ព្រះធាតុ ស្រុកយើង

ព្រះធាតុ ស្រុកយើង ឃុំព្រះធាតុ ស្រុកអូររាំងឪ ខេត្តត្បូងឃុំ

24/02/2026

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត៖ សមាជិកថ្មី និង សមាជិកចាស់ របស់គណបក្សប្រជាជនកម្ពុជា គឺជាខ្មែរតែមួយ ដែល ត្រូវរួបរួមសាមគ្គីគ្នា ការពារ កសាង និងអភិវឌ្ឍន៍ជាតិយើង អោយកាន់តែប្រសើរឡើង

ឯកឧត្ដមបណ្ឌិត អ៊ាង សុផល្លែត អញ្ជើញជាអធិបតីក្នុងពិធីប្រកាសបញ្ចូលសមាជិកថ្មីគណបក្សប្រជាជនកម្ពុជាចំនួន៥៦១នាក់ ប្រចាំឆមាសទី២ ...
21/02/2026

ឯកឧត្ដមបណ្ឌិត អ៊ាង សុផល្លែត អញ្ជើញជាអធិបតីក្នុងពិធីប្រកាសបញ្ចូលសមាជិកថ្មីគណបក្សប្រជាជនកម្ពុជាចំនួន៥៦១នាក់ ប្រចាំឆមាសទី២ ឆ្នាំ២០២៥ នៅស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ

ត្បូងឃ្មុំ៖ ឯកឧត្ដមបណ្ឌិត អ៊ាង សុផល្លែត អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តត្បូងឃ្មុំ និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះមូលដ្ឋានស្រុកអូររាំងឪ ស្រុកពញាក្រែក និង ស្រុកត្បូងឃ្មុំ បានអញ្ជើញជាអធិបតីភាព អញ្ជើញជាអធិបតីក្នុងពិធីប្រកាសបញ្ចូលសមាជិកថ្មីគណបក្សប្រជាជនកម្ពុជាចំនួន៥៦១នាក់ ប្រចាំឆមាសទី២ ឆ្នាំ២០២៥ ស្រុកអូររាំងឪនាព្រឹកថ្ងៃសៅរ៍ ៥ កើត ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៦ ស្ថិតនៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាស្រុកអូររាំងឪ ក្នុងភូមិលេខ៥ ឃុំឃុំអំពិលតាពក ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ។

ក្នុងឱកាសប្រកាសបញ្ចូលសមាជិកថ្មីគណបក្សប្រជាជនកម្ពុជា ឯកឧត្ដមបណ្ឌិត អ៊ាង សុផល្លែត បានពាំនាំការផ្ដាំផ្ញើសួរសុខទុក្ខពី សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត អនុប្រធាន និងឯកឧត្ដម ជា សុផារ៉ា ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តត្បូងឃ្មុំ ជូនសមាជិកថ្មីដែលស្ថិតក្នុងអង្គពិធីទាំងមូល។

ជាមួយគ្នានេះដែរ ឯកឧត្តមបណ្ឌិតប្រធាន សូមកោតសរសេីរចំពោះទឹកចិត្តស្រលាញ់គណបក្សប្រជាជនកម្ពុជា របស់បងប្អូន គ្រប់ស្រុក នៃខេត្ដត្បូងឃ្មុំ ដែលបានសម្រេចចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ដោយបានយល់ច្បាស់ពីគោលនយោបាយដ៏ល្អ របស់គណបក្សប្រជាជនកម្ពុជា ព្រមទាំងលះបង់ និងចាកចេញពីគណបក្សចាស់ ហើយសម្រចចិត្ដរួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា ដែលមានសម្ដេចតេជោ ហ៊ុន សែន ជាប្រធានគណបក្សប្រជាជនកម្ពុជា។

ឯកឧត្តមបណ្ឌិតប្រធាន បានរំឭកថា គណបក្សប្រជាជនកម្ពុជា តែងតែរួមសុខរួមទុក្ខជាមួយប្រជាជនគ្រប់ពេលវេលា គ្រប់មូលដ្ឋានទូទាំងប្រទេស និងជាពិសេសបានដាក់ចេញនូវគោលនយោបាយល្អ ជាអំពេីល្អ ៥ចំណុចសំខាន់ៗគឺ មនុស្ស ទឹក ផ្លូវ ភ្លើង និងបច្ចេកវិទ្យា។

