Ngoun Bunnan Fan

Ngoun Bunnan Fan Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Ngoun Bunnan Fan, Social service, Krong Suong, Suong.

ញត្តិគាំទ្រ របស់រដ្ឋបាលក្រុងសួង ចំពោះចំណាត់ការរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការចាប់ផ្តើមដំណើរការយន្តការផ្សះផ្សាដោយបង្ខំដ...
02/06/2026

ញត្តិគាំទ្រ របស់រដ្ឋបាលក្រុងសួង ចំពោះចំណាត់ការរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការចាប់ផ្តើមដំណើរការយន្តការផ្សះផ្សាដោយបង្ខំដើម្បីទាមទារតំបន់សមុទ្រត្រួតស៊ីគ្នា ក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS)។

រដ្ឋបាលក្រុងសួង សហការជាមួយរដ្ឋបាលខេត្តត្បូងឃ្មុំ បានបើកវគ្គបណ្តុះបណ្តាលស្តីពីបទដ្ឋានអប្បរមាសម្រាប់ការផ្តល់ការព្រឹក្សាជាម...
02/06/2026

រដ្ឋបាលក្រុងសួង សហការជាមួយរដ្ឋបាលខេត្តត្បូងឃ្មុំ បានបើកវគ្គបណ្តុះបណ្តាលស្តីពីបទដ្ឋានអប្បរមាសម្រាប់ការផ្តល់ការព្រឹក្សាជាមូលដ្ឋានដល់ស្ត្រី និងក្មេងរងគ្រោះដោយសារអំពើហឹង្សាទាក់ទងនឹងយេនឌ័រ ក្រោមអធិបតីភាព លោកជំទាវ ឡេង សុខា សមាជិកក្រុមប្រឹក្សាខេត្ត និងលោក ងួន ប៊ុណ្ណាន អភិបាលក្រុងសួង។

#ថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៦

03/05/2026

នាំលោកពូ ប៊ុណ្ណាន អភិបាលក្រុងសួង Join Trend កំពុងល្បីក្នុង TikTok អោយទាន់ប្អូនៗ ក្មួយៗ GenZ 🤭

29/04/2026

លោក ងួន ប៊ុណ្ណាន អភិបាលនៃគណៈអភិបាលក្រុងសួង និងភរិយា ❤️

27/04/2026

ធ្លាប់តែល្បីឈ្មោះរន្ទឺសុសសាយ ពី លោក ងួន ប៊ុណ្ណាន អភិបាលនៃគណៈអភិបាលក្រុងសួង ក្នុងការដឹកនាំ អភិវឌ្ឍន៍ និងលើកស្ទួយសេដ្ឋកិច្ចមូលដ្ឋាន ឲ្យមានការរីកចម្រើនជាបន្តបន្ទាប់។ លោកតែងតែយកចិត្តទុកដាក់លើសុខុមាលភាពប្រជាពលរដ្ឋ ការកែលម្អហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ បរិស្ថាន និងសេវាសាធារណៈផ្សេងៗ ដើម្បីធានាថាប្រជាជនរស់នៅក្នុងបរិយាកាសសុខសាន្ត និងមានឱកាសអភិវឌ្ឍជីវភាពបានល្អប្រសើរ។ ជាពិសេស ការដឹកនាំរបស់លោកបានបង្ហាញពីភាពទទួលខុសត្រូវ ខិតខំប្រឹងប្រែង និងភាពជាអ្នកដឹកនាំជិតស្និទ្ធជាមួយប្រជាពលរដ្ឋ។

25/04/2026

លោក ងួន ប៊ុណ្ណាន អភិបាលនៃគណៈអភិបាលក្រុងសួង តែងតែលើកដៃជម្រាបសួរជាប្រចាំ ដោយបង្ហាញពីភាពគោរព សុភាពរាបសារ និងភាពជិតស្និទ្ធជាមួយប្រជាពលរដ្ឋ។ កាយវិការនេះមិនត្រឹមតែជារបៀបនៃអភិបាលដ៏ល្អប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្ហាញពីចិត្តស្រឡាញ់ និងការយកចិត្តទុកដាក់ចំពោះបងប្អូនប្រជាពលរដ្ឋផងដែរ។

