យុវជនគណបក្សប្រជាជនកម្ពុជា ខ.១៨-២ ខេត្តត្បូងឃ្មុំ

  • Home
  • Cambodia
  • Suong
  • យុវជនគណបក្សប្រជាជនកម្ពុជា ខ.១៨-២ ខេត្តត្បូងឃ្មុំ

យុវជនគណបក្សប្រជាជនកម្ពុជា ខ.១៨-២ ខេត្តត្បូងឃ្មុំ យុវជនគណបក្សប្រជាជនកម្ពុជា របស់ប្រជាជន ដោយសារប្រជាជន ដើម្បីប្រជាជន

សេចក្តីសម្រេចស្តីពីការបង្កើត និងចាត់តាំងសមាសភាពក្រុមសកម្មជនយុវជនគណបក្ស នៃគណៈកម្មការគ្រប់គ្រងសមាជិក ខ.១៨-២ ខេត្តត្បូងឃ្មុ...
22/12/2022

សេចក្តីសម្រេច
ស្តីពី
ការបង្កើត និងចាត់តាំងសមាសភាពក្រុមសកម្មជនយុវជនគណបក្ស នៃគណៈកម្មការគ្រប់គ្រងសមាជិក ខ.១៨-២ ខេត្តត្បូងឃ្មុំ

ឯកឧត្តម ម៉ុង មុនីចរិយា ប្រធានគណៈកម្មការ ខ.១៨-២ អញ្ជើញចូលរួមជាអធិបតីក្នុងកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារប្រចាំខែវិច...
23/11/2022

ឯកឧត្តម ម៉ុង មុនីចរិយា ប្រធានគណៈកម្មការ ខ.១៨-២ អញ្ជើញចូលរួមជាអធិបតីក្នុងកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារប្រចាំខែវិច្ឆិកា និងទិសដៅការងារប្រចាំខែធ្នូ ឆ្នាំ២០២២ និងកិច្ចការងារផ្សេងៗ ដោយមានការចូលរួមពី ឯកឧត្តមអនុប្រធានគណៈកម្មការ ខ.១៨-២ និងសមាជិក សមាជិកា នៃគណៈកម្មការ ខ.១៨-២ ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២២ វេលាម៉ោង ១១ និង៣០នាទី ថ្ងៃត្រង់ នៅទីស្នាក់ការគណបក្សខេត្តត្បូងឃ្មុំ ស្ថិតនៅភូមិនិគមលើ ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ក្នុងគោលបំណងផ្សព្វផ្សាយវឌ្ឍនភាពការងារជូនសមាជិក សមាជិក និងផ្សព្វផ្សាយគោលនយោបាយជូនដល់សមាជិក សមាជិកា ដែលទើបនឹងចូលថ្មី។

ក្នុងកម្មវិធីប្រជុំ ឯកឧត្តមប្រធាន បានមានមតិស្វាគមន៍ ចំពោះសមាជិក សមាជិកា ដែលមានវត្តមានចូលរួមក្នុងអង្គប្រជុំ ព្រមទាំងផ្សព្វផ្សាយអំពីគោលនយោបាយរបស់គណបក្ស និងផ្តល់អនុសាសន៍ណែនាំជូនដល់សមាជិក សមាជិកាដែលចូលថ្មី។ ឯកឧត្តមប្រធានបានមានប្រសាសន៍ថា "គោលបំណងធំរបស់គណៈកម្មការ ខ.១៨-២ ក៏ដូចជាគោលដៅធំចម្បងរបស់គណបក្សប្រជាជនកម្ពុជា នោះគឺ ការរស់នៅដោយសុខសាន្ត និងសាមគ្គីភាពផ្ទៃក្នុង។"

ឯកឧត្តមប្រធានបានមានប្រសាសន៍បន្ថែមថា "ពេលនេះ គោលដៅសំខាន់របស់យើងមួយទៀត គឺយើងនឹងរៀបចំសមាជិកយុវជន ដែលស្ថិតក្រោមរចនាសម្ព័ន្ធគណៈកម្មការ ខ.១៨-២ ដែលការរៀបចំក្រុមយុវជននេះ គឺស្ថិតក្រោមគោលការណ៍ស្ម័គ្រចិត្ត មិនមានការបង្ខំនោះទេ។"