ឯកឧត្តមបណ្ឌិតប្រធាន បន្ដទៀតថា ការសម្រេចចិត្តចូលរួមរបស់សមាជិកថ្មីនាពេលនេះ បង្ហាញឱ្យឃេីញកាន់តែច្បាស់អំពី ការដឹកនាំប្រកបដោយភាពប៉ិនប្រសព្វរបស់ សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាការចូលរួមរក្សាសុខសន្ដិភាព និងស្ថេរភាពនយោបាយនៅកម្ពុជា។

ថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ឆេង គឹមស៊ុន អនុប្រធានក្រុមការងារគណបក្ស ចុះមូលដ្ឋានស្រុកអូររាំងឪ បានដឹកនាំក្រុម...
01/02/2026

ថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ឆេង គឹមស៊ុន អនុប្រធានក្រុមការងារគណបក្ស ចុះមូលដ្ឋានស្រុកអូររាំងឪ បានដឹកនាំក្រុមការងារចុះមូលដ្ឋាន ទទួលបានលទ្ធផលដូចខាងក្រោម៖

១- ឃុំអំពិលតាពក
កម្មវិធីឃុំអំពិលតាពក
- ពិភាក្សាជាមួយមេឃុំ និងឧបត្ថមថវិកាសម្រាប់ក្រាលការ៉ូឡាមុខសាលាឃុំ ឧបត្ថមថវិកា$100
- ចុះពុនិត្យការកសាងផ្លូវពីវត្តព្រះធាតុមកកែងវត្តស្វាយមីង និងពិភាក្សារកដំណោះស្រាយផលប៉ះពាល់របងវត្តស្វាយមីង។

២- ឃុំគងជ័យ
ចុះពិនិត្យរកដំណោះស្រាយផលប៉ះពាល់ការពង្រីកផ្លូវជាមួយរបងវត្ត។ ព្រះចៅអធិការវត្តគងជ័យបានឯកភាពឱ្យរើរបងវត្តដើម្បីពង្រីកផ្លូវ ឱ្យបានទូលាយ ស្របតាមរបងសាលាគងជ័យ។

ឯកឧត្តម ខ្វៃ អាទិត្យា បានដឹកនាំក្រុមការងារឃុំព្រះធាតុចូលរួមរំលែកទុក្ខពិធីបុណ្យសពរបស់សមាជិកគណបក្សមូលដ្ឋានឃុំព្រះធាតុ ដែលជ...
24/01/2026

ឯកឧត្តម ខ្វៃ អាទិត្យា បានដឹកនាំក្រុមការងារឃុំព្រះធាតុចូលរួមរំលែកទុក្ខពិធីបុណ្យសពរបស់សមាជិកគណបក្សមូលដ្ឋានឃុំព្រះធាតុ ដែលជាម្តាយរបស់វីរកងទ័ពកំពុងបំពេញបេសកកម្មនៅជួរមុខ

នៅព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៦ ឯកឧត្តម ខ្វៃ អាទិត្យា ប្រធានគណៈអចិន្ត្រៃយ៍ បានដឹកនាំក្រុមការងារឃុំព្រះធាតុរួមមាន៖ ឯកឧត្តម ឡេង ជីវិន អនុប្រធាន លោក ជៀប ប៊ុនអៀង អនុប្រធាន លោក ឯក ម៉ែនរិទ្ធិ អនុប្រធាន លោក ស៊ាង ជាធី អនុប្រធាន លោក កែវ វាសនា សមាជិក លោក ឈុន បូណា សមាជិក លោក ហួន ពិសិដ្ឋ សមាជិក លោក ទ្រី ពៅ មេឃុំព្រះធាតុ សមាជិក សមាជិកាក្រុមប្រឹក្សាឃុំ លោក លោកស្រី មេភូមិ អនុភូមិ និងសមាជិក សមាជិកា ចូលរួមរំលែកទុក្ខ ពិធីបុណ្យសពរបស់សមាជិកគណបក្សមូលដ្ឋានឃុំព្រះធាតុ ដែលជាម្តាយនៃវីរកងទ័ព ដែលកំពុងបំពេញបេសកកម្មនៅសមរភូមិមុខ។