សេចក្ដីជូនដំណឹងរបស់រដ្ឋបាលក្រុងសួង  #ស្ដីពីការរៀបចំសង្ក្រាន្តក្រុងសួង💐❤️
10/03/2026

សេចក្ដីជូនដំណឹងរបស់រដ្ឋបាលក្រុងសួង
#ស្ដីពីការរៀបចំសង្ក្រាន្តក្រុងសួង💐❤️

ថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២៦ លោក ងួន ប៊ុណ្ណាន អភិបាលក្រុងសួង បានចូលរួមកិច្ចប្រជុំត្រៀមចុះអនុស្សារណៈយោគយល់គ្នា (MOU) ស្តីពីក...
09/03/2026

ថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២៦ លោក ងួន ប៊ុណ្ណាន អភិបាលក្រុងសួង បានចូលរួមកិច្ចប្រជុំត្រៀមចុះអនុស្សារណៈយោគយល់គ្នា (MOU) ស្តីពីការបង្កើតសម្ព័ន្ធមេត្រីភាព រវាងខេត្តត្បូងឃ្មុំ នៃព្រះរាជាណាចក្រកម្ពុជា និងទីក្រុង Rochester រដ្ឋមីនីសូតា សហរដ្ឋអាមេរិក។ កិច្ចសហប្រតិបត្តិការនេះមានគោលបំណងពង្រឹងមិត្តភាព និងផ្លាស់ប្តូរបទពិសោធន៍លើវិស័យសុខាភិបាល អប់រំ កសិកម្ម ពាណិជ្ជកម្ម និងវប្បធម៌ ដើម្បីជំរុញការអភិវឌ្ឍខេត្ត និងផ្តល់អត្ថប្រយោជន៍ដល់ប្រជាពលរដ្ឋ។ 🌏🤝

រដ្ឋបាលក្រុងសួង គ្រោងនឹងរៀបចំកម្មវិធី “សង្ក្រាន្តក្រុងសួង” នៅលើផ្លូវកៅស៊ូមុខសាលាក្រុងសួង ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៥ ខែមេសា...
06/03/2026

រដ្ឋបាលក្រុងសួង គ្រោងនឹងរៀបចំកម្មវិធី “សង្ក្រាន្តក្រុងសួង” នៅលើផ្លូវកៅស៊ូមុខសាលាក្រុងសួង ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៦ ខាងមុខនេះ ដើម្បីអបអរសាទរ ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។

ក្នុងកម្មវិធី សង្ក្រាន្តក្រុងសួង រដ្ឋបាលក្រុងសួងបានត្រៀមរៀបចំកម្មវិធីបែបប្រពៃណីជាច្រើន ដូចជា៖ លេងល្បែងប្រជាប្រិយខ្មែរ រាប់បាតព្រះសង្ឃចំនួន ១២៦ អង្គ ពូនភ្នំខ្សាច់ ស្រង់ព្រះ ព្រមទាំងមានកម្មវិធីហូបនំបញ្ចុកចំនួន ១ តោន ជូនបងប្អូនប្រជាពលរដ្ឋដោយ ឥតគិតថ្លៃ។

ជាមួយគ្នានេះផងដែរ ក៏នឹងមានកម្មវិធីកម្សាន្ត លេងល្បែងប្រជាប្រិយខ្មែរ និងសកម្មភាពកម្សាន្តផ្សេងៗជាច្រើនទៀត ដើម្បីបង្កើតបរិយាកាសរីករាយ សាមគ្គីភាព និងលើកស្ទួយវប្បធម៌ប្រពៃណីជាតិខ្មែរ។

រដ្ឋបាលក្រុងសួង សូមគោរពអញ្ជើញបងប្អូនប្រជាពលរដ្ឋ និងភ្ញៀវជាតិ និងអន្តរជាតិ ជិតឆ្ងាយ អញ្ជើញមកចូលរួមកម្សាន្តសប្បាយជាមួយគ្នា ក្នុងកម្មវិធី “សង្ក្រាន្តក្រុងសួង ឆ្នាំ២០២៦” ឱ្យបានច្រើនកុះករ ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ប្រកបដោយភាពសប្បាយរីករាយ និងសាមគ្គីភាព។ 🎉🙏

Address

Krong Suong
Suong

Website

Alerts

Be the first to know and let us send you an email when Ngoun Bunnan Fan posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category