នាចុងកម្មវិធី ឯកឧត្តមប្រធាន និងឯកឧត្តមអនុប្រធាន បានអញ្ជើញផ្តល់កិត្តិយស ប្រគល់ប័ណ្ណសម្គាល់សមាជិកបក្ស សៀវភៅលក្ខន្តិកៈ និងសេចក្តីសម្រេចទទួលស្គាល់ ជូនដល់សមាជិក សមាជិកាថ្មីទាំង ១៥រូប។

ពិធីបើកវគ្គបណ្តុះបណ្តាល “ការប្រមូល និងសរសេរព័ត៌មានក្តៅ-Spot News” ដល់សមាជិកក្រុមជំនួយការផ្នែកព័ត៌មាន និងណ្តាញផ្សព្វផ្សាយ...
21/11/2022

ពិធីបើកវគ្គបណ្តុះបណ្តាល “ការប្រមូល និងសរសេរព័ត៌មានក្តៅ-Spot News” ដល់សមាជិកក្រុមជំនួយការផ្នែកព័ត៌មាន និងណ្តាញផ្សព្វផ្សាយសង្គម​ នៅទីស្នាក់ការកណ្តាលគណបក្សប្រជាជនកម្ពុជា(វិមាន ៧មករា)

ថ្ងៃអាទិត្យ ១២រោច ខែកត្តិក ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២២ លោក ខៀវ សុខហួរ សមាជិកគណបក្សប្រជាជនកម្ពុជា ខ.១៨-២ និងជាអនុប្រធាន អនុក្រុមពិនិត្យខ្លឹមសារ និងចុះផ្សាយលើបណ្តាញសង្គម បានចូលរួមវគ្គបណ្តុះបណ្តាល "ការប្រមូល និងសរសេរព័ត៌មានក្តៅ-Spot News" ក្រោមអធិបតីភាព ឯកឧត្តម ប៉េង ពោធិ៍នា ប្រធានផ្នែកព័ត៌មាន និងបណ្តាញផ្សព្វផ្សាយសង្គម នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាលនៅទីស្នាក់ការកណ្តាលគណបក្សប្រជាជនកម្ពុជា(វិមាន ៧មករា)។

វគ្គបណ្តុះបណ្តាលនេះ ធ្វើឡើងពេញមួយថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២២ ដោយមានការអញ្ជើញចូលរួមពីអនុប្រធាន​ និងសមាជិកផ្នែក ព្រមទាំងមានចូលរួមពីសមាជិក សមាជិកា ក្រុមជំនួយការជាង ៨០នាក់ មកពីក្រុមចំណុះ​ នៃផ្នែកព័ត៌មាន និងបណ្តាញផ្សព្វផ្សាយសង្គម។
វគ្គបណ្តុះបណ្តាលនេះ នឹងផ្តល់ជូនសមាជិកក្រុមជំនួយការពីការបង្កើនការយល់ដឹងរបស់ក្រុមជំនួយការទៅលើព្រឹត្តិការណ៍ ការវាយតម្លៃព្រឹត្តិការណ៍ ការយល់ដឹងអំពីប្រភពដំណឹង គន្លឹះនៃដំណឹង និងរបៀបរបបសរសេរព័ត៌មានក្តៅ។ ពង្រឹងសមត្ថភាពរបស់ក្រុមជំនួយការក្នុងការប្រមូល និងសរសេរព័ត៌មានក្តៅ ឱ្យបានស្ទាត់ជំនាញប្រកបដោយវិជ្ជាជីវៈ ​ព្រមទាំងបំពេញនូវតម្រូវការ និងលើកកម្ពស់ប្រសិទ្ធភាពការងាររបស់ផ្នែកព័ត៌មាន និងបណ្តាញផ្សព្វផ្សាយសង្គម។

គួរបញ្ជាក់ថា វគ្គបណ្តុះបណ្តាលស្តីពីការប្រមូល និងសរសេរព័ត៌មានក្តៅ នឹងប្រារព្ធពិធីបិទនៅល្ងាចថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២២ដដែលនេះ ក្រោមអធិបតីភាព ឯកឧត្តម ថេង ច័ន្ធសង្វារ អនុប្រធានយុវជនគណបក្ស ថ្នាក់កណ្តាល និងមានចូលរួមពីឯកឧត្តម ប៉េង ​ពោធិ៍នា ប្រធានផ្នែកព័ត៌មាន និងបណ្តាញផ្សព្វផ្សាយសង្គម និងឯកឧត្តមអនុប្រធាន និងសមាជិកផ្នែក ៕