ក្រុមការងារ បានចូលរួមជាបច្ច័យរំលែកទុក្ខគ្រួសារសព ចំនួន ៣០០,០០០រៀល ដោយក្នុងនោះ (ថវិការបស់ ឯកឧត្តម ខ្វៃ អាទិត្យា ប្រធានគណៈអចិន្ត្រៃយ៍ ២០០,០០០រៀល និងលោក ទ្រី ពៅ មេឃុំ ១០០,០០០រៀល)។

ក្រុមការងារចុះមូលដ្ឋានឃុំព្រះធាតុ ចុះពិនិត្យវឌ្ឍនភាពការរៀបចំប្រព័ន្ធលូរំដោះទឹក និងការរៀបចំដាំផ្កាស្បៃលឿងជុំវិញបរិវេណសួនឧ...
24/01/2026

ក្រុមការងារចុះមូលដ្ឋានឃុំព្រះធាតុ ចុះពិនិត្យវឌ្ឍនភាពការរៀបចំប្រព័ន្ធលូរំដោះទឹក និងការរៀបចំដាំផ្កាស្បៃលឿងជុំវិញបរិវេណសួនឧទ្យានទន្លេស្ងួត

ឯកឧត្តម ខ្វៃ អាទិត្យា ប្រធានគណៈអចិន្ត្រៃយ៍ក្រុមការងារចុះមូលដ្ឋានឃុំព្រះធាតុ នៅព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៦ បានដឹកនាំក្រុមការងារឃុំព្រះធាតុ ដោយមានការចូលរួមពី លោក ជា ណារ៉ុន អភិបាលនៃគណៈអភិបាលស្រុកអូររាំងឪ ឯកឧត្តម ឡេង ជីវិន អនុប្រធាន លោក ជៀប ប៊ុនអៀង អនុប្រធាន លោក ឯក ម៉ែនរិទ្ធិ អនុប្រធាន លោក ស៊ាង ជាធី អនុប្រធាន លោក កែវ វាសនា សមាជិក លោក ឈុន បូណា សមាជិក លោក ហួន ពិសិដ្ឋ សមាជិក លោក ទ្រី ពៅ មេឃុំព្រះធាតុ សមាជិក សមាជិកាក្រុមប្រឹក្សាឃុំ លោក លោកស្រី មេភូមិ អនុភូមិ និងសមាជិក សមាជិកា បានចុះពិនិត្យវឌ្ឍនភាព ការរៀបចំប្រព័ន្ធលូរំដោះទឹក និងការរៀបចំដាំផ្កាស្បៃលឿងជុំវិញបរិវេណសួនឧទ្យានទន្លេស្ងួត សម្រាប់ការត្រៀមទទួលទេវតាឆ្នាំថ្មី។

កិច្ចប្រជុំជីវភាពប្រចាំខែមករា និងពិនិត្យទៅលើការងារឆ្នាំថ្មី និងការត្រៀមលក្ខណៈសម្រាប់ឆ្ពោះទៅការងារបោះឆ្នោត ជាមួយសមាជិក សម...
24/01/2026

កិច្ចប្រជុំជីវភាពប្រចាំខែមករា និងពិនិត្យទៅលើការងារឆ្នាំថ្មី និងការត្រៀមលក្ខណៈសម្រាប់ឆ្ពោះទៅការងារបោះឆ្នោត ជាមួយសមាជិក សមាជិកាក្រុមការងារចុះមូលដ្ឋានឃុំព្រះធាតុ

នៅព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៦ ឯកឧត្តម ខ្វៃ អាទិត្យា ប្រធានគណៈអចិន្ត្រៃយ៍ បានដឹកនាំក្រុមការងារឃុំព្រះធាតុ រៀបចំកិច្ចប្រជុំជីវភាពប្រចាំខែមករា និងពិនិត្យទៅលើការងារឆ្នាំថ្មី និងការត្រៀមលក្ខណៈសម្រាប់ឆ្ពោះទៅការងារបោះឆ្នោត ជាមួយសមាជិក សមាជិកាក្រុមការងារចុះមូលដ្ឋានឃុំព្រះធាតុ និងឡណៈកម្មាធិការបក្សឃុំ នៅស្នាក់ការគណបក្សមូលដ្ឋានឃុំព្រះធាតុ។

