណ្ឌលជាតិគាំពារមាតា និងទារក ។

កិច្ចប្រជុំបែងចែកភារកិច្ច និងការទទួលខុសត្រូវក្នុងការរៀបចំពិធីរត់ភ្លើងគប់អបអរសាទរកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី ៣...
03/09/2026

កិច្ចប្រជុំបែងចែកភារកិច្ច និងការទទួលខុសត្រូវក្នុងការរៀបចំពិធីរត់ភ្លើងគប់អបអរសាទរកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី ៣ ឆ្នាំ២០២៦ នៅខេត្តស្វាយរៀងនាពេលខាងមុខ
============

នៅព្រឹកថ្ងៃព្រហស្បតិ៍ ៦រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២៦នេះ លោកវេជ្ជបណ្ឌិត​ ថោង​ អ៊ុំសុធា​ អនុប្រធានមន្ទីរសុខាភិបាល តំណាងលោកវេជ្ជបណ្ឌិត​ គុជ​ សុីថា​ ប្រធានមន្ទីរសុខាភិបាល​ នៃរដ្ឋបាលខេត្តស្វាយរៀង អញ្ជើញចូលរួមកិច្ចប្រជុំបែងចែកភារកិច្ច និងការទទួលខុសត្រូវក្នុងការរៀបចំពិធីរត់ភ្លើងគប់អបអរសាទរកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី ៣ ឆ្នាំ២០២៦ នៅខេត្តស្វាយរៀងនាពេលខាងមុខ ក្រោមអធិបតីភាពឯកឧត្តម ញ៉ែម សារី អភិបាលរងខេត្តស្វាយរៀង តំណាងឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្ត។

កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីលោកនាយករងរដ្ឋបាលសាលាខេត្ត លោកស្នងការរងនគរបាលខេត្ត លោកមេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត លោកអភិបាលរងក្រុងស្វាយរៀង លោក​ លោកស្រីអនុប្រធានមន្ទីរនានាក្នុងខេត្ត តំណាងការិយាល័យប្រជាពលរដ្ឋខេត្ត និងលោក លោកស្រីនាយកទីចាត់ការ អង្គភាពចំណុះសាលាខេត្ត៕

កិច្ចប្រជុំថ្នាក់ដឹកនាំ មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តស្វាយរៀង===============ព្រឹកថ្ងៃព្រហស្បតិ៍ ៦រោច ខែស្រាពណ៍  ឆ្នាំមម...
03/09/2026

កិច្ចប្រជុំថ្នាក់ដឹកនាំ មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តស្វាយរៀង
===============

ព្រឹកថ្ងៃព្រហស្បតិ៍ ៦រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក​ ព.ស. ២៥៧០ ត្រូវនឹង ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៦នេះលោកវេជ្ជបណ្ឌិត គុជ ស៊ីថា ប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តស្វាយរៀង អញ្ជើញដឹកនាំកិច្ចប្រជុំថ្នាក់ដឹកនាំ មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តស្វាយរៀង។

ដោយមានការអញ្ជើញចូលរួមពី លោក​អនុប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្ត លោក​ប្រធាន អនុប្រធានការិយាល័យទាំង៤ ចំណុះមន្ទីរ លោកអនុប្រធានមន្ទីរពេទ្យខេត្ត​ លោកប្រធាន អនុប្រធានការិយាល័យសុខាភិបាលស្រុកប្រតិបត្តិទាំង៤​លោកប្រធានមន្ទីរពេទ្យបង្អែកទាំង៥ លោកប្រធានកម្មវិធីលើកកំពស់សុខភាព លោកប្រធានកម្មវិធីចាក់ថ្នាំបង្ការ លោកប្រធានកម្មវិធីអេដស៍ខេត្ត លោកប្រធានកម្មវិធីហង់សិនខេត្ត លោកប្រធានកម្មវិធីគ្រុនចាញ់-គ្រុនឈាម លោកប្រធានកម្មវិធី គាំពារមាតា​ និងទារក​ លោកប្រធានកម្មវិធីសុខភាពផ្លូវចិត្ត និងការបំពានគ្រឿងញៀន លោកប្រធានផ្នែកសុខភាពមាត់ធ្មេញ មន្ដ្រីកម្មវិធីរបេង​ លោកប្រធាន និងមន្ត្រីក្រុមឆ្លើយតបបន្ទាន់ នៃមន្ទីរសុខាភិបាលខេត្ត និងមន្ត្រីពាក់ព័ន្ធ។