20/07/2022
លោក ខៀវ សុខហួរ សមាជិកគណបក្សប្រជាជនកម្ពុជា ខ.១៨-២ បានទទួលសេចក្តីសម្រេចលេខ ០០១/២២ ពបស.ផព ចុះថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២២ ស្...
20/07/2022

លោក ខៀវ សុខហួរ សមាជិកគណបក្សប្រជាជនកម្ពុជា ខ.១៨-២ បានទទួលសេចក្តីសម្រេចលេខ ០០១/២២ ពបស.ផព ចុះថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២២ ស្តីពីការបង្កើត និងបែងចែកតួនាទី ភារកិច្ច អនុក្រុម នៃក្រុមផ្សព្វផ្សាយព័ត៌មានចំណុះផ្នែកព័ត៌មាន និងបណ្តាញសង្គម នៃយុវជនគណបក្សថ្នាក់កណ្តាល ដោយស្ថិតនៅក្នុងអនុក្រុមពិនិត្យខ្លឹមសារ និងចុះផ្សាយលើបណ្តាញសង្គម ដែលមានតួនាទីជាអនុប្រធាន។

លោក ហ៊ន ឈីវឡេង សមាជិកគណបក្សប្រជាជនកម្ពុជា ខ.១៨-២ និងជាអនុប្រធានក្រុមការងារចុះជួយមូលដ្ឋានភូមិស្វាយ(ក) បានចុះចែកអំណោយដល់ប្...
20/07/2022

លោក ហ៊ន ឈីវឡេង សមាជិកគណបក្សប្រជាជនកម្ពុជា ខ.១៨-២ និងជាអនុប្រធានក្រុមការងារចុះជួយមូលដ្ឋានភូមិស្វាយ(ក) បានចុះចែកអំណោយដល់ប្រជាពលរដ្ឋនៅភូមិស្វាយ(ក) ឃុំព្រៃស្រឡិត ស្រុកពារាំង ខេត្តត្បូងឃ្មុំ
នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២២ លោក ហ៊ន ឈីវឡេង សមាជិកគណបក្សប្រជាជនកម្ពុជា ខ.១៨-២ និងជាអនុប្រធានក្រុមការងារចុះជួយមូលដ្ឋានភូមិស្វាយ(ក) បានចុះសួរសុខទុក្ខ និងសំណេះសំណាល ជាមួយបងប្អូន ភូមិស្វាយ(ក) ឃុំព្រៃស្រឡិត ស្រុកពារាំង ខេត្តព្រៃវែង ចំនួន ៥៤ខ្នងផ្ទះ ដែលមានសមាជិកបោះឆ្នោត ចំនួន ១៦១នាក់។ ក្នុងនោះក្រុមការងារក៏បានពាំនាំនូវថវិកា និងសម្ភារ: របស់ ឯកឧត្ដម កើត រិទ្ធ ប្រធានក្រុមការងារចុះជួយមូលដ្ឋានឃុំព្រៃស្រឡិត ជូនដល់ពួកគាត់តាមខ្នងផ្ទះ:
១-សមាជិក ០១នាក់ ទទួលបានថវិកា ០១ម៉ឺនរៀល
២-០១ខ្នងផ្ទះ ទទួលបានសម្ភារ: ដូចជា ម៉ាស ០១ប្រអប់, សាប៊ូ ០២ដុំ, ថ្នាំប៉ារ៉ា ០២បន្ទះ
៣-ជូនប្រជាការពារភូមិ និងប្រធានផែន ចំនួន ៣០ម៉ឺនរៀល
៤-និងបានបិទផ្លាកសញ្ញា គណបក្ស តាមផ្ទះប្រជាជន ដែលជាសមាជិកគណបក្សប្រជាជនកម្ពុជា។
បងប្អូនប្រជាពលរដ្ឋភូមិស្វាយ(ក) មានក្ដីត្រេកអរយ៉ាងក្រៃលែង ហើយបានផ្ដាំផ្ញើ ថ្លែងអំណរគុណ និងសូមជូនពរ ឯកឧត្ដមប្រធាន កើត រិទ្ធ និងលោកជំទាវ នូវពុទ្ធពរទាំង ៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