កម្មវិធីមានការអញ្ជើញចូលរួមពី ឯកឧត្តម ឡេង ជីវិន អនុប្រធាន លោក ជៀប ប៊ុនអៀង អនុប្រធាន លោក ឯក ម៉ែនរិទ្ធិ អនុប្រធាន លោក ស៊ាង ជាធី អនុប្រធាន លោក កែវ វាសនា សមាជិក លោក ឈុន បូណា សមាជិក លោក ហួន ពិសិដ្ឋ សមាជិក លោក ទ្រី ពៅ មេឃុំព្រះធាតុ សមាជិក សមាជិកាក្រុមប្រឹក្សាឃុំ លោក លោកស្រី មេភូមិ អនុភូមិ និងសមាជិក សមាជិកាជាច្រើននាក់។

ជាលទ្ធផលក្នុងកិច្ចប្រជុំនេះ ឯកឧត្តមប្រធានគណៈអចិន្ត្រៃយ៍ បានលើកយកចំណុចសំខាន់ៗ៖

១-ពង្រឹងសាមគ្គីភាព ជឿទុកចិត្តល់ការដឹកនាំរបស់រាជរដ្ឋាភិបាល កម្ពុជា ដោះស្រាយបញ្ហាព្រំដែន ររួមទាំងកាអភិវឌ្ឍប្រទេស

២-ពង្រឹងរចនាម្ព័ន្ធថ្នាក់មូលដ្ឋាន ភូមិ ក្រុមបក្សា ចុះធ្វើសកម្មភាពផ្សព្វផ្សាយគោនយោបាយបក្ស រាជរដ្ឋាភិបាលនិងថ្នាក់ដឹកនាំ ក្រុមការងារ ដល់មូលដ្ឋាន ជាពិសេសការស់នៅស្អាត សំអាតអនាម័យបរិស្ថាន ។

៣-ការពង្រឹងជីវភាពបក្ស ដោះស្រាយការលំបាកប្រជាជនពលរដ្ឋជាប្រចាំ

៤-ពង្រឹង និងប្រមូលកសាងកម្លាំងបន្តវេន ក្នុងនោះក្រុមគោលដៅ មានក្រុមយុវជនក្នុងមូលដ្ឋាន ក្រុមការចំពោះមុខលើវិស័យអប់រំ សាសនា តាមវត្តអារាម ជាដើម។

ក្រុមការងាររដ្ឋបាលស្រុកអូររាំងឪ ដឹកនាំដោយលោក ជា ណារ៉ុន អភិបាលស្រុក រួមជាមួលោកអភិបាលរង មន្រ្តីរាជការ អាជ្ញាធរមូលដ្ឋាននិងត...
18/01/2026

ក្រុមការងាររដ្ឋបាលស្រុកអូររាំងឪ ដឹកនាំដោយលោក ជា ណារ៉ុន អភិបាលស្រុក រួមជាមួលោកអភិបាលរង មន្រ្តីរាជការ អាជ្ញាធរមូលដ្ឋាននិងតំណាងក្រុមហ៊ុនសាងសង់ នៅថ្ងៃសៅរ៍ ទី១៧ ខែមករា ឆ្នាំ២០២៦ បានចុះពិនិត្យមើលដំណើរការដាក់គ្រឿងចក្រ ដើម្បីឈូសឆាយពង្រីកផ្លូវរបស់ក្រុមហ៊ុនធ្វើផ្លូវបេតុងលោកឧកញ៉ា សាម ឃុន ចាប់ពីចំណុចវត្តព្រះធាតុបាស្រី ឃុំព្រះធាតុ ឆ្ពោះមកវត្តស្វាយមីង ឃុំអំពិលតាពក ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ។