កិច្ចប្រជុំធ្វេីនៅបន្ទប់ប្រជុំ​VIP មន្ទីរសុខាភិបាល​ នៃរដ្ឋបាលខេត្តស្វាយរៀង។

វគ្គបណ្តុះបណ្តាលមណ្ឌលសុខភាពស្តីពីការពិនិត្យស្រាវជ្រាវរកជំងឺមហារីកមាត់ស្បូនដោយប្រើតេស្ដHPV នៅការិយាល័យស្រុកប្រតិបត្តិរមាស...
02/09/2026

វគ្គបណ្តុះបណ្តាលមណ្ឌលសុខភាពស្តីពីការពិនិត្យស្រាវជ្រាវរកជំងឺមហារីកមាត់ស្បូនដោយប្រើតេស្ដHPV នៅការិយាល័យស្រុកប្រតិបត្តិរមាសហែក
===========

ថ្ងៃព្រឹកថ្ងៃពុធ ៥រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៦នេះ លោកវេជ្ជ. ទែន សាបុណ្យ អនុប្រធានមន្ទីរសុខាភិបាល តំណាង លោកវេជ្ជបណ្ឌិត​ គុជ​ សុីថា​ ប្រធានមន្ទីរសុខាភិបាល​ នៃរដ្ឋបាលខេត្តស្វាយរៀង អញ្ជើញជាធិបតីបើកវគ្គបណ្តុះបណ្តាលមណ្ឌលសុខភាពស្តីពីការពិនិត្យស្រាវជ្រាវរកជំងឺមហារីកមាត់ស្បូនដោយប្រើតេស្ដHPV នៅការិយាល័យស្រុកប្រតិបត្តិ រមាសហែក។

គណៈប្រតិភូគណៈកម្មការទី៥ នៃព្រឹទ្ធសភា អញ្ជើញជួបពិភាក្សាការងារជាមួយរដ្ឋបាលខេត្តស្វាយរៀង...===========ថ្ងៃពុធ ៥រោច ខែស្រាពណ...
02/09/2026

គណៈប្រតិភូគណៈកម្មការទី៥ នៃព្រឹទ្ធសភា អញ្ជើញជួបពិភាក្សាការងារជាមួយរដ្ឋបាលខេត្តស្វាយរៀង...
===========

ថ្ងៃពុធ ៥រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៦នេះលោកវេជ្ជបណ្ឌិត​ គុជ​ សុីថា​ ប្រធានមន្ទីរសុខាភិបាល​ នៃរដ្ឋបាលខេត្តស្វាយរៀង អញ្ជើញចូលរួម​ក្នុងកិច្ចប្រជុំចុះសិក្សាស្វែងយល់តាមដានការអនុវត្តច្បាប់អន្ដោប្រវេសន៍ ច្បាប់ស្តីពី សារព័ត៌មាន ច្បាប់ស្តីពីការងារការផ្សព្វផ្សាយព័ត៌មាន និងការអភិវឌ្ឍលើវិស័យនានា នៅក្នុងខេត្តស្វាយរៀង របស់គណៈកម្មការទី៥ នៃព្រឹទ្ធសភា ដឹកនាំដោយឯកឧត្តមបណ្ឌិត ឈីវ យីស៊ាង ប្រធានប្រតិភូគណៈកម្មការទី៥។

មានវត្តមានអញ្ជើញចូលរួមក្នុងឱកាសនោះដែររួមមាន ឯកឧត្តម ប៉េង ពោធិ៍សា អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង និងឯកឧត្តម ប៊ុន សាវ៉ាន់ សមាជិកក្រុមប្រឹក្សាខេត្ត តំណាងឯកឧត្តម ម៉ែន វិបុល ប្រធានក្រុមប្រឹក្សាខេត្ត បានអញ្ជើញទទួលវត្តមានប្រធាន ឯកឧត្តម លោកជំទាវប្រតិភូអមដំណើរ លោកអភិបាលរងខេត្ត លោកនាយករងរដ្ឋបាលសាលាខេត្ត លលកស្នងការដ្ឋាននគរបាលខេត្ត លោកប្រធានមន្ទីរពាក់ព័ន្ធ នាយករងទីចាត់ការរដ្ឋបាលសាលាខេត្ត និងនាយកទីចាត់ការអន្តរវិស័យសាលាខេត្ត ។