លោក ខៀវ សុខហួរ និងលោក សំអ៊ន សុណា សមាជិកគណបក្សប្រជាជនកម្ពុជា ខ.១៨-២ និងជាសមាជិកក្រុមការងារចុះជួយមូលដ្ឋានភូមិព្រះម្លូរ បាន...
20/07/2022

លោក ខៀវ សុខហួរ និងលោក សំអ៊ន សុណា សមាជិកគណបក្សប្រជាជនកម្ពុជា ខ.១៨-២ និងជាសមាជិកក្រុមការងារចុះជួយមូលដ្ឋានភូមិព្រះម្លូរ បានចុះចែកអំណោយដល់សិស្សានុសិស្ស និងលោកគ្រូ អ្នកគ្រូនៅសាលាបឋមសិក្សាព្រះម្លូរ
នាព្រឹក ថ្ងៃទី២៥​ ខែមីនា​ ឆ្នាំ២០២២​ វេលាម៉ោង០៨ និង៣០នាទីព្រឹក​ លោក ខៀវ សុខហួរ និង​ លោក សំអ៊ន សុណា សមាជិកគណបក្សប្រជាជនកម្ពុជា ខ.១៨-២​ និងជាសមាជិកក្រុមការងារចុះជួយមូលដ្ឋានភូមិព្រះម្លូរ បានចុះចែកទឹកដោះគោ​ រួមជាមួយថវិកា ដែលជាអំណោយដ៏ថ្លៃថ្លារបស់​ឯកឧត្តម​ កេីត​ រិទ្ធ​ ប្រធានក្រុមការងារចុះជួយមូលដ្ឋានឃុំព្រៃស្រឡិត ជូនដល់កុមារា កុមារី នៅសាលាបឋមសិក្សាព្រះម្លូរ ស្ថិតនៅភូមិព្រះម្លូរ ឃុំព្រៃស្រឡិត​ ស្រុកពារាំង​ ខេត្តព្រៃវែង ព្រមទាំងបានផ្តាំផ្ញើដល់សិស្សានុសិស្សទាំងអស់ឱ្យខិតខំប្រឹងប្រែងរៀនសូត្រ និងបានបន្តចុះបិទផ្លាកសញ្ញា គណបក្ស តាមផ្ទះ ប្រជាជន ដែលជាសមាជិកគណបក្សប្រជាជនកម្ពុជា។

លោករៀល សុភិន និងលោកស្រី ខៀវ ផាន់ណា សមាជិកគណបក្សប្រជាជនកម្ពុជា ខ.១៨-២ និងជាសមាជិកក្រុមការងារចុះជួយមូលដ្ឋានភូមិជ្រៃ ខ បានច...
20/07/2022

លោករៀល សុភិន និងលោកស្រី ខៀវ ផាន់ណា សមាជិកគណបក្សប្រជាជនកម្ពុជា ខ.១៨-២ និងជាសមាជិកក្រុមការងារចុះជួយមូលដ្ឋានភូមិជ្រៃ ខ បានចុះចែកអំណោយដល់សិស្សានុសិស្ស និងលោកគ្រូ អ្នកគ្រូ នៅសាលាបឋមសិក្សាជ្រៃ
នៅថ្ងៃសុក្រ ទី២៥ ខែមីនា ឆ្នាំ២០២២ លោក រៀល សុភិន និងលោកស្រី ខៀវ ផាន់ណា សមាជិកគណបក្សប្រជាជនកម្ពុជា ខ.១៨-២ និងជាក្រុមការងារចុះជួយមូលដ្ឋានភូមិជ្រៃ ខ បាននាំយកទឹកដោះគោ បន្ថែមជាមួយទឹកប្រាក់ចែកជូនសិស្សានុសិស្សនៅសាលាបឋមសិក្សាជ្រៃ​ ស្ថិតក្នុងភូមិជ្រៃ ក ឃុំព្រៃស្រឡិត ស្រុកពារាំង ខេត្តព្រៃវែង និងលោកគ្រូ​ អ្នកគ្រូ​ រួមទាំង​ប្រធានផែន​ ក្រុមជនបង្គោល​របស់ភូមជ្រៃ​ ក​ និង ខ ដែលជាអំណោយដ៏ថ្លៃថ្លារបស់​ ឯកឧត្តម កើត រិទ្ធ ប្រធានក្រុមការងារចុះជួយមូលដ្ឋានឃុំព្រៃស្រឡិត តាមរយ:ក្រុមការងារភូមិជ្រៃ​ ក និង ខ។
ឆ្លៀតឱកាសនេះដែល​ ក្រុមការងារភូមិជ្រៃ​ ក​ និង ខ បានផ្តាំផ្ញេីរដល់សិស្សានុសិស្ស​ អោយខិតខំប្រឹងប្រែងរៀនសូត្រ​ ដេីម្បីក្លាយជាទំពាំងស្នងឬស្សី​ ។