គម្រោងអភិវឌ្ឍន៍ផ្លូវនេះ មានទទឹង ១២ម៉ែត្រ (ក្នុងនោះសាច់ផ្លូវបេតុងទទឹង ៨ម៉ែត្រ) និងបណ្ដោយប្រវែង ៥.៥៨៩ម៉ែត្រ សម្រាប់សម្រួលការធ្វើដំណើររបស់ប្រជាពលរដ្ឋ ការដឹកជញ្ជូនកសិផលនានា និងជាការភិវឌ្ឍស្របតាមយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាលក្នុងការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន។

លោកទ្រី ពៅ មេឃុំព្រះធាតុ បានឧបត្តម្ភដល់លោកស្រី ញិល ស្រីនិច ជាម្តាយទារក វ៉ាន់នី មានអាយុ ៨ខែ ដែលមានជំងឺ ទឹកប្រាក់ចំនួន ១៦០...
13/01/2026

លោកទ្រី ពៅ មេឃុំព្រះធាតុ បានឧបត្តម្ភដល់លោកស្រី ញិល ស្រីនិច ជាម្តាយទារក វ៉ាន់នី មានអាយុ ៨ខែ ដែលមានជំងឺ ទឹកប្រាក់ចំនួន ១៦០.០០០រៀល និងលោក វ៉ាន់ ប៊ុនឡាយ មេភូមិ២៧ បានឧបត្តម្ភចំនួន ៤០.០០០រៀលផងដែរ។

រសៀលថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៦

លោក ទ្រី ពៅ មេឃុំព្រះធាតុ បាននាំយកគ្រឿងឧបភោគបរិភោគ និងថវិកាចំនួន ៣០០.០០០រៀល ឧបត្ថម្ភវីរកងទ័ពឈ្មោះ សួស ស៊ា អាយុ ៤២ឆ្នាំ រ...
13/01/2026

លោក ទ្រី ពៅ មេឃុំព្រះធាតុ បាននាំយកគ្រឿងឧបភោគបរិភោគ និងថវិកាចំនួន ៣០០.០០០រៀល ឧបត្ថម្ភវីរកងទ័ពឈ្មោះ សួស ស៊ា អាយុ ៤២ឆ្នាំ រស់នៅភូមិ២៧ ឃុំព្រះធាតុ ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ។
នារសៀលថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៦

បទអត្ថាធិប្បាយ៖ ការសាងសង់រូបបដិមាមានប្រយោជន៍ដល់សង្គម និងបុណ្យកុសលច្រើនដល់អ្នកមានជំនឿព្រះវិស្ណុ ឬហៅថា ព្រះនារាយណ៍ គឺជាព្រ...
28/12/2025

បទអត្ថាធិប្បាយ៖ ការសាងសង់រូបបដិមាមានប្រយោជន៍ដល់សង្គម និងបុណ្យកុសលច្រើនដល់អ្នកមានជំនឿ

ព្រះវិស្ណុ ឬហៅថា ព្រះនារាយណ៍ គឺជាព្រះអាទិទេពមួយអង្គ ក្នុងសាសនាព្រាហ្មណ៍ ដែលអ្នកកាន់សសនាបែបហិណ្ឌូមានជំនឿនិងគោរពប្រតិបត្តិ ក្នុងចំណោមព្រះអាទិទេពទាំងបីអង្គ រួមមាន ព្រះព្រហ្ម ព្រះវិស្ណុ និងព្រះសិវៈ ឬព្រះឥសូរ។ ព្រះវិស្ណុត្រូវចាត់ទុកថា ជាព្រះអាទិទេព ថែរក្សា គ្រប់គ្រងនិងបង្កើតលោកីយ៍។ ព្រះវិស្ណុតំណាងឱ្យការអភិរក្ស ការការពារ តំណាងឱ្យក្បួនច្បាប់ និងសេចក្តីស្ងប់គឺសន្តិភាព។

ដើម្បីជាការគោរពបូជា និងឧទ្ទិសដល់ព្រះអាទិទេព រូបសំណាកព្រះវិស្ណុ ត្រូវបានកសាងឡើងនៅទីសេនាសនៈ និងទីកន្លែងសមរម្យ ដើម្បីជាកន្លែងសិល្បៈ វប្បធម៌ មិនតែប៉ុណ្ណោះ ជាការធ្វើបុណ្យ និងការគោរពបូជាផងដែរ។