កិច្ចប្រជុំនេះរៀបចំប្រព្រឹត្តទៅនៅសាលប្រជុំសាលាខេត្តស្វាយរៀង។

វេទិកាសន្ទនាក្រោមប្រធានបទស្តីពីការពង្រឹងសមត្ថភាពអង្គការសង្គមស៊ីវិលក្នុងយុគសម័យឌីជីថល…===========នាព្រឹកថ្ងៃអង្គារ ៤រោច ខ...
01/09/2026

វេទិកាសន្ទនាក្រោមប្រធានបទស្តីពីការពង្រឹងសមត្ថភាពអង្គការសង្គមស៊ីវិលក្នុងយុគសម័យឌីជីថល…
===========

នាព្រឹកថ្ងៃអង្គារ ៤រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៦នេះ លោកវេជ្ជ. ទែន សាបុណ្យ អនុប្រធានមន្ទីរសុខាភិបាល តំណាងលោកវេជ្ជបណ្ឌិត​ គុជ​ សុីថា​ ប្រធានមន្ទីរសុខាភិបាល​ នៃរដ្ឋបាលខេត្តស្វាយរៀង បានអញ្ជើញចូលរួមក្នុងវេទិកាសន្ទនា​ ក្រោមប្រធានបទស្តីពី"ការពង្រឹងសមត្ថភារាអង្គការសង្គមស៊ីវិលក្នុងយុគសម័យឌីជីថល" ក្រោមអធិបតីភាពឯកឧត្តម ប៉ៃ សំបូ អគ្គលេខាធិការ វសស​ តំណាង ឯកឧត្តម កឹម រត្នវិសិដ្ឋ នាយករងខុទ្ទកាល័យ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមប្រឹក្សាភិបាល វសស​ និងលោក ម៉ែន កល្យាណ អភិបាលរងខេត្តស្វាយរៀង តំណាងឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្ត ។

ដោយមានការអញ្ជើញចូលរួមពីលោក លោកស្រី ប្រធាន​និងតំណាងមន្ទីរ/អង្គភាពពាក់ព័ន្ធនានាក្នុងខេត្ត តំណាងអង្គការសមាគមន៍ និងសហជីពសហគមន៍កសិកម្មព្រមទាំងអ្នកពាក់ព័ន្ធមួយចំនួនទៀត។

វេទិកានេះរៀបចំប្រព្រឹត្តទៅនៅសាលប្រជុំសណ្ឋាគារវ៉ៃគោ ក្រុងស្វាយរៀង។

កិច្ចប្រជុំពិភាក្សាការងារជាមួយក្រុមការងារនៃមជ្ឍមណ្ឌលជាតិប្រយុទ្ធប្រឆាំងនឹងជំងឺគ្រុនចាញ់ ប៉ារ៉ាសុីតសាស្រ្ដ  និងបាណកសាស្រ្...
01/09/2026

កិច្ចប្រជុំពិភាក្សាការងារជាមួយក្រុមការងារនៃមជ្ឍមណ្ឌលជាតិប្រយុទ្ធប្រឆាំងនឹងជំងឺគ្រុនចាញ់ ប៉ារ៉ាសុីតសាស្រ្ដ និងបាណកសាស្រ្ដ
==========

ព្រឹកថ្ងៃអង្គារ ៤រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៦នេះ លោកវេជ្ជបណ្ឌិត​ គុជ​ សុីថា​ ប្រធានមន្ទីរសុខាភិបាល​ នៃរដ្ឋបាលខេត្តស្វាយរៀង អញ្ជើញដឹកនាំក្រុមការងារ មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្ត ជួបពិភាក្សាការងារជាមួយក្រុមការងារនៃមជ្ឍមណ្ឌលជាតិប្រយុទ្ធប្រឆាំងនឹងជំងឺគ្រុនចាញ់ ប៉ារ៉ាសុីតសាស្រ្ដ និងបាណកសាស្រ្ដ។

កិច្ចប្រជុំធ្វើនៅបន្ទប់ប្រជុំVIP មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តស្វាយរៀង។

កិច្ចប្រជុំបច្ចេកទេសបូកសរុបលទ្ធផលការងារសុខាភិបាលស្រុកប្រតិបត្តិរមាសហែកប្រចាំខែសីហា និងលើកផែនការទិសដៅអនុវត្ដបន្ដសម្រាប់ខែ...
01/09/2026

កិច្ចប្រជុំបច្ចេកទេសបូកសរុបលទ្ធផលការងារសុខាភិបាលស្រុកប្រតិបត្តិរមាសហែកប្រចាំខែសីហា និងលើកផែនការទិសដៅអនុវត្ដបន្ដសម្រាប់ខែកញ្ញា ឆ្នាំ២០២៦
==========