អបអរសាទរខួប ២៣ឆ្នាំ នៃការបញ្ចប់សង្គ្រាមនៅកម្ពុជាក្រោមនយោបាយឈ្នះ-ឈ្នះ (២៩ ធ្នូ ១៩៩៨-២៩ ធ្នូ ២០២១) ២៩ ធ្នូ ២០២១ ជាខួប ២៣ឆ្...
20/07/2022

អបអរសាទរខួប ២៣ឆ្នាំ នៃការបញ្ចប់សង្គ្រាមនៅកម្ពុជាក្រោមនយោបាយឈ្នះ-ឈ្នះ (២៩ ធ្នូ ១៩៩៨-២៩ ធ្នូ ២០២១)
២៩ ធ្នូ ២០២១ ជាខួប ២៣ឆ្នាំដែលកម្ពុជារកបាននូវសុខសន្តិភាពពេញលេញ និងឯកភាពជាតិទាំងស្រុងជាប្រវត្តិសាស្ត្រ។
ការបិទបញ្ចប់សង្គ្រាមហែកហួរ និងការបែកបាក់ជាតិនេះ បានកើតមានឡើងតាមរយៈនយោបាយឈ្នះ-ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន ដែលជាស្ថាបនិក។
នយោបាយឈ្នះ-ឈ្នះ គឺជាយុទ្ធសាស្ត្រគោលការណ៍ទាំងឡាយណា ដែលបាននាំមកនូវការធានាដល់សន្តិសុខសង្គម ការបង្រួបបង្រួមជាតិ ឯកភាពជាតិ សនិ្តភាព ការធានាដល់បូរណភាពដែនដី អធិបតេយ្យ និងការអភិវឌ្ឍសេដ្ឋកិច្ច នយោបាយសង្គមប្រកបដោយចីរភាព។

យុវជនគណបក្សប្រជាជនកម្ពុជាខ.១៨-២ លោក ខៀវ សុខហួរ បានទទួលសេចក្តីសម្រេច ស្តីពីការតែងតាំងសមាសភាពក្រុមជំនាញ ចំណុះផ្នែកព័ត៌មាន ...
20/07/2022

យុវជនគណបក្សប្រជាជនកម្ពុជាខ.១៨-២ លោក ខៀវ សុខហួរ បានទទួលសេចក្តីសម្រេច ស្តីពីការតែងតាំងសមាសភាពក្រុមជំនាញ ចំណុះផ្នែកព័ត៌មាន និងបណ្តាញផ្សព្វផ្សាយសង្គម នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល នៅមន្ទីរគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ ដោយស្ថិតនៅក្នុងក្រុមជំនាញផ្សព្វផ្សាយព័ត៌មាន។

យុវជនគណបក្សប្រជាជនកម្ពុជាខ.១៨-២ លោក លី បូរិន បានទទួល ប្រកាសទទួលស្គាល់ជាក្រុមជំនួយការលេខាធិការដ្ឋានយុវជនគណបក្សប្រជាជនកម្ព...
20/07/2022

យុវជនគណបក្សប្រជាជនកម្ពុជាខ.១៨-២ លោក លី បូរិន បានទទួល ប្រកាសទទួលស្គាល់ជាក្រុមជំនួយការលេខាធិការដ្ឋានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល នៅមន្ទីរគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ។

Address

73
Suong

Telephone

+85577472585

Website

Alerts

Be the first to know and let us send you an email when យុវជនគណបក្សប្រជាជនកម្ពុជា ខ.១៨-២ ខេត្តត្បូងឃ្មុំ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share