យើងសូមចាប់អារម្មណ៍លើការសាងសង់ ឬការចូលរួមគាំទ្រដល់ការសាងសង់ រូបសំណាកព្រះវិស្ណុ ក៏ដូចជារូបពុទ្ធបដិមានានា ផ្តល់ប្រយោជន៍ដល់សង្គម និងបុណ្យកុសលច្រើនដល់អ្នកមានជំនឿ ដូចតទៅ៖

១) ជំនឿលើផលបុណ្យ៖ អ្នកដែលមានជំនឿ នៅពេលបានសាងសង់រូបពុទ្ធបដិមា បងប្អូន ញាតិមិត្ត អនុមោទនាបុណ្យកុសល ដែលកើតអំពីពិធីបុណ្យអភិសេក ព្រះពុទ្ធបដិមា និងរូបសំណាកនានា ដោយសេចក្តីជ្រះថ្លា និងក្តីអំណររីករាយ រមែងទទួលបានបុណ្យ លាភ ព្រះតាមជួយ ថែរក្សា ការពារ មានសេចក្តីចម្រើនសួស្តី និងមានសុភមង្គល សម្រាប់ខ្លួនឯង និងក្រុមគ្រួសារ។

២) សេចក្តីសុខផ្លូវចិត្ត៖ ការសាងសង់រូបបដិមាមានអត្ថប្រយោជន៍យ៉ាងជ្រាលជ្រៅដល់សង្គម និងវប្បធម៌យ៉ាងសំខាន់។ កន្លែងសាសង់ រូបបដិមា អាចក្លាយជាមជ្ឈមណ្ឌលសម្រាប់ការគោរពបូជា ការរៀបចំពិធីសាសនា និងការជួបជុំរបស់សហគមន៍។ សំណង់រូបបដិមា បានជួយលើកកម្ពស់ ការគោរពគ្នាទៅវិញទៅមក មានសីលធម៌ និងសន្តិភាពក្នុងសង្គម។

៣) ក្នុងផ្នែកវប្បធម៌៖ ការសាងសង់រូបសំណាកព្រះវិស្ណុ ជួយអភិរក្សបេតិកភណ្ឌសាសនា និងសិល្បៈបុរាណ។ វាបង្ហាញពីជំនឿ ប្រពៃណី និងអត្តសញ្ញាណ របស់សាសនិក ហើយអាចក្លាយជាមរតក ដ៏មានតម្លៃសម្រាប់ជំនាន់ក្រោយ។

សរុបមក ការសាងសង់រូបសំណាកព្រះវិស្ណុ ត្រូវបានចាត់ទុកថាជាការធ្វើបុណ្យ ដ៏មានតម្លៃខ្ពស់ ដែលនាំមកនូវកុសលផលបុណ្យ និងសេចក្តីសុខទាំងផ្លូវចិត្ត ផ្លូវកាយ ជួយលើកកម្ពស់សីលធម៌សង្គម និងវប្បធម៌។ វាជាសកម្មភាព ដែលបង្ហាញពីសទ្ធា នៃការគោរព និងការទទួលខុសត្រូវ ក្នុងការថែរក្សា វប្បធម៌ សាសនា និងជាពិសេសសន្តិភាពសម្រាប់មនុស្សជាតិ៕

25/12/2025

ដំរីញីចំនួន ១ក្បាល និងកូនទើបកើតចំនួន១ក្បាល ស្លាប់ដោយសារអំបែងគ្រាប់ផ្ទុះរបស់ចោរឈ្លានពានសៀម នៅចំណុចអូរស្កាច ក្នុងដែនជម្រកសត្វព្រៃ«ព្រះរការ-ឆែប» ខេត្តព្រះវិហារ។

25/12/2025

ក្រសួងបរិស្ថានជំរុញចលនាបណ្តុះកូនឈើនិងដាំបន្លែរក្សាសុខភាពក្នុងស្មារតីជួយជាតិនិងការពារទឹកដីកម្ពុជា🌱🍀

Address

ឃុំព្រះធាតុ ស្រុកអូររាំងឪ ខេត្តត្បូងឃុំ
Suong
250406

Website

Alerts

Be the first to know and let us send you an email when ព្រះធាតុ ស្រុកយើង posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share