ថ្ងៃចន្ទ ​៣រោច​ ខែស្រាពណ៍ ឆ្នាំមមី​ អដ្ឋស័ក​ ព.ស. ២៥៧០​ ត្រូវនឹង ថ្ងៃទី៣១​ ខែសីហា ឆ្នាំ២០២៦​នេះ លោកវេជ្ជបណ្ឌិត ថោង អ៊ុំសុធា អនុប្រធានមន្ទីរសុខាភិបាល​ នៃរដ្ឋបាលខេត្ត តំណាង លោកវេជ្ជបណ្ឌិត​ គុជ​ សុីថា​ ប្រធានមន្ទីរសុខាភិបាល​ នៃរដ្ឋបាលខេត្តស្វាយរៀង បានអញ្ជើញចូលរួមជាអធិបតី ក្នុងកិច្ចប្រជុំបច្ចេកទេសបូកសរុបលទ្ធផលការងារសុខាភិបាលស្រុកប្រតិបត្តិរមាសហែកប្រចាំខែសីហា និងលើកផែនការទិសដៅអនុវត្ដបន្ដសម្រាប់ខែកញ្ញា ឆ្នាំ២០២៦។

កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពី លោកប្រធាន​ ការិយាល័យសុខាភិបាលស្រុកប្រតិបត្តិរមាសហែក លោកប្រធានមន្ទីរពេទ្យបង្អែករមាសហែក​ តំណាងអង្គការ​ ម.ព.ជ​ មន្រ្ដីអង្គការ​ CHC ប្រធានកម្មវិធីការិ.សុខាភិបាលស្រុកប្រតិបត្តិរមាសហែក លោក លោកស្រី ប្រធាន​ អនុប្រធាន​ មណ្ឌលសុខភាពទាំង១៣ មន្រ្តីកម្មវិធី នៃការិយាល័យសុខាភិបាលស្រុកប្រតិបត្តិរមាសហែក​ អាជ្ញាធរមូលដ្ឋាន​ និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត។
កិច្ចប្រជុំនេះធ្វេីឡេីងនៅបន្ទប់ប្រជុំការិយាល័យសុខាភិបាលស្រុកប្រតិបត្តិរមាសហែក។

កិច្ចប្រជុំសាមញ្ញលើកទី២៧ ឆ្នាំទី៣ អណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្តស្វាយរៀង===========នាព្រឹកចន្ទ ៣រោច ខែស្រាពណ៍ ឆ្នាំមមី...
31/08/2026

កិច្ចប្រជុំសាមញ្ញលើកទី២៧ ឆ្នាំទី៣ អណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្តស្វាយរៀង
===========

នាព្រឹកចន្ទ ៣រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស ២៥៧០ ត្រូវនឹងថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦នេះ លោកវេជ្ជបណ្ឌិត​ គុជ​ សុីថា​ ប្រធានមន្ទីរសុខាភិបាល​ នៃរដ្ឋបាលខេត្តស្វាយរៀង បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំសាមញ្ញលើកទី២៧ ឆ្នាំទី៣ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្តក្រោមអធិបតីភាពឯកឧត្តម ម៉ែន វិបុល ប្រធានក្រុមប្រឹក្សាខេត្តស្វាយរៀង

ព្រមទាំងមានការអញ្ជើញចូលរួមពីឯកឧត្តម ប៉េង ពោធិ៍សា អភិបាល នៃគណៈអភិបាលខេត្ត ព្រមទាំងលោក លោកស្រី អភិបាលរង នៃគណៈ អភិបាលខេត្ត លោក លោកស្រី នាយក នាយករងរដ្ឋបាលសាលាខេត្ត លោក លោកស្រី ប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធជុំវិញខេត្ត និងទីចាត់ការទាំង៥របស់សាលាខេត្ត។

កិច្ចប្រជុំធ្វើនៅនៅសាលប្រជុំនន្ទី អគារ ខ សាលាខេត្តស្វាយរៀង។

Address

Svay Rieng Province
Svay Rieng
20251

Opening Hours

Monday 07:00 - 11:00
14:00 - 17:00
Tuesday 07:00 - 11:00
14:00 - 17:00
Wednesday 07:00 - 11:00
14:00 - 17:00
Thursday 07:00 - 11:00
14:00 - 17:00
Friday 07:00 - 11:00
14:00 - 17:00

Alerts

Be the first to know and let us send you an email when មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តស្វាយរៀង